ខេត្តណារ៉ាធីវ៉ាត់ ៖ មន្ត្រីប៉ូលិសថៃម្នាក់បានស្លា.ប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសធ្ងន់.ស្រាលនៅក្នុងការវា..យប្រហារដោយខ្មា.ន់កាំភ្លើ.ងមិនស្គាល់អត្តសញ្ញាណ បា.ញ់ក្នុងអំឡុងពេលកំពុងគោរពទង់ជាតិនៅពេលព្រឹកក្នុងបរិវេណប៉ុស្តិ៍ប៉ូលីសរបស់ខ្លួន នៅខេត្តណារ៉ាធីវ៉ាត់កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានថៃ The Bangkok Post។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី ២៨ ឧសភា ២០២៥ នៅប៉ុស្តិ៍នគរបាល Chanae ក្នុងខេត្ត Narathiwat។ បើយោងតាមការទំនាក់ទំនងតាមវិទ្យុរបស់ក្រុមប៉ូលីស គឺមានខ្មា.ន់កាំភ្លើងមិ.នស្គាល់អត្តសញ្ញាណ បានប្រើកាំភ្លើងវែងលួ.ចតម្រង់បា.ញ់មកកាន់ក្រុមប៉ូលីស ខណៈពេលដែលពួកគេកំពុងតម្រង់ជួរឈរគោរពទង់ជាតិនៅក្នុងបរិវេណប៉ុស្តិ៍ប៉ូលីស។
.jpg)
ការឆ្មក់វា.យប្រហារនេះ បានបណ្ដាលឲ្យមន្ត្រីប៉ូលីសម្នាក់បានស្លា.ប់ភ្លាមៗ និងរងរបួសធ្ងន់ធ្ងរចំនួនពីរនាក់។ ជនរងគ្រោះជាប៉ូលីសដែលបានស្លា.ប់មានឈ្មោះថា Lance Corporal Abdullah Makaseng អាយុ ៣០ ឆ្នាំ ត្រូវបានខ្មា.ន់កាំភ្លើ.ងបា.ញ់ចំក្បាល។ ចំណែកអ្នករងរបួសធ្ងន់ធ្ងរជាងគេ គឺលោកអនុសេនីយ៍ទោ Jetsada Promrat អាយុ៣៣ឆ្នាំ ត្រូវបានគេបា.ញ់ចំដើមទ្រូង និងអ្នករងរបួសផ្សេងទៀតរួមមានមន្ត្រីប៉ូលិស និងស្ម័គ្រចិត្តការពារដែនដី ត្រូវបានបញ្ជូនព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ Narathiwat Ratchanakarin។

ការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យបានរកឃើញថា គ្រាប់កាំភ្លើងទំនងជាត្រូវបានបា.ញ់ចេញពីចំណុចណាមួយដែលមានកម្ពស់ទាប ហើយបានបង្ហាញថា ខ្មា.ន់កាំភ្លើងបានចូលទៅដល់កន្លែងកើតហេតុនោះដោយថ្មើរជើងនិងបានលាក់ខ្លួនចាំស្ទាក់នៅទីនោះ។ 
ក្នុងពេលកើតហេតុ ក្រុមប្រដាប់អាវុធបានបា.ញ់រះទៅលើប៉ុស្តិ៍នគរបាល និងមានការបា.ញ់តបវិញពីខាងប៉ូលីសប្រហែល ១៥នាទី មុនពេលដែលជនល្មើសទាំងនោះបានដកថយ ហើយរត់ទៅត្រើយម្ខាងនៃអន្តេវាសិកដ្ឋាន។ ក្រោយបញ្ចប់ហេតុការណ៍ខាងលើ ក្រុមប៉ូលីសបានរកឃើញសំបកគ្រាប់ចំនួនប្រហែល ៣០គ្រាប់ នៅទីតាំងកើតហេតុ។

ក្រុមប៉ូលីសសង្ស័យថា ការវា.យប្រហារនេះ ប្រហែលជាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយ Hayuming-Sidi Putae ដែលត្រូវបានគេស្គាល់ថាជាក្រុមធ្វើប្រតិបត្តិការនៅតំបន់ភ្នំនៃស្រុក Chanae ។ ក្រុមនេះមានប្រវត្តិធ្លាប់បង្កហិ.ង្សា និងភាពចលាចលពីមុនៗផងដែរនៅក្នុងតំបន់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងបើកការស៊ើបអង្កេតបន្ថែម ដើម្បីតាមចា.ប់ជនសង្ស័យទាំងនេះ៕









