ការប្រើប្រាស់កង្ហារទទួលបានការពេញនិយមយ៉ាងខ្លាំង និងពុំអាចខ្វះបានពេលមេឃក្តៅ ប៉ុន្តែតើយើងប្រាកដចិត្តទេថា បានប្រើប្រាស់កង្ហារយ៉ាងត្រឹមត្រូវ? វេជ្ជបណ្ឌិតអាមេរិកឈ្មោះ Naheed Ali ដាស់តឿនថា ការប្រើប្រាស់កង្ហារពុំត្រឹមត្រូវ ប្រឈមនឹងផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1Ku3jDJnY6PTQtyauJQgSSaJ1WSHDyfDZJpUnLYxwtvpbvc2R-bcz-Sm-aw9LtbwO7KHtds27nM9mIQTEHplUIxAtjzkUokv2gfV5KvIMTtC-fhvsZ7MoCwZMFgYpn-KRUEEvMn98YRIfUPgWvvEMaXYbp70Y-vT5O-NQJaMaoV3G7zi5Bu56WC-0Cu7/s1500/image_2025-05-17_11-48-35.png

ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Daily Mail លោកវេជ្ជបណ្ឌិត Ali និយាយថា មនុស្សភាគច្រើនមានទម្លាប់បើកកង្ហារបែរមុខមករកខ្លួនពេញមួយយប់ ប៉ុន្តែទម្លាប់បែបនេះនឹងបង្កើតភាពតានតឹង និងប្រឈមជាមួយផលប៉ះពាល់សុខភាពរាងកាយជាច្រើន ដូចជា ៖

១-ឈឺដើមទ្រូងសម្រាប់អ្នកជំងឺហឺត ៖ ការបើកកង្ហារបែរមកមុខមករកខ្លួនពេញមួយយប់ធ្វើឱ្យប៉ះពាល់អ្នកជំងឺហឺត ឬអ្នកមានសុខភាពល្អធម្មតា ដូចជា ៖ ខ្យល់ចេញពីកង្ហារបានបក់កំទេចធូលី, អង្គែចេញពីសត្វចិញ្ចឹម និងកំទេចក្រណាត់ចូលក្នុងប្រព័ន្ធដកដង្ហើម ។ បន្ទាប់មក វានឹងចូលក្នុងសួតធ្វើឱ្យយើងណែនដើមទ្រូងពេលក្រោកពីដំណេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjofiM0wt0ol4TbojcLkKjVhVATeMK2FjKM9l8nWfd7CktowGT47TJgvRJ1HQwinsl-jpCzqZCnCfsTDoEbRnEjLIeEcR9-m6gatSl-zShyphenhyphenhyySlZ0MNPibdvowVcKlkyfBUOn4nTHwVQWEyGlcg9R96tVbp0AjyhfLwZoIVz6TPhbimcG-hXibcEtX0Cdj/s1908/image_2025-05-17_11-48-36.png

២-ស្ងួតច្រមុះ និងបំពង់ក ៖ ការស្រាវជ្រាវបញ្ជាក់ថា សីតុណ្ហភាពសមស្របសម្រាប់ការសម្រាក គឺចាប់ពី១៦ ទៅ១៨អង្សាសេ ទើបធ្វើឱ្យយើងចូលចិត្តប្រើប្រាស់កង្ហារដើម្បីឱ្យសម្រាកលក់ស្រួលពេលមេឃក្តៅ ។ ប៉ុន្តែការបើកកង្ហារបក់មកចំរាងកាយពេញមួយយប់នឹងធ្វើឱ្យស្ងួតច្រមុះ និងបំពង់ក ជាពិសេស ពេលក្រោកពីសម្រាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4V4B5aPNUBTmMWbHQM8tr15Vcu6It-Nd2QtqGHhaBpOaSCd-or-hBZL1wW91SYNpEZhyphenhyphen8XIL12XDROJCIO2_KjHZVcfcwBQvXraqzHUeasSjprtc8Ji0ZliV39AOekvio_iofpSFAuKbWq0VfVchOxxQsw86vGtvr1lEjOLZSK2G3cFLmHoqWbvgI1kFL/s788/image_2025-05-17_11-48-37.png
លោកវេជ្ជបណ្ឌិត Ali និយាយថា ៖ «ការស្ងួតច្រមុះ និងបំពង់ក មិនត្រឹមតែធ្វើឱ្យរលាកផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើនការចេញសំបោរតាមច្រមុះផងដែរ ព្រមទាំងបង្កើតស្មេស្មក្នុងបំពង់ក ។ វាបណ្តាលឱ្យក្អក ឬតឹងច្រមុះពេញមួយថ្ងៃ» ។

៣-ឈឺសាច់ដុំ ៖ ការបែរមុខកង្ហារមកចំរាងកាយពេលសម្រាកលក់នឹងធ្វើឱ្យឈឺចាប់សាច់ដុំ ដោយសារខ្យល់ត្រជាក់ចេញពីកង្ហារប៉ះជាមួយសាច់ដុំ និងសន្លាក់រយៈពេលយូរ ចាប់ពី៧ម៉ោង ទៅ៨ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikR-JSi9fzEISy6HyEQO2V9JPdmAiJOBC5ILKIEbxqVGVdYkHZGMqJ2mNHVmMT6C7_eHDND0t2ZE5CS1T8qfWSfzC82I5I6k1kLOfZlHRUu4d4JXi4pfglH2eJ1NY0qpdQzaKfA2Ina0p-_OYKnQRfCsWSoq4Z0CzaAyBS3MFMQVs8lhz1gJ7-Pta9p5EZ/s732/image_2025-05-17_11-48-38%20(2).png
វេជ្ជបណ្ឌិតអាមេរិកបានណែនាំពីវិធីប្រើប្រាស់កង្ហារពេលយប់ឱ្យមានសុវត្ថិភាពតាម២វិធីងាយៗ ដូចជា ៖

១-ប្រើកង្ហារដោយកំណត់ម៉ោង ៖ គួរកំណត់ម៉ោងឱ្យកង្ហារបិទដោយស្វ័យប្រវត្តិ ក្រោយពីប្រើប្រាស់បានរយៈពេល៩០នាទី
២-កុំឱ្យកង្ហារបក់មកចំរាងកាយ ៖ ត្រូវដាក់កង្ហារឱ្យឆ្ងាយពីគ្រែសម្រាក និងចុចឱ្យវាវិលចុះ-ឡើងដើម្បីបញ្ចេញខ្យល់ពេញបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAkYtLB9G4NZPS8Be7OaqPooWVYdGz9G9tqoPIbUQ0PbfB1RNvlkxm5zYG4kh2KGJJfU0gqLZbz0ivmDGTgWPz5As3KcNp7sn7Znnv2lYGziygKzR8btC8gj0Up01rEro0Du9El3gdB52UzjN2wSHRuLhTXxvWZLY_UwLvL-tk181KR2cRCfq1B6C7FX3w/s527/image_2025-05-17_11-48-38.png

ក្រៅពីនេះ គេហទំព័រ Sleep Foundation បានណែនាំឱ្យសម្អាតកង្ហារឱ្យបានញឹកញាប់ ជាពិសេស សម្អាតស្លាបកង្ហារ ដើម្បីកុំឱ្យវាបក់ធូលី និងសារធាតុផ្សេងៗប៉ះពាល់សុខភាព ។ គួរបោកគក់កម្រាលពូក និងភួយយ៉ាងទៀងទាត់ដើម្បីកាត់បន្ថយធូលី និងកំទេចក្រណាត់ ព្រមទាំងដាក់កែវទឹកក្បែរគ្រែសម្រាកសម្រាប់ផឹកពេលយប់ ករណីបំពង់កស្ងួត ៕