ក្រុមហ៊ុន Tesla នឹងពង្រីកអាជីវកម្មរោងចក្រថាមពលនិម្មិត (Virtual Power Plant – VPP) ទៅទូទាំងប្រទេសជប៉ុន ដោយផ្តល់ថ្មសម្រាប់ស្តុកថាមពលឥតគិតថ្លៃដល់ក្រុមហ៊ុន និងគ្រប់គ្រងពួកវាពីចម្ងាយ ដើម្បីជួយធានាតុល្យភាពរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពល។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងបំណងជំរុញប្រព័ន្ធថាមពលប្រកបដោយនិរន្តរភាព និងបន្ថយភាពពឹងផ្អែកលើប្រេងឥន្ធនៈ។ នេះបើយោងតាមប្រភព Nikkei។
.jpg)
Tesla បានចាប់ផ្តើមគម្រោង VPP ដំបូងនៅក្រុង Miyakojima ខេត្ត Okinawa កាលពីឆ្នាំ ២០២១ ហើយឥឡូវនេះ ក្រុមហ៊ុននឹងពង្រីកអាជីវកម្មនេះ ដោយសហការជាមួយក្រុមហ៊ុនជាមួយ Fuyo General Lease និងក្រុមហ៊ុនថាមពល Global Engineering ដែលមានមូលដ្ឋាននៅទីក្រុង Fukuoka។.jpg)
ប្រតិបត្តិការរបស់ VPP គឺការគ្រប់គ្រងអាគុយស្តុកថាមពលតូចៗ ដែលបានដំឡើងនៅតាមផ្ទះ និងការិយាល័យ។ ថ្មទាំងនេះនឹងសាកថ្មក្នុងពេលថ្ងៃដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ហើយផ្តល់ថាមពលវិញនៅពេលយប់នៅពេលការប្រើប្រាស់ថាមពលកើនឡើង។ Global Engineering បានផ្គត់ផ្គង់អគ្គិសនីទៅកាន់ជាង ១,៥០០ ទីតាំង រួមមានរោងចក្រ និងការិយាល័យ។ សម្រាប់ទីតាំងដែលបានចុះកិច្ចសន្យាជាមួយ Global Engineering ថ្ម Powerwall របស់ Tesla នឹងត្រូវដំឡើងដោយឥតគិតថ្លៃ។.jpg)
ម្ចាស់កម្មសិទ្ធិអាគុយទាំងនេះនឹងជាក្រុមហ៊ុន Fuyo ខណៈក្រុមហ៊ុនដែលចូលរួមអាចកាត់បន្ថយថ្លៃថាមពល ដោយប្រើប្រាស់ថាមពលស្តុកនៅពេលតម្លៃថោក និងអាចប្រើបានសម្រាប់គ្រោះអាសន្នផងដែរ។ គម្រោងនេះនឹងចាប់ផ្តើមចែកចាយ Powerwall ចំនួន ១០០ គ្រឿង ចាប់ពីខែមិថុនានេះតទៅ នៅក្នុងរយៈពេលរដ្ឋបាលសារពើពន្ធឆ្នាំ ២០២៥។
ការកើនឡើងនៃការផលិតថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងខ្យល់ ដែលអាស្រ័យលើអាកាសធាតុ បានជំរុញឲ្យមានតម្រូវការចំពោះសមត្ថភាពស្តុកថាមពលកាន់តែខ្ពស់។ Tesla បានដំឡើងអាគុយ Powerwall ច្រើនជាង ៩៥០,០០០ គ្រឿងគ្រប់ទូទាំងពិភពលោក ហើយកំពុងពង្រីកអាជីវកម្មនេះយ៉ាងសកម្ម។ នៅឆ្នាំ ២០២២ ក្រុមហ៊ុនបានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅតាមផ្ទះនៅរដ្ឋតិចសាស់ (Texas) ដោយប្រើបច្ចេកវិទ្យា VPP និងថ្ម Powerwall ។.jpg)
នាយកប្រតិបត្តិ Tesla លោក Elon Musk បានបង្ហាញទស្សនវិស័យថា Tesla នឹងក្លាយជាអ្នកផ្គត់ផ្គង់ថាមពលវិមជ្ឈការ (decentralized energy provider)។ ប្រសិនបើអាគុយសម្រាប់ផ្ទះក្លាយជារឿងធម្មតា នៅក្នុងប្រទេសជប៉ុន Tesla អាចនឹងពង្រីកខ្លួនទៅក្នុងវិស័យថ្មីៗដូចជា ការលក់រាយអគ្គិសនីជាដើម។
គួរបញ្ជាក់ថា ដើម្បីគាំទ្រការអភិវឌ្ឍន៍ VPP នៅជប៉ុន រដ្ឋាភិបាលមានគម្រោងបង្កើតស៊ុមនយោបាយក្នុងសារពើពន្ធ ឆ្នាំ ២០២៦ ដើម្បីលើកកម្ពស់ទីផ្សារទិញ-លក់ថាមពលស្តុកទុក។ ក្រុមហ៊ុនជប៉ុនជាច្រើនក៏កំពុងចូលរួមប្រកួតប្រជែងក្នុងវិស័យនេះផងដែរ ដូចជា TEPCO Energy Partners ដែលកំពុងសហការជាមួយ Itochu និង Eneres ក្នុងគម្រោងសាកល្បងដាច់ដោយឡែក ដើម្បីគ្រប់គ្រងថ្មស្តុកថាមពលក្នុងផ្ទះពីចម្ងាយ៕










