ប្រទេសថៃ ៖ នាពេលថ្មីៗនេះ ពលរដ្ឋថៃដែលដើររកផ្សិតនៅតំបន់ព្រៃភ្នំភ្លើងក្រាដូង ខេត្តបុរីរាំ បានឮសំឡេងទឹកហូរយ៉ាងអាថ៌កំបាំងក្នុងព្រៃ ហើយក៏ថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមភិតភ័យ ។ ពួកគេសន្និដ្ឋានថា វាអាចជាសញ្ញាបន្ទុះភ្នំភ្លើងនៅខេត្តភាគឦសានដូចការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ជាគ្រូទាញដ៏ល្បីល្បាញនៅប្រទេសថៃ គឺបានទាយថា ភ្នំភ្លើងដែលស្ងប់ស្ងាត់យូរមកហើយនឹងផ្ទុះឡើងនៅខេត្តភាគឦសាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBB-DsxkFj4QuhhBzVqrfyphr2ELKaCKh7LMCjWgXUNuotXNMMDOyrRysp6TkWr02aRWujWoPOEvd57n79oK1h80By3L80DKtfRY1r44cS1MDT-h5AuuDU8gtRJj4hHREbSN0gXV1OZPUPLsCNegHexYwQMh-qL3befWyU9-HlbLWVjX0axCfXlQojvU7/s1280/photo_2025-05-27_09-36-32.jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក វុទ្ធិឆៃ ភិរុណស៊ុនថន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានខេត្តបុរីរាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលតំបន់ឮសំឡេងទឹកហូរខ្លាំងដើម្បីរកមូលហេតុឱ្យច្បាស់លាស់ ក្រោយពីពលរដ្ឋមករកផ្សិត និងអាហារព្រៃនៅតំបន់ព្រៃភ្នំភ្លើងក្រាដូង ដែលជាតំបន់ហាមបរបាញ់សត្វ ក្នុងស្រុកមឿង ខេត្តបុរីរាំ និយាយថា បានឮសំឡេងទឹកហូរពីទីខ្ពស់មកទាប ស្រដៀងនឹងសំឡេងទឹកពុះ ឬសំឡេងទឹកចេញពីក្នុងដីនៅកណ្តាលព្រៃ និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipLwb_dSlCh4UNfHtngsUJoXy11Es40hAj8VUqw11i_6RK87a78UaXBmQ0aluPVdv7ulDp6V2SvTLRdxWdxV47ZfLcOgAHyjvzc9MXCfI_AmVHviCedkE90kvYJAGaw89yiJEzpQ8owpJNH03K2CQ0fOiFzRfAhA1C3lstEcpDVpmSiGvTPlUsyOFv7Rf4/s1280/photo_2025-05-27_09-36-35.jpg

ក្រោយពីបង្ហោះវីដេអូក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកភូមិមួយចំនួនបារម្ភពីសំឡេងទឹកហូរក្នុងតំបន់ព្រៃ ហើយខ្លាចដូចការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ជាគ្រូទាញដ៏ល្បីល្បាញ ដែលទាយថា នឹងមានភ្នំភ្លើងផ្ទុះនៅខេត្តភាគឦសាន ។ ប៉ុន្តែតាមការពិនិត្យមើលរបស់អាជ្ញាធរឃើញថា វាគ្រាន់តែជាសំឡេងទឹកហូរកាត់ថ្មនៅក្រោមដីប៉ុណ្ណោះ ហើយទឹកតែងតែហូរជាញឹកញាប់ក្រោយភ្លៀងធ្លាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUOsuRRz3ms-XEkTDhwiVotd68iQyvEbfkM4_PR1Uwykn5oBX8OrFG8Jx7ttVFMAQclKZQyS0FhosP-g3uDAaj3Ho2PHzQVzkvZcLk67I18w2o9-VDK0rie_13QB5qILkONJC0_TjavLOscYpOajQRVspElQwJk0GqjDII2wcRZE0pReqpbwj2narBKWQ/s1280/photo_2025-05-27_09-36-36.jpg
លោក វុទ្ធិឆៃ ភិរុណស៊ុនថន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានខេត្តបុរីរាំ និយាយថា ភ្នំភ្លើងក្រាដូង នៅខេត្តបុរីរាំ បានរលត់ហើយ ។ កាលពីថ្ងៃទី២១ ខែឧសភា កន្លងមក នៅខេត្តបុរីរាំ ជាពិសេស នៅតំបន់ភ្នំក្រាដូង មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាំងពីពេលរសៀល រហូតដល់កណ្តាលយប់ ។ នាថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែឧសភា ក្រោយភ្លៀងធ្លាក់រួច អ្នកភូមិក៏នាំគ្នាទៅរកផ្សិតក្នុងព្រៃ ហើយឮសំឡេងទឹកហូរក្រោមដី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HyciZRhMN1Lik0hwzFLPH4ZRjag3tYqKr4F4BLvYsDIQ7lDhwKEs10t43U97Mga1_Xa9IXgs_xHTiwQQUs0uk3Ku1b5OFlQvjljex7d3OyswVv450CmUxdRUIXC9lf2D-UkQNY57391G5fkVgFBEtG_at5U5WU86EVpz9_ZGN_MdMN5osfdH8ea5fKmi/s644/photo_2025-05-27_09-36-38%20(2).jpg
ពេលភ្លៀងខ្លាំងធ្វើឱ្យទឹកជ្រាបចូលក្នុងដី ហើយទឹកមួយចំនួនក៏ហូរទៅតំបន់ទាបៗ ឬហូរតាមថ្មក្រោមដី ទើបធ្វើឱ្យឮសំឡេងទឹកហូរក្រោមដីបែបនេះ ។ វាមិនមែនកើតឡើងតែនៅតំបន់ដែលអ្នកភូមិថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមប៉ុណ្ណោះទេ គឺតំបន់ជាច្រើនទៀត ក៏មានទឹកហូរក្រោមដីដែរ ។ រីឯការលើកឡើងថា វាជាទឹកក្តៅនោះ គឺនៅក្រោមដីមានកំដៅ និងមានចំហាយទឹកក្តៅ ។ ដូច្នេះ សូមពលរដ្ឋកុំភិតភ័យ ពីព្រោះនៅតំបន់ភ្នំក្រាដូង ពុំធ្លាប់កើតរញ្ជួយដី ឬបន្ទុះភ្នំភ្លើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemiWNO3Ej-X6_oY0yZhT0Uqo1y2a2JV8aNVH9tpUAGufg4hYE5Laj66CftZBVUvPbHxWbG1MMj6vHDkVGySfn6Y0uQW1gNKR-maq0oO5BEGfFScevmkGf0DY-v1JxCnWtB-xgo8Kx8eEWnPGxgGDxit5GtL5pWp5tePSmxPHHmN-quxzZEJbvtWw7zASU/s1280/photo_2025-05-27_09-36-38%20(3).jpg

លោក វុទ្ធិឆៃ បន្តថា តំបន់ភ្នំក្រាដូង គឺជាកន្លែងរកអាហារព្រៃរបស់ពលរដ្ឋខេត្តបុរីរាំ និងពលរដ្ឋនៅខេត្តក្បែរនេះ ហើយលោកសូមសំណូមពរពេលពលរដ្ឋមករកផ្សិតក្នុងព្រៃ គឺសូមយកសំរាមត្រឡប់ទៅវិញផង ជួយគ្នាសម្អាតបរិស្ថាន កុំយកសំរាមមកបោះចោលក្នុងព្រៃ ។ ហេតុនេះ ព្រៃនឹងផ្តល់នូវអាហារព្រៃសម្បូរបែបយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Bw0IpPvANk84B7ZvXVIKeIe0RBX0InnordqvPBlpADS2cnruxqajxOYfj4YnXKr6HEWaJVo8Z5kI2eHBYYPWJeqztkDZV2uUPpwi4tudmx1ff6UJO9IA9r_yyVZCNd8Up7X8k5QpR-Wvpn0G9iOae0JOZsankMNPftNuk83PTtmvJy4sKmM76ft_qZmY/s1024/photo_2025-05-27_09-36-38.jpg

តាមការសាកសួរអ្នកភូមិផ្សេងទៀតដែលមករកផ្សិតនៅព្រៃភ្នំក្រាដូង ប្រាប់ថា ពួកគេបានឃើញព័ត៌មានក្នុងបណ្តាញសង្គមជជែកគ្នាពីសំឡេងទឹកហូរក្នុងព្រៃនេះ ប៉ុន្តែវាជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ពីព្រោះតាំងពីខ្លួនមករកផ្សិតនៅទីនេះ ពុំធ្លាប់ឮសំឡេងទឹកហូរទេ ៕