មនុស្សមួយចំនួនពុំសូវយកចិត្តទុកដាក់នឹងការទុកដាក់របស់របរឱ្យត្រូវកន្លែងទេ ហើយពួកគេតែងតែយករបស់៣យ៉ាងនេះមកដាក់ក្បែរចង្ក្រានហ្គាស ។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាតដាក់របស់៣យ៉ាងនេះក្បែរចង្ក្រានហ្គាសក្នុងផ្ទះបាយ ពីព្រោះវាជាកន្លែងប្រមូលផ្តុំមេរោគ និងអាចបង្កឱ្យមានភ្លើងឆេះផ្ទះ ។

យើងតែងតែចូលផ្ទះបាយជារៀងរាល់ថ្ងៃ ប៉ុន្តែផ្ទះបាយក៏ជាកន្លែងបង្កគ្រោះថ្នាក់យ៉ាងច្រើនដែរ ដូចជា ៖ សុវត្ថិភាពចំណីអាហារ, ប្រឈមនឹងភ្លើងឆេះផ្ទះ ឬការផ្ទុះ និងមុតដៃជាមួយកាំបិត ។ ប៉ុន្តែក្រៅពីការចម្អិនអាហារក្នុងផ្ទះបាយ ការទុកដាក់របស់របរផ្សេងៗពិតជាចាំបាច់ ដែលតម្រូវឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRSLgWRKm40dSX__8ZMjnYw3iPfk_p29THEFmymTyNbO2CpJJJzxCUhGzob3Ci6bhdOLjaudgbUeHfu30l_ToHAkhLGNU_lnERa1kYo-a9UwSMED5SSdUTJvMx4XcQRb9R9amuw25IzAR-SrNOT75vs6Dv0O3mfCyXr5nbguPQE5QmK6NvPQZcj7dFXyYI/s696/photo_2025-05-13_14-21-21%20(2).jpg

ពុំគួរដាក់អាហារខ្លះជិតចង្ក្រានហ្គាស ឬចង្ក្រានធ្យូងទេ ទោះជាផ្ទះបាយតូចចង្អៀតយ៉ាងណាក៏ដោយ ពីព្រោះវានឹងក្លាយជាកន្លែងធំធាត់របស់មេរោគ ។ ហេតុនេះ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ គួរប្រមូលរបស់៣យ៉ាងនេះចេញឆ្ងាយពីចង្ក្រាន ដូចជា ៖

១-ប្រេងសណ្តែក ៖ ប្រេងសណ្តែក គឺសំខាន់ណាស់សម្រាប់ចម្អិនអាហារ ប៉ុន្តែបើដាក់ជិតចង្ក្រាន វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ដោយសារនៅជិតកំដៅភ្លើងរយៈពេលយូរ ។ ប្រេងសណ្តែកនឹងឆាប់រលាយបង្កើតជាសារធាតុផ្សេងៗ ហើយពេលបរិភោគអាហារលាយឡំជាមួយប្រេងសណ្តែកផ្ទុកសារធាតុទាំងនេះ យើងនឹងកើតជំងឺសរសៃឈាមបេះដូង រលាករ៉ាំរ៉ៃ និងមហារីក ។

លើសពីនេះ ប្រេងសណ្តែកច្រកក្នុងដបផ្លាស្ទិក គឺកំដៅក្នុងចង្ក្រាននឹងធ្វើឱ្យផ្លាស្ទិកខូចទ្រង់ទ្រាយបង្កើតជាសារធាតុពុល ដូចជា ៖ សារធាតុ BPA ។ ពេលបរិភោគអាហារផ្ទុកសារធាតុនេះយូរៗទៅ វានឹងប៉ះពាល់ថ្លើម និងតម្រងនោមដោយពុំដឹងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5fhOwIWZrE2S4KCHlzV43KMHBqZs6_6yPSZTTS8Ofv-RFL1vHYP8ukkKotJmz8dNO0Y6IcYPWtCXENsqNKmvilfz_UVTtW5RuTF0PgCBAcF4bXAyohT4VCv-nAVC7IOZQpUNQw73SSKVEl9U2ecn64gyC_01e2FTtAIi1Lu3UPQuWz8JSiPUBU6LxkwdX/s696/photo_2025-05-13_14-21-21%20(3).jpg

២-របស់ស្ងួតប្រភេទម្សៅ ៖ ម្សៅស្រូវសាឡី ម្សៅអង្ករខ្សាយ ម្រេច ម្ទេចហ្មត់ និងម្សៅការី គឺមានកំទេចតូចៗអាចសាយភាយពេញផ្ទះបាយនៅពេលបើកគំរបរបស់វា ឬកូរ ។ បើដាក់របស់ទាំងនេះក្បែរចង្ក្រាម គឺកំទេចតូចៗនឹងលាយឡំជាមួយកំដៅភ្លើងខ្ពស់ ហើយវាអាចឆេះក្រោយប៉ះផ្កាភ្លើង ដែលប្រឈមនឹងភ្លើងឆេះផ្ទះ ឬផ្ទុះក្នុងផ្ទះបាយ ។

លើសពីនេះ ក្នុងផ្ទះបាយសម្បូរចំហាយទឹក ខ្លាញ់ និងសីតុណ្ហភាពប្រែប្រួលខ្លាំង ដែលធ្វើឱ្យកំទេចម្សៅស្រូបសំណើមក្លាយជាដុំផ្សិតតូចៗ ឬឆាប់ខូចគុណភាព ។ ការប្រើប្រាស់ម្សៅស្រូវសំឡី ឬម្សៅអង្ករខ្សោយមានសំណើម ឬផ្សិត គឺមិនត្រឹមតែធ្វើឱ្យខូចរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ប្រព័ន្ធរំលាយអាហារ ឬប្រមូលផ្តុំសារធាតុពុលប៉ះពាល់សុខភាពរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcF2xwNyKHTX9NYWoVAiDYPYKt28mvF7EVWXID9atFphqA7qUpXYriRnyAymDtB-JGNX0bmoJWJndIvOr3d6XnxA_aKXsEa1FjB92rt_XuXn5W5G5M8Y1P_bC-zgrCxfHVHUwI2s0QtqHa2Kb98VWi7aJeWS6M0bjIq5tEh2ueVeHbbDhE-TLCSxU711SG/s696/photo_2025-05-13_14-21-21.jpg

៣-អាហារកំប៉ុង ៖ អាហារកំប៉ុងត្រូវបានដាក់ក្បែរចង្ក្រានដោយសារផ្ទះបាយតូចចង្អៀត ប៉ុន្តែពេលវាត្រូវកំដៅខ្លាំងយូរ គឺនាងធ្វើឱ្យលោហៈ ឬផ្លាស្ទិកនៅក្រៅកំប៉ុងខូចទ្រង់ទ្រាយបង្កជាសារធាតុពុលជាច្រើន ។ សារធាតុពុលទាំងនេះនឹងហូរចូលអាហារក្នុងកំប៉ុង ហើយវាមិនត្រឹមតែបាត់បង់រសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែការបរិភោគអាហារលាយឡំជាមួយសារធាតុពុលយូរៗទៅធ្វើឱ្យប៉ះពាល់ថ្លើម តម្រងនោម ប្រព័ន្ធប្រសាទ ព្រមទាំងកើតជំងឺរ៉ាំរ៉ៃ ឬមហារីក ។

ក្រៅពីនេះ បើអាហារកំប៉ុងបិទគំរបជិតខ្លាំងពេក ហើយពេលវាត្រូវកំដៅភ្លើងខ្លាំងធ្វើឱ្យសម្ពាធខាងក្នុងកើនឡើងយ៉ាងឆាប់រហ័សបង្កឱ្យផ្ទុះកំប៉ុង និងបណ្តាលឱ្យមានភ្លើងឆេះផ្ទះបាយ ៕