Home ព័ត៌មានអន្តរជាតិ សង្ឃស្រីលង្កា២២អង្គត្រូវបានចាប់ខ្លួន ក្រោយត្រឡប់មកពីថៃវិញជាមួយកញ្ឆាជាង ១០០ គីឡូនៅក្នុងវ៉ាលី

សង្ឃស្រីលង្កា២២អង្គត្រូវបានចាប់ខ្លួន ក្រោយត្រឡប់មកពីថៃវិញជាមួយកញ្ឆាជាង ១០០ គីឡូនៅក្នុងវ៉ាលី

76
0

មិនដឹងថាញាតិញោមនៅស្រុកនោះប្រគេន ឬទៅទិញដោយខ្លួនឯងនោះទេ! ក្រោយវិលត្រឡប់ពីប្រទេសថៃមកដល់ទឹកដីស្រីលង្កា ព្រះសង្ឃចំនួន ២២ អង្គត្រូវបានអាជ្ញាធរស្ទាក់ចាប់នៅព្រលានយន្តហោះភ្លាមៗ បន្ទាប់ពីមន្ត្រីសន្តិសុខអាកាសយានដ្ឋានបានឆែកឆេ និងរកឃើញកញ្ឆាទម្ងន់ ១១០ គីឡូក្រាម (២៤២ ផោន) ដែលលាក់ទុកនៅក្នុងវ៉ាលីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Vwya5YDcvJJjb9WmcxUhY6ds7qyftDYGqaMDUtPW6PwfWqDxQtbEkuPM6Zjg16oIvXPY3Cq2tYvOZZ-zrhpHKJL8jXLTsJNKAjUzUkvXA-044Mbqk9eP_ASRqOE5-cTrhdbB79CQZCQvv7YrmvudGezAaIZr8P71CfAHYoC96wmuOkjD-tMUfeME4o/s1020/photo_2026-04-28_15-52-55%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ព្រះសង្ឃដែលរងការឃាត់ខ្លួនទាំងនោះ ភាគច្រើនជាសង្ឃក្មេងៗដែលនិស្សិត និងទើបតែត្រឡប់មកពីដំណើរកម្សាន្តនៅប្រទេសថៃ ក្រោមការឧបត្ថម្ភសព្វគ្រប់បែបយ៉ាងពីសប្បុរសជនអាថ៌កំបាំងម្នាក់។ តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលីសបានឈានទៅដល់ការចាប់ព្រះកាយព្រះសង្ឃអង្គទី ២៣ ដែលជាអ្នករៀបចំគម្រោង ដោយរូបអង្គបានបញ្ឆោតព្រះសង្ឃដទៃថា កញ្ចប់ទាំងនោះគឺជា «អំណោយ» សម្រាប់ផ្ញើទៅស្រុកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMu2mCIBabaziPxQ5qLpkfx_Xd81sine-Pp34A-m7sg0EHepkrVrJ-lBCHbnOqISf68askl_8iS5xO7wk_kmcF2HSxCjcbZtaOKAiYsvzPtJvh1eznk8q8AGhPa0TyQNDpemB_20t7FTq4Prsl1GgCufNg58vnRZFlghvncr6KtkIqWc-yLcFlRIPjD6Q/s768/photo_2026-04-28_15-52-55%20(3).jpg

មន្ត្រីគយស្រីលង្កាបាននិយាយថា នៅក្នុងវ៉ាលីរបស់ព្រះសង្ឃគ្រប់អង្គត្រូវបានគេរកឃើញជាមួយនឹងថ្នាំញៀ.នប្រភេទ Kush ប្រហែល ៥ គីឡូក្រាម ដែលលាក់ទុកក្នុង “ថតសម្ងាត់” នៅក្នុងវ៉ាលីរបស់ពួកគេ នៅពេលដែលពួកគេមកដល់រដ្ឋធានីកូឡុំបូ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក្រៅពីរកឃើញនូវគ្រឿងញៀ.នទាំងនេះ សមត្ថកិច្ចក៏បានរកឃើញភស្តុតាងបន្ថែមក្នុងទូរស័ព្ទដៃ ដែលបង្ហាញពីសកម្មភាពព្រះសង្ឃទាំងនោះស្លៀកពាក់ជាគ្រហស្ថ និងដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9mMot4ymYi2HjEU9HEb6Pb8A9McKjgj7pYDog0DdltgdhVWBCg56ljBjCy1SHOuGnYi6SStT4LYSrwslldvReb5PfldCVtVvfwbMZVOmZu-Z__rH_9QpzahDI8GVuCrLFAaDkU3EyQ13EK0GgXf2lP0QaKmYSF_rhlvf6miCXfLWdbbhCAqYtDqusvC0/s959/photo_2026-04-28_15-52-55%20(4).jpg

គួរជម្រាបថា សារធាតុញៀ.នប្រភេទ «Kush» ត្រូវបានគេចាត់ទុកជា កញ្ឆាមួយប្រភេទដែលមានផ្ទុកកម្រិតជាតិញៀ.នដ៏មានឥទ្ធិពល ហើយការរឹបអូសនេះត្រូវបានចាត់ទុកថាជាការស្ទាក់ចាប់គ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន នៅឯព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7DlhDhQJLqfJtSlkE9p0chEV2MmhiR1hiRKdIK-SidQnP4erEQbuWGTFXcKI8wWZW2N5w8yJdqlTJk14aJvwH55envHIPjnc6mXDg2nvn-eGfRlvr8IIxNWZARFCdkOV3nDrs6oNyw7WZPJ9oNrD9c48K0yufjQQVe7Qs5qvqoh50JpQk3cgR0Rxq6Y/s1240/photo_2026-04-28_15-52-55.jpg

បច្ចុប្បន្នអាជ្ញាធរស្រីលង្កាកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ថាតើជនសង្ស័យបានចូលរួមក្នុងអំពើជួញដូរដោយចេតនា ឬត្រូវបានគេប្រើប្រាស់ដោយបណ្តាញរត់ពន្ធធំជាអ្នករៀបចំ។ អ្នកស៊ើបអង្កេតក៏ត្រូវបានគេរំពឹងថានឹងពិនិត្យមើលពីរបៀបដែលគ្រឿងញៀនត្រូវបានវេចខ្ចប់ ដឹកជញ្ជូន និងអនុញ្ញាតឱ្យធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheV4xLMzt5FoU50uk3tQ7aT0ZuzMDjfX4LJtgpaaC_YMgs2_mxYerAGXKrYZ5jXDRHXUoro08BuH9pSZ2VUsDfTrV9iK5ZIWTGX1rjpSeEc8nlXErxvU_6j0uMsuI2WN7oFhK8fs-MalqRBgjnPqmu-wIVKCggYa5Ddtv1CRSs72FMe0EPCHzNX5AVU5A/s1024/photo_2026-04-28_15-52-45.jpg

ទោះជាយ៉ាងណា មន្ត្រីស្រីលង្កាមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតពេញលេញអំពីការចោទប្រកាន់ ឬនីតិវិធីតុលាការនៅឡើយទេ ប៉ុន្តែករណីនេះត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗយកទៅចុះផ្សាយយ៉ាងព្រោងព្រាតបាត់ហើយ និងមានសំណួរជាច្រើនចោ.ទសួរថា តើចំនួនគ្រឿងញៀ.នដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមានប្រភពចេញមកពីណា? តើប្រទេសថៃនឹងធ្វើការឆ្លើយតបចំពោះបញ្ហានេះយ៉ាងដូចម្ដេច?