ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Zhao Liying និងអ្នកដឹក នាំរឿងតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា Midi Z ឬហៅថា Chao Te Yin បានបង្កជាព្យុះ ភ្លៀងយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ខណៈដែលលេចធ្លាយនូវព័ស្តុតាងជាបន្ត បន្ទាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃទី ១៤ ឧសភា ប៉ាប៉ារ៉ាស៊ីបានបញ្ចេញ ព័ស្តុតាងជាច្រើនអំពីចំណងស្នេហ៍រវាងកំពូលតារាសម្ដែងចិន Zhao Liying និងអ្នកដឹកនាំរឿង Midi Z ដែលធ្លាប់ដឹកនាំរឿងដែលមានតារាស្រីរូបនេះជាតួឯក។
យោងតាមរូបថត និងវីដេអូដែលបានផ្សព្វផ្សាយ ទំនាក់ទំនងរវាង Zhao Liying និង Midi Z កំពុងតែរីកចម្រើនយ៉ាងខ្លាំង ហើយអ្នកទាំងពីរមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។
.png)
Zhao Liying បាននាំកូនប្រុសរបស់នាងទៅជប់លៀងជាមួយអ្នកដឹកនាំរឿង Midi Z ។ អ្នកដឹកនាំរឿងរូបនេះក៏ត្រូវគេឃើញដើរជាមួយកូនប្រុសរបស់ Zhao Liying ដែរ ។ គួរកត់សម្គាល់ថាលោក Midi Z ត្រូវបានគេនិយាយថាមានប័ណ្ណចូលប្រើប្រាស់ អគារផ្ទះល្វែងរបស់ Zhao Liying ។ យោងតាមកំណត់ត្រា បុរសម្នាក់នេះតែងតែទៅលេងផ្ទះរបស់ Zhao Liying ប៉ុន្តែអ្នកទាំងពីរហាក់ ដូចជារក្សាចម្ងាយរបស់ពួកគេ។ លោកមិនដែលគេងនៅពេលយប់នៅផ្ទះ Zhao Liying ទេ ប្រហែលដោយសារមានកូនតូចៗនៅក្នុងផ្ទះ។ នៅពេលយប់អ្នកដឹកនាំរឿងរូបនេះ នឹងចេញពីផ្ទះតារាស្រីរូបនេះត្រឡប់ទៅសណ្ឋាគារដែលខ្លួនស្នាក់នៅ។
.png)
លើសពីនេះទៅទៀតមានព័ត៌មានថា Zhao Liying កំពុងរៀបចំរៀបការជាមួយ Midi Z ហើយបានព្យាយាមមានទំនាក់ទំនងជាមួយកូនប្រុសតារាស្រីរូបនេះបន្តិចម្តងៗ។ ព័ត៌មានរបស់ Zhao Liying ណាត់ជួបអ្នកដឹកនាំរឿង Chao Te Yin បានឡើងយ៉ាងលឿនដល់កំពូលលេខ ១ នៅលើ Weibo ហើយបានបង្កើតការពិភាក្សាដ៏ក្តៅគគុក។
លោក Chao Te Yin កើតនៅឆ្នាំ ១៩៨២ ជាអ្នកដឹកនាំរឿងតៃវ៉ាន់ ដើមកំណើតមីយ៉ាន់ម៉ា និងមានអាយុច្រើនជាង Zhao Liying ៥ ឆ្នាំ។ លោកមានស្នាដៃជាច្រើនដែលត្រូវបានបង្ហាញនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ។.png)
កន្លងមកពាក្យចចាមអារ៉ាមការណាត់ជួបរបស់អ្នកទាំងពីរត្រូវបានផ្សព្វផ្សាយជាច្រើនដង ប៉ុន្តែពួកគេជ្រើសយករក្សាភាពស្ងៀមស្ងាត់៕










