បុរសម្នាក់ឈ្នះឆ្នោតរង្វាន់ធំដោយសារតែតារាសម្តែងកូរ៉េ Byeon Woo Seok
នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុនឆ្នោតកូរ៉េ Donghaeng Lottery បានប្រកាសថាខ្លួនបាន រកឃើញអ្នកឈ្នះរង្វាន់ទីមួយដែលមានតម្លៃ ២ពាន់លានវ៉ុន (ប្រហែល ១.៥ លានដុល្លារ) នៅសាខារបស់ខ្លួននៅWonjuខេត្តGangwon។ អ្នកឈ្នះគឺជាបុរសម្នាក់ដែលចូលចិត្ត កោសឆ្នោត។ .png)
អ្នកឈ្នះឆ្នោតរូបនោះបានបង្ហើបថា៖ «ជាធម្មតាខ្ញុំទិញឆ្នោតចំនួនតិចតួចជារៀងរាល់សប្តាហ៍ ហើយប្រពន្ធខ្ញុំចូលចិត្តកោសឆ្នោត ដូច្នេះខ្ញុំទិញម្តង ឬពីរដងក្នុងមួយខែ»។ឆ្នោតដែលឈ្នះត្រូវបានទិញពេលគាត់ណាត់ជួបជាមួយប្រពន្ធគាត់។អ្នកឈ្នះរង្វាន់ទី១ បាននិយាយថា «កាលខ្ញុំណាត់ជួបប្រពន្ធនៅ Wonju ខ្ញុំគិតពីសំបុត្រឆ្នោត ហើយទៅកន្លែងលក់ឆ្នោត។ ខ្ញុំគ្រាន់តែទៅទិញឆ្នោត ប៉ុន្តែសំបុត្រនោះជាប់ភ្នែក។ ខ្ញុំទិញមួយឈុត គិតដល់ប្រពន្ធខ្ញុំ»។ជាពិសេស ភរិយាបានបង្ហើបថា ថ្មីៗនេះនាងស្រមៃចង់បានតារាសម្ដែង Byeon Woo Seok។
ក្នុងសុបិនប្រពន្ធលោកបានឃើញ Byeon Woo Seok បង្ហាញខ្លួនជាមួយនឹងពន្លឺដ៏ធំមួយក្នុងព្រឹត្តិការណ៍មួយ។ តារាសម្តែងបានហៅឈ្មោះរបស់នាងហើយឱបនាង។
គូស្នេហ៍មួយគូនេះបានគិតថាវាជាប្រផ្នូលសម្រាប់ជ័យជម្នះនេះ ហើយបានអរគុណ Byeon Woo Seok ដែលនាំសំណាងដល់ពួកគេ។ភ្លាមៗបន្ទាប់ពីដំណឹងនេះត្រូវបានគេប្រកាសភ្លាម Byeon Woo Seok បានបញ្ចេញមតិលើអត្ថបទថា៖ «សូមរង់ចាំខ្ញុំ ខ្ញុំរត់ទៅរកអ្នករាល់គ្នា»។
Byeon Woo Seok កើតក្នុងឆ្នាំ ១៩៩១ ជាតារាបង្ហាញម៉ូត និងជាតារាដែលកំពុងឡើងកូដក្នុងប្រទេសកូរ៉េ។ លោកបានចំណាយពេល ៩ ឆ្នាំដើម្បីទទួលបានភាពល្បីល្បាញ សម្រាប់ខ្លួនគាត់នៅក្នុងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្ននេះ Byeon Woo Seok តួឯកក្នុងរឿង «Lovely Runner គឺជាមុខមាត់របស់ម៉ាកល្បីៗជាច្រើន ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ម៉ូតអន្តរជាតិ៕








.png)

.png)


.png)










ជាមួយគ្នានេះ អ្នកសង្កេតការណ៍ក្នុងវិស័យនេះ ក៏បានបង្ហាញពីការជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល និងបណ្តាញសេវាទូរគមនាគមន៍ដ៏ធំទូលាយរបស់មិត្តហ្វូន ដែលមានគ្របដណ្តប់ដោយបណ្តាញខ្សែកាបអុបទិកដ៏រឹងមាំទូទាំងប្រទេសកម្ពុជា អាចជាគ្រឹះដ៏សំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញសេវាគ្របដណ្ដប់ទូទាំងប្រទេស ដោយគ្មានភាពរំខាននោះឡើយសម្រាប់មិត្តហ្វូនក្នុងអំឡុងពេល ដែលមានការភ្ញាក់ផ្អើលស្ទើរគ្រប់មជ្ឈដ្ឋាន ដែលមានការរំខានដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង ប៉ុន្តែ មិត្តហ្វូន ដំណើរការយ៉ាងរលូន៕

.jpg)


.jpg)



.png)

.jpg)
.jpg)
.jpg)

.jpg)



.jpg)




