ប្រទេសឥណ្ឌា ៖ បន្ទាប់ហេតុការណ៍ធ្លា.ក់យន្តហោះដ៏រន្ធ.ត់មួយបានកើតឡើង គឺសល់តែបុរសម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈអ្នកដំណើរចំនួន ២៤១នាក់ផ្សេងទៀតដែលរួមដំណើរជាមួយគ្នា បានបា.ត់បង់ជីវិតយ៉ាងអាណោចអធ័មទាំងអស់។ នេះបើយោងតាមសារព័ត៌មានបរទេស បានរាយការណ៍។
កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា ហេតុការណ៍ដ៏គួរឲ្យត.ក់ស្លុ.តមួបានកើតឡើងឡើង ដោយយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ India Air ដែលទើបហោះហើរចេញផុតពីព្រលានបានបន្តិច បែរជាធ្លាក់ចុះវិញចំពីលើអគារមហាវិទ្យាល័យពេទ្យដែលនៅក្បែរទីនោះ។ ភ្លាមៗក្រោយការធ្លាក់នេះ ក្រុមជួយសង្រ្គោះបានទៅដល់ទីតាំងធ្លាក់នោះ ដើម្បីសង្រ្គោះ និងស្វែងរកមនុស្សដែលកប់នៅក្រោមកម្ទិចកម្ទីរដែលបាក់បេក និងក្រោយមករកឃើញថា ក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះសរុបចំនួន ២៤២នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត។.jpg)
បុរសបានរួចផុតជីវិតពីគ្រោះថ្នាក់ដ៏រន្ធ.ត់មួយនេះ គឺជាជនជាតិអង់គ្លេស តែមានដើមកំណើតឥណ្ឌា មានឈ្មោះថា រ៉ាមេស វិស្វាសគូម៉ា (Ramesh Vishwashkumar) ដែលអង្គុយនៅកៅអីលេខ 11A ជិតច្រកចេញសង្រ្គោះបន្ទាន់។ បន្ទាប់ពីត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់ត្រូវបានគេសាកសួរអំពីរបៀបដែលគាត់អាចរួចផុតជីវិតបែបនេះ ព្រោះវាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

លោក រ៉ាមេស បាននិយាយថា គាត់បានធ្វើដំណើរមកពីប្រទេសអង់គ្លេស ដើម្បីមកលេងក្រុមគ្រួសារដែលរស់នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងប្អូនប្រុសគាត់ម្នាក់ទៀត។ នៅពេលដែលយន្តហោះបានហោះឡើងបានត្រឹមតែរយៈពេលប្រហែល៣០វិនាទីប៉ុណ្ណោះ សម្លេងផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង ហើយភ្លាមៗនោះគាត់បានចាប់អារម្មណ៍ថាយន្តហោះបានធ្លាក់ចុះវិញយ៉ាងលឿន។ ជាអកុសល ប្អូនប្រុសរបស់គាត់បានបាត់បង់ជីវិតទៅជាមួយអ្នកដំណើរដទៃទៀតបាត់ទៅហើយ។
គួរឲ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះគឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ India Air ជើងហោះហើរ AI171 ផ្ទុកអ្នកដំណើរសរុប២៤២នាក់ នៅថ្ងៃកើតហេតុយន្តហោះនេះត្រូវធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់អាកាសយានដ្ឋានGatwick ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ ប៉ុន្តែក្រោយហោះហើរមិនបានប៉ុន្មាននាទីផងនោះ ស្រាប់តែមានបញ្ហាហើយធ្លាក់ចំអគារនៃមហាវិទ្យាល័យពេទ្យបែបនោះតែម្ដង។.jpg)
បើតាមការរាយការណ៍របស់សារព័ត៌មានCNN នៅពេលដែលយន្តហោះបានធ្លាក់ចុះមកចំអគារនោះ ក៏មានមនុស្សដែលនៅក្នុងអគារបានស្លា.ប់ផងដែរ ព្រោះវាធ្លាក់ចំពេលសម្រាកអាហារថ្ងៃត្រង់។ ប៉ុន្តែសម្រាប់ទិន្នន័យលម្អិតនៃអ្នកនៅក្នុងអគារដែលបានបាត់បង់ជីវិត មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
បច្ចុប្បន្នខាងសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងព្យាយាមកកាយយកជនរងគ្រោះទាំងនោះចេញ និងកំពុងធ្វើការពិនិត្យអត្តសញ្ញាណរបស់សា.កស.ពដែលបានរកឃើញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេយកទៅធ្វើពិធីបុណ្យតាមប្រពៃណី និងកំពុងធ្វើការស៊ើបអង្កេតបន្ថែម ជុំវិញមូលហេតុនៃការធ្លាក់យន្តហោះនេះ៕










