ដំណឹងទាន់ហេតុការណ៍! ទូរគមនាគមន៍កម្ពុជា បាននឹងកំពុងផ្លាស់ប្តូរការតភ្ជាប់បណ្ដាញសេវាផ្គត់ផ្គង់ ពីប្រទេសថៃ ទៅទិសដៅផ្សេងទៀត ដោយសារការគំរាមកំហែងពីព្រំដែនខ្មែរថៃ។វិស័យទូរគមនាគមន៍របស់កម្ពុជា កំពុងជួបប្រទះភាពរអាក់រអួលជាខ្លាំង ដោយមានការថយចុះនូវសមត្ថភាព និងល្បឿនសេវាអ៊ីនធឺណិតជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃទី 12 ខែមិថុនា។ ភាពរអាក់រអួលក្នុងការផ្តត់ផ្គង់អ៊ីនធឺណិតនេះ បានប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បុគ្គល ក៏ដូចជាទំនងទំនងអាជីវកម្មលក់ដូរផ្សេងៗ ក៏ដូចជាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការពាណិជ្ជកម្មទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVa5__h8j0AnQv7tt8iCNVaLKkgZjRvWYWjJn0aw9Pm-WmyjEjaU8dSobQ_6vysprNBK-rdwgFmu1NZNDsYiyeyJNCR1drcHYnQnruUnHSmlU_T9a3bcEh4tGJWstd1nc4sPkX_Io1dSsxPMDs9cn6-5PY7Frl8f6otPH3RSG1nj56Pp20BA6lYRBPu_W/s1080/telecom.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPXP05f5fZQwNLbjFVr8QlJHB92jIAxr6xubmZicl9Ta5JPPhauRCQY0hhwczBC0iKgIqfSXdI7Gwfb5E5_2xbfVSoAoC_IoEjLITFMvkwq_2EIBA7KlIYviWpmJwihOfkLygxV-6Nt310CydyuIEgZVZZsqc4PEoDVy5VHa98AWwVCuEP_ofbOsbw7B6_/s1280/Metfone.jpg

យើងក៏ឃើញមានការភ្ញាក់ផ្អើល និងបានឃើញការប្រកាសបង្ហោះនៅលើ Facebook និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដែលបានបង្ហាញថា សេវាអ៊ីនធឺណិត ការតេទូរសព្ទទាក់ទងគ្នា និងការប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទដៃ (ទិន្នន័យចល័ត) មួយចំនួនធំ បានធ្លាក់ចុះទាំងស្រុង ឬរហូតដល់ស្ទើរតែគ្មានសញ្ញាណសេវាប្រើប្រាស់ទៀត នៅព្រឹកថ្ងៃសុក្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRLWI3Yk18xUeEQ6zODutVqocGHlf06lxhGP_j_exi6TLkibZ-B3yms19ebgiEEn3BAjaBKlwUlj5a06y_c-Bad4fFmObqxLpWw9j4tFSwPBFspNt-WLvlU7Vdakm1bF21o9ShJoskEdmC0j6VtTdHpVjFUkdIHGZtp2H0V-NN4t-2IdGE_pXhNNBkSDt/s1280/2025-06-13%2020.38.59.jpg

ក្រុមហ៊ុន Smart, Cellcard និង Metfone ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេនៅផេកហ្វេកប៊ុកផ្លូវការរបស់ពួកគេផងដែរ ក្នុងការស្តារភ្ជាប់ដំណើរការ និងមានស្ថេរភាពឡើងវិញឱ្យបានលឿន តាមដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗ។ នៅក្នុងសេចក្តីប្រកាសផ្លូវការនោះ ក្រុមហ៊ុន Smart និង Cellcard បានប្រកាសថា ពួកគេបានប្តូរទៅប្រើបណ្ដាញ IP Transit ថ្មី ទៅទិសដៅផ្សេង វិញ ខណៈដែល Metfone បានដំណើរការបណ្តាញសេវាជំនួសរួចរាល់ ដែលមានសមត្ថភាពបម្រុងទុកសរុប រហូតដល់ 1.1 Tbps ។ ដូច្នេះហើយ ក្នុងអំឡុងពេលនេះ សម្រាប់អ្នកប្រើប្រាស់ Metfone នៅតែអាចទទួលបានបណ្តាញសេវាប្រើប្រាស់ ដោយមិនមានការរំខានណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcQcO1hqqWaB0IwNgNqC8caxXtJf5pSWAvfsLf9lADelPWpGpW47TazpKUALCRouCsG40bImBB6-nnJ9T-1WCdtTGX4y5F7KpRL5mukqbeGIwDQ6_ZiXVkULp-a6PmCZc1rmeV2wtwrR56w6wGHKrBA_xQeoiCNdPQQf4_AntoQYH27PxOXYk2LoKEWda/s1280/Smart.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeVbzdLAwbWZFASXCh-XIZ9Lb2VJsn-E6Dqkfiz_HRWSn8N7_Kfw8ZRG94rgsMKwFtXetF46fM4O5M7kdIpzWf2shDegFUMDQVzVqxmUT90VwNlHdrnMO5gnrG_IvaOfM1lFF873Fy3dniUbyozw25-X3ER75_qjnaA2csgGfE32uREixTQHp7rsJw6N6/s768/wireless-01_Rk2YmUnSEUJ4y.webpជាមួយគ្នានេះ អ្នកសង្កេតការណ៍ក្នុងវិស័យនេះ ក៏បានបង្ហាញពីការជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល និងបណ្តាញសេវាទូរគមនាគមន៍ដ៏ធំទូលាយរបស់មិត្តហ្វូន ដែលមានគ្របដណ្តប់ដោយបណ្តាញខ្សែកាបអុបទិកដ៏រឹងមាំទូទាំងប្រទេសកម្ពុជា អាចជាគ្រឹះដ៏សំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញសេវាគ្របដណ្ដប់ទូទាំងប្រទេស ដោយគ្មានភាពរំខាននោះឡើយសម្រាប់មិត្តហ្វូនក្នុងអំឡុងពេល ដែលមានការភ្ញាក់ផ្អើលស្ទើរគ្រប់មជ្ឈដ្ឋាន ដែលមានការរំខានដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង ប៉ុន្តែ មិត្តហ្វូន ដំណើរការយ៉ាងរលូន៕