ជារៀងរាល់ឆ្នាំ កម្ពុជា មានសមត្ថភាពផលិតអគ្គិសនីបានជាង ៥ពាន់មេហ្គាវ៉ាត់ ស្របពេលដែលតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋមានប្រមាណជា៣ពាន់មេហ្គាវ៉ាប៉ុណ្ណោះ។
ថាមពលអគ្គិសនីទាំងនេះ ភាគច្រើនជាប្រភពថាមពលអគ្គិសនីស្អាត បានមកពីវារីអគ្គិសនីធំៗចំនួន៧ និងពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គត់ឱ្យពលរដ្ឋប្រើប្រាស់នៅទូទាំងប្រទេស។.png)
វារីអគ្គិសនីធំៗចំនួន៧ នោះរួមមាន៖
១. វារីអគ្គិសនី គីរីរម្យ១ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១២ មេហ្គាវ៉ាត់
២. វារីអគ្គិសនីកំចាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ១៩៤ មេហ្គាវ៉ាត់
៣. វារីអគ្គិសនី គីរីរម្យ៣ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងមានសមត្ថភាពផលិតថាមពលក្នុងអានុភាព ១៨ មេហ្គាវ៉ាត់
៤. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ៣៣៨ មេហ្គាវ៉ាត់
៥. វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលក្នុងអានុភាព ១២០ មេហ្គាវ៉ាត់
៦. វារីអគ្គិសនីស្ទឹងតាតៃ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានសមត្ថភាព ផលិតថាមពលក្នុងអានុភាព ២៤៦ មេហ្គាវ៉ាត់
៧. វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិត ថាមពលក្នុងអានុភាព ៤០០ មេហ្គាវ៉ាត់៕










