Home Blog Page 460

ក្រោយបញ្ចប់កិច្ចពិភាក្សា JBC កម្ពុជានិងថៃសម្រេចអនុម័តលើ ៤ចំណុច

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC រវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៥ ខែមិថុនា បានបញ្ចប់ទៅ ភាគីទាំងពីរបានឯកភាពលើរបៀបវិរៈចំនួន ៤ចំណុច ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9XxQ38H7QwkOk7FfCfvek4Pd13AA_rKQMBNUtBTlrcHboVEMgGLjonHKPSPB1FprQRRbNVBXsqMCm1xjQZSNrE4F3LLHQJFgV7wS4E62WU_ktkIvHjf4D0QZb-sAP6OHK8uMKSQ3xt7PjWg-7GtqqALFldE4WfzTtDrOd9Sp5FpOBQ9cGXZ34WF8u7YKF/s1280/photo_2025-06-16_08-44-13%20(2).jpg

កិច្ចប្រជុំពេញអង្គ JBC ដែលដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា(តំណាងភាគីកម្ពុជា) និង លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ (តំណាងភាគីថៃ) បានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwyv9JbpuUgzElJ_6H3vgJGZRTZR3msR3VIeQ8XCgW3F_klIlUzjaMM-UyWITqEPsAomgIwcv-kUO4nxaRF765UdoogrbdRMdANPu09o40UgiheijhtAYP9IwwoboGuGXySvxwNxlgmYwkhYSnVxedsag7jAmrl8OZ5EH739GGNLv25NJz4hqgU8f7LCld/s1280/photo_2025-06-16_08-44-13.jpg
គួរឲ្យដឹងថា មុននឹងចាប់ផ្ដើមកិច្ចប្រជុំពេញអង្គ ភាគីទាំងពីរបានបើកការប្រជុំចង្អៀតមួយ ដែលមានសមាជិកចូលរួមចំនួន១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់ ដែលនាំឲ្យវាបានអូសបន្លាយពេលវេលានៃកិច្ចប្រជុំពេញអង្គផ្លូវការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8qplpEU13TkzGscF5L5pky32RbUx4WdpAvzy_J_GVPMe452qE_CQ0D_uKCijIAIOWg-kDnGfhFFJJ1F9cHdfweOIExa_9Is0G9rVu05c51qoNPVEupF641mm9YN7YQTGLOJfoLk5WWbgf_t4gSFHoSUGsmVe5XWP94Mm9ns1LTryykuGqCXovBMuAu5aM/s1280/photo_2025-06-16_08-44-12.jpg

យ៉ាងណាមិញគួរជម្រាបថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)កម្ពុជា-ថៃ លើកនេះគឺជាកិច្ចប្រជុំលើកទី៦ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមាន។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាលើការសម្រេចអនុម័តរបៀបវិរៈទាំង៤ចំណុចដូចខាងលើ ហើយភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជួបប្រជុំសាជាថ្មីម្ដងទៀតនៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះផងដែរ៕

ឯកឧត្តម គួច វែងស្រ៊ុន៖ ពាក្យសំដីរបស់មេទ័ពថៃ បង្ហាញថាថៃចង់បានសង្រ្គា.ម ជាជាងសន្តិភាព

0

រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម គួច វែងស្រ៊ុន បាននិយាយថា ៖ ពាក្យសំដីរបស់មេទ័ពថៃភូមិភាគទីពីរ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រា.ម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រា.ម លែងមានសណ្តាប់ធ្នាប់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTLxZtLioeoqEKnkPKIiHtSTJY6EeEbGiXC82rWDTGhG6Zg2N0iXCiIRKijRXQc99TwwpAva-NRdNXTsJFgGcXWcXzjoT0L4zUuFsdJe_T4xiwC1RAkzi0zr1KvG9BW4J4Ynmj2lhErIeEZFLRIdVO1a4jubeom1uD740pSttGUv2Xk6aQqHxtt245bE00/s1278/image_2025-06-16_13-02-50.png
លោកបានបន្តថា ៖ ពាក្យរបស់មេទ័ពថៃរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2EoU1KU1eKnWs_W8YWttuNvcCpSZJ39QPxFJLPiAF4ZpxJP39-QqZ6DZ7a-BeuJt0dHyII0wolWQEFSThhqirPx4hDr_rHLh45l1TONnAac3BnTY01JZON4UfC6eG9JEDrE3GD9T8XQvz_YmeV-CXhyYRx0aAlfVtPDH8TI_pL9GqEOdc6wcPsAeW-YX/s1275/image_2025-06-16_13-02-51.png
គួរឲ្យរំលឹកថា កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ លើសពីនេះលោកបានបន្ថែមថា ប្រសិនបើមានប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រា.ម សម្លា.ប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0hHF68BTahpM6cJPTJn4MIJb9_-ZEvPOIMDihbBTMOMZWLnn8x3SHdvcstj_2W7Lsdzu1qGw2_PwaUmDJAq27q0pp_f39H5GRYPmBr2xZvFLboftDqyX-_JPiwT4ghXcmKaGL2rY66huaA1Zk1bvsPChzRZZG1zHQc-9IGEeT76fsHR1EjpFfdEkCns21/s1280/photo_2025-06-14_12-49-47.jpg

លោករដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា ៖ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ ដូចនេះជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត និងគ្រប់កាល:ទេស:៕

មេទ័ពរងភូមិភាគទី២ថៃថា «កម្ពុជាប្រៀបបាននឹងក្មេងទើបធំដែលរឹងរូស គួរចាត់ការឲ្យបានមុនពេលធំឡើង»

0

ថៃ ៖ មេបញ្ជាការរងភូមិភាគទី២របស់ថៃ បាននិយាយថា «កម្ពុជាប្រៀបបាននឹងក្មេងដែលទើបនឹងធំ រឹងរូសមិនស្ដាប់គ្នា បើគ្មានការព្រមព្រៀងប្រសើរជាង កុំឲ្យវារញ៉េរញ៉ៃពេលធំឡើង»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Morning News CH3 នាព្រឹកថ្ងៃចន្ទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvp9UCp7OuarJQlVHUBigOBtzc-PA14kvQmJDfXLdCPbDMAiI4MQbGcbHW000waP71wNpw1SlW17MCbG9Y444SS7q0LisQZRIVNcImzWNDrqfq_aL27eHCLFM95ZViI1J32xzO7qqg8EETq_eWC-TFR6SBUfptMtqi63F5OCjOYIJdw9mirfOMvPLUdzX/s960/photo_2025-06-16_10-19-56.jpg

តាមប្រភពដដែលបានឲ្យដឹងថា ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរងភូមិភាគទី២ បានបង្ហោះសារអំពីមតិរបស់ខ្លួនចំនួន ៥ចំណុច ជុំវិញជម្លោះព្រំដែនកម្ពុជា.ថៃ ដោយលើកដូចខាងក្រោម៖
1. រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ នឹងជួយបញ្ឈប់ជម្លោះនៅតាមព្រំដែនដែលបណ្តាលមកពីបញ្ហាព្រំដែន ហើយនឹងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានចោទសួរត្រង់ចំណុចនេះថា តើមានចេតនាល្អដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCH94_QrJrRrKQ0m9wKM3lKbneJJ6F1SWLeUmNRtb8NH0EczYtt3GBjliu_0mgr6qgozuHBEDtSAXLkNA0KlR3kNY__R6GsaMDG9Pe462QXD4iWwItM9cTsq0S7AoZpP0vrjtFG0kk8ar216l-MmaJ8K6aFJKEqcACHncHwiQ07Wv-i4VwBD44LSK2Xx7M/s1200/photo_2025-06-16_10-19-58.jpg
2. ដោយប្រទេសទាំងពីរមានចេតនាល្អ គណៈកម្មការព្រំដែនចម្រុះ (JBC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដើម្បីបម្រើជាយន្តការសំខាន់ក្នុងការចរចារវាស់វែង និងបោះបង្គោលព្រំដែនគោកថៃ-កម្ពុជា។ នេះបើយោងតាមគោលការណ៍អន្តរជាតិ និងប្រទេសអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkVRZ2UNYE-f4IMIS8k43_levx9TyOAci7iMf6azd-InCMatmmlKM5mznPpSy58Go6n1hKpxlLHhK66dSmwms_ZMlDlJeiujHV_39fzmsXZNhSaiH_nvs_SrYNdbBTm7mSgel7JnTQYtKRNd51QK8EWTgTZyFV9adYkusmQs12BapbC8DWNzlRIWy7ZZ9P/s1280/photo_2025-06-16_10-19-56%20(2).jpg

3. ក្រោយមក អនុស្សរណៈនៃការយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ ចំពោះការវាស់វែង និងបង្កើតបង្គោលព្រំដែនគោកឆ្នាំ២០០០ (MOU43) ដើម្បីធ្វើជាក្របខណ្ឌ និងយន្តការសម្រាប់ប្រតិបត្តិការរបស់ភាគីទាំងសងខាង មានសិទ្ធិអំណាច និងកាតព្វកិច្ចក្នុងមាត្រា ៣(១)(គ) ដែលចែងថា “ដើម្បីរៀបចំផែនទីបង្ហាញខ្សែបន្ទាត់ព្រំដែនគោក លើទីតាំងដែលបានវាស់វែង និងបោះបង្គោលព្រំដែនគោករួច”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjV5SuqXelA65NmsY_mK9n6qWYaQ55QH6sY32VCwA0UcvBPDZI261MSukqD1e_zj8gdCbwf9-ZG6HFAsEz-5Yy7a3HsbdEBfh2l_ZUE5RoS-0Xnm7GibU5mbBt-GtuVSJYKwid_DPr4EPBADaN5eIFktr9s16Qr3Jr53MKh_YBaRYubUunBvDjh8RgzSU/s1500/image_2025-06-16_11-24-55.png
4. មាត្រា ៥ នៃ MOU 43 ចែងថា “ដើម្បីជួយសម្រួលដល់ការស្ទង់មតិរួមប្រកបដោយប្រសិទ្ធភាពនៅតាមបណ្តោយព្រំដែនគោក ភាគីទាំងពីរត្រូវបដិសេធរាល់សកម្មភាពដែលប៉ះពាល់ដល់ការផ្លាស់ប្តូរបរិស្ថាននៃតំបន់ព្រំដែន”។
ត្រង់ចំណុចនេះលោកបានចោ.ទប្រកាន់ថា កម្ពុជាបានរំលោ.ភបំពានលើមាត្រានេះ ដោយសាងសង់អគារ កសាងផ្លូវថ្នល់ និងដាំដំណាំកសិកម្ម សរុបច្រើនជាង ៦០០ដង។ ហើយការរំលោ.ភបំពានចុងក្រោយបង្អស់គឺនៅពេលដែល កងកម្លាំងកម្ពុជាបាននាំគ្នាទៅជីកលេណដ្ឋានរំលោ.ភលើអធិបតេយ្យភាព និងដុតទីសក្ការៈបូជាលើទឹកដីថៃ។ លោកបានអះអាងថា មានការតវ៉ានិងសុំចរចាដោយទាហានថៃជាច្រើនដង ប៉ុន្តែខាងកម្ពុជាមិនព្រមដកថយ ដូច្នេះហើយទើបបានជាមានប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ឧសភា។ «តើនេះជាអ្វីដែលអ្នកជិតខាងល្អគួរធ្វើមែនទេ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFzs-Wt6MzPCeCnkeCg1gd-cc9zYiGIbIuCfCG2Ub-xhzVw8PUDZqCkjP1jO59v1C91gLRBXuppzvpwql-dyEgsMbEgNceyX0l6qWbjHJWaBIZeFTn-uDRJ-DXIC-7dprMifyfMluYJVNA5Kn8ZOFgpSY3K8abQoO-vuYXWHcfb3sw-BALBvXlCBKxwcq-/s1000/image_2025-06-16_11-24-54%20(2).png
5. MOU43 មាត្រា 8 ចែងថា “ចំពោះវិវាទណាមួយដែលកើតចេញពីការបកស្រាយ ឬការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការពិគ្រោះ និងការចរចាទ្វេភាគី”។ បើនិយាយឲ្យស្រួលស្ដាប់ ហេតុអ្វីយើងចាំបាច់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69LkZBCWKXYxP_sDObCS7H1x8Hf1xMM9euLZPWWKK6M69eVJX8HU4JG8hak7uYHcWCV_W7WqDriWMgngVcGA3vRbT3uqVWW6h_w9LtEFg3pe90c-GfoRtxsW3le2aStSp6Zg5iWBUQQwyoC484WyP5zu59ekr9-rYNt7AfZPAOmzBeZen9F2Do2lCQlN8/s1500/image_2025-06-16_11-24-54.png

ជាចុងក្រោយលោក Nat Sri-in បាននិយាយសំដៅដល់កម្ពុជាថា ៖ «ក្នុងនាមជាយុវជនដែលទើបនឹងពេញវ័យ បើអ្នកប្រាប់គេ គេនឹងរឹងរូសមិនស្ដាប់តាមនោះទេ។ តើមិនគួរមានកិច្ចព្រមព្រៀងជាមួយគ្នាទេមែនទេ? ត្រូវកម្ទិចគេឲ្យខ្ទិចមុនពេលគេធំឡើង»៕

ទីនីន បកស្រាយច្បាស់ៗទៅលើអ្នកសិល្បៈល្បីម្នាក់ខណៈកាលពីមុនក៏ធ្លាប់ជា Idol របស់នាង

0

អ្នកគាំទ្រមួយចំនួនប្រាកដជាជ្រាបមកហើយរវាងអ្នកលក់អនឡាញ ទីនីន បានជីកកាយតារាស្រីល្បីម្នាក់បានផ្ទុះកក្រើកយ៉ាងខ្លាំងកាលពីកន្លងមកនេះ ខណៈ ទីនីន បានចេញមកផ្តល់សម្ភាសន៍តែម្តងថែមទាំងលើកឡើងថាកាលពីមុននាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាស្រីនោះប៉ុន្តែពេលនេះសុំរស់នៅជាខ្លួនឯងដោយសារតែតារាស្រីនោះធ្វើហួសព្រំដែនដែលនាងមិនអាចទទួលយកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhehZRGYlcE06S0oVFPpQpRlpZtRuHE6abUdPe5SAJRB9h2XDLYr1lVEAOslXUHt9x6szxldFhK1JbnNlBf7AVfJP7VS25147_d4TDyNOzpZ0W5erdD8EtVWzVKDQyyNptzU7AyWgJr_DlIBiDH17F0dqrbhkjpssQC7FYKY7NdlWD_lC7c2yZ7BnihnOG0/s1920/image_2025-06-13_14-58-27.png
នៅក្នុងបទសម្ភាសន៍ «ស-ខ្មៅ» ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១២ មិថុនា ទីនីន ត្រូវបានពិធីការិនីក្នុងកម្មវិធីគឺអ្នកនាង ពេជ្រ សិរីរ័ត្ន បានជីកសួរទៅកាន់នាង ដែលអ្នកមួយចំនួនមិនហ៊ានឈ្លោះនឹងតារាល្បីនោះទេដោយសារតែគេមានហ្វេនច្រើនប៉ុន្តែទីនីន បែរហ៊ានលើកមកនិយាយនៅក្នុងការ Live។ រម្លឹកទៅកាន់រឿងនេះ ទីនីន បាននិយាយថារឿងនោះកន្លងផុតយូរមកហើយដែលនាងមិនគួរលើកយកមកនិយាយនោះទេសូម្បីតែគ្រួសារក្រោយរបស់នាងក៏ហាមឃាត់មិនឱ្យលើកមកនិយាយដែរឱ្យវាបញ្ចប់ត្រឹមហ្នឹងទៅ។ប៉ុន្តែមានថ្ងៃមួយនាងបោកសម្អាតផ្ទះក៏ឃើញរបស់របរដែលខ្លួនខំទិញជាញើសឈាមខ្លួនឯង ខណៈនាងថាហ្វេនសម័យនេះគឺដឹងខុសត្រូវមានការគិតពិចារណា ហើយពេលនេះគឺទូលំទូលាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhicEwKf1KTnY_5Qv9F4mA1-si8wX464sKfMbW-hawTB_wkvIRozxK4LqaLezPHBAPVnn7m63qEIO_RBMujSp7mipwuWTV4Mhu1Xq2of2zkhJF0QxBQXvholZHQgHzxTFPExdHBgBe-vpWXcAELfOdZfyDszHWPUPhsnp2UczumNQMqvzShAxTtEZkMf44Q/s1784/image_2025-06-13_14-58-25.png

ជាមួយនឹងការបកស្រាយនេះដែរ ទីនីន ថានាងក៏មានចំណែកខុសក្នុងរឿងនេះដូចគ្នា ដែលចូលទៅខម្មិនមិនកាន់ជើងគាត់ ព្រោះបើអ្នកផ្សេងមកខម្មិនដាក់នាង ក៏នាងឆ្លើយតប វិញនៅក្នុងការ Live ដូចតែគ្នា តែទាស់ត្រង់ថាតារាស្រីនោះធ្វើគឺហួសព្រំដែន។ ទីនីន បញ្ជាក់ថាពេលនោះជីវិតក្នុងគ្រួសាររបស់តារាស្រីរូបនោះកំពុងតែរីករាយ ហើយខ្លួន ក៏កំពុងបែកបាក់បែរជាគាត់និយាយបែបហ្នឹងដាក់នាងវាមិនខុសគ្នានោះទេពេលដែលយើងកំពុងតែមានតែសើចចម្អកអ្នកដែលកំពុងតែក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwiNJxNwZzv24TF5RflmuwSw5gNhW9RACy4RnGvNJEI7T5pjrfCbWM3IOoOqsFUObD7_xbKx5g3R6sH5HoZeNun6MP5U2quCeGXIbq_Xj3frvQKom1JgSQQyyE3m_0ENHinXS3HGIXzh09oJN5WmkpcVmQQ8Sj1gqVM7NnPhPYnPIWNGwX1_r8LnSMnlAc/s2048/image_2025-06-13_14-58-30.png

អ្នកលក់អនឡាញរូបនេះបន្ថែមថា នាងមិនអាចបដិសេធបានទេថា តារាស្រីនោះគាត់ ស្អាតនាងក៏ជាហ្វេនរបស់គាត់ម្នាក់ហើយស្រលាញ់ខ្លាំងណាស់កាលពីនាងនៅក្មេង ប៉ុន្តែអ្វីដែលតារាស្រីនោះធ្វើដាក់នាងគឺលើសខ្លាំងដែលនាងមិនអាចទទួលយកបានហើយតាំងពី Live នោះមក(២០២២)នាងលែងមើលតារាស្រីរូបនោះ លែងចូលចិត្ត ហើយសុំធ្វើជាខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWt-LxHZDrZjA7qVPgAg_lxqQMp0_1C28R7tgTL_peYqBtXjAfBnyDEfEZUufSEZ3L0yHhgfusyahfYdNijSkq_mlTbEnGy8oifVDBPXKPRg3tUd20BCsyfsvw3LLrFlh3VX1vXh4m6hGFG2kxlYPRUWUoCAwOZToj9zmK1Ao171ascRXmKggFfXynAPtI/s2048/image_2025-06-13_14-58-32.png

ការបកស្រាយរបស់ ទីនីន ដែលមានបញ្ហាចម្រូងចម្រាសជាមួយនឹងតារាស្រីល្បីម្នាក់នេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិថា ទីនីន បកស្រាយច្បាស់ៗ មិនលើសមិនខ្វះប្រកបដោយសីលធម៌៕

កម្មវិធីចែករំលែកកូកា-កូឡា ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ចាប់ផ្តើមហើយ!

0

តស់! ចូលរួមកម្មវិធីចែករំលែកកូកា-កូឡា ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក!

យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ជាមួយមនុស្សជាទីស្រលាញ់របស់អ្នករបស់ក្រុមហ៊ុនកូកា-កូឡា បានចាប់ផ្តើមសាជាថ្មីទៀតហើយ បន្ទាប់ពីទទួលបានជោគជ័យកាលពី១០ឆ្នាំកន្លងមកនេះ។ ឥឡូវនេះយុទ្ធនាការដ៏ធំលើកនេះបានធ្វើនៅកន្លែងសំខាន់ៗជាច្រើននៅរាជធានីភ្នំពេញ ហើយនេះជាសកម្មភាពនៅស្តង់ព័ត៌មាននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានវត្តមានពីតារាល្បីៗតាមបណ្តាញសង្គមជាច្រើនរូបចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1QONAcas1Y9cK_mV3z0oLwg0r6I7k7LvI7AXG3KxRxYnCVpUnU68KxFe7zwJb5Ghb6dX4b6tSXjYbMt2_rPPQ2hXiMhN88DMdSTUPkQ-22mvOL5Zeljibo8x3ADze7KnAajhxFBwoRn1W7IE_RtektUJ433XA1yaZa3irpOfcGJwjqzwNiruHYpwJ0Eq/s1810/Screenshot%202025-06-16%20101620.png

អ្វីដែលល្អនិងកាន់តែអស្ចារ្យជាងមុនគឺ យុទ្ធនាការលើកនេះ សម្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាបានកាន់តែល្អ ដោយក្រុមហ៊ុនក៏បានបញ្ចូលឈ្មោះ ប្រជាជនកម្ពុជា ជាង៤០ឈ្មោះ មានដូចជា (វណ្ណដា សុវណ្ណ ធីដា តារា..) និងអក្សរដែលបង្ហាញពីស្ថានភាពនៃទំនាក់ទំនងចំនួន9 រួមមាន (អ្នកមានគុណ, សំណព្វចិត្ដបេះដូងខ្ញុំ, មិត្តរួមថ្នាក់, ពួកម៉ាក, អ្នកជិតខាង, មិត្តសំឡាញ់ Besties & Babe ) ក្រៅពីឈ្មោះខាងលើ លោកអ្នកក៏អាចជ្រើសរើសឈ្មោះ ឬកំប៉ុងភេសជ្ជៈកូកា-កូឡា ដោយផ្ទាល់និងផ្លេតហ្វមឌីជីថលថ្មី ដើម្បីធ្វើឲ្យអ្នកកាន់តែងាយស្រួល ចូលរួមជួយលើកទឹកចិត្តអ្នកឲ្យចូលរួមផ្សារភ្ជាប់ទំនាក់ទំនងចែករំលែក ជាមួយនឹងបុគ្គលដទៃនៅផ្ទះ ពីកន្លែងធ្វើការ និងនៅទីកន្លែងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6o_GLeo4Ny_3_ZaCifkQ2ancu99FygPmof4DX5xva95vG5kMWw_-TGc2cE9-bB6OqRyc8pqbdatJfPnL__8e67p5vf1Ps8HSaYfd7742Qa_kFTGLPU6KysQ0PR6ol0K8tcH63lqp-bilhYGA01rkxef8lk8ne3-zPVK5EO9tjvAFzhrvjZ9w8cbACi7cs/s6000/DSC09303.JPG

សូមរំលឹកផងដែរថា យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ជាមួយមនុស្សជាទីស្រលាញ់ គឺជាយុទ្ធនាការសកលរបស់ក្រុមហ៊ុនកូកាកូឡា ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងបុគ្គលតាមរយៈការផ្លាស់ប្តូរនិមិត្តសញ្ញាឬក៏ឡូហ្គោ កូកា-កូឡា ដ៏ល្បីល្បាញជាមួយឈ្មោះបុគ្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15sH_ZVuzESbgNLLOCY3aWlal1uWsG2uHOk3YgCtkmadHOLZf2uMaXAOq8Q9Dq10LX4r1ii85DFHN9_0Ad2fRtgtsNIutqzO0_CkOx3Yys5Mqz5GZYFhghyphenhyphenwDcZ9wTr9mFzg5SjWm0pomd-EEZjLtweqyYYLnzvoNm3s_AtRe0vCc6POD900-W_nrlfp/s1821/Screenshot%202025-06-16%20101456.png

ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកចែករំលែក កូកា-កូឡា (Share a Coke) ជាមួយបុគ្គលជាទីស្រលាញ់ណាមួយសម្រាប់ប្រទេសកម្ពុជាយើង។ ក្នុងគោលបំណងផ្តល់ជូនបទពិសោធមួយដែលកាន់តែមានអត្ថន័យនិងស្និទ្ធស្នាលជាមួយនិងកំប៉ុងភេសជ្ជៈ កូកា-កូឡាដែលមានឈ្មោះផ្ទាល់ខ្លួន អក្សរដែលបង្ហាញស្ថានភាពនៃទំនាក់ទំនង ទៅតាមវប្បធម៌របស់ ប្រទេសកម្ពុជា ដែលអ្វីៗទាំងអស់នេះត្រូវបានធ្វើឡើងសម្រាប់មនុស្សជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFzxel2_hVqhlcCWmrKOHsklnPKjV7i_jLSylnRV187kQLrB6RaScjdfaFcNrr23NC-ZtrU5_d4J5HU4y_qP4AlerlpfaeZA7omVL_y3tUW1ZWckHJ93AyskZU8Zv9ZCUi9T7ThoN5HdHSlTvKkZsDbgyWNtg7P6s2Of5JI6mDoQsuy4q1aiVT0z0SveMK/s1825/Screenshot%202025-06-16%20101414.png

បច្ចុប្បន្ននេះ កូកា-កូឡា កំពុងចាប់ដៃគូ ជាមួយកំពូលតារាចម្រៀងរ៉េបរបស់កម្ពុជាគឺលោកវណ្ណដា និងយុវជនជំនាន់ថ្មី (Gen-Z)ដែលមានឥទ្ធិពលជាច្រើនទៀត ដើម្បីធ្វើឲ្យយុទ្ធនាការនេះមានភាពរស់រវើកក្នុងរបៀបមួយដែលឆ្លើយតបនឹង ចំណូលចិត្តរបស់យុវជនទាំងនោះ។ លោកអ្នកអាចមកកន្លែងដាក់ឈ្មោះរបស់អ្នក នៅលើកំប៉ុងភេសជ្ជៈកូកាកូឡា តាមរយៈគេហទំព័រ www.coca-cola.com/kh (http://www.coca-cola.com/kh)

កម្ពុជា ទុកពេល២៤ម៉ោងឱ្យថៃបើកព្រំដែន បើមិនដូច្នេះកម្ពុជានឹងបិទច្រកទាំងអស់

0

ចាប់ពីថ្ងៃស្អែកទៅ កម្ពុជា នឹងបិទច្រកព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តទាំង៧ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនតាមធម្មតាវិញ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា៖” រឿងព្រំដែន ថៃជាអ្នកបិទមុន ដូច្នេះត្រូវដោះស្រាយខ្លួនឯង។ តាមពិតទៅថ្ងៃនេះត្រូវបិទគ្រប់ច្រក តែដោយសារមានការពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ ទើបកម្ពុជាទុកពេលឱ្យត្រឹមថ្ងៃស្អែក បើមិនដូច្នេះទេ គ្រប់ច្រកទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ នឹងត្រូវបិទ។ ក្នុងនោះការនាំចូលបន្លែ ផ្លែឈើក៏ត្រូវបិទផងដែរ”។

សម្តេចតេជោ ក៏ស្នើឱ្យពលរដ្ឋថៃទៅតវ៉ាជាមួយរដ្ឋាភិបាលខ្លួនទៅ ព្រោះខ្លួនជាអ្នកបិទដោយឯកតោភាគី និងបានរំលោភលើកិច្ចព្រមព្រៀងច្រកព្រំដែន។

បន្ថែមពីនេះ សម្តេចតេជោ ក៏អំពាវនាវឱ្យសប្បុរសធម៌ខ្មែរ ដែលមានលទ្ធភាពជួយនាំគ្នាទិញបន្លែ ផ្លែឈើ ដែលប្រជាកសិករតែងយកទៅលក់នៅប្រទេសថៃ យកមកចែកជូនកងទ័ពដែលនៅជួរមុខតាមបន្ទាត់ព្រំដែន ដើម្បីជាការលើកទឹកចិត្តជំនួសវិញ៕

Miss Queen Cambodia 2024 សម្រេចចិត្តបោះបង់តួនាទីមិនទៅប្រកួតនៅលើទឹកដីថៃ

0

ហានី Miss Queen Cambodia 2024 បានចេញវីដេអូមួយដោយប្រកាសទៅកាន់ សាធារណជនថារូបនាងសម្រេចចិត្តមិនទៅចូលរួមប្រកួតនៅក្នុងប្រទេសថៃនាខែកញ្ញា ខាងមុខនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7vUbPhPRoLAZO9jZ_BRos-eRsbcHOEGG_c8y4ZWYgmWaN8UWVo8qyJgHkNLgBv1F3FdtqBIbPVDvIqjEpz17MfItw6XY6feLNe2JxG9bNS_K6cq8xnw1j3STierfPaaJnaBpzPVb9vMw2K9Q_xd3TIiU8zj7m6gbJuTuOQ9NURdz7mR1sJYRgGv4dk4l/s2048/image_2025-06-14_09-32-38.png
នាយប់ថ្ងៃទី១៣ មិថុនា ហានី Miss Queen Cambodia 2024 បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម អមដោយចំណងជើងថា «ក្នុងនាមនាងខ្ញុំមានឈាមជ័រកូនខ្មែរមួយរូប នាងខ្ញុំស៊ូលះបង់ដើម្បីជាតិរបស់នាងខ្ញុំ»។បវរកញ្ញាភេទទី៣ រូបនេះបាននិយាយថា ក្នុងនាមនាងជា ហានី មានឈាមជ័រជាកូនខ្មែរមួយរូប ហើយជាអ្នកឈ្នះនៅក្នុងការប្រកួត Miss Queen Cambodia 2024 ដែលត្រូវតំណាងកម្ពុជាចេញទៅលើឆាកអន្តរជាតិនៅឯប្រទេសថៃខាងមុខនេះនាងសុំប្រកាសជាសាធារណៈថានាងនឹងមិនបន្តការប្រកួតនៅប្រទេសថៃក្នុងខែ៩(កញ្ញា) ខាងមុខនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9fv6IIbTRipL_vfiRVJM3iSXWPncz8M0neOeXxKn4EBcRmW8AMt7To7k_C4uML97tMr9BB2_ichKqzINULUvKWAVZBexpZ5WeSjMKwYBKlyo54jFpsZKiISsWaQxjkS2YFxP_GNvvzQdn7Xi5YyBgUk5eIe2rHWoqil2L3mVYHy1L6bGjEN7PZYT0Xuw/s2048/image_2025-06-14_09-32-40%20(2).png
ការសម្រេចចិត្តមិនទៅប្រកួតនៅឯប្រទេសថៃ ហានី បានបញ្ជាក់ថាប្រទេសមួយនេះ(ថៃ) តែងតែរំលោភបំពានមកលើប្រទេសកម្ពុជាជាច្រើនលើកច្រើនសារមកហើយរហូតមកដល់រឿងចុងក្រោយនេះមានទាហានរបស់សៀមហ៊ានបំពានមកកាន់ទាហានកម្ពុជារបស់នាងដែលជារឿងឈឺចាប់បំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសរួមទាំងនាងផងដែលមិនអាចទទួលយកបាន។ Miss Queen Cambodia 2024 ថាការលះបង់តំណែងរបស់នាង គឺធ្វើឡើងដោយឆន្ទៈដើម្បីប្រទេសនាងដោយមិនមានការរុញរាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFlsip-R5v7R4nIWxGrBEB3NPpPi10fK3MQcg_gcJD6Ev6_dMeRSO6rtiyBhhOlNn8orqtF5q7VP1pNt1q2NwjNUlyaE4UyRys09dIxdzgcAl2h0Vs8POt6ulgqv-ijjhBjgJviMyIsunlY-ibwazf_JuTI-N3oMhaMIE_mMebjdmg4SR1jJl0vf-BrcTj/s2048/image_2025-06-14_09-32-41.png

ការប្រកាសបោះបង់តំណែងមិនចូលរួមប្រកួតនៅលើឆាកអន្តរជាតិដែលជាក្តីស្រមៃធំមួយរបស់ម្ចាស់មកុដរបស់ ហានី បានសម្តែងការរំភើបចិត្តនូវការលះបង់របស់នាង។ ទោះយ៉ាងណាខាងស្ថាប័ន Miss Queen Cambodia 2024 មិនទាន់ចេញមកបញ្ជាក់ទេថា បន្ទាប់ពី ហានី សម្រេចចិត្តមិនចូលរួមប្រកួតនៅប្រទេសថៃមានអ្នកផ្សេងត្រូវទៅជំនួសឬសម្រេចចិត្តមិនបញ្ចូនបេក្ខភាពទៅប្រកួតក្នុងឆ្នាំនេះនៅឡើយទេ៕

សម្ដេចធិបតីអំពាវនាវឲ្យសមាគមន៍ធនាគារពិនិត្យមើលលទ្ធភាព ក្នុងការសម្រាលបន្ទុកជូនប្រជាពលករ

0

រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការត្រៀមលក្ខណៈរួចរាល់របស់រដ្ឋាភិបាលក្នុងការសម្របសម្រួលជូនបងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះសម្ដេចក៏បានអំពាវនាវទៅកាន់សមាគម៍ធនាគារនៅកម្ពុជា ឲ្យពិនិត្យមើលលទ្ធភាពក្នុងការសម្រាល់បន្ទុកជូនប្រជាពលករដែលជាប់ជំពាក់បំណុលតាមដែលអាចធ្វើទៅបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLzQdHabfoJSQxc6vm3OvFUHCaaBznA1fIbqGvUZOPeaZa_jaBL0zLLEFM2FVZCcCzdsxvgLoe0tW1BHL4p6pFMFyjyJnKw32eFNf_axPpIEQbGZJB9rSjNvDSUQ9nYgGdzI5__gmcEBj322bptmU0Aa6G3ADcq8BZ68w1FCk5pWh0QcTieXdXT-ohNVPV/s960/photo_2025-06-14_15-18-16.jpg
នៅក្នុងសំណេរមួយដែលបានបង្ហោះនារសៀល ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា សម្ដេចធិបតីបានធ្វើការអំពាវនាវទៅកាន់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQBxYIcSvWTcJCz4kUBslKBDiEYpfjOMa5mpvBj1mo1u4KtUS1Y3rVUgmudnfv8LNyEDTdP2eRb-bXss9GzEEaVPg8UcxENB5KIisaW1WcBY3OWR3z8AnYDzqXJG3Zl68E3xP8crjjODWZGQBwe-2fwDI5LIf0I6xvCfA5ZxNXcsZPO_opAETe53rQmcB/s1080/image_2025-06-16_09-30-24%20(2).png
ជាមួយគ្នានេះដែរ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដោះស្រាយរួមមាន៖
– ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
– ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
– ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1b09ql44oYL6FK0HGH3HMvXasbXCBNWvii6BLbF_jmkxzNGLXuTvk7vxqWenDypQDj7u53xfODkGpLi7GCrEcm89lWyPRukBhf0yWbxU5VmjuYaHuyQdWpoKoVmzbNfAnSU9bCIH_Ksjkcm_A1JADIWVU7gAVmujFQQ6OFws55v1BdLLVFxwWFrLH6zhY/s1000/image_2025-06-16_09-30-24.png

    សម្ដេចធិបតី បានគូសបញ្ចាក់ថា ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវរងនូវការវែ.កញែ.កជាថ្មីទៅលើ Title លំដាប់រងទី៥ Miss Grand International 2022

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗត្រូវបានគេយកមកធ្វើជាប្រធានបទរាល់មានការប៉ះទង្គិច រវាងខ្មែរនឹងថៃ រហូតនាងបានសម្រេចចិត្តលុបហាសថេកនៅក្នុងកម្មវិធីបវរកញ្ញាដែល ប្រជាជនខ្មែរមិនពេញចិត្តគឺ MGI។ យ៉ាងណា នៅលើប្រូហា្វល់បណ្តាញសង្គមរបស់នាង ដែលដាក់ Title ជា លំដាប់រងទី៥ Miss Grand International 2022 នៅតែមានអ្នកកើតទុក្ខមិនសុខចិត្តចង់ឱ្យនាងលុបចេញរហូតថ្មីៗនេះកើតឡើងម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjey2QkMWU95sWKIntvIPobe5B8e18ntNsy1jQsQvVzaAU_nU5xKbE4izLPe-n9xatlnGGyqGEyDQ-sl98lvCspDmiMlzQpU5760zdFul5SCA9aNbrCHsxY2_uSm3-tpzpcHhyhOK-jd2JK0LOFBH97AZhysZpESSk_8iGckK8e7L6ACbWKx1iWDvGMgzY6/s2048/image_2025-06-14_11-09-04.png
ស្របពេលប្រទេសកម្ពុជានិងប្រទេសថៃមានភាពតានតឹងចំពោះគ្នាស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្លាយជាមុខព្រួញនៅក្នុងវិស័យបវរកញ្ញាដោយសារតែ Title ជាកម្មវិធីរបស់ លោក ណាវ៉ាត់ ដែលជាស្ថាបនិកកម្មវិធី MGI ។ វាមិនមែនជាលើកទី១នោះទេដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេនិយាយឌឺដងផ្លែផ្កាចំពោះ Title របស់នៃតំណែង 5th Miss Grand International 2022។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdNVdKmfZ6kWzkpSaKLnEyVh6sJ9nGU1yD8G5dX2oRxhe-m8LjSM1luXLhlYoX58ZVRr8cFnKLfWs2qcH-uTaAoDph_CAfRnOmdlO-2ogQJfHIvj6jxPXDL7il3qsnAR-scDh1X9vM0vRoLL5vvZnccEgaas_NhMDPW2IMgqZm6XuNri0CWnyxpRSQNp7s/s2048/image_2025-06-14_11-09-05.png
កាលពីយប់ថ្ងៃទី១៣ មិថុនា ផេក team cambodia pageant បានបង្ហោះពី ពេជ្រ វត្តីសារ៉ាឌ្ឍី ដោយអង្វរចង់ឱ្យនាងលុប Title 5th Miss Grand International 2022របស់នាងចេញដោយបញ្ជាក់ថារូបគេក៏ជាហ្វេនម្នាក់ដែរ។ ការបង្ហោះនេះបាន ជំរុញឱ្យមានការពិភាក្សាគ្នានៅលើបណ្តាញសង្គមសូម្បីតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចូលទៅខម្មិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHzeuj1CfPHkfb7fQnOCDP_rwwnQOxaObHYbK21MvnJC64y9oUqJ4vGZIMa_1dj477HJ1OHrCEZgBSBx_i8qk33RNfwgWyyRPAtXLumaNGq3wXlP-U8LzYXTSvQnC0t9hFh0VJWDqfDbHwjp6X2fVXHlKRTdy7dCc2eJwSAF8MHGxAYOc0riCD-HQHmMnC/s2048/image_2025-06-14_11-09-08.png
ទោះបីជាមានការចំអកឬក្នុងចេតនាណាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបតដោយចិត្ត ត្រជាក់ជាមួយនឹងសម្តីថា «អរគុណបងសម្រាប់ការគាំទ្រនិងក្តីស្រលាញ់ដើម្បីតាម ដាននូវ ដំណើរការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជារបស់នាងខ្ញុំ» ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញលីញបណ្តាញសង្គមរបស់នាងទាំងហ្វេកប៊ុក ទិកតុក និង IG » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBlo8YeWbvfJ14Acnz5WMMiacAWEpzMYJajqmZ9M6_PH7U_eTYvGnNY0ERfFp0uXycMBuEFDypHin9B0mQdYT6lns-MzIXbb8DI21PF4qvmeV-XjCtuM4Aj3cHiTzJJbdH3L1NDfoKaXkqDCbUT41zlvqdVAOTEKcvySzUZB8U4HgQpzApig6PMNF5y2tM/s2048/image_2025-06-14_11-09-02.png

ការបង្ហោះរបស់ ផេកខាងលើក៏ជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនឌឺដង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដូចជា «នៅជាប់កុងត្រាដល់ចាស់, គេជាម្ចាស់មកុដនៅ លុបចេញតែ លំដាប់រងទី៥ នៅតែដាក់» រួមទាំងមតិយោបល់ជាច្រើនទៀត។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញដែរថា កាលពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រកួតឈ្នះមាន មោទនភាពចំពោះនាងចុះពេលមានរឿងបែរជាធ្វើទង្វើបែបនេះដាក់នាងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaGeaOUrOEK0Y2E87xv1RlRSLsCJiY6rfUsL2D7f_R9TRgYcTnTU-xo6uFExAhHjhS1vNmjcLyqVu2fyHZyydh6T-hLcjjEyiGzT7x733uh2iz-BKCluSaL9kaAFSgdJSiy4uOoxsB4h5BRKsqRlqLnJuXkuMJVvoKKiwBF3dBZrKaCwaX9aghSMwg8EQd/s2048/image_2025-06-14_11-09-10.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅសន្ទុះរិះគន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកើនឡើង យ៉ាងខ្លាំងក្រោយស្ថាប័ន MIG មានរឿងជាមួយអ្នកគាំទ្រ កម្ពុជាហើយរូបនាងនៅបន្តដាក់ ហាស់ថេកជា Miss Grand Cambodia 2022, Miss Grand International, 5th Miss Grand International 2022 រហូតនាងសម្រេចចិត្តបញ្ឈប់ ការដាក់ហាស់ថេក របស់ខ្លួន ដោយគ្រាន់តែដាក់ Title 5th Miss Grand International 2022 នៅលើបណ្តាញសង្គម របស់នាងប៉ុណ្ណោះ៕

ឆឹម សក្កដា ថាតារាខ្មែរមួយចំនួនមិនហ៊ានចេញមុខនិយាយព្រោះខ្លាចបាត់បង់អ្នកគាំទ្រថៃ

0

ស្របពេលតារាប្រុសថៃម្នាក់ចេញមកបោះសម្តីឌឺដងផ្លែផ្កាមកខាងកម្ពុជា មានសិល្បករ សិល្បការិនីជាច្រើនបានចេញមកប្រតិកម្ម។ ងាកមកកាន់តារាសម្តែង ឆឹម សក្កដា វិញក៏មិននៅស្ងៀមដូចគ្នាបានចេញមកនិយាយជាច្រើនក្នុងនោះលោកក៏ថាតារាខ្មែរមួយ ចំនួនមិនហ៊ានចេញមកនិយាយនៅសំងំស្ងៀមព្រោះខ្លាចបាត់បង់អ្នកគាំទ្រសៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDY2HkpkEFJN7N3dws4dy3d5GtljpyiXiVusC1Mj0R4R09f3RfFjdUHl4EfF1mQHmN3RtWY0fI_uBa6xVyNiZIfEerNWvRtsxmwywepTaBYd2Na3e55v-7RlJUFe2xSVRWcnIUklJP4HwkSUJW2I0xN4Y4DFZ8_CcOt0rOQWw7vf2qFMC-8Rl0iuCWiHo/s2048/image_2025-04-29_08-38-50.png
នៅថ្ងៃទី១៤ មិថុនា លោក ឆឹម សក្កដា បានបង្ហោះសំណេរថា « តួខ្មែរមិនដែលតាំងខ្លួន ថាស្អាតជាងពួកអ្នកឯងទេតែពួកយើងរស់ក្នុងភាពថ្លៃថ្នូរត្រឹមត្រូវមិនដែលបំពាននរណា! មានតែពួកអ្នកឯងទេស្អាតតែរូបឆោមតែចរិតពាលចូលចិត្តក្អេងក្អាងដើរមើលងាយ ជាតិដទៃ!»។ លោកបន្តបង្ហោះថា «ខ្ញុំមិនសុំឱ្យប្រជាជនខ្មែរគាំទ្រខ្ញុំទេ តារាខ្មែរមានច្រើន ពេញចិត្តនរណាគាំទ្រអ្នកនោះចុះ! តែខ្ញុំសុំឈប់យកពូ.ជ.ចោ.រ.សៀ.ម ធ្វើIdol ទៀតទៅ! ទោះអ្នកខ្លះវាមិនមាត់ព្រោះខ្លាចបាត់ហ្វេនតែក្នុងចិត្តពួកវាមិនខុសគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxzDG9NrMK_EWvRgqlm7N6RG3e9BUOgcQ9Wf_aCW1l-RnYVDOdT4RHF2vl-Kfiq84AC0Q173BBpauVTUpEYqy8wyhTe7jWtk8c4meLbMirEeeyXJBrtOWrSF2J-1xHoD-YIJaYOYQzLO6vUYvS5SlkQEkuTXmmeOzpD0KUt9VvQTiopFYbf2-N5p70t3h_/s2048/image_2025-04-29_08-39-05.png

លោកបានបន្ថែមនៅក្នុងខម្មិនដែរថា «តាំងតែពីដើមមកហើយ ពួកវាចង់បានតែរបស់ខ្មែរ ! មើលងាយខ្មែរ បំពានជាតិខ្មែរច្រើនដងច្រើនសារ !។ ឆ្ងល់ថាហេតុអីប្រជាជនខ្មែរមួ យ ចំនួនបានតែមួយឆាវ ក៏ទៅអោនក្បាលគាំទ្រពួកវា កាន់តែឱ្យពួកវាបានចិត្ត មើលងាយ ម្ដងហើយ ម្ដងទៀត ហេតុអី??? ល្មមឈប់ហើយ លើកក្រោយវាមក សម្ដែងធ្វើល្អ យ៉ាងយ៉ាក៏ដោយ កុំជឿល្បិចចោរអោយសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSumRTU5FstswNDBS0iyCz1MPjAP-IeC_MQRklbU0bipNvzqAoMz_PbK1LK6aL8nRLK_fe7ksPQ7bAUAFXSwssh8crl7jY_rp4tIVzGyoTgRRjPsUokmRnGbYSL_Eort9pRSfmQOTnJL9r8lhEh0A8FNKsnp8WlWSyz9WYTscZ-gFvIf7cl7EmEaOkdz0Q/s2048/image_2025-04-29_08-39-02.png
មិនទាន់ស្ងប់ចិត្តនៅឡើយទេ គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានបង្ហោះសំណេរ ទៀតថា « តារាខ្មែរមួយចំនួនតូចក៏ដូចគ្នា ព្រោះតែខ្លាចបាត់ហ្វេនសៀ.មចង់គេបំពាន ជាតិខ្មែរ មើលងាយខ្មែរយ៉ាងម៉េចក៏សំងំឱ្យឈឹង! ឆ្ងល់ថីបានចង់បាន ចោ.រយកធ្វើហ្វេន អ៊ីចឹង??? លោក ឆឹម សក្កដា ថា ផុ«សនេះមិនមែនមានន័យថាឈ្លោះជាមួយគ្នាឯងទេ តែជាការចង់ដាស់សតិគ្នាយើងទៅវិញទេ គិតជាតិផង កុំគិតតែប្រយោជន៍ខ្លួន យើងមានថ្ងៃនេះផ្ដើមចេញពីប្រជាជនជាតិជាធំ»៕