Home ព័ត៌មានអន្តរជាតិ អាមេរិកនឹងផ្ដល់រង្វាន់លើកទឹកចិត្ត ៤លានដុល្លារ ជាថ្នូរនឹងការជូនដំណឹងអំពីមេក្លោងលាងលុយកខ្វក់ Daren Li

អាមេរិកនឹងផ្ដល់រង្វាន់លើកទឹកចិត្ត ៤លានដុល្លារ ជាថ្នូរនឹងការជូនដំណឹងអំពីមេក្លោងលាងលុយកខ្វក់ Daren Li

79
0

ការិយាល័យកិច្ចការប្រឆាំងគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិរបស់ក្រសួងការបរទេសអាមេរិកកំពុងប្រកាសផ្តល់រង្វាន់រហូតដល់ ៤ លានដុល្លារ ចំពោះការផ្ដល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនកំពូលឧក្រិដ្ឋជន Daren Li ពីបទសម្របសម្រួលការលាងលុយកខ្វក់សម្រាប់មជ្ឈមណ្ឌល Online Scams នានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5ksYTsGw3eoOCNtCSQX7It6h-HFF96aWiyUs9j9Rc8W0yne4qWPnhXoYE2c6e3BW57pSLu43MdHyCg_8dJZmMwhYkrBc-QeS__YCqftHq_VTfeMzLa4I06ktosXmXWrLJI1TqVRMJ-9IbNh7oZXPJVwneef7GD-ZIFGxGkPxmh6GWdIB1aUSq4Qt3L8/s374/photo_2026-04-28_14-33-16%20(3).jpg
យោងតាមឯកសាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Daren Li ដែលជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានតុលាការសហរដ្ឋអាមេរិកចោ.ទប្រកាន់ និងកាត់ទោ.ស«កំបាំងមុខ»ឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទលាងលុយកខ្វក់ចំនួន ៧៣លានដុល្លារដែលបានមកពីការបោកប្រាស់តាមប្រព័ន្ធគ្រីបតូ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នជនល្មើសរូបនេះនៅតែកំពុងរត់គេចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghkR9dJLb9JFW-HdZAI1V7ycxIHvWr03dm8bdjBXCVh-GC0V-l-JsediA_ypJYQvmE_bwrxNYHg1hy62-xulgILcTL6usSZiEap8Pf6koZ2yK0KwEwlqlLoaq8wNk_bu4J0L3pOaGmoMXpcLY2NPyS8flQNfoZ07QczFKFZmMwrBbcbdxvP-c-8j6LPhQ/s800/photo_2026-04-28_14-33-16%20(2).jpg
គួររម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ Daren Li ធ្លាប់បានបង្ហាញខ្លួននៅក្នុងតុលាការ ហើយបានយល់ព្រមសារភាពកំហុសជាផ្លូវកាអំពីការលាងលុយកខ្វក់, បើកគណនីធនាគារនៅសហរដ្ឋអាមេរិកក្នុងនាមក្រុមហ៊ុនសំបក, ការបញ្ចុះបញ្ចូលឱ្យជនរងគ្រោះវិនិយោគលើគេហទំព័រក្លែងក្លាយ និងចូលរួមបិទបាំងប្រភពដើមនៃលុយដែលបានមកពីបទល្មើសតាមរយៈការផ្ទេរប្រាក់អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ក្រោយការចូលខ្លួនមកសារភាពពីទោសកំហុសនេះ តុលាការសហព័ន្ធអាមេរិកបានចាត់វិធានការ ឃុំខ្លួនលោក Li នៅក្នុងផ្ទះបណ្ដោះអាសន្ន ដោយមានបំពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច (Ankle Monitor) ដើម្បីតាមដានរាល់សកម្មភាព និងទីតាំងរបស់លោក ២៤ /២៤ ម៉ោង មុនការប្រកាសសាលក្រមជាស្ថាពរត្រូវបានធ្វើឡើង។ តែទោះជាយ៉ាងណា នៅខែធ្នូ ឆ្នាំ២០២៥ ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច ត្រូវបានគេរកឃើញថាបានកាត់ផ្ដាច់ទៅហើយ ហើយបច្ចុប្បន្នលោកកំពុងត្រូវបានស្វែងរកខ្លួនជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhoO-PZn79OftUbO7cPuoZlIt0itHzu9d4WiV0g64BgNQchN_kxG_LOKSPz2a0J4wFAQ9bSV1XPS7kgG7ETtUIZJJxHerM-vBuBLfy3OjBn_rHpX9ljhN13Lr0znjtcdxyot2qHmL-kOWm35GDHSjhb4r33XJpYobNHyLeW4XafDzM0LRsXeiKR-MqDck/s750/photo_2026-04-28_14-33-16.jpg

ដូច្នេះដើម្បីឆ្លើយតបនឹងការរត់គេចខ្លួនរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនវិធានការយ៉ាងខ្លាំងក្លាបំផុត រួមមានទាំងការដាក់ចេញនូវប្រាក់រង្វាន់ចំនួន ៤ លានដុល្លា សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនកំពូលរូបនេះ ដែលត្រូវបានអនុវត្តតាមរយៈកម្មវិធីផ្តល់រង្វាន់ប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែនដែលមានអង្គការចាត់តាំង (TOCRP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ដោយឡែកចំពោះទីតាំងសង្ស័យ ទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (U.S. Secret Service) និងក្រសួងការបរទេសអាមេរិកជឿថា Daren Li អាចនឹងកំពុងលាក់ខ្លួននៅក្នុងភូមិសាស្រ្តមួយចំនួននៅក្នុងប្រទេសចិន កម្ពុជា ឬឌូប៉ៃ នៅអារ៉ាប់រួម តំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត៖ជាកន្លែងដែលគេធ្លាប់មានសកម្មភាពអាជីវកម្ម និងអចលនទ្រព្យជាច្រើនដែលមិនទាន់ត្រូវបានបង្កក និងអាចកំពុងប្រើប្រាស់ឈ្មោះក្លែងក្លាយដូចជា “Devon”, “KG”, “RF” ឬ “KGPERFECT” ដើម្បីបិទបាំងអត្តសញ្ញាណពិតប្រាកដនៅទីនោះ៕