Home Blog Page 455

ថៃកំពុងព្រួយបារម្ភ អំពីជំងឺឆ្លងមួយប្រភេទទៀតដែលរីករាលដាលតាមរយៈទឹកកខ្វក់ និង ភក់

0

ប្រទេសថៃ ៖ បន្ទាប់ពីមានគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់នៅតាមខេត្តមួយចំនួន ការព្រមានអំពីហានិភ័យនៃជំងឺ melioidosis ពីក្រសួងសុខាភិបាលថៃទៅកាន់ពលរដ្ឋដែលរស់នៅតាមទីជនបទ ជាពិសេសកសិករឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីការឆ្លងបានកើនឡើងដល់ 147ករណី និងមានអ្នកស្លា.ប់ផងដែរគិតចាប់ពីដើមឆ្នាំ 2025មក។ នេះបើយោងតាម The Nation សារព័ត៌មានរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCElThOtNsdmb8YO03jmzWTdfTs0uiLZ1hld5P3oeiJ3Cey29Bx3hGw3IE7dTPQ0Krv2Z2o0NfoTKayrqJuT-1IV5roXu_RHAB30xa-SzXNLBxjOo_8yKT6Ubfk05Gr-XYz6VuEl_WcmkmXkjUtmQiLoEkQJFsS6IXFw-GoRww2a7A2VdEs07fokyHgJAE/s1280/photo_2025-05-26_16-28-27.jpg
វេជ្ជបណ្ឌិត Taweechai Wisanuyothin ប្រធានការិយាល័យគ្រប់គ្រងជំងឺប្រចាំតំបន់ទី 9 ដែលមានមូលដ្ឋាននៅខេត្ត Nakhon Ratchasima បានរាយការណ៍អំពីការផ្ទុះឡើងវិញនៃ melioidosis ក្នុងតំបន់ ដោយមានករណីបញ្ជាក់ចំនួន 147 ករណី និងមានអ្នកស្លាប់ចំនួន 5 នាក់ ចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី 19 ខែឧសភា។ ចំនួនករណីខ្ពស់បំផុតត្រូវបានរាយការណ៍នៅក្នុងខេត្ត Buriram ដោយមានការឆ្លងចំនួន 61 នាក់ និងស្លាប់ 1នាក់។ នេះតាមពីក្រោយដោយខេត្តសុរិន្ទ (37ករណី) នគររាជសីមា (33ករណី ស្លាប់1នាក់) និងឆៃភូម (16ករណី ស្លាប់3នាក់)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKWGn_pI0tFIcQF-SR0Z8XijYRfPZbZipU0R2It8aJwtzVCyS5mWzcxTNFntf3Qg6DIvxOMu6aFjtAImMm9nYJQ-T1o7lzEHDZTfOE5_nOBkCu06sW6Jp4dfIU2e0lR0ZAnFx-pKgtKLRhMK0uslnkr66Mm05R_U7ByjKXNuMdxTnRa8CvKQJsH9IJrgiQ/s600/photo_2025-05-26_16-28-28.jpg
គួរជម្រាបថា ជំងឺ «melioidosis» គឺបណ្តាលមកពីបាក់តេរី burkholderia pseudomallei ដែលត្រូវបានរកឃើញជាទូទៅនៅក្នុងដី និងទឹក ជាពិសេសនៅតំបន់កសិកម្ម ដូចជាវាលស្មៅ វាលស្រែ និងដីចម្ការ។ Melioidosis មិនបង្ហាញរោគសញ្ញាមិនជាក់លាក់ដែលនោះទេ។ ដោយអ្នកខ្លះអាចកើតមានគ្រុនក្តៅខ្លាំង ឡើងកន្ទួលរមាស់ ឬដំបៅលើស្បែក រោគសញ្ញាផ្លូវដង្ហើម ហើយការឆ្លងមេរោគដែលរីករាលដាលជាប្រព័ន្ធទៅកាន់សរីរាង្គផ្សេងៗ គឺជាករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លា.ប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdl-DmrLxgC7zQN0nJ6NrUhjVzyjcuquFx-886Mx9MyKySTcW3gpbm6pIWQhN5_CYvEb8ExtiFIGxlruSIhjSJE0podrJXM4gmdJO6OY_CAQHlIlsu1PXu3tyH7QlTaDpNTJ0Csi8-On9i-snO7gaAiidvGeGHo3niqkG35s6oU67QefqU-aI_4C91Tks/s1024/photo_2025-05-26_16-28-29.jpg

បើតាមការរាយការណ៍ ភាគច្រើននៃអ្នកជំងឺគឺជាមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ បន្ទាប់មកគឺបុគ្គលដែលមានអាយុពី 55-64 និង 45-54ឆ្នាំ។ ជាពិសេសអ្នកប្រកបរបរធ្វើស្រែចម្ការ និងកសិកម្មទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រៅពីនេះ ក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺ thalassaemia ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏មានហានិភ័យខ្ពស់ផងដែរ ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេចុះខ្សោយ ធ្វើឱ្យពួកគេងាយនឹងឆ្លងមេរោគនេះធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCay-IkdSU6GqB77Uz8PzhCTFm7OnlqiWBR7PcBgEtT71Lcb_JdwsfUenCMP6-9CLJTY7OZeRLGXG2hoLFplR5Mnx9lW_zruburZA5IvzVWCnM8VLTwLnGFAGupypSYPc9jBQHWrxHTnI98q46zX23NeOxCPPL_zSgjEeappwGXqE5xdGhaGFXClmfLtR/s401/photo_2025-05-26_16-28-33.jpg

ចំពោះរបៀបដែលមេរោគនេះឆ្លងគឺតាមរយៈ ៖ ការប៉ះពាល់ផ្ទាល់ទៅលើដីដែលមានផ្ទុកមេរោកនេះជាមួយដៃ ឬជើងដែលកំពុងមានរបួស, ការផឹកទឹកមិនស្អាត ឬយកទឹកនោះទៅដាំស្ល និងការស្រូបចូលនៃកម្ទិចធូលីតាមផ្លូវដង្ហើម។ ចំណែករោគសញ្ញានឹងបង្ហាញឡើងនៅរយៈពេល 1 ទៅ21ថ្ងៃបន្ទាប់ ប៉ុន្តែក្នុងករណីខ្លះវាអាចចំណាយពេលយូរជាងនេះក្នុងការបញ្ចេញរោគសញ្ញា អាស្រ័យលើបរិមាណបាក់តេរី និងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqX5fi6uq1-8pqWlTl-dEIzpi-pdlP8v1ydOwvaBjdCDjJd5OhsuIaN3txCnwJFdNCqOn8HJhuiw9sIvPOcdpQuGvnAMd5skTdbvc2sOe1kie88HjoXxbLO_of1YfdC1WS2uqrNkdpSMHNqPDQF3yPWSpq9NmNPd7Z1AohFIH8w7U-zXwfDUrQZFK9xbu/s1280/photo_2025-05-26_16-28-32.jpg

បច្ចុប្បន្នវាមិនទាន់មានវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលជាក់លាក់នោះទេ ដូច្នេះវិធីការពារមានដូចជា៖
-ចៀសវាងការដើរ ឬត្រាំក្នុងភក់ដោយផ្ទាល់ ត្រូវពាក់ស្បែកជើងកវែង ឬសម្លៀកបំពាក់មិនជ្រាបទឹក
-ការពារមុខរបួសឲ្យបានត្រឹមត្រូវ ត្រូវរកអ្វីមកបិទមុខរបួសឲ្យជិតល្អ
-ត្រូវលាងសម្អាតខ្លួន ឬងូតទឹកភ្លាមបន្ទាប់ពីត្រឡប់មកពីធ្វើការងារនៅស្រែចម្ការ
-ទទួលទានតែទឹកស្អាត ឬឆ្អិន
-ប្រសិនបើនរណាម្នាក់ដែលមានគ្រុនក្តៅខ្លាំងភ្លាមៗ ឈឺក្បាល ឬឈឺសាច់ដុំ បន្ទាប់ពីប៉ះពាល់នឹងភក់ ឬទឹកជំនន់ គួរតែស្វែងរកខាងវេជ្ជសាស្ត្រជាបន្ទាន់ ហើយប្រាប់គ្រូពេទ្យអំពីសកម្មភាពថ្មីៗរបស់ពួកគេ សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលភ្លាមៗ៕

ការជីករករ៉ែនៅមីយ៉ាន់ម៉ា បានធ្វើឱ្យទន្លេមួយនៅថៃប្រែជាពណ៍ទឹកក្រូច

0

កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ សារព័ត៌មាន South China Morning បានឲ្យដឹងថា ប្រជាជននៅតំបន់ជិតព្រំដែនភាគខាងជើងប្រទេសថៃ ត្រូវបានគេជូនដំណឹងអំពីបញ្ហាធំមួយទាក់ទងនឹងបរិស្ថាន គឺទន្លេកុក ដែលជាទន្លេសំខាន់មួយនៅខេត្តជៀងរ៉ាយ បានប្រែពណ៌ជាពណ៌ទឹកក្រូច។ អាជ្ញាធរបានពិនិត្យឃើញថា ទឹកក្នុងទន្លេនេះមានសារធាតុអាសេនិច (arsenic) ដែលជាសារធាតុគីមីពុល និងមានហានិភ័យខ្ពស់ចំពោះសុខភាពមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5mnqwnzbCMoV1gwUcO4C7dN_eojrFwjg7K6syusYVYE_VXu5567dWONTDQxgA_GNszbZXn4UNU_SlIABEuaAQQ6nsDKoYaTQ5EpcUl1UVvsr_3uwwFksc03Ymi8LAKblnv_p0-so0a36xKcGdX6oRg47vNTMlZWroSZBurpleIzHoDDh6Ph4khTWBuYe/s1200/image_2025-05-29_13-39-37.png
សារធាតុពុលនេះត្រូវបានគេជឿជាក់ថា កើតចេញមកពីការជីកយករ៉ែ នៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។ នៅតំបន់នេះ មានការជីកយករ៉ែ “Rare Earth” ដែលជារ៉ែមានតម្លៃខ្ពស់មួយ ដែលត្រូវបានប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ថ្មទូរស័ព្ទ និងរថយន្តអគ្គិសនីជាដើម។ បច្ចេកវិទ្យាដែលប្រើក្នុងការជីករ៉ែបែបនេះ មិនបានគ្រប់គ្រងយ៉ាងម៉ត់ចត់ឡើយ ដែលជាហេតុធ្វើឲ្យសារធាតុគីមីដូចជា អាសេនិច ហូរចូលក្នុងទឹកភ្លៀង ហើយច្រោះចូលមកទន្លេកុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwskeFGhjNwM0zTZVcxwIcy1VazbZubRYqL6f0Yt-QlWpDjnjwpp0REj4dENnAPt7j_Yq7ZTXM2Se01KiTBrE7PkwvSyy-scvzr_77qeD7ZCsKWTXv3qSzRQcvM9k3N3x5gdQs2x1rVjlXQE0NOe_GrQwgIpmuN6FC64lqkoc059xb-WWTrsWCluAVOYVq/s1600/image_2025-05-29_13-39-38.png

គួរបញ្ជាក់ថា ទន្លេកុកគឺជាអ្នកផ្គត់ផ្គង់ទឹកសំខាន់បំផុតសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃជាច្រើន។ ពួកគេប្រើទឹកនេះសម្រាប់ផឹក លាងសម្អាត ចិញ្ចឹមសត្វ ព្រមទាំងកសិកម្មនានាផងដែរ។ ការធ្វើឲ្យសារធាតុគីមីហូរចូលទឹកស្អាតនេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរបស់ពួកគេ។ យ៉ាងណាមិញ អាជ្ញាធរថៃក៏បានចេញសេចក្ដីជូនដំណឹងផងដែរ ឲ្យប្រជាជនជៀសវាងការប្រើប្រាស់ទឹកពីទន្លេ។ ការនេះមានន័យថា មនុស្សជាច្រើនត្រូវរកទឹកពីប្រភពផ្សេង ដែលអាចនឹងមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ឬមានការចំណាយថវិកាច្រើនជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVaxkfoCSjoGqpd_MnFn53PYvagVOpw0TdTtzvrzeN0W9SPSVVO2jr-txc7KBIzfkveAqbcqo1HXHhChhlxgDQwqsJMta8hEc50-_Gd7bSYc2DzS71t2WoklWaGjtZHfhRrBHvNBD5WIswMTtda6Q8-ausyci4msAI56u-TX3u416eu7izeJyjQYhe4Hp/s1020/photo_2025-05-29_10-21-49.jpg

ដូចគ្នានេះ រដ្ឋាភិបាលថៃកំពុងធ្វើការស៊ើបអង្កេតបន្ថែម និងពិភាក្សាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាការសហការជាមួយអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីត្រួតពិនិត្យ និងសម្អាតទឹកជាដំណាក់កាល។ អាជ្ញាធរបានចេញព្រមានឲ្យប្រជាជនប្រុងប្រយ័ត្ន និងរកវិធីការពារសុខភាពរបស់ខ្លួន ដូចជាការមិនផឹកទឹកពីទន្លេ ឬធ្វើម្ហូបជាមួយទឹកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqHLLYGsf8OvkMjOhVGDtu_N_YTB6MK9Rt0tE5SMdNWUNmo-Y751xQSZkH_6QIR6sjm-ihafuGc-qgUV6-3sMwKHBYGLt9psOrKsOivtrL1fFz02MTtD56ztK_cSuTCl4W5JgIVwFZKfRaIDI9_LO3MRjAz0P3RWO0j3aK-F59rmCjetgBjA8aiHVO5OMh/s1024/photo_2025-05-29_10-21-50.jpg

ទោះជាយ៉ាងណា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយលឿននោះទេ វាអាចនាំឲ្យមានបញ្ហាសុខភាពរាំរៃដល់ប្រជាជន ដូចជា ជំងឺស្បែក ជំងឺក្រពះ ឬសូម្បីតែជំងឺមហារីក។ បន្ថែមពីនេះ វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ត្រី និងសត្វដែលនៅក្នុងទន្លេនេះផងដែរ។ វាជាបញ្ហាមួយធំសម្រាប់ប្រទេសទាំងពីរ ដែលត្រូវការការសហការយ៉ាងខ្លាំង ដើម្បីការពារបរិស្ថាន និងជីវភាពប្រជាជន៕

លោក អ៊ិន វិចិត្រ បង្ហាញការអន់ចិត្តនិងសង្ឃឹមថាទស្សនិកជនលើកលែងទោសឱ្យ Sasha Star

0

លោក អ៊ិន វិចិត្រ បានសម្តែងការអាក់អន់ចិត្តក្នុងការប្រកួតកម្មវិធីបវរកញ្ញាដែលលោករៀបចំកម្ពុជាធ្វើជាម្ចាស់ផ្ទះមិនសូវទទួលបានការគាំទ្រពីទស្សនិកជនប៉ុន្តែបែរល្បីក្នុងពេលដែល Sasha Star
Miss Teen Icon International 2025 បង្ហាញកាយវិការមិនសមរម្យរហូតដល់ចេញ សេចក្តីថ្លែងការសូមទោសជាសាធារណៈ។ ជាមួយគ្នានេះលោក អ៊ិន វិចិត្រ សង្ឃឹមថាទស្សនិកជននឹងអភ័យទោសទៅដល់ Miss Teen Icon International 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJtANqZJSDD4Z5na-Z6hDmt9tBdPY9yKKOGoMivK_miSVe0Pk2tdtqOwUC7AZP6I4_9z5pbwSjhDhyphenhyphenE0r9z-173AAQbMz5o_BkPf1jqEIWQZokrRE0j29JLmeESYfCS9X3fuk8PiQ2TtexBm8dn48qz-K1xxBgnVXKyHKC0bvamMgJk1EVjiHQgxTi0U5/s2048/image_2025-05-28_15-50-37.png

បន្ទាប់ពី Sasha Star ចេញមកសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន លោក អ៊ិន វិចិត្រ បានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ថា «ពេលភ្ញៀវបរទេសមកលេងផ្ទះយើងហើយ យើងរៀបចំម្ហូបឱ្យគាត់ញុំាម្ហូបខ្លះគាត់ញុំាបាន ម្ហូបខ្លះគាត់ញុំាអត់បាន វាជារឿងធម្មតា។ សម្រាប់កំហុសរបស់Sasha គឺគាត់គួរតែបង្ហាញ ការគោរពទៅលើម្ហូបម្ចាស់ផ្ទះរៀបចំឱ្យ។ កំហុសនេះ មិនគួរជាការធំដុំពេកទេ ដែលត្រូវកាត់ទោសគាត់មួយជីវិតគាត់នៅជាយុវវ័យ នៅឡើយ សម្រាប់ខ្ញុំ គាត់ដឹងខុស គាត់សុំទោស ហើយសន្យានឹងកែខ្លួនឱ្យល្អខ្ញុំគិតថា បងប្អូនគួរយោគយល់គាត់។ប៉ុន្តែការគិតម្នាក់ៗខុសៗគ្នាខ្ញុំសុំបងប្អូនយោគយល់ទៅលើបញ្ហានេះ បើបងប្អូនមានគំនិតផ្ទុយខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3ER6fDbPAdP1JShuQY-PRqUBkorVGjdZWWbZaOmBVJLKT_zAOpw2Fh4pD7Om1OT61zJ_Q-BAqpzven0rVy2_6bhMrdVQMLyukP6r62Ki5OeQ2SKoiO7RykLbDh1prLLz_-lE26tuzLmJ2beLM0c8AqguBj9AsydfCwg6GbpxxLEH9gMxTfKdIKTSmFT8/s1000/image_2025-05-28_15-50-39.png

នាយកប្រតិបត្តិ Media Load រូបនេះបានបង្ហោះសំណេរមួយទៀតថា ក្នុងន័យថាប្រសិនជាមិនពេញចិត្តបវរកញ្ញារូបនេះសុំបញ្ចេញយោបល់ដោយមានសុជីវធម៌ លោកមិនបិទការបញ្ចេញមតិទេ តែខ្ញុំសុំកុំឱ្យមានការជេរប្រទិចគ្នា ឬហិង្សាពាក្យសម្តី ដែលពេលនេះនាងនៅជាយុវវ័យនៅឡើយ។ លោកក៏បញ្ជាក់ដែរថានាងជាលោកខាងលិច មានចរិតត្រង់ៗបើមិនចូលចិត្តអ្វីនឹងនិយាយភ្លាមៗហើយការអត់ឱន និងស្វាគមន៍រាប់អាន ជាភាពទន់ភ្លន់របស់ខ្មែរ។ លោក អ៊ិន វិចិត្រ ក៏បានបញ្ជាក់ដែរថាក្រុមការ ងាររបស់លោកនៅជាមួយ Sasha Star នាងគេងតែ ៣ -៤ ម៉ោងអីទេមួយយប់ៗ ហើយ មកកម្ពុជាមួយខែមុនការប្រកួតគឺបានផ្តល់តម្លៃដល់កម្មវិធីយើងណាស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLwA22k-iZMnVYSkl5h1KN6_GUcnka7odNISE86SMCkgfJh8_IBWDen4tMUNFztVhygm5TMt9UsP9LrI_ip3XcAoT7M7zniIE0Hm6yEawdvibcJLRGBBw1ZtAEZTrGKcn9F7RQ_F3doQ91S1hxt99ShFSlKhmq7Uxaplt50hCk5uXbF0f99YSApdbCyaa_/s2048/image_2025-05-28_15-50-40.png
ជាមួយនឹងការលើកឡើងអំពីបវរកញ្ញា Sasha Star លោក អ៊ិន វិចិត្រ ក៏បានសម្តែងការ អន់ចិត្តដែលកម្មវិធីបវរកញ្ញារៀបចំនៅប្រទេសខ្លួនក្រោមក្រុមហ៊ុនរបស់លោកមិន សូវទទួលបានការសាទរទាំងប្រទេសដទៃៗគេសរសើរពីការរៀបចំកម្មវិធីលោក ។ លោកបានបញ្ជាក់ទៀតថា ការគាំទ្របវរកញ្ញាពិតគឺត្រូវធ្វើប្រចាំ រាល់ថ្ងៃ រាល់ពេល។ បើជា fan ពិតត្រូវទិញសំបុត្រទៅទស្សនា។ សុំឱ្យការគាំទ្របងប្អូនពិតប្រាកដឈឺឆ្អាលដើម្បីជាតិ ពិតប្រាកដ ដោយចូលរួមជាថវិការទិញសំបុត្រ ឬ sponsor ជាពេលវេលាទៅទស្សនាផ្ទាល់ កំលាំងជួយការងាររៀបចំដោយស្មគ្រចិត្ត ដើម្បីជាតិ។ លោកបានធ្វើកិច្ចការងារទាំងនេះ ហើយ ចំណាយកំលាំង និងលុយរាប់លានដុល្លារ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fi1-urnoIYtzx4Sbj06AXShVlQ7rdNK9rpHraVsrrr4AzRxGUDA-9L7cUJnnPM3v-AdiUlF6xrdI6FU9S1p-Xf5ShcA3hcg5Nadq1QwesFJB6-_CKfUtc-AhtcnE7Q-Nt-o3_HlkjczFMVdgRp-SkBBiVlHUK0R3NvNl0ixsvQxKU_n9DsZnpnFqXFHy/s2048/image_2025-05-28_15-50-35.png
ជាមួយគ្នានេះលោក អ៊ិន វិចិត្រ ក៏បានរម្លឹកក្នុងការបញ្ជូនបវរកញ្ញារបស់ខ្លួនជិត៣០នាក់ លោកបានរួមចំណែកចេញជាថវិកា និងក្រុមការងារ ចំណាយរាប់សែនដុល្លារទាំងថ្លៃ franchise, ថ្លៃយន្តហោះ ថ្លៃប្រាក់ខែក្រុមការងារ ត្រូវចំណាយពេលវេលាច្រើន ដាច់បាយ ដាច់ទឹក។ពេលពួកគាត់ឈ្នះបានមកុដត្រឡប់មកវិញពេលខ្លះលោកត្រូវជួលមនុស្សឱ្យទៅទទួលគាត់ទៀតព្រោះស្ងាត់មនុស្សណាស់។ លោកបានសង្កត់ធ្ងន់ចុងក្រោយទៀតថា មិនបាច់បង្រៀនលោកឱ្យស្រលាញ់ជាតិទេ ព្រោះលោកកំពុងធ្វើវាជារាល់នាទី ទាំងថវិកា សកម្មភាព និងពេលវេលា៕

ប៉ូលីសថៃម្នាក់ត្រូវក្រុមសកម្មប្រយុទ្ធឆ្មក់បា.ញ់សម្លា.ប់ទាំងព្រឹក ខណៈកំពុងឈរគោរពទង់ជាតិ

0

ខេត្តណារ៉ាធីវ៉ាត់ ៖ មន្ត្រីប៉ូលិសថៃម្នាក់បានស្លា.ប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសធ្ងន់.ស្រាលនៅក្នុងការវា..យប្រហារដោយខ្មា.ន់កាំភ្លើ.ងមិនស្គាល់អត្តសញ្ញាណ បា.ញ់ក្នុងអំឡុងពេលកំពុងគោរពទង់ជាតិនៅពេលព្រឹកក្នុងបរិវេណប៉ុស្តិ៍ប៉ូលីសរបស់ខ្លួន នៅខេត្តណារ៉ាធីវ៉ាត់កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានថៃ The Bangkok Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenHlMbeG7FxfjXl54ybVD4b0eygT_K8JCedCpfEjRZynWLcH_LTSvFfB4wBoHIFMBD7t4l79DGgzl2NQRKVxyqXhGE3aLFEgelsp24Rf_FWcoX7EEhl33X10OGcwzH6S-shf59VbzhrmYU_pdnKS9oH8b4crtjrHjgv_rzdaYe6zK_6PtGVQGLCjiYuyM/s700/photo_2025-05-29_11-19-35.jpg
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី ២៨ ឧសភា ២០២៥ នៅប៉ុស្តិ៍នគរបាល Chanae ក្នុងខេត្ត Narathiwat។ បើយោងតាមការទំនាក់ទំនងតាមវិទ្យុរបស់ក្រុមប៉ូលីស គឺមានខ្មា.ន់កាំភ្លើងមិ.នស្គាល់អត្តសញ្ញាណ បានប្រើកាំភ្លើងវែងលួ.ចតម្រង់បា.ញ់មកកាន់ក្រុមប៉ូលីស ខណៈពេលដែលពួកគេកំពុងតម្រង់ជួរឈរគោរពទង់ជាតិនៅក្នុងបរិវេណប៉ុស្តិ៍ប៉ូលីស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhra5__P5gmSZrJagwYBZ_AC3x5rPHnVxB6YAmcHlDAM3EgmXYdRYLg9vR1Dmlk4RPXTZ8IyhbjiHEIIysyhkA-uMi4JwtEHjTMrI4GsAxKD2kaAuZN5B-ajbk43aNCrhAZ6nF1scxJiuxVkglsPPvDLtZHRZQPUPqNaDEKfRwb8W5O6AXRZwxPUbKyArA/s1280/photo_2025-05-29_11-19-36%20(2).jpg
ការឆ្មក់វា.យប្រហារនេះ បានបណ្ដាលឲ្យមន្ត្រីប៉ូលីសម្នាក់បានស្លា.ប់ភ្លាមៗ និងរងរបួសធ្ងន់ធ្ងរចំនួនពីរនាក់។ ជនរងគ្រោះជាប៉ូលីសដែលបានស្លា.ប់មានឈ្មោះថា Lance Corporal Abdullah Makaseng អាយុ ៣០ ឆ្នាំ ត្រូវបានខ្មា.ន់កាំភ្លើ.ងបា.ញ់ចំក្បាល។ ចំណែកអ្នករងរបួសធ្ងន់ធ្ងរជាងគេ គឺលោកអនុសេនីយ៍ទោ Jetsada Promrat អាយុ៣៣ឆ្នាំ ត្រូវបានគេបា.ញ់ចំដើមទ្រូង និងអ្នករងរបួសផ្សេងទៀតរួមមានមន្ត្រីប៉ូលិស និងស្ម័គ្រចិត្តការពារដែនដី ត្រូវបានបញ្ជូនព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ Narathiwat Ratchanakarin។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPEf4vWTBonHsTU1JiybRQVuRvwjcprtDMh9eXG-G-1hnkHfQ-epAHhLZ47YZR2HsP9QQPVUGYuLcM3sA2_XROJCdD02exXXsABNUAs5vlq8KRGAwZvLsHh7j3f7V-YnEG_Dwkm0Lxv99VaKWV5BiPOmSYdzBgY5EE-Cpfq92siX4KMqMSxSHqWWoMCFW6/s908/photo_2025-05-29_11-19-34.jpg
ការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យបានរកឃើញថា គ្រាប់កាំភ្លើងទំនងជាត្រូវបានបា.ញ់ចេញពីចំណុចណាមួយដែលមានកម្ពស់ទាប ហើយបានបង្ហាញថា ខ្មា.ន់កាំភ្លើងបានចូលទៅដល់កន្លែងកើតហេតុនោះដោយថ្មើរជើងនិងបានលាក់ខ្លួនចាំស្ទាក់នៅទីនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCDoQlZYUo7-zjvqyYAwnOK3kUm6sSqlvdVMk3U6n7SCVFceeyXiXgzYEakEM7icUhfh1hlY8wU2eWao4xqJfU2OiRP9RFccC4gh3G4RnjojiCMbaXuDrlRbRxhZjb43IhDCrMc0A6Qcsu-_cbuGD6BrWVC-bsuo4Vp2i4z-GKov4IOw626RXO70F6RcZT/s1280/photo_2025-05-29_11-19-36.jpg

ក្នុងពេលកើតហេតុ ក្រុមប្រដាប់អាវុធបានបា.ញ់រះទៅលើប៉ុស្តិ៍នគរបាល និងមានការបា.ញ់តបវិញពីខាងប៉ូលីសប្រហែល ១៥នាទី មុនពេលដែលជនល្មើសទាំងនោះបានដកថយ ហើយរត់ទៅត្រើយម្ខាងនៃអន្តេវាសិកដ្ឋាន។ ក្រោយបញ្ចប់ហេតុការណ៍ខាងលើ ក្រុមប៉ូលីសបានរកឃើញសំបកគ្រាប់ចំនួនប្រហែល ៣០គ្រាប់ នៅទីតាំងកើតហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM2QGJMLxidLA_ST_tB-0dFTYDJQu1rKQUqf6dWsJywnMMk2H4RQAJqJJ56bEsNr7jVIrFXNCjxLK-HfE14uReQ9I_WlrDJwnFyL4C6XaZJskSRGE59-ip9r4mD3kTlpmYXiwcKac4bGDhrU1aoYBvYO6RWlrXT3_brV6Wn-AWQwnNwOC45RTayviJb_8N/s1280/photo_2025-05-29_11-19-37.jpg
ក្រុមប៉ូលីសសង្ស័យថា ការវា.យប្រហារនេះ ប្រហែលជាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយ Hayuming-Sidi Putae ដែលត្រូវបានគេស្គាល់ថាជាក្រុមធ្វើប្រតិបត្តិការនៅតំបន់ភ្នំនៃស្រុក Chanae ។ ក្រុមនេះមានប្រវត្តិធ្លាប់បង្កហិ.ង្សា និងភាពចលាចលពីមុនៗផងដែរនៅក្នុងតំបន់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងបើកការស៊ើបអង្កេតបន្ថែម ដើម្បីតាមចា.ប់ជនសង្ស័យទាំងនេះ៕

ភាគីកម្ពុជា.ថៃនឹងជួបចរចារគ្នានៅល្ងាចនេះ ខណៈសម្ដេចហ៊ុន ម៉ាណែតពោលយ៉ាងដូច្នេះថា

0

រាជធានីភ្នំពេញ ៖ ករណីផ្ទុះអា.វុ.ធដាក់គ្នាកាលពីព្រឹកថ្ងៃពុធដែលបណ្ដាលឲ្យបា.ត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ពេលនេះមេបញ្ជារការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានសម្រេចធ្វើការណាត់ជួបដើម្បីចរចារកដំណោះស្រាយនៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា នេះហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR-Zu670tdlC25iHAmYX0izT5XsfVd8DHDZBI8Z3T96kNnHxwAxrGHE8KZW3ETMRE1ALv_0VYWfMm_b2Z6VvXJRG-60vs79ABRYLgDfXf7pbTvz8wWxVogpin3_YUTR9FnUXGkdEh4c-lKfoptU8Qqc2KZmmOrv9XNXa8hB7frI6KMg5ulFZ3kBM1YhskG/s640/photo_2025-05-29_09-57-44.jpg

យោងតាមសំណេររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនឹងធ្វើឡើងនៅល្ងាចនេះ។ សម្ដេចសង្ឃឹមថា កិច្ចចរចានេះនឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC_o8-yn0vj9lFtjznGG2Lk0QI8AGdtrxzn1Ye5oGksbmlECZuKyOugXW8JlpL0Qq4MeNOzJHFYKSs1BHUIdBcgoTyvbW9p8ax9WRuobR48zGxtcjIGi0z4jct0FdHcpjD-wz3okf9Of8h9qQS0GA_TKzEE7CCdFsMXFKREcUylANAjnTQ0IZEXT3Xkve-/s960/photo_2025-05-29_09-57-44%20(2).jpg
នៅក្នុងសំណេរដដែលសម្ដេចក៏បានបញ្ជាក់អំពីស្ថានភាពនៅព្រំដែន ជាពិសេសការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅតាមព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស ដែលធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍។ សម្ដេចមានប្រសាសន៍បញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា បើទោះបីសម្ដេចកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តី ។ ដូចនេះរាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និងបញ្ជូនអាវុធទៅព្រំដែន គឺនៅតែត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីសម្ដេចដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZCyT2Z1LAbYEHKHEK6F1YQpMIfTEKdwi65z1QJOWN1mmZ4kGKEo3VrJ7Xt_IehpTSmQizKLMVpyhJoPQsLlNuDQrZWj5svBiKLkBCp30-g7CqqicH9vxnJ6sqlYiPC-Sr0oozYz42fJ0GDmRLlw_zbv_8iNOp7U-oMTaKzJMoHReUkRQTYStyCC_q8Sou/s800/photo_2025-05-29_09-57-46.jpg
សម្តេចក៏បាននិយាយបន្ថែមទៀតថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ។
ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុ.ធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោ.ភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ ៕

សម្ដេច ហ៊ុន សែន ប្រកាសថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ

0

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯកមួយរូបដែលបានបា.ត់ប.ង់វិត នៅក្នុងហេតុការណ៍ផ្ទុះអា.វុ.ធជាមួយទាហានថៃកាលពីម្សិលមិញ ព្រមទាំងប្រកាសថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះភាគីថៃ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ។ សម្ដេចបញ្ជាក់ថា ទង្វើនេះគឺប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdSnfGxgAh7OEWcivQS-XvcDwpHlXBS_sOOynkQ5IE7_aADQpptRYj7SJhr9yFn5sdDdnZulZuRSZ-4ZMpf37JDoZTOZ436Def_Dik1VrJRqJyBRDT4Etnfpf6dbhXc_U7hyphenhyphenn_l1uGF8H7ynn8VnrMgpCKV5TEPCN_mguTnJc66-ubFWb4s33_FCHe3jg/s1280/photo_2025-05-29_08-36-19%20(2).jpg

នៅក្នុងសំណេរមួយដែលបានបង្ហោះនៅលើផេកផ្លូវការកាលពីយប់ថ្ងៃពុធ ទី២៨ ខែឧសភា ជុំវិញហេតុការណ៍ផ្ទុះអា.វុ.ធនៅតំបន់មុំបីរវាងទាហានខ្មែរ និងថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQxKneUGJgNaJWRLosiPHc7QL8kPJeAUn5ZtqI5lbFOKqKU2BJEFTF0pJ0Xyb2KOulv2TaKPhZHAwOeag20k1HrsuDB7xKp6NdXRLmy24H-7Hy1PwsO2x2fQ15nIUjGAd4v8hU7oVMX3hOXrfr07O9H8nNfgVd19HuV-u00msDJxFUy6kKthSWHhj5JPSp/s1280/photo_2025-05-29_08-36-19%20(3).jpg

សម្ដេចបានបញ្ជាក់បន្ថែមថា ៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLiPSAVVsJMknCeOdAB11rz_avvo5ii0q-rIMmM8Knj8AM5NOsd0T3Ve0K9zYGoFTG8Du22c-0TX3vpCQDTsv89o6SZFo2ZiMaiJ0i4Wn_NUWeb_zSW6ykUci5aK64zXD0VbtcGjlsgzmr3X8LLwMiDqotRyOwQLvQ9L_VIwVaJ1keN2owBdom4J2O5mw/s1280/photo_2025-05-29_08-36-19.jpg

លើសពីនេះ សម្ដេចក៏បានអំពាវនាវឲ្យជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ បើទោះជាយើងស្អប់សង្រ្គាម តែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕

ទុរេនវៀតណាមធ្លាក់ថ្លៃខ្លាំង ក្រោយរកឃើញមានសារធាតុ«កាដម្យូម»ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

0

វៀតណាម ៖ មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពផ្លែឈើនៅក្នុងប្រទេសវៀតណាម Hoan Vu បានត្រួតពិនិត្យឃើញសារធាតុគីមីCadmium នៅក្នុងផ្លែទុរេនភាគច្រើន។ សារធាតុនេះ ត្រូវបានគេដឹងថាជាសារធាតុលោហៈធ្ងន់មួយប្រភេទដែលអាចបង្ករឲ្យខូចអវយៈសំខាន់ៗក្នុងរាងកាយដូចជា សួត ថ្លើម និង ក្រលៀនជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yoCuwX1uiPFwE3l1p9dJuMqJpwmGP4VuYYI675PPDmQD1c3V9h3r2SgFgtin8KSTcM4UinoIbkYktSgYrjxtzmIEWwwXCfw3SGBbLIB9WrCVXQVM9SczTX7v2gEcNQ4HxWK2WEbam6oJq5My8M9vMj_DcNRh_xSc8t2zCKoDLuNM-eAVn6_anzD_7l_q/s905/image_2025-05-29_10-29-11.png
យោងតាមសារព័ត៌មាន VNExpress កាលពីថ្ងៃទី២១ ខែឧសភា នេះបានឲ្យដឹងថា ក្រៅពីរកឃើញសារធាតុ Basic Yellow 2 (BY2) ដែលជាសារធាតុបង្កមហារីក ថ្មីៗនេះគេក៏បានពិនិត្យឃើញនូវសារធាតុដ៏កាចសាហាវមួយប្រភេទទៀតហៅថា កាដម្យូម (Cadmium) ។ លោក Henry Bui អគ្គនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ Hoan Vu បានអះអាងថា៖ សារធាតុគីមីពុលដែលមាននៅក្នុងផ្លែទុរេននេះ ភាគច្រើនគឺមានប្រភពមកពីជីដែលកសិករប្រើប្រាស់ក្នុងការដាំដុះដំណាំទុរេនដើម្បីឲ្យវាឆាប់លូតលាស់ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9X3I7YgxJASw8f5Dk0orPsuTS8PpF49SFqJm5kzz4vOAFgS-8KAzx2AZchQHA1rFPjLjsDuMTSv6CVKLjV5M2x3Ddy_-2C9GQpDB-sHsDFCl0XqtKxoAwIXpy1_wGb8g_CCAaEOhkotBs-KVcHgKrUVXoS9EfvmiBsYQt7s0K_fUC7JFyx-Fin4WgNNuP/s1200/photo_2025-05-27_14-26-06.jpg

ជុំវិញការឃើញនេះ គេបានពិនិត្យឃើញសារធាតុ កាដម្យូម (Cadmium) នៅក្នុងជីដែលមានតម្លៃថោក គ្មានស្តុង់ដាផលិតត្រឹមត្រូវ និងគ្មានសុវត្ថិភាពក្នុងការប្រើប្រាស់។ ដូច្នេះពេលនេះអាជ្ញាធរវៀតណាមកំពុងចាត់វិធានការទប់ស្កាត់ ការចែកចាយផលិតផលជីដែលគ្មានគុណភាពទាំងនេះទៅឲ្យកសិករតទៅទៀត ព្រោះកសិករតែងតែចង់បានជីកសិកម្មដែលអាចផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃថោកប៉ុណ្ណោះ ហើយកសិករទាំងនោះមិនបានដឹងទេថានៅក្នុងជីតម្លៃថោកទាំងនោះមានផ្ទុកនូវសារធាតុគិមីពុល និងកា.ចសាហា.វដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs4GD8Rs-c9YIUtU9NNoAuzoHeAOZgvnYfEA-A2ZUR7K4MFh_gdqUVVjXcHFqg5APjsN2HhkuvCZo4FDeR2N__M48TrzS5PLdaPOMzW_QdPGkC8RINlUJmYvdfzajP5H5ksR7Ks4v0sIrkxZmgu438QTGnlFZowUqUPNTg_8aERCQaYeAZJIGIfEgOMTyY/s1024/photo_2025-05-27_14-26-07.jpg

ពេលនេះ អាធ្ញាធរវៀតណាមកំពុងចាត់វិធានការរយៈពេលខ្លី ដើម្បីការកែលម្អដី កាត់បន្ថយការស្រូបយកសារធាតុ cadmium ការបង្កើន pH ដីជាមួយនឹងកំបោរ ឬសារធាតុផ្សេងទៀត ការប្រើប្រាស់ទឹកភ្លៀង ឬសារធាតុស្រូបយកលោហធាតុធ្ងន់ និងការដាំដំណាំដែលស្រូបយកសារធាតុ cadmium ជាដំណោះស្រាយជីវសាស្រ្តបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP56Pjb9o-obcy0vT6dn649v-Y1_4MFyBGuhIalufo40qvTW1HbEZarPjkukP9DY6cHPd6Z5zRJqWrs0zgWPeoGPW4kRpUiXtDJ62_ItgvjndKkFGy5g1Pbzs_2_anXOqCOU-wYLycIdzc6m4rBdJPCyD8yEO8BO2tnCLZe3pMW-8eG1cBZk3gGzAQACyd/s1200/photo_2025-05-27_14-26-08.jpg

គួរជម្រាបថា សារធាតុ កាដម្យូម នេះបានជ្រាបចូលទៅក្នុងដីនៅពេលដែលកសិករប្រើប្រាស់ជីគុណភាពអន់ទាំងនោះយូរឆ្នាំទៅ។ អាជ្ញាធរវៀតណាមព្រមានថា នេះមិនមែនជាផលល្អឡើយសម្រាប់កេរ្តិ៍ឈ្មោះដំណាំកសិកម្មនៅវៀតណាម ព្រោះកន្លងទៅមុននេះបន្តិចប្រទេសចិនបានរឹតបន្តឹងការនាំចូលផលិតផលផ្លែឈើពីប្រទេសវៀតណាម ក្រោយគយចិនបានរកឃើញសារធាតុ BY2 ដែលជ្រលក់ផ្លែទុរេនឲ្យឆាប់ទុំ និងនៅស្រស់បានយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk5UzWOO7dAYMx-vxlNg3-KHuI9L74VEdK1Fq_kRA-fcKbql_91j-rF8fd1D428V7FTj5QwH_TGWUGYo5fM21tFKHhSkaISAet2BrzFf56ucESF84M3w_SHbLpew-H3P_idwyc1X7wKxtKynbDGd4KIwbx2R9o1qVvefNRaLIPCcg-CcXJbEvT-S4DFPXI/s1280/photo_2025-05-27_14-26-09.jpg

គួររំលឹកថា កាលពីឆ្នាំ2024 វៀតណាមលក់ទុរេនបានក្នុងចំនួនទឹកប្រាក់ប្រមាណ 3,300 លានដុល្លារអាមេរិក។ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2025នេះ ការនាំចេញទុរេនរបស់វៀតណាមបានធ្លាក់ចុះត្រឹម 130 លានដុល្លារ ធ្លាក់ចុះ 74% ដែលធ្វើឲ្យទុរេនវៀតណាមក្នុងពេលនេះនៅសល់កកកុញ ហើយលក់ចេញក្នុងតម្លៃត្រឹមតែ ~$1.18 ប៉ុណ្ណោះក្នុង1 គីឡូក្រាម៕

បុរសចិនខ្វះគូស្នេហ៍រហូតដល់ជិត៣៥លាននាក់

0

ប្រទេសចិន ៖ ស្របពេលប្រទេសនានាលើពិភពលោក ប្រឈមនឹងចំនួនពលរដ្ឋធ្លាក់ចុះ ប៉ុន្តែចិនមិនត្រឹមតែប្រឈមនឹងបញ្ហាពលរដ្ឋធ្លាក់ចុះប៉ុណ្ណោះទេ គឺចិនមានបញ្ហាបុរសរាប់លាននាក់ពុំអាចស្វែងរកស្ត្រីមករៀបអាពាហ៍ពិពាហ៍បាន ។ បច្ចុប្បន្ន បុរសចិនអាយុចាប់ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ ស្មើជិត៣៥លាននាក់ ខ្វះគូស្នេហ៍ ដោយសាររដ្ឋាភិបាលចិនអនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយពលរដ្ឋចិនស្រឡាញ់ និងផ្តល់តម្លៃឱ្យកូនប្រុសខ្លាំងជាងកូនស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqrczbPrCJ_Ku84yRSzW_ANIG7U4AkwLbK0Y0BTGycyMIPBNt7DumcvIKBrBYhVnoLLdvaiPgmiMf8hCkdTxV6l3-SO7_MjgZ3gDP9RjFERyRmY1FhuD5wvkvTe3FovMIhfE0oOddMIgqbE5JyOCtxn0euCi0CnJNT7q40062Zg644inIgEbSI8fxT7zc9/s1200/image_2025-05-29_10-25-19.png

តាមទិន្នន័យជំរឿនពលរដ្ឋចិនក្នុងឆ្នាំ២០២០ បង្ហាញថា ប្រទេសចិនមានបុរសច្រើនជាងស្ត្រី ប្រមាណ៣៤លាន៩សែននាក់ ហើយភាពខុសគ្នានេះ គឺជាមូលហេតុធ្វើឱ្យបុរសចិនពិបាកស្វែងរកគូស្នេហ៍ ។ លើសពីនេះ ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីធ្លាក់ចុះ ដោយសារថ្លៃបណ្ណាការដែលបុរសចិនត្រូវប្រគល់ជូនក្រុមគ្រួសារខាងកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ បានកើនឡើងខ្ពស់រហូតដល់ជិត១សែន៤ម៉ឺនយាន់ (ឬជិត២ម៉ឺនដុល្លារ) ដែលធ្វើឱ្យបុរសចិនពុំអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីចិនបាន ហើយពួកគេត្រូវទទួលបន្ទុកផ្គត់ផ្គង់គ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnSRmL-12mwaJXGN25rhTCjF8QCT9A3a1-vqFsAN0q-i5fNsOopCm8ISZW7fTO-UCRaZqRUXzs89cTbVKitLD3-kiG4nTCfiPWtRIDa3tvdQ_DkFATVn6Oto_lLSaVa3-0VRrjMOBJnXRoAPvR0p3hWvNox6VAHvmcmZ_tt6Pn57mz1D-j7qn5Ro1qSL0V/s1200/image_2025-05-29_10-25-20%20(2).png

អ្នកជំនាញនៅប្រទេសចិនព្យាយាមដោះស្រាយបញ្ហានេះ ដោយឱ្យបុរសចិនរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីបរទេស ជាពិសេស ស្ត្រីរុស្ស៊ី ដែលមានចំនួនច្រើនជាងបុរស រហូតដល់១០លាននាក់ ហើយអ្នកជំនាញក៏បានណែនាំឱ្យបុរសចិនរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីរស់នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។ ប៉ុន្តែមានមតិជាច្រើនបារម្ភពីការលើកឡើងរបស់អ្នកជំនាញ ដែលឱ្យបុរសចិនរៀបការជាមួយស្ត្រីបរទេស ដោយសារអាចមានបញ្ហាជួញដូរមនុស្សឆ្លងប្រទេស រួមទាំងឧបសគ្គផ្នែកភាសា និងវប្បធម៌ធ្វើឱ្យគ្រួសារបែកបាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitxnc-XCN-rvwCTp8pqKtTs5li5L6R85zbko_4L32lOPvEP1_oPYz0Rt0mxlf8Q7IEE8wxNKrshEt2cNLrRAfoPUf5ZaOjiqq1eFpbXxxJaHMo8LXrOKX1-th_GvyRVhHqSE-OrohM2BmgKgvxBj_yfGLh1Vshcw4rf0I7E0PE0ruhQkFnZJUTV_l2dRLw/s1020/image_2025-05-29_10-25-20.png

ក្រៅពីចិនប្រឈមនឹងបញ្ហាបុរសរាប់លាននាក់ខ្វះគូស្នេហ៍ ចិនក៏មានបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះផងដែរ ដោយសារពលរដ្ឋចិនពុំចង់រៀបអាពាហ៍ពិពាហ៍ និងពុំចង់មានកូន ។ រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋរៀបការ ដោយផ្តល់ប្រាក់ឧបត្ថម្ភ និងកំណត់វិធានការលើកទឹកចិត្តផ្សេងៗ ប៉ុន្តែនៅតែពុំទទួលបានលទ្ធផល ហើយពលរដ្ឋចិនបានធ្លាក់ចុះខ្លាំងបំផុត នារយៈពេល៣៩ឆ្នាំមកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidGSi1_ODMmZgi77c1OwLID6D0VQFP7qFZt6fjVjBo3tvg-ljp4039zJ32rxak2229Yr7Fi9RZo86a8TEL9nb_N7sRBY6tsIoukLldRlotqecHMU9Vtn0qxSn4NzkaKG1XPWbB50LnlFzufTBd_W_f1QB14T1WI-bOEagPGAmtQgNeeMY34Oq2LvbxaHP8/s1200/image_2025-05-29_10-25-21.png
កាលពីឆ្នាំ២០២៤ ពលរដ្ឋចិនដែលបានរៀបអាពាហ៍ពិពាហ៍បានដាក់ពាក្យប្តឹងលែងលះកាន់តែច្រើន គឺស្មើ២លាន៦សែនគូ ឬដាក់ពាក្យលែងលះលើសឆ្នាំ២០២៣ រហូតដល់២៨,០០០គូ ។ មូលហេតុចម្បងធ្វើឱ្យពលរដ្ឋចិនពុំចង់បង្កើតក្រុមគ្រួសារ ដោយសារពួកគេខ្វះខាតថវិកាសម្រាប់ចិញ្ចឹមថែទាំកូន បង់ថ្លៃសាលា រួមទាំងយុវជនភាគច្រើនគ្មានការងារធ្វើ ។ ទោះជាបច្ចុប្បន្ន ចិនមានពលរដ្ឋ ស្មើជាង១ពាន់៤រយលាននាក់ ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីឥណ្ឌា ប៉ុន្តែក្នុងចំនួននេះ គឺចិនសម្បូរពលរដ្ឋអាយុច្រើន ៕

អាជ្ញាធរថៃប្រាប់ពលរដ្ឋខ្លួន «កុំព្រួយបារម្ភរឿងបន្ទុះភ្នំភ្លើង» ក្រោយវីដេអូបង្ហាញពីសំឡេងទឹកហូរ និងទឹកពុះដ៏អាថ៌កំបាំងនៅកណ្តាលព្រៃ

0

ប្រទេសថៃ ៖ នាពេលថ្មីៗនេះ ពលរដ្ឋថៃដែលដើររកផ្សិតនៅតំបន់ព្រៃភ្នំភ្លើងក្រាដូង ខេត្តបុរីរាំ បានឮសំឡេងទឹកហូរយ៉ាងអាថ៌កំបាំងក្នុងព្រៃ ហើយក៏ថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមភិតភ័យ ។ ពួកគេសន្និដ្ឋានថា វាអាចជាសញ្ញាបន្ទុះភ្នំភ្លើងនៅខេត្តភាគឦសានដូចការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ជាគ្រូទាញដ៏ល្បីល្បាញនៅប្រទេសថៃ គឺបានទាយថា ភ្នំភ្លើងដែលស្ងប់ស្ងាត់យូរមកហើយនឹងផ្ទុះឡើងនៅខេត្តភាគឦសាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBB-DsxkFj4QuhhBzVqrfyphr2ELKaCKh7LMCjWgXUNuotXNMMDOyrRysp6TkWr02aRWujWoPOEvd57n79oK1h80By3L80DKtfRY1r44cS1MDT-h5AuuDU8gtRJj4hHREbSN0gXV1OZPUPLsCNegHexYwQMh-qL3befWyU9-HlbLWVjX0axCfXlQojvU7/s1280/photo_2025-05-27_09-36-32.jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក វុទ្ធិឆៃ ភិរុណស៊ុនថន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានខេត្តបុរីរាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលតំបន់ឮសំឡេងទឹកហូរខ្លាំងដើម្បីរកមូលហេតុឱ្យច្បាស់លាស់ ក្រោយពីពលរដ្ឋមករកផ្សិត និងអាហារព្រៃនៅតំបន់ព្រៃភ្នំភ្លើងក្រាដូង ដែលជាតំបន់ហាមបរបាញ់សត្វ ក្នុងស្រុកមឿង ខេត្តបុរីរាំ និយាយថា បានឮសំឡេងទឹកហូរពីទីខ្ពស់មកទាប ស្រដៀងនឹងសំឡេងទឹកពុះ ឬសំឡេងទឹកចេញពីក្នុងដីនៅកណ្តាលព្រៃ និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipLwb_dSlCh4UNfHtngsUJoXy11Es40hAj8VUqw11i_6RK87a78UaXBmQ0aluPVdv7ulDp6V2SvTLRdxWdxV47ZfLcOgAHyjvzc9MXCfI_AmVHviCedkE90kvYJAGaw89yiJEzpQ8owpJNH03K2CQ0fOiFzRfAhA1C3lstEcpDVpmSiGvTPlUsyOFv7Rf4/s1280/photo_2025-05-27_09-36-35.jpg

ក្រោយពីបង្ហោះវីដេអូក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកភូមិមួយចំនួនបារម្ភពីសំឡេងទឹកហូរក្នុងតំបន់ព្រៃ ហើយខ្លាចដូចការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ជាគ្រូទាញដ៏ល្បីល្បាញ ដែលទាយថា នឹងមានភ្នំភ្លើងផ្ទុះនៅខេត្តភាគឦសាន ។ ប៉ុន្តែតាមការពិនិត្យមើលរបស់អាជ្ញាធរឃើញថា វាគ្រាន់តែជាសំឡេងទឹកហូរកាត់ថ្មនៅក្រោមដីប៉ុណ្ណោះ ហើយទឹកតែងតែហូរជាញឹកញាប់ក្រោយភ្លៀងធ្លាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUOsuRRz3ms-XEkTDhwiVotd68iQyvEbfkM4_PR1Uwykn5oBX8OrFG8Jx7ttVFMAQclKZQyS0FhosP-g3uDAaj3Ho2PHzQVzkvZcLk67I18w2o9-VDK0rie_13QB5qILkONJC0_TjavLOscYpOajQRVspElQwJk0GqjDII2wcRZE0pReqpbwj2narBKWQ/s1280/photo_2025-05-27_09-36-36.jpg
លោក វុទ្ធិឆៃ ភិរុណស៊ុនថន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានខេត្តបុរីរាំ និយាយថា ភ្នំភ្លើងក្រាដូង នៅខេត្តបុរីរាំ បានរលត់ហើយ ។ កាលពីថ្ងៃទី២១ ខែឧសភា កន្លងមក នៅខេត្តបុរីរាំ ជាពិសេស នៅតំបន់ភ្នំក្រាដូង មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាំងពីពេលរសៀល រហូតដល់កណ្តាលយប់ ។ នាថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែឧសភា ក្រោយភ្លៀងធ្លាក់រួច អ្នកភូមិក៏នាំគ្នាទៅរកផ្សិតក្នុងព្រៃ ហើយឮសំឡេងទឹកហូរក្រោមដី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HyciZRhMN1Lik0hwzFLPH4ZRjag3tYqKr4F4BLvYsDIQ7lDhwKEs10t43U97Mga1_Xa9IXgs_xHTiwQQUs0uk3Ku1b5OFlQvjljex7d3OyswVv450CmUxdRUIXC9lf2D-UkQNY57391G5fkVgFBEtG_at5U5WU86EVpz9_ZGN_MdMN5osfdH8ea5fKmi/s644/photo_2025-05-27_09-36-38%20(2).jpg
ពេលភ្លៀងខ្លាំងធ្វើឱ្យទឹកជ្រាបចូលក្នុងដី ហើយទឹកមួយចំនួនក៏ហូរទៅតំបន់ទាបៗ ឬហូរតាមថ្មក្រោមដី ទើបធ្វើឱ្យឮសំឡេងទឹកហូរក្រោមដីបែបនេះ ។ វាមិនមែនកើតឡើងតែនៅតំបន់ដែលអ្នកភូមិថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមប៉ុណ្ណោះទេ គឺតំបន់ជាច្រើនទៀត ក៏មានទឹកហូរក្រោមដីដែរ ។ រីឯការលើកឡើងថា វាជាទឹកក្តៅនោះ គឺនៅក្រោមដីមានកំដៅ និងមានចំហាយទឹកក្តៅ ។ ដូច្នេះ សូមពលរដ្ឋកុំភិតភ័យ ពីព្រោះនៅតំបន់ភ្នំក្រាដូង ពុំធ្លាប់កើតរញ្ជួយដី ឬបន្ទុះភ្នំភ្លើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemiWNO3Ej-X6_oY0yZhT0Uqo1y2a2JV8aNVH9tpUAGufg4hYE5Laj66CftZBVUvPbHxWbG1MMj6vHDkVGySfn6Y0uQW1gNKR-maq0oO5BEGfFScevmkGf0DY-v1JxCnWtB-xgo8Kx8eEWnPGxgGDxit5GtL5pWp5tePSmxPHHmN-quxzZEJbvtWw7zASU/s1280/photo_2025-05-27_09-36-38%20(3).jpg

លោក វុទ្ធិឆៃ បន្តថា តំបន់ភ្នំក្រាដូង គឺជាកន្លែងរកអាហារព្រៃរបស់ពលរដ្ឋខេត្តបុរីរាំ និងពលរដ្ឋនៅខេត្តក្បែរនេះ ហើយលោកសូមសំណូមពរពេលពលរដ្ឋមករកផ្សិតក្នុងព្រៃ គឺសូមយកសំរាមត្រឡប់ទៅវិញផង ជួយគ្នាសម្អាតបរិស្ថាន កុំយកសំរាមមកបោះចោលក្នុងព្រៃ ។ ហេតុនេះ ព្រៃនឹងផ្តល់នូវអាហារព្រៃសម្បូរបែបយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Bw0IpPvANk84B7ZvXVIKeIe0RBX0InnordqvPBlpADS2cnruxqajxOYfj4YnXKr6HEWaJVo8Z5kI2eHBYYPWJeqztkDZV2uUPpwi4tudmx1ff6UJO9IA9r_yyVZCNd8Up7X8k5QpR-Wvpn0G9iOae0JOZsankMNPftNuk83PTtmvJy4sKmM76ft_qZmY/s1024/photo_2025-05-27_09-36-38.jpg

តាមការសាកសួរអ្នកភូមិផ្សេងទៀតដែលមករកផ្សិតនៅព្រៃភ្នំក្រាដូង ប្រាប់ថា ពួកគេបានឃើញព័ត៌មានក្នុងបណ្តាញសង្គមជជែកគ្នាពីសំឡេងទឹកហូរក្នុងព្រៃនេះ ប៉ុន្តែវាជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ពីព្រោះតាំងពីខ្លួនមករកផ្សិតនៅទីនេះ ពុំធ្លាប់ឮសំឡេងទឹកហូរទេ ៕

តោះកុំភ្លេចណា! ជួបគ្នានៅខេត្តបាត់ដំបងក្នុង ពិធីបុណ្យផ្លែឈើ ជាលើកទី១ នាចុងខែមិថុនានេះ

0

ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសថា នឹងរៀបចំពិធីបុណ្យផ្លែឈើប្រចាំឆ្នាំ២០២៥ ដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងប្រារព្ធនៅកណ្តាលក្រុងបាត់ដំបង តែម្តង ក្រោមប្រធានបទ ៖«ទទួលទានទុរេនល្អ ភ្លក្សបាយអង្ករបាត់ដំបង » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTDnyTOMDlkTiUxtd-SwAOGbgzZtP8lGgpBGfgLJB6dMYpHINe7whjOlSOQzETUJwHQs-fRzRFPX1tb1F2ke_OZzYUYD31UzTN8i1HmTAEz22Q0A-hFEqa32Ke_kAs4qgKkc32O7G2pDy2OnPGxl4BrJdMGU4QvwRXYjPC2SMUtU8783OGv5tOujjxHAM5/s1280/photo_2025-05-28_15-38-40.jpg

យោងតាមប្រសាសន៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អំឡុងខែមិថុនានេះជារដូវកាលដែលម្ចាស់ចំការផ្លែឈើដូចជាទុរេនជាដើម កំពុងសម្រុកប្រមូលផល ហើយក៏ជារដូវដែលភ្ញៀវទេសចរណ៍សម្រេចចិត្តមកលេងកំសាន្តនៅខេត្តបាត់ដំបង ជាពិសេសនៅតាមផ្លូវចូលតំបន់ចំការស្រុករតនមណ្ឌល និងស្រុកសំឡូតតែងមានការកកស្ទះរថយន្តជាហូរហែរ ដូចនេះរដ្ឋបាលខេត្តបាត់ដំបងក៏សម្រេចរៀបចំនូវកម្មវិធីបុណ្យផ្លែឈើនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ព្រោះភ្ញៀវទេសចរអាចចូលរួមការតាំងពិពណ៌ផ្លែឈើនៅក្នុងក្រុងផង និងតាមចំការផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgatgi-nYWXVG6cKpmLwzMEaOEVAyCLbrW7UqxGn0AYRhlwjBuLVQQ9XvE1JwlvpCRWzFbH0fbv1I435EJOFHlo0kw1TpguP_4oZyb6OskXaz1kmshD4juCiE9_9FMhBiBmwS_CXwyYq_2Jt6kmrMZZ837svv9bJmWRFyX80Z1ifduPcKTDpN4CS2EMsD3q/s1280/photo_2025-05-28_15-38-42.jpg

ក្នុងបទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាការត្រៀមរៀបចំពិធីបុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះ គឺជាផ្នែកមួយនៅក្នុងការគាំទ្រ ដល់យុទ្ធនាការទេសចរណ៍រដូវកាលបៃតង ដែលមានការណែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យរដូវកាលភ្លៀង ដែលជារដូវការ Low season មិនសូវមានភ្ញៀវទេសចរ ពីឆ្នាំនេះទៅប្រែឱ្យក្លាយជារដូវកាលបៃតង Green season ក្នុង អនុញ្ញាតឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីក្នុងដំណើរទស្សនកិច្ចនៅរដូវកាលភ្លៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3YNzbVdIgJ0aBK4zO99J-OVKyWQCv0VJXKURqPRTd7VS6RFmCQx0VS4wGOlpmBCOCTaiRoCu98omYP3vg2ThHir8g_2SwzjNlo7SAGUALRjlnCbxEEar3yTcZuMRkHvr0ZVAZaDhiqlUDFtsbyaC0bIHKlsq-khCZG5vHCbtIiajbOcUmrgWEIWq4TZW-/s1280/photo_2025-05-28_15-38-43.jpg

ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីប្រកួតញ៉ាំផ្លែឈើ ការប្រណាំងរែកផ្លែឈើ នឹងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀត ដូចជាការប្រគុំតន្រ្តី និងមានប្រកួតកីឡាប្រដាល់ជាដើម ។ នេះគឺជាឱកាសបង្កើនទំនុកចិត្តដល់ភ្ញៀវ ដែលចង់ជាវផលិតផល ផល្លានុផល ក្នុងខេត្តបាត់ដំបងដែលមានដូចជា ផ្លែទុរេន ម្នាស់ សាវម៉ាវ មៀន ក្រូច ដូង ត្នោត ស្រកានាគ ស្វាយ និងផ្លែឈើជាច្រើនមុខទៀត រួមទាំងមាន បង្អែម និងអាហារជាច្រើនមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHueR7ppQSNw39j5aF-OgHPNNtfkjh4J8NDb1DgGNepFASYZt5KJBU-fVQe71xJm4qkhnma19MND6WUFPPElSk66iAmOfkiT4lKDoRqAUN5Jgu_xzdgZA65wkkD8WuNYysWQxmzV15Ny5PJcRVyC8amCgFUDA6gRSj2qMBB3nwQwvNJY5LiMARHIKldUb/s1280/photo_2025-05-28_15-38-44.jpg

បន្ថែមពីនេះ ពិធីបុណ្យផ្លែឈើបាត់ដំបងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការចូលរួមលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករ, ជួយជម្រុញដលដល់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញ ជម្រុញផលិតផល ដែលប្រជាកសិករបង្កបង្កើនផលបាន និងចូលរួមក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តបាត់ដំបងផងដែរ៕