រាជធានីភ្នំពេញ ៖ ករណីផ្ទុះអា.វុ.ធដាក់គ្នាកាលពីព្រឹកថ្ងៃពុធដែលបណ្ដាលឲ្យបា.ត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ពេលនេះមេបញ្ជារការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានសម្រេចធ្វើការណាត់ជួបដើម្បីចរចារកដំណោះស្រាយនៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា នេះហើយ។ 
យោងតាមសំណេររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនឹងធ្វើឡើងនៅល្ងាចនេះ។ សម្ដេចសង្ឃឹមថា កិច្ចចរចានេះនឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។
.jpg)
នៅក្នុងសំណេរដដែលសម្ដេចក៏បានបញ្ជាក់អំពីស្ថានភាពនៅព្រំដែន ជាពិសេសការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅតាមព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស ដែលធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍។ សម្ដេចមានប្រសាសន៍បញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា បើទោះបីសម្ដេចកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តី ។ ដូចនេះរាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និងបញ្ជូនអាវុធទៅព្រំដែន គឺនៅតែត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីសម្ដេចដដែល។

សម្តេចក៏បាននិយាយបន្ថែមទៀតថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ។
ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុ.ធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោ.ភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ ៕










