កម្ពុជាបានសម្រេចបិទទ្វារចេញ-ចូលនៅច្រកអន្តរជាតិដូង ដែលជាទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងជាបណ្ដោះអាសន្នសិន ដោយទុកត្រឹមផ្លូវថ្មើជើងសម្រាប់ពលរដ្ឋទាំងសងខាងអាចដើរឆ្លងទៅមកបានប៉ុណ្ណោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យបានដឹងថា ៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។.jpg)
ការបិទនេះបានបណ្តាលឲ្យរថយន្តដឹកទំនិញថៃជាច្រើនគ្រឿង ត្រូវកកស្ទះពេញច្រកព្រំដែន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទជាបណ្ដោះអាសន្ននៃច្រកអន្តរជាតិដូងនេះ។ ផ្អែកលើសំណេរដែលបានបង្ហោះនៅលើលើបណ្តាញសង្គមហ្វេសប៊ុក សម្ដេចបានមានប្រសាសន៍ថា ៖ កសិករថៃដែលកំពុងប្រមូលផល ត្រូវទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះថាកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី ត្រូវបានសម្រួលដូចមុនពេលបិទ៕










