Home Blog Page 480

អាមេរិករកឃើញថ្នាំមួយប្រភេទដែលអាចព្យាបាលជំងឺជ្រុះសក់បាន និងគ្រោងដាក់លក់ក្នុងពេលឆាប់ៗនេះ

0

សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្រ្តមួយក្រុមរបស់សហរដ្ឋអាមេរិក បានរកឃើញនូវម៉ូលេគុលតូចមួយប្រភេទ ដែលអាចជំរុញដល់កោសិការសក់ដែលខ្សោយ ឬងា.ប់ស្ងៀមឈប់ដំណើរការកន្លងមក ឲ្យមានសកម្មភាពដោយជួយឲ្យសក់ថ្មីអាចដុះឡើងវិញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4MR2hZo7XiXiYXgsC_YFWMrNQQ12DgVONTW9Vn-C9zHIq4HB3D_AkWglgbuGJ9WiXqO7aqsQ_2BA0kkCDeYMmJh8xWAcw1_NMFgHE1G80YE-7AbNquKPz2lZUolU3uvUiLuP2yvS8RRJVhyphenhyphenoIG2oOHYzhvw187I0dM7KrW3OTqdY1Uc3urcfiCUBBznL/s1200/photo_2025-05-16_13-36-49.jpg

យោងតាមគេហទំព័រផ្លូវរបស់សកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្ត UCLA កាលពីដើមឆ្នាំ២០២៥ បានឲ្យដឹងថា ៖ ពួកគេបានរកឃើញនូវម៉ូលេគុល PP405 ជាភាគល្អិតម្យ៉ាង អាចទប់ស្កាត់ប្រូតែអ៊ីនមួយប្រភេទដែលរារាំងកោសិកាដុះសក់ឲ្យនៅស្ងៀម និងជំរុញឲ្យកោសិការដុះសក់រីកលូតលាស់បានធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73PHLdOdkM2O2uZSicrl4AZAihBT7mixCDLjDwUtO92-ffxWbcDgF5pUM9yFcKTTyofGjaCdcEclt-OZ6P47SAz7rokhpxe1498hzbmm4B3nZEMJycC23iDhIXHixar20UJApM7L-aVvITTWPyULueHu4eE9WAkYTxjakbnQp3VViTpWA1Tr3WZPuE7iK/s1280/photo_2025-05-16_13-36-50.jpg

តាមរបាយការណ៍របស់ UCLA បានបង្ហាញថា ការសាកល្បងលើមនុស្សជាលើកដំបូងបានធ្វើឡើងក្នុងឆ្នាំ ២០២៣ ហើយលទ្ធផលដែលទទួលបានគឺវិជ្ជមាន។ ក្នុងការសាកល្បងនោះ គេបានលាបសារធាតុ PP405 នេះនៅលើស្បែកក្បាលនៅពេលយប់រយៈពេល១សប្ដាហ៍ និងក្រោយមកគេសង្កេតឃើញថាសក់នៅចំណុចដែលបានលាបនោះបានដុះឡើងវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Jg9b7Lxek1m9u2Rqm1C_S2hKfncfKa5R7rmlyjL6F9VnQ6sOHRST7ottAdTLh4P6o1VZSimwjXm2gDK3O_O7DaTKHoIUiMIWI2KyBU6pwObnvmWwUdcTSu7kVdx1NM_fuBI8_zXv3DSzZvFqS-Eez961UGJoW2K6sxjvu3FyTEFkzM_DVG84UcX3a8Zs/s1280/photo_2025-05-16_13-36-52.jpg
បច្ចុប្បន្នសារធាតុម៉ូលេគុលដែលជំរុញឲ្យសក់ដុះ PP405 នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង មិនទាន់អាចកែច្នៃឲ្យទៅជាផលិតផលសម្រេចដែលអាចដាក់លក់នៅលើទីផ្សាបាននៅឡើយទេ។ ប៉ុន្តែប្រសិនបើការសាកល្បងនៅដំណាក់កាលបន្ទាប់ទទួលបានលទ្ធផលវិជ្ជមានទៀតនោះ ថ្នាំនេះអាចនឹងទទួលបានការអនុម័តឲ្យចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៧ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEP39-dS1H27LUaD-qEstA_anaqmgQvm30sdkOjzYGPI9ou9x-MJLxlC3wGPjHQ_gHMqkuXeroK6_zwtUxERF-p9aODSnUmWnf4bsvCQIxuMSo6Ps-owbZbVzArKMCjx2MPR12ND2n26g39o2hQoIHc1zXC7NShcGm4AjVt88XGStq7Ocm3XFcib_gEw_K/s1280/photo_2025-05-16_13-36-51.jpg

នេះគឺជាក្ដីសង្ឃឹមថ្មីសម្រាប់មនុស្សដែលកំពុងជួបប្រទះនឹងបញ្ហាសក់ជ្រុះជាច្រើន មិនថាការជ្រុះដោយអម៉ូន ឬជាតំណរពូជដែលបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និងតែងស្វែងរកវិធីទប់ស្កាត់ ឬព្យាបាលវាកន្លងមក៕

ធ្លាយដំណឹងថា Justin Bieber ជំពាក់បំណុលអ្នកគ្រប់គ្រងខ្លួនជិត៩លានដុល្លារ

0

Justin Bieber ត្រូវបានគេរាយការណ៍ថាមានបំណុលជាមួយ Scooter Braun ដែល ជាអ្នកគ្រប់គ្រងរបស់លោកជាយូរមកហើយ។ យោងតាមគេហទំព័រ Six សវនកម្មឯករាជ្យ ដែលធ្វើឡើងដោយក្រុមហ៊ុន PWC ដែលជាក្រុមហ៊ុនគណនេយ្យឈានមុខគេមួយ ក្នុងរយៈ ពេលជាង ៦ ខែបានរកឃើញថា Justin Bieber ជំពាក់ Scooter Braun ច្រើនជាង ៨.៨លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlf4jHRDIreovEsEkQT7TpLJeDvBG6nSbwscIg2JCibFH4LL0SpiIDaxkZzL7VKqbOcQHC-N02ALRjzQrwEupX50U2wXf4XObJu2d0kHd9sRn7Uow8cnNsJNa2WNAnJHhqs_MvlBwMOftysoEMqSToeZ6v5c1BjIJIEZxKW7bL1xR1VbQfJYQV8uACViig/s1536/image_2025-02-25_15-09-53.png
ប្រភពមួយបានប្រាប់គេហទំព័រខាងលើនេះថាបំណុលនេះកើតចេញពីប្រាក់កម្ចីដែល Justin Bieber យកចេញដើម្បីរ៉ាប់រងការចំណាយបន្ទាប់ពីលុបចោលដំណើរទេសចរណ៍ ឆ្នាំ២០២២ ដោយសារហេតុផលសុខភាព។ Scooter Braun ត្រូវបានគេនិយាយថា បានចូលជួយ Justin Bieber ។ អ្នកគ្រប់គ្រងអាជីវកម្ម Lou Taylor បានបញ្ជាក់ថា Scooter បានទទួលថ្លៃកម្រៃជើងសារច្រើនហួសហេតុរហូតដល់ ២៦ លានដុល្លារអាម៉េរិក ។ ពីមុនក្រុមហ៊ុន Hybe បានធ្វើសវនកម្មផ្ទៃក្នុង ហើយបានរកឃើញថា Justin Bieber ពិតជាជំពាក់ Scooter Braun ច្រើនជាង ១លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIm3UXEyQHztL70hEafrjmcMT2-_K1IJhjI07nFW5cpVjBFU1F7S2acSkiYdyAS5MxaCg3eq9Ec-1Op-KxX0svouCzJKYbR7Qac0VxczsPK5ZCMvd9BgEWEC62SHuuEQ4jmG23jV-SQezMg-ZJ71xrNZWr6y0heg4EWYBrLUxNfspXsSMf3RRn9x5BeGjH/s1200/image_2025-05-16_16-11-58.png
យោងតាមទស្សនាវដ្តី TMZ ភាគីរបស់ Justin Bieber បានអះអាងថា សវនកម្មរបស់ Scooter បង្ហាញសញ្ញានៃអំពើពុករលួយ ដែលនាំឱ្យ Hybe ជួល PWC ដើម្បីធ្វើសវនកម្ម ដែលបណ្តាលឱ្យតារាចម្រៀងជំពាក់ប្រាក់ជាង ៨ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-exjO5llqaITlHWwKdi0tgG9Q3cDzk8mdoUQxy72Ig4Ukl075wq4fWGl0pwW0hkbk53-42YYVKhB24MW4kvzzwJMB6ahb572G6s3eHvp_8Ip29UKh5KuhKCowOudr6CdAEa7sS3HDSNzOdVc0bWBnRS1gtVm1NHlnatS9PYljYsDD9PNKUqspt5cv_s2K/s991/image_2025-02-25_15-09-54.png

អ្នកតំណាងរបស់ Justin Bieber បានបដិសេធបញ្ហាហិរញ្ញវត្ថុដោយនិយាយថា «នេះ គ្រាន់តែជារឿងបំភ្លៃពីប្រភពអនាមិកជាព័ត៌មានមិនពិតដើម្បីទាក់ទាញការយល់ឃើញ ពីបុគ្គលមួយចំនួនខកចិត្តដោយសារទំនាក់ទំនងរបស់ពួកគេជាមួយ Justin បានបញ្ចប់» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDzxIVxlUwAva-SYUGbeELx9rp-661PMh3dgN4fLu80IrDfhphRHQJ_GTYIVSNJYDLh3X3XxhI6LTakMIpSvaUc5qNsnFTqYFIDbZA4d95nKk0UvH-y4SNspNXi7fLJGSFmqU3ijAM8X_AH1pTSqXG5Ul6TR54rAupzBVfWFz7rB8Td4c8dETnSUy1OqA2/s1200/image_2025-05-16_16-11-59%20(3).png

ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះត្រូវបានគេនិយាយថាមិនបានគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ។ Page Six បានដកស្រង់ទាំងស្រុងពីប្រភពមួយថា «Justin បានជិះយន្តហោះជាមួយមិត្តភ័ក្តិរបស់លោកទាំងអស់ទៅកម្មវិធីខួបកំណើតរបស់ខ្លួនដោយចំណាយប្រាក់ ៣០ម៉ឺនដុល្លារទោះបីជាលោកខានបំពេញការងារក៏ដោយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigMvAJbM1baE67jMEWC2oV6Pq8h9xu6Js28jcG58TrKIDY0RaYqzQ-PrjF8Frk_hhftBML76r9UxAlCYLGL8vl7q2HoKUSz7KsUnccawhz9LPBrjKoYL5x1-ZR_yuLDaOSEBkZaW0HqH5-kgiCkSd8IURYUpCwPY2K04zbG_lEhPqMjE-jWV1f4MGDU1JC/s1200/image_2025-05-16_16-11-59.png

កន្លងមកនេះ Justin Bieber មានភាពមមាញឹកនឹងការងារជាច្រើន ដូចជាមើលថែកូន ផលិតចម្រៀង និងរកស៊ីជាដើម។ Justin Bieber បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើម នៃម៉ាកយីហោម៉ូតថ្មីដែលមានឈ្មោះថា Skylrk នៅថ្ងៃទី ១៥ខែមេសា បន្ទាប់ពីចែកផ្លូវគ្នា ជាមួយ Drew House ដែលជាម៉ាកដែលលោកបានសហស្ថាបនិកជាមួយអតីតអ្នករចនា ម៉ូតរបស់ខ្លួនក្នុងឆ្នាំ២០១៨ ៕

ហេតុអ្វីជប៉ុនក្លាយជាប្រទេសមានបរិស្ថានស្អាត និងគ្មានសំរាម?

0

ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសមួយមានបរិស្ថានស្អាត មានអនាម័យ និងគ្មានសំរាមនៅតាមផ្លូវ ពីព្រោះពលរដ្ឋជប៉ុនមានទម្លាប់បោះចោលសំរាមយ៉ាងមានសណ្តាប់ធ្នាប់បំផុត ហើយពួកគេបានអនុវត្តទម្លាប់ល្អនេះតាំងពីជំនាន់ដូនតាមកម៉្លេះ ។ ហេតុនេះ ទើបពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅជប៉ុន កម្រឃើញការចោលសំរាមផ្តេសផ្តាសនៅទីនេះណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_92WKyU1TDncxq_qbmUcU4dI0G6nmFQWNwWm6Pyhlo2AKMQfbL7LkZUev9JpJZQz2YcLk5-pqyzwGBx6xWaQmcWTRIcRqiU_KvF_FoToSV9-GbUXwetCZzFIGbAvcEHxCvwzpKFIGE7KFJVtsjYuQUjqaPx37Dcs9uMkRyOi4x99AWBniwl453dVRswUb/s1500/image_2025-05-19_10-16-50%20(2).png
ប្រទេសជប៉ុនមានទីធ្លាសាធារណៈ និងបរិស្ថានស្អាតដូចសព្វថ្ងៃនេះ គឺដោយសារការអប់រំពលរដ្ឋតាំងពីកុមារឡើងទៅ មិនមែនពឹងផ្អែកលើបុគ្គលិកប្រមូលសំរាមទេ ។ កុមារជប៉ុនភាគច្រើនទទួលបានការអប់រំពីការបែងចែកប្រភេទសំរាមទាំងក្នុងលំនៅឋាន និងសាលារៀន គឺការចោលសំរាមមានសណ្តាប់ធ្នាប់ជាតួនាទីរបស់មនុស្សម្នាក់ៗ មិនមែនជាតួនាទីរបស់អ្នកដទៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIHtPRteL3zXlh26YqkeavLqESqkYspzmpzAMWobmXSLxO51AlvU249DWr0aMhiXWcHa5M_AXqQEOvP1ADLn5uPuPEoVBlgkjOre51ZGkIDDztI3MTndPWzhvnMGBmUEhla48wfxHbh-vfICWYc7n8kxJSscTAkQCMnOvn9-Y-rQT7hfaAg5IaQxjdv6m/s2000/image_2025-05-19_10-19-12.png

ជាតិសាសន៍ផ្សេងបានកោតសរសើរពលរដ្ឋជប៉ុនខ្លាំងណាស់ដែលប្រកាន់ភ្ជាប់នូវវិន័យ និងទម្លាប់ដ៏ល្អនេះ ខណៈជប៉ុនបានបង្កើតច្បាប់ដាក់ទោសពលរដ្ឋ ប្រសិនបើមិនអនុវត្តតាម ឬចោលសំរាមផ្តេសផ្តាស ។

ក្រៅពីនេះ គម្រោងថែរក្សាបរិស្ថានជាច្រើនត្រូវបានបង្កើតឡើង ដូចជា ៖ ក្រុមកីឡាករបាល់ទាត់ Cerezo Osaka បានបង្កើតគម្រោងមួយឈ្មោះ «Bottle to Bottle» ដើម្បីលើកទឹកចិត្តដល់អ្នកមកទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋាន Yodoko Sakura Stadium ទីក្រុងអូសាកា ចេះបែងចែកប្រភេទសំរាមយកទៅកែច្នៃឡើងវិញ និងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsSWF8N1fAtd1Y0qGHdDB9i3mccOFf3I-a-nTMwybGbn9g9pb2tNEqpAv4LQWfHc21JAQ7R0F4Mdp-kY9_u2xYVisLd3Uhf47lHVCuESwPBpDnN8cEzSG7U5ohU2xiGQU51D64T7gXuvfJlrKqWA0XI93MvJU87OsTeAdcfLgmO5bFzNmxMMdKhALw6SU/s1920/image_2025-05-19_10-16-43.png
ពេលពលរដ្ឋជប៉ុនគ្រប់រូបគោរពច្បាប់ និងបែងចែកសំរាមតាមប្រភេទយ៉ាងត្រឹមត្រូវ បានធ្វើឱ្យបរិវេណពហុកីឡដ្ឋាន និងទីសាធារណៈផ្សេងៗស្អាត គ្មានថង់ផ្លាស្ទិក និងកាកសំណល់ផ្សេងៗ ដូចជា ៖ កំប៉ុងភេសជ្ជៈ កែវផ្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងឡាំងក្រដាស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHS55VSJzEI7gKJbyEU9GLILUE3_8pKnAI4HBOUix9yQ4BB2Igt_WOC341Zfk3YBHI9FBb46NmORAEKAoPWe7Zho_Ep2uh3e1CoTTclcn509FeRDMHWkkQ8at4-JJKEctzzNhDqKWX2RR3G9OuIH9aPZTivfQ-TFRwU2hKt8GMpI5bfYatRpOsKaQgLf28/s2992/image_2025-05-19_10-16-45.png

នេះជាភាពជោគជ័យមួយរបស់ក្រុមកីឡាករបាល់ទាត់ Cerezo Osaka ដែលពុំគ្រាន់តែជាក្រុមបាល់ទាត់អាជីពប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានជួយថែរក្សាវប្បធម៌ការចោលសំរាម ព្រមទាំងបង្កើតយុទ្ធនាការថែរក្សាបរិស្ថាន ។ ពួកគេចង់ដាស់តឿនពលរដ្ឋឱ្យភ្ញាក់រលឹកចោលសំរាមយ៉ាងត្រឹមត្រូវ និងចាត់ទុកថា នេះជាការទទួលខុសត្រូវថែរក្សាបរិស្ថានសង្គមរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGYaBsmDWGv9qC_4jykqoDZS7PzCDwpurnvxQCitJ1Wj9f1pD5GgvPw4so7smD9UigjNdJcNsI6QQaauO8VauBiaMQVkZmzOl2idXDgjg4ZxAlwyXMzDGCmeaHlh52-FpQ5sh3yinslPn1zfGI6EObfAdxf8izSe7GvPT4qVSUtVNTafBrHqriO0RX3B6/s2516/image_2025-05-19_10-16-48.png
ហេតុនេះ ដល់ពេលមនុស្សម្នាក់ៗភ្ញាក់ខ្លួនហើយ ដោយចោលសំរាមនៅតាមធុងសំរាមសាធារណៈឱ្យបានត្រឹមត្រូវពេលទៅកម្សាន្តនៅទីសាធារណៈ ឬតំបន់ទេសចរណ៍ ។ បើគ្មានធុងសំរាម គួរខ្ចប់សំរាមទាំងនេះដាក់រថយន្តមកចោលក្នុងធុងសំរាមនៅផ្ទះរបស់ខ្លួន ចៀសវាងគប់គ្រវែងសំរាមតាមផ្លូវ ឬចោលក្នុងទឹកបណ្តាលឱ្យខូចប្រភពទឹក ។ ប្រទេសយើងមានបរិស្ថានស្អាត គឺចាប់ផ្តើមពីពលរដ្ឋគ្រប់រូបជួយគ្នាប្រមូលសំរាម និងកុំទុកតួនាទីនេះឱ្យបុគ្គលិកប្រមូលសំរាម ៕

ប្រទេសទាំងនេះជ្រើសរើសធ្វើរបងផ្ទះពីផ្ទាំងសូឡារជំនួសដែកឬឥដ្ឋ ព្រោះតែវាមានតម្លៃប្រហែលគ្នា

0

បរទេស ៖ ដោយសារតែមានតម្លៃប្រហាក់ប្រហែលគ្នា បច្ចុប្បន្នមានប្រទេសរីកចម្រើនជាច្រើន បាននិងកំពុងប្រើប្រាស់បន្ទះសូឡារមកតំរៀបព័ទ្ធជុំវិញផ្ទះធ្វើជារបង ជំនួសឲ្យរបងដែលធ្វើពីថ្មឥដ្ឋ ដែក ឬស៊ីម៉ងត៏វិញម្ដង។ ការធ្វើបែបនេះ ព្រោះគេយល់ថាវិធីសាស្រ្តនេះផ្ដល់នូវផលចំណេញជាច្រើនដល់ការរស់នៅរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrNEt8QzAssO44qjV4vlcjhHKCVXHDqRPez3DUPlpR8v7xNBRbYrLd___wZ2qU_8P7vXUOJ23JdndiSCCeMxxPhRS2sGsRUpY9pd7z9qxIFLqzZbIDuYDggrhK7EdauUiJFBn3TSilx3ERDl6x-o1soaBYRTqNUOzQN5x3PqqT0j1_Ep_KfyB30nZhbM6z/s1280/photo_2025-05-16_16-29-13.jpg
បើតាមរបាយការណ៍ដែលគេប្រមូលបានកន្លងមក ទាក់ទងនឹងការផ្គត់ផ្គង់ថាមពលពីផ្ទាំងសូឡារបានឲ្យដឹងថា ៖ បច្ចុប្បន្នមានប្រទេសធំៗចំនួន ៤ ដែលប្រជាជនរបស់គេពេញនិយមខ្លាំងក្នុងជ្រើសទិញបន្ទះសូឡារយកទៅតម្លើងជុំវិញផ្ទះរបស់ពួកគេជំនួសឲ្យរបងរួមមាន ៖
១. សហរដ្ឋអាមេរិក ៖ ប្រជាជននៅភាគពាយ័ព្យ និងភាគនារតីរបស់អាមេរិកជាច្រើន កំពុងពេញនិយមខ្លាំងក្នុងប្រើប្រាស់ថាមពលដែលដំណើរការដោយរបង (Solar-powered gate openers) របស់ពួកគេ។ ពួកកែបានភ្ជាប់ថាមពលដែលបន្ទះសូឡារទាំងនោះប្រមូលបានទៅនឹងទ្វាផ្ទះរបស់ពួកគេ បន្ទាប់មកវាក៏បញ្ជូនថាមពលបន្តទៅក្នុងផ្ទះទាំងមូលដើម្បីប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-5o_sAtOfJ-6FcCBJFkqWSTx62Wvywhtf0eW9rMOi74BHR5tU8sG4poDY2T-SVAunGjjc_kenV99Br39o9y3Cm7njHTDDGIHHXhQqk27_gJRnxwKnpjfj8ePZskdqa01Xn6TGeP8f4dmQBfMEwSGIJmsdyR8AVtAB4CNaBexbW9NpwCIGDO34kYt1oxS/s849/photo_2025-05-16_16-29-10.jpg
២. ប្រទេសអូស្រ្តាលី ៖ ដោយសារប្រទេសអូស្រ្តាលីសម្បូរទៅដោយពន្លឺព្រះអាទិត្យនៅគ្រប់តំបន់ ជាពិសេសនៅតំបន់ជនបទនោះ ដូចនេះមធ្យោបាយកាត់បន្ថយចំណាយដ៏ានប្រសិទ្ធភាពបុះផុតរបស់ពលរដ្ឋ គឺការប្រើប្រាស់ផ្ទាំងសូឡារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vbTu74GQcqNZCMDniZ9_GeycLvTYprg1WsJ9M0NVm9EZ6Fzi14Wbm22_EW1S1IkRHCGb_im0keAHS7J7-Kd9S1CTCVgn1FEeLS1Chr-I5VsQmgeZu33_1npAcNC1jUnSvAVlQM2gNKG7e79UVOe1BZY3viFyVWwqkFPg-Yo3DKOyxb0DXcafmPf6dLzU/s720/photo_2025-05-16_16-29-11.jpg
៣. ប្រទេសអាឡឺម៉ង់ ៖ របងដែលធ្វើមកពីផ្ទាំងសូឡារមិនត្រឹមតែជាផ្នែកមួយនៃរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារោងចក្រផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiroBd8gu9iCTTpZnXL01aJBbrmL2crzRHuyy_KBB_2vKNT79Dg543GKYaTpKKn2HaoosvClnbbpV1oTlGbqbUJOzZARx-BP7Ea69Ad8zikZpcOwO6880F-sfP-Jx6qooUd9YXGqjXZ64W6smcmcO3zXq31Ew-Gxv0cz5Obde_hIDrtsAmz6Q1G2R7FEDV9/s1280/photo_2025-05-16_16-29-12%20(2).jpg
៤. ប្រទេសហូឡង់ ៖ មិនត្រឹមតែយកមកធ្វើជារបងផ្ទះប៉ូណ្ណោះទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ថែមទាំងបានតម្លើងវាធ្វើជាជញ្ជាំង ឬរបងសម្រាប់សួនច្បារសារធារណៈនៅតាមកន្លែងមួយចំនួនផងដែរ។

ក្រៅពីប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបជាច្រើនផ្សេងទៀត ក៏ជ្រើសរើសប្រើប្រាស់បន្ទះសូឡារ ក្នុងវិធីស្រដៀងៗគ្នានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuAhfB1Xtl5wFOhEQfiHRcCVHE7M5AUC2ayiFQzNaEjc-jcw3FVSe-331ZDMMuXjiOKtYWk3hOGv6TCMurrwZhhb93RCUT7IddR_sKrsiv68hEWqaDtlyK77aqCnCyNqcdn_DMAJIKZKeAPhjIt2kdq6go4nhSTKuRrdNOX-7pbOPby_AwrLziZuk8S3dx/s1280/photo_2025-05-16_16-29-12.jpg

គួរបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យានេះកំពុងតែក្លាយជាប្រព័ន្ធថ្មី ដែលបង្រួមរចនាបថរស់នៅបែបសាមញ្ញឲ្យក្លាយជាការផលិតថាមពលសម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងជាចំណែកក្នុងការកាត់បន្ថយចំណាយយ៉ាងានប្រសិទ្ធភាព ព្រោះវាមិនមានការបង់សេវាប្រចាំខែច្រើនដូចមុន ងាយស្រួលតម្លើង ងាយស្រួលប្រើប្រាស់ និងថែមទាំងជាជម្រើសល្អសម្រាប់ប្រជាជនដែលរស់នៅទីជនបទដាច់ស្រយាល អាចប្រើប្រាស់អគ្គិសនីបានដោយមិនមានខ្សែតភ្ជាប់ដែលមានលក្ខណៈស្មុគស្មាញឡើយ៕

Donald Trump ថាតារាចម្រៀង Taylor Swift លែងល្បីដូចមុនទៀតហើយ

0

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បាននិយាយថា តារាចម្រៀង Taylor Swift លែងល្បីដូចពីមុនទៀតហើយបន្ទាប់ពីលោកបានប្រកាសថាលោកស្អប់នាងកាលពីឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxFDji5sbWQJ3kA5HAec3f_AcOUOIqWo9B9MqZo7U38DqZYfiTG1FaB9Shyphenhyphena71QASOs6gvdCVlk_yerXjiEQERA2hV1n8NUD6isF78lyuh_oc-cCODMZOWqQRYWSRliAPnN8pOqp8-PZe-lK2bWj1c1rT88K6nSkXp4ppJnAKONiSB4E5XRMtMenKuPe7Z/s1020/348G2C4-highres-8033-1703117672.jpg
នៅលើ Truth Social នៅថ្ងៃទី ១៦ ខែឧសភា លោក Donald Trump បានសរសេរថា «តើមាននរណាម្នាក់កត់សម្គាល់ទេថាចាប់តាំងពីខ្ញុំបង្ហោះថា ខ្ញុំស្អប់ Taylor Swift នាងលែងជាល្បីល្បាញទៀតហើយ»? គួរឱ្យដឹងថា ជាលើកដំបូងដែលប្រធានាធិបតី អាម៉េរិកបង្ហាញអាកប្បកិរិយារបស់ខ្លួនចំពោះតារាចម្រៀងរូបនេះគឺនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការបង្ហោះរបស់ Taylor Swift នៅលើ Instagram ។ នៅពេលនោះ តារាចម្រៀងវ័យ៣៦ឆ្នាំ រូបនេះបានជំទាស់នឹងការចែករំលែករូបថត AI របស់អ្នកគាំទ្ររបស់នាងដែលធ្វើយុទ្ធនាការក្នុងការប្រកួតប្រជែងសន្លឹកឆ្នោតតាមរយៈបណ្តាញសង្គម Truth Social ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7o-TQVnRW9OkXCA17Ad4BXHLPEeFNjaZMS-c65bWEKqhEjaMJeAsoNbFRfy4ApEMpeCLOjbwcAEqrnxw0oBF8gs00hD-lAqTEqrTmDocRP3bWhFG2z2m0waUzKXItEhc0py-_I4lA27XBj3dz_Su2tWYB0DCBUpV_j44ZZnlDaioxhFQiJ1D3uoJ3leX/s1020/2023-10-29T032001Z-1637158951-5470-2863-1698718318.jpg
ទន្ទឹមនឹងនេះ Taylor Swift បានគាំទ្រជាសាធារណៈចំពោះបេក្ខជនប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលជាគូប្រជែងរបស់លោក Donald Trump នៅពេល នោះ។ មួយថ្ងៃក្រោយមកនៅលើកម្មវិធី Fox & Friends ប្រធានាធិបតី រូបនេះបាន និយាយថា «ខ្ញុំមិនមែនជាអ្នកគាំទ្រ Taylor Swift ទេ។ វាគ្រាន់តែជាបញ្ហានៃពេលវេលា។ ប៉ុន្តែនាងជាមនុស្សប្រជាធិបតេយ្យខ្លាំងណាស់។ នាងតែងតែគាំទ្រអ្នកប្រជាធិបតេយ្យ។ នាងអាចចំណាយលើការសម្រេចចិត្តនោះនៅក្នុងទីផ្សារតន្ត្រី»។ ប៉ុន្មានថ្ងៃបន្ទាប់ពី ការសម្ភាសន៍ លោកបានធ្វើល្បីសុះសាយដោយប្រកាសថា Donald Trump ស្អប់ Taylor Swift ដោយប្រើ គណនី Truth Social របស់លោកដោយមិនមានការពន្យល់បន្ថែម ឬអត្ថាធិប្បាយបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzHlhwSt3y4sX9gawmq5K8JyoHQ0hjpSvqk3SBuqf0cPsrQQ-ftRq0K1PDM_aaBMtXwiOLOm53MRuryW8UECjRVnumIGmjqfdk9AcDGJBGjBqD94hEwgA9qbZQE7TJrq3bXzenlUjpfbNWxDW00EwltS_OVjMe2ic4EYtaHgl7NISKphxPtYPFeSvy0ln/s1530/batch-Taylor-Swift-6062-168826-1439-9751-1702613889%20(2).jpg

ទោះបីជាប្រធានាធិបតីអាម៉េរិករូបនេះនិយាយថា Taylor Swift លែងល្បីដូចពីមុនក្តី ប៉ុន្តែថ្មីៗនេះនាងត្រូវបានគេដាក់ឈ្មោះថា Global Recording Artist of the Year 2024 ដោយសារការលក់តន្ត្រីឈានមុខគេនៅលើពិភពលោកសម្រាប់ឆ្នាំនេះ។ នៅថ្ងៃទី ១៧ ខែមីនា ការប្រគំតន្រ្តី The Eras Tour បានទទួល ពានរង្វាន់ Tour of the Century នៅកម្មវិធី iHeart Radio Music Awards ៕

អ្នកស្រាវជ្រាវរបស់ជប៉ុនបានវិភាគលម្អិតបន្ថែម និងបញ្ជាក់ពីថ្ងៃអវសានពិភពលោក តាមតម្រុយរបស់ Elon Musk ធ្លាប់បានប្រាប់កន្លងមក!

0

យើងតែងតែចាប់អារម្មណ៍នឹងការទស្សន៍ទាយថា តើថ្ងៃអវសានពិភពលោកនឹងមកដល់ពេលណា? តើពេលណាមនុស្សនឹងពុំអាចរស់នៅលើផែនដីបន្តទៀតបាន? ហើយមនុស្សភាគច្រើនបានសន្និដ្ឋានទៅលើកត្តាផ្សេងៗដែលបណ្តាលឱ្យផែនដីឈានដល់ទីបញ្ចប់ ដូចជា ៖ សង្គ្រាមនុយក្លេអ៊ែរ, អាចម៍ផ្កាយមិនអាចគ្រប់គ្រងបាន និងបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkS6PRC2neFnzqUWH28wjPIbTaZNbW9JTlITi2qyGCbzwnLaokARbtrJULqFtNEtsJTpofj17AkOwjjMgVDbkrKFL-5LAuOfG1dtIrZ3ZggEwmccWpFxBXsbNi7sWpfpGt8Xs_lRI1McdFyt6oo9LsOOH_OmdOu2SrTF_I7noBriOWErSauTmI1m7BBRzM/s768/photo_2025-05-17_16-47-19%20(2).jpg
យើងបានឮការទស្សន៍ទាយជាច្រើនពីថ្ងៃអវសានពិភពលោក ក្នុងនោះលោក Elon Musk នាយកក្រុមហ៊ុនរថយន្ត Tesla, SpaceX និងជាមហាសេដ្ឋីលំដាប់ពិភពលោក ក៏ធ្លាប់បានទស្សន៍ទាយពីថ្ងៃអវសានពិភពលោកដែរ ។ លោក Elon Musk និយាយថា ពិភពលោកនឹងត្រូវដុតបំផ្លាញដោយកំដៅព្រះអាទិត្យ ហើយនេះជាមូលហេតុដែលលោកចង់ឱ្យមនុស្សរកវិធីទៅរស់នៅលើអវកាស ដោយលោកបានចូលរួមក្នុងគម្រោងអវកាសជាច្រើន រួមទាំងការបញ្ជូនរថយន្ត Tesla ទៅអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhByat3pufnAxvIrfIGN0Io-rM2HzQAghJP92v41uPdh5SJlajujoQUm3Tc9SjnGEA5a0DRVgPNZV46ZKftHNve2o8xpo7RZaPh3fovuZgEWrWj9wMcRmFG75XCi2jjrf0GtUSsHMP1x5TMAYIMxCKI1kCxn2VnUEaRz2rFRtu_4bb_Hh-GmZOB_FbN3uy5/s825/photo_2025-05-17_16-47-19.jpg

ក្នុងបទសម្ភាសន៍ជាមួយ Jesse Watters កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក Elon Musk និយាយថា ៖ «វាមិនមែនជាការឡើងទៅភពអង្គារតែមួយលើកទេ ប៉ុន្តែលោកចង់ឱ្យគ្រប់គ្នាយល់ដឹងពីចក្រវាឡច្រើនជាងនេះ និងអាចរស់នៅទីនោះយូរអង្វែង ករណីមានហេតុការណ៍អាក្រក់កើតឡើងលើផែនដី ។ យើងនឹងមានកន្លែងរស់នៅថ្មី គឺភពអង្គារ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYzMkYPCXPtNhxNH1rCDndJxRK7AjRNAcnA22Vozqp2bNPATpJfT6N7Ku_7Ody6jiLX9h_CnvgpZPAvbBpEi0mm5SnJw_DKObtwRZP6d_lXGv-ss1xIzeRV7iLjeDdBP-tkdV8ZkT3IJyrkkIxtwZOlrr907OBevSeO_3ageZ3cpwkJOAcgIMfsnOknql/s1200/photo_2025-05-17_16-47-19%20(3).jpg
លោកបន្តថា ៖ «ផលប្រយោជន៍របស់ភពអង្គារ គឺដូចគ្នានឹងការធានារ៉ាប់រងអាយុជីវិតរួមគ្នា ពីព្រោះនៅទីបំផុត ជីវិតទាំងអស់លើផែនដីនឹងត្រូវបំផ្លាញដោយកំដៅព្រះអាទិត្យ ។ ព្រះអាទិត្យកំពុងតែពង្រីកខ្លួនបន្តិចម្តងៗកាន់តែធំ ហើយយើងនឹងរស់នៅភពផ្សេង ដោយសារផែនដីត្រូវដុតបំផ្លាញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcvfvQQ40FxBpZayG1oMxFplHPOksfm1gccgN7BSDeBh18Cjvjz8IDZbso8zkAL9kxqojzOOSyz4DasasspuX7JN8cm9OI9rq1HtAwIib0XbNOMXotawYQw_Y94F7LvoSOTSszEZQkBmlMg5qj4NmUMK95fZcDK10jY_M7SF-cntn5Winzt497q1ExYOV/s1200/photo_2025-05-17_16-47-19%20(4).jpg

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Toho ប្រទេសជប៉ុន បានគណនាពីពេលវេលាថ្ងៃអវសានពិភពលោករបស់លោក Elon Musk ដោយប្រើប្រាស់កុំព្យូទ័រទំនើប និងគំរូបគណិតវិទ្យា ដើម្បីទស្សន៍ទាយពីការវិវឌ្ឍរបស់ព្រះអាទិត្យរយៈពេលយូរ ។ ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Nature Geoscience ដោយក្រុមអ្នកជំនាញសន្និដ្ឋានថា បើមនុស្សពុំអាចសម្របខ្លួនជាមួយបរិស្ថានថ្មីបាន គឺផែនដីនឹងក្លាយជាកន្លែងពុំអាចឱ្យមនុស្សរស់នៅរយៈពេល១ពាន់លានឆ្នាំខាងមុខ ។ អ្នកស្រាវជ្រាវជឿថា ព្រះអាទិត្យនឹងមានទំហំកាន់តែធំ និងក្តៅខ្លាំង ហើយធ្វើឱ្យសីតុណ្ហភាពផែនដីកើនឡើងខ្ពស់ និងកាត់បន្ថយកម្រិតអុកស៊ីសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuhO4yqqWdsLm2Awds_FZgKK4ijaxIwCAs3Uub9_dG18jYdr_K_vAA2CVN3XB49EwvPBCfEp5EisdUdF6drkWd03JtgpGxmGs-HOoLF9xVcwY9RdJXnioIfZW02HCBv4j_DzQoRCy_NYh87KwqgrZv3aBcpG4_ry1AvBn9YhuIJt2PKMpFR6rNc6DXiSm/s800/image_2025-05-19_09-22-57.png
ការស្រាវជ្រាវរបស់អ្នកជំនាញជប៉ុនបង្ហាញទៀតថា រយៈពេល៥ពាន់លានឆ្នាំខាងមុខ ព្រះអាទិត្យនឹងក្លាយជាព្រះអាទិត្យយក្សពណ៌ក្រហម ហើយវានឹងលេបភពនៅក្បែរៗ រួមទាំងលេបភពពុធ ភពសុក្រ ហើយអាចលេបផែនដី ។ យើងបានឃើញផលប៉ះពាល់ដោយសារសីតុណ្ហភាពផែនដីកើនឡើង ហើយវានឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើផ្ទាំងទឹកកកធំៗមួយចំនួនរលាយនៅថ្ងៃខាងមុខ ប៉ុន្តែត្រូវរង់ចាំមួយរយៈធំទៀត មុនពេលយើងពុំអាចរស់នៅលើផែនដីបន្តទៀត ៕

ទីបំផុត Justin Bieber ព្រមបកស្រាយហើយថាលោកមិនមែនជាជនរ.ងគ្រោះរបស់ Diddy

0

យោងតាមទស្សនាវដ្តី TMZ កាលពីថ្ងៃទី១៥ ខែឧសភា អ្នកតំណាងរបស់តារាចម្រៀង Justin Bieber និងប្រភពជាច្រើនដែលជិតស្និទ្ធនឹងលោកបានឆ្លើយតបនឹងពាក្យចចាម អារ៉ាមអំពីអតីតកាលរបស់តារាចម្រៀងរូបនេះជាមួយនឹងអតីតតារ៉េបល្បីឈ្មោះ Diddy ចំពេលមានការកាត់ក្តីរឿងអាស្រូវផ្លូវភេទដែលកំពុងបន្តដោយបានបញ្ជាក់ថា Justin មិនមែនជាជនរ.ងគ្រោះរបស់ Diddy នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfC3QmYM4cTFDhmGCrwE8-cjGUeQnbZ2aDvCFeXp3mA_x5SdzpzZDgF2lS2BKKsq__QjnVST5tshm0JP5Lfi9jG_70gnAWtprOAp_q4MJXpnf9Ox_EAOWt0OxjCDG1M7YfJjYbOc8bC4RC7shCumrX5oBesGeBVRdmUowwkdXXbecrDuF144Z5TRbBQ9J/s2048/image_2025-05-19_08-58-18.png
ទោះយ៉ាងណា អ្នកតំណាងរបស់តារាចម្រៀងរូបនេះបាននិយាយថា «ទោះបីជា Justin មិនត្រូវបានធ្វើបាបដោយ Diddy ក៏ដោយក៏នៅតែមានអ្នកផ្សេងទៀតដែលរងគ្រោះ។ ប្រសិនបើការយកចិត្តទុកដាក់ចំពោះជនរងគ្រោះមិនច្បាស់លាស់ វានឹងគ្របដណ្តប់លើ យុត្តិធម៌ដែលពួកគេសមនឹងទទួលបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI5VK8QBXDL3uEwFi9ejFXj54ZHpYHnXYjWuYpfCIPgMVjdGqyFE8UFZk4EW5LZF04v52kkXQ_a6Bar6TjTD2Y2l1eAlw33rN5feaJXD4Lc_K-oDU1nxFaMkq2KHZ7jFOoZfIzY2MPkWz1pPrSWyIVTn_LhVeYq1jHhqDJ1hp_NfavrXUM6TD_IoHIhyzB/s1200/image_2025-05-19_08-58-17.png

ការឆ្លើយតបនេះគឺទាក់ទងទៅនឹងកិច្ចសម្ភាសន៍ជាមួយ Diddy និង Justin Bieber កាលពីជាង ១០ ឆ្នាំមុន នៅពេលដែលតារាចម្រៀងរូបនេះទើបតែចូលប្រឡូកក្នុង វិស័យនេះ ហើយមានទំនាក់ទំនងស្អិតរមួតជាមួយគ្នា។ បន្ទាប់ពីការចាប់ខ្លួន Diddy នៅខែកញ្ញា ឆ្នាំ ២០២៤ រឿងរ៉ាវរបស់ Diddy និង Justin បានទាក់ទាញការចាប់អារម្មណ៍ ម្តងទៀត។ អ្នកគាំទ្រភាគច្រើនជឿថា ការលើកឡើងរបស់តារារ៉េបមួយចំនួនមានបង្កប់អត្ថន័យផ្លូវភេទ និងមានចេតនាអាក្រក់ចំពោះ Justin Bieber។ អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភថា Diddy អាចជះឥទ្ធិពលអវិជ្ជមានដល់ Justin Bieber កាលពីនៅក្មេង ប៉ុន្តែប្រភពរបស់ TMZ បើកបង្ហាញថាការបង្ហាញខ្លួនជា សាធារណៈរបស់អ្នកទាំងពីរគឺ «គ្រាន់តែសម្រាប់ការសម្តែងប៉ុណ្ណោះ តាមពិតពួកគេ មិនជិតស្និទ្ធទេ»។ ផ្ទុយទៅវិញ Justin Bieber មានភាពស្និទ្ធស្នាលនឹងកូនពីរនាក់ របស់តារារ៉េប Diddy ក្រៅពីទំនាក់ទំនងរបស់ Justin ជាមួយ Diddy អ្នកគាំទ្រក៏មានការ ព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តនិងសុខភាពរបស់តារាចម្រៀងរូបនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm1hDz861bWgrETE83bf70vOcWv9SloCnzlham52ZFcCW3xLn1JZYNPwDrYASB7vOIOrzQy0qBevUzqU_8_zu4g3WgljFxwzrQ0pedmNsWUsYEk4mzDB1Es_g4GgBw4V0TVU9uFQ9I9oEsPeazWy3eRnRKy4tUl8WawDod2FqurqCatY5aDiXRhotzShxm/s932/image_2025-05-19_08-58-16.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជាប់ឃុំអស់រយៈពេលប្រហែល៩ខែ ការកាត់ក្តីរបស់ Diddy បានចាប់ផ្តើមនៅថ្ងៃទី ១២ ខែឧសភា នៅក្នុងតុលាការសហព័ន្ធ Manhattan ទីក្រុងញូវយ៉ក។ បច្ចុប្បន្ន Diddy កំពុងប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការចាប់ជំរិត និងដឹកជញ្ជូនមនុស្សទៅធ្វើពេស្យាចារ។ សាក្សីជាច្រើន រួមទាំងអតីតមិត្តស្រីរបស់អតីតមហាសេដ្ឋីតារារ៉េបរូបនេះគឺតារាចម្រៀង Cassie Ventura មានវត្តមាននៅក្នុងសវនាការ ដើម្បីផ្តល់សក្ខីកម្មប្រឆាំងនឹង Diddy ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYC1oTzHNZ3h-5HceQiewYqo1wzD8jjZjpzVyXo4tsf4V-fGKt2iLfrtzMKV4nf49b2LcqGyvIzoJlqDgdB6XD6anZRS8KH2nuvhyphenhyphenyGKl9ODik2cP7rfIa7CYPRLH1zMpJZgnUvsM3Za_RoNlXM2rJuxfm1Rpofq8CK6Stl8RQSGz8s_53ovJsJqr7rVU4/s1024/image_2025-05-19_08-58-15.png
យោងតាមសម្តីរបស់ Cassie នាងត្រូវបានគេរំលោភទាំងផ្លូវកាយនិងផ្លូវចិត្តដោយតារា រ៉េប Diddy ក្នុងអំឡុងពេលទំនាក់ទំនង ១១ ឆ្នាំរបស់ពួកគេ ហើយត្រូវចូលរួមក្នុង ពិធីជប់លៀងរាប់ មិនអស់ដើម្បីបំពេញនូវសេចក្តីប្រាថ្នាដែលខុសឆ្គងរបស់អតីតគូស្នេហ៍។ ក្នុងអំឡុងពេលនោះ Diddy បានគ្រប់គ្រងជីវិតរបស់នាងទាំងមូល។ បើត្រូវបានកាត់ទោស Diddy ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕

ភ្ញាក់ផ្អើលពេញពិភពលោក! អេមីរ៉ាតអារ៉ាប់រួមយកក្រុមនារីសក់វែងមកឈរគ្រវីសក់ទទួលស្វាគមន៍ Trump

0

ប្រទេសអេមីរ៉ាតអារ៉ាប់ ៖ ភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខុសប្លែកពីប្រទេសនានា គឺធ្វើតាមវប្បធម៌បុរាណដោយយកក្រុមនារីសក់វែង ស្លៀកពាក់ឈុតពណ៌ស មកឈរសងខាងផ្លូវ គ្រវីសក់ទៅមក ។ ការទទួលស្វាគមន៍បែបនេះធ្វើឱ្យប្រធានាធិបតីអាមេរិកពេញចិត្តណាស់ និងសរសើរផងដែរ ប៉ុន្តែវាធ្វើឱ្យមហាជនឆ្ងល់យ៉ាងខ្លាំងថា នេះជាពិធីអ្វី និងជាការស្វាគមន៍ភ្ញៀវបែបណា? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAT1_eUtcdEQsNZL4bsaJCZGIB4OFvk29klraPRw9Z1OCSNOnbXmDMFIfyDp-fW0BUdvWVa1wmjg3BDV5OO6Z2Zu3A8D-7Xj-c3hhhPaYEXb2MHCtFNcwjLQyBbBUXSVz7X5Kz68BBVazN-_bspOCG9NtjxRn0yZFt2o6ICQGqWTkhS-ScxMpjNvMpTV5_/s1280/image_2025-05-19_08-54-21%20(4).png

ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក លោក Trump របស់អេមីរ៉ាតអារ៉ាប់រួម បានធ្វើឡើងយ៉ាងអធិកអធម និងខុសប្លែកពីប្រទេសនានា ។ ពេល ធ្វើដំណើរមកដល់ព្រះរាជវាំង Qasr Al Watan នៅទីក្រុង Abu Dhabi លោក Trump បានឃើញនារីស្លៀកពាក់ឈុតពណ៌ស មួយក្រុមឈរជាជួរគ្រវីសក់វែងទៅមក ។ នេះជាវប្បធម៌របស់បណ្តាប្រទេសនៅឈូងសមុទ្រពែក្ស (ឬឈូងសមុទ្រអារ៉ាប់) រួមមាន ៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គុយវ៉ែត អូម៉ង់ កាតា និងបារ៉ែន សម្រាប់ទទួលភ្ញៀវ ឬប្រើប្រាស់ក្នុងពិធីមង្គល ដូចជា ៖ ពិធីរៀបការ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrdD-WzzX6nflwpdjwIJ861ycJKsC_uH_0mNGHfK8n_i_38Did5DAIlC9Z0gA0J1HlLd9gvaknm4c8PxFTCVEh8t773aI1O80QrI-nc3ADpZTrQKpt5crodOVjDVmin83rqkhrozzZB_y1NV-DhqomAqfAY54DdMCEgX6zQ6Gtwo6ohwZT1K-EkjmGI6rD/s1200/image_2025-05-19_08-54-21.png

អ្នកឃើញវីដេអូនឹងឆ្ងល់ថា ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម យកនារីក្មេងជាច្រើននាក់មកឈរគ្រវីសក់បែបនេះឱ្យលោក Trump មើល? ការគ្រវីសក់នេះហៅថា «ខាលិជិ» ដែលតម្រូវឱ្យនារីសក់វែងទាំងអស់ស្លៀកឈុតពណ៌ស និងគ្រវីសក់តាមចង្វាក់តន្ត្រី ។ តាមធម្មតា ការរាំ «ខាលិជិ» គឺនារីៗនឹងឈ្លៀតឈុតវែងពណ៌ស្រស់ឆើតឆាយ ប៉ុន្តែការទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក នារីគ្រប់រូបត្រូវស្លៀកឈុតពណ៌ស ដើម្បីបង្ហាញពីសណ្តាប់ធ្នាប់ក្នុងពិធីផ្លូវការ ហើយមើលទៅលោក Trump ហាក់ពេញចិត្តនឹងការស្វាគមន៍របស់អេមីរ៉ាតអារ៉ាប់រួម ថែមទាំងសរសើរទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGmQoH3Jqu_mdOmM7VDSEbDufwNmDpeaTVBjRQk6WZcAUwR7qCIRWj8fxEh-G-aDhyphenhyphen1lviN44LUaaLw5pFg11qzukFluiV12gP0QvIv0jKvrWbJ0PoTO28DgwAt9NPGzLmQeRBcg7aWipMl9aktT2iVPUdA7hIWDHJ6ylB-qIMndSgIsCmabnJXwOolIy/s549/image_2025-05-19_08-54-21%20(2).png

វីដេអូក្រុមនារីសក់វែងគ្រវីសក់ឈរទទួលស្វាគមន៍លោក Trump នៅអេមីរ៉ាតអារ៉ាប់រួម បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះជាការស្វាគមន៍មិនដូចប្រទេសនានា និងកម្រឃើញណាស់ ។ ប៉ុន្តែពលរដ្ឋរស់នៅបណ្តាប្រទេសឈូងសមុទ្រពែក្ស យល់ឃើញថា ការគ្រវីសក់បែបនេះមានភាពស្រស់ស្អាត ស្រដៀងនឹងរលកសមុទ្រ ហើយវាបង្ហាញពីការគោរពដល់ភ្ញៀវដែលមកបំពេញទស្សនកិច្ចនៅប្រទេសពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih0oSVAenXhhySLMXTM3ZykBuynEwMeqTEs__p2NfpQWoNfmjZ50C-XgAm63buyPWmxQFRt0zcaFZzxcLOQodha41MsCxhtxvTsZEYzlIvTdt3X2uxYZeeVvL77_eQL-jhj5fjJI5RpUWzZ10yDZfliN_Yorlj76N8BWGNdlJNr3EUGBxyiOE-9AWFIPqF/s1200/image_2025-05-19_08-54-21%20(3).png

វាជាការសម្តែងសិល្បៈរបស់អេមីរ៉ាតអារ៉ាប់រួម ដែលនារីៗនឹងស្លៀកសម្លៀកបំពាក់ប្រពៃណីឈរជាជួរ និងគ្រវីសក់វែងទៅមក ខណៈក្រុមបុរសសូត្រកំណាព្យជាចង្វាក់តន្ត្រី ។ រីឯអ្នកចូលរួមសម្តែងក្នុងពិធី គឺមិនប្រកាន់ភេទ វ័យ និងវណ្ណៈក្នុងសង្គមទេ ៕

អ្នកលក់អនឡាញ Love Riya បកស្រាយថា ស្រីខ្ញុង មិនទាន់ចប់កុងត្រានោះទេ

0

តារាកំប្លែងស្រីខ្ញុង ត្រូវបានអ្នកលក់អនឡាញមានប្រជាប្រិយភាពក្នុងវិស័យនេះ គឺអ្នកនាង Love Riya បានលាតត្រដាងថា តារាកំប្លែងរូបនេះនៅមិនទាន់ចប់កុងត្រានៅឡើយទេ ហើយក៏ជំពាក់លុយខ្លួនច្រើនដូចគ្នា។ អ្នកលក់អនឡាញរូបនេះថាខ្លួនមិនចង់និយាយអ្វី ច្រើននោះទេទុកឱ្យពេលវេលាជាអ្នកបកស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggKaioD7hsiGXb96rNiKVba5SrG8U7xi4pR6pOmKf35iCZXyzumHmLrvDeUcHatGAPe1YBWMkK5wEi5mQ9okXem7yQxoxW6OC4yMaD-tyQQEq2lPW1H9VeyFZgPbZ7vQUfWIwWkG1enqcP6ZLkj8Gr8o3zN7izfnOsBU7NOn4yZ26FOLqV-bNJWi-utelB/s960/image_2025-05-17_09-51-13.png
តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកអ្នកនាង Love Riya បាននិយាយថា «ខ្លួនមិនបានបញ្ឈប់ស្រីខ្ញុងនោះទេហើយក៏មិនទាន់ផុតកុងត្រាដែរ ហើយលុយដែលជំពាក់នាងគឺមិនបានកាត់សូម្បីតែមួយកាក់មួយសេន ខ្លួននាងចោលទាំង អស់។ អ្នកនាង Love Riya បន្តទៀតថា ទុកឱ្យពេលវេលាជាអ្នកបកស្រាយហើយខ្លួន នាងបញ្ឈប់ ស្រីខ្ញុង យ៉ាងមិចបើជំពាក់នាងមួយគំនរនាងមិនបានបញ្ឈប់ទេ ទុកពេល វេលាជាអ្នកបើកបង្ហាញទៅចុះ។ អ្នកលក់អនឡាញរូបនេះថាខ្លួននាងត្រូវយក ស្រីខ្ញុង រហូតដល់ថ្ងៃចូលមឈូសទាំងអស់ នេះជាការពិតប៉ុន្តែធ្វើយ៉ាងមិចនាងនិយាយមិនកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q_44RD2NYzTRF9e1Sa5Sof3KisEZC96n1lwuEdeMPV1bxH4eJf5Ygoq8yr8C3Nkd3x9oWvnMMzwnbZJTFz7XMpuQ3CvMaNNvm4GBvmS8KDqiCS8YMlVrQxm_V6LaLE7z4QOuoBbJqKK8fzt2lktDu6IKNdwhYDx0QP_JDg2OH0KCsLyqk2sLYfoVa5Gf/s1440/image_2025-05-17_09-51-15.png

កន្លងមកតារាកំប្លែង ស្រីខ្ញុង គឺជាអ្នកប្រម៉ូតផលិតផលឱ្យ អ្នកនាង Love Riya ប៉ុន្តែ ក្រោយមកគេបានឃើញនាងទៅប្រម៉ូតឱ្យម្ចាស់ផលិតផលផ្សេងវិញដោយនាងបានបញ្ជាក់ថា បានចប់កុងត្រារួចរាល់ហើយទើបបន្តកុងត្រាថ្មីជាមួយអ្នកផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTE6resuGLBsrZ9sRjs6dHjI6eYF8tmCvKTJePG4hrIo1OtNK10fBfdRN2r_1wIjsdCyr1Z7fK1QuvatPlHrBZrF3ICrpj0d8mZTLQ_IKYr6aVR_krf2L0LcWy4hvPBmyNohm9CWIpaB4hMd0X93l-4Nsvy8ufap6nvMS4qCKMkC7jOwZWuPDvY09l-6G/s1710/image_2025-05-17_09-56-55.png

គួរឱ្យដឹងថាជារឿយៗតារាកំប្លែង ស្រីខ្ញុង តែងតែត្រូវម្ចាស់បំណុលបង្ហោះជាបន្តបន្ទាប់ ហើយការបង្ហោះដែលក្តៅគគុកជាងគេគឺតារាកំប្លែង ម៉ាដូណា។ សកម្មភាពរបស់ ស្រីខ្ញុង ក៏ត្រូវបានអ្នកមួយចំនួនប្រៀបធៀបទៅនឹងតារាផ្សេងទៀតដូចជា ផេនខេក និងលោក សឿន វីតា ជំពាក់លុយគេដូចគ្នា ប៉ុន្តែខិតខំដោះបំណុលជាបន្តបន្ទាប់ ប៉ុន្តែស្រីខ្ញុង នៅតែមានម្ចាស់បំណុលជាច្រើនបង្ហាញថាមិនបានសងនោះទេ៕

រយៈពេលជាង៣០ឆ្នាំ! អាកាសយានដ្ឋានមួយនេះ មិនដែលធ្វើឲ្យបាត់វ៉ាលីរបស់ភ្ញៀវសូម្បីម្ដង

0

ប្រទេសជប៉ុន ៖ អាកាសយានដ្ឋានមួយរបស់ជប៉ុនសម្រេចបានរយៈពេលជាង៣០ឆ្នាំយ៉ាងគួរឲ្យស្ញើចសរសើ ដោយមិនឲ្យបាត់បងវ៉ាលី កាបូប ឬកាតាបដាក់សម្ភារៈរបស់អ្នកដំណើរសូម្បីតែមួយ គិតចាប់តាំងពីឆ្នាំ១៩៩៤មក រហូតទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានឆ្នើមមួយនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP11BDtVBgqFmV8Pmcg_M7Vn0dtRQiQoc77I08MfGjFJc7npYX6aX0IUXICDNpLwfHQVaAAwkzo7e2-Z5FNi1g2LWu8-xh-sS7OTU-X2JI3p5mmV9yPma7mSV5zzQ6nj57U1MCIzSInOvvjR8dB7_jqpVK06PFvecJs0VJSqeEvB-VJ4Kh1fWNzZhJ1Ie7/s1280/photo_2025-05-17_15-33-28%20(2).jpg

អាកាសយានដ្ឋានខាងលើនេះមានឈ្មោះថា Kansai មានទីតាំងនៅទីក្រុង Osaka ប្រទេសជប៉ុន បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ គឺមិនដែលធ្វើឲ្យបាត់ឥវ៉ាន់ ឬវ៉ាលី របស់អ្នកដំណើរណាមួយឡើយក្នុងរយៈពេលជាង ៣ទសវត្សន៍ ចាប់តាំងពីបើដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៩៤មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQrm6NT5Y4UwqSMHIyESMpViAHLSOekJX7v2oZ-IOAUa9GTdotv0q-uDSjUYMozsyQ_Mo0jOxKN3wTc8vtyWcNiy0k-cx4jxge-ndeHCZKUcJdx8sZ_BwNVitF7cfoEDJjxKd9AEWPquuFBdnB_Z1e2cziI093ldqzE9upBUK_wiH_yMG_Buui-Sf5i07o/s1026/photo_2025-05-17_15-33-28.jpg

មូលហេតុដែលអាកាសយានដ្ឋាននេះអាចសម្រេចការងាររបស់ខ្លួនបានដោយមិនធ្វើឲ្យបាត់បង់របស់របររបស់ភ្ញៀវបែបនេះ គឺដោយសារប្រព័ន្ធគ្រប់គ្រងពីផ្នែកមួយទៅផ្នែកមួយដំណើរការយ៉ាងស៊ីចង្វាក់គ្នា ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដូចជា ៖ មានបុគ្គលិកច្រើនចាំរាប់ និងត្រួតពិនិត្យសម្ភារៈជាច្រើនដងមុននឹងទទួល ឬប្រគល់ឲ្យភ្ញៀវ , កំណត់ពេលវេលាត្រឹមតែ ១៥នាទី ប៉ុណ្ណោះបន្ទាប់ពីយន្តហោះចុះចត ត្រូវប្រមូលឥវ៉ាន់ទាំងអស់មកត្រួតពិនិត្យ, បុគ្គលិកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឥវ៉ាន់ទាំងអស់នោះ, មានសៀវភៅណែនាំ និងតែងធ្វើបច្ចុប្បន្នភាពជារឿយៗទៅតាមការលើកឡើងរបស់ភ្ញៀវ ឬបុគ្គលិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEn2cEFbK6DrGhMw0nHJT8Fm0LtmMzbsWTAgz8PKDTsLpiv4cqfV-Sn2W04RoN0PH38cXfNutWmetQNWKUZjfQLam-zwOchVUXMrrVxn9QWAzzvRRczVwcsbn6rdf7QcB4qcDtNWPgGtBdX0kql26jrf5FrYZafCFBAjtSszCbjx_Fqzl1gO2E384f7XIA/s613/image_2025-05-19_08-46-25.png
ការអនុវត្តការងារប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់អាកាសយានដ្ឋានខាងលើ បាននាំឲ្យពួកគេទទួលបានពានរង្វាន់ Skyrax សម្រាប់ «អាកាសយានដ្ឋានដែលមានប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ល្អបំផុតក្នុងពិភពលោក» ចំនួន៨លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUqKQoEfttyYB9eosisdfg7toeA-aLRO1DydrrmVaFgkcXXvfrXiu4mw6hnuy3iNu6f3uLGRoN9dhZN5D7kBmU1VwIT_iumXZWpHY1ISdj8DNG6RmZXag2KHHVLWjT5_Y4U89BBxWoYlkjBegSR6QWQl-vnHRMWgiUZ71UK4yUWjT3YSKDZiQ8c8ektcdV/s760/photo_2025-05-17_15-33-29.jpg

លោក Tsuyoshi Habuta អ្នកគ្រប់គ្រងទូទៅប្រព័ន្ធដឹកឥវ៉ាន់ចេញចូលបាននិយាយថា ៖ «វាត្រូវតែជាការទទួលខុសត្រូវ និងការសហការជាក្រុម។ នៅពេលយន្តហោះបានចាកចេញបានទាន់ពេលវេលា និងមិនមានបញ្ហា ពួកយើងមានអារម្មណ៍ថាជោកជ័យបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzfwy7lx2mDKN6E5-sGvcGbCiNZUWsgYmYr0vK4UIETMHdC45-QSczoiQOSVePxOHhEIe4FhmjSa30g84kYK2xm7bnGeI-rELR071DcLKR_1FXtLh7ui36ZVFNrJaqpRFNnVNbi4MFyd6xpnIs67zdNupke4eciXohWaLEB7_xcLcCwlQbEL7YrpLBr9Gd/s1200/image_2025-05-19_08-46-25%20(2).png

បើតាមការសង្កេតរបស់មនុស្សជាច្រើនគេបានសន្និដ្ឋានថា ទាំងនេះគឺជាផ្នែកមួយនៃ Omotenashi ដែលជាវប្បធម៌របស់ជនជាតិជប៉ុន ក្នុងការផ្ដល់សេវាកម្មឲ្យបានលឿនរហ័ស និងបំពេញបំណងរបស់អតិថិជនមិនឲ្យខ្វះចន្លោះ។ ហើយនេះគឺជាគំរូដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ឬស្ថាប័នផ្ដល់សេវាកម្មដទៃទៀតឲ្យយកតម្រាប់តាមអាកាសយានដ្ឋានមួយនេះ៕