សហរដ្ឋអាមេរិក៖ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ជំនួយដ៏ធំបំផុតដល់យុទ្ធនាការឃោសនារបស់ប្រធានាធិបតី Trump ឆ្នាំ 2024 និងធ្លាប់ជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីរូបនេះ បានប្រកាសចូលខ្លួនពេញលេញនៅក្នុងផ្នែកនយោបាយ ដោយបង្កើតគណបក្សផ្ទាល់ខ្លួន បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Donald Trump។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន CNN នៅថ្ងៃទី៧ ខែកក្កដា។
.png)
មហាសេដ្ឋី Elon Musk កាលពីថ្ងៃសៅរ៍បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៤ ខែកក្កដាថា ៖ លោកកំពុងបង្កើតគណបក្សនយោបាយមួយ បន្ទាប់ពីមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងជាមួយលោក Trump ។ Elon Musk បានឲ្យដឹងថា ការបង្កើតបក្សថ្មីដើម្បីក្លាយជាគូរប្រជែងជាមួយបក្សកាន់អំណាច ដែលដឹកនាំដោយលោក Trumpនេះ គឺដោយសារតែលោកខឹ.ងសម្បានឹងប្រធានាធិបតីរូបនេះ រួមទាំងសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ដែលគាំទ្រច្បាប់ស្តីពីការចំណាយ និងការយកពន្ធដែលហៅថា «One Big Beautiful Bill» ដែលបានទើបបង្កើតថ្មី។
.png)
គណបក្សថ្មីដែលបង្កើតឡើងដោយលោក Elon Musk មានឈ្មោះថា «America Party» មានចេតនាចង់ប្រកួតប្រជែងនឹងអតីតសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួន គឺលោក Donald Trump។ ហើយគណបក្សថ្មីរបស់អាមេរិចនេះ គ្រោងនឹងផ្តោតលើលទ្ធិប្រជាធិបតេយ្យ ដែលជំរុញឲ្យមានការគាំទ្រពីសំណាក់ប្រជាជនដែលកំពុងមានការមិនពេញចិត្តនឹងលោក Donald Trump។
.png)
ជុំវិញការប្រកាសបង្កើតគណបក្សថ្មីរបស់លោកElon Muskនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់លោក Trump ឬ មន្រ្តីនៅសេតវិមាននៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ការចូលទៅក្នុងនយោបាយរបស់ Musk គឺជាជំហានដ៏ក្លាហាន និងមិនធ្លាប់មានពីមុនមក ដែលបង្ហាញពីចេតនារបស់គាត់ក្នុងការជះឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិក លើសពីបន្ទប់ប្រជុំ។

រហូតមកទល់នឹងថ្ងៃអាទិត្យ ទី៦ ខែកក្កដា លោក Trump បាននិយាយមុនពេលឡើងយន្តហោះ Air Force One នៅរដ្ឋ New Jersey ថា “ខ្ញុំគិតថាវាគួរឱ្យអស់សំណើចណាស់ក្នុងការចាប់ផ្តើមគណបក្សទីបីនៅសហរដ្ឋអាមេរិក។ យើងមានភាពជោគជ័យយ៉ាងខ្លាំងជាមួយគណបក្សសាធារណរដ្ឋ” ។ “គណបក្សប្រជាធិបតេយ្យបានវង្វេងផ្លូវ ប៉ុន្តែវាតែងតែជាប្រព័ន្ធគណបក្សពីរ ហើយខ្ញុំគិតថាការចាប់ផ្តើមគណបក្សទីបីគ្រាន់តែយល់ច្រលំ និងគិតមិនដល់ប៉ុណ្ណោះ”។
ជាមួយគ្នានេះ គេមិនច្បាស់ទេថាតើ Musk នឹងចាត់វិធានការបែបណាបន្តទៀត ដើម្បីបង្កើតគណបក្សនេះដោយស្របច្បាប់ ជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធនៅឡើយទេ។

គួរឲ្យដឹងថា ជម្លោះរវាងមហាសេដ្ឋី Elon Musk និង ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្ដើមផ្ទុះឡើងខ្លាំង បន្ទាប់ពីលោក Musk ប្រកាសដើរចេញពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៥។ ហើយជម្លោះចេះតែកើនឡើងកម្ដៅឥតឈប់ឈរជាហូរហែរ នៅពេលដែលរដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក Trump បានបង្កើតច្បាប់ «One Big Beautiful Bill» ដែលជាការយកពន្ធដ៏មានតម្លៃថ្លៃ៕










