រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯកមួយរូបដែលបានបា.ត់ប.ង់វិត នៅក្នុងហេតុការណ៍ផ្ទុះអា.វុ.ធជាមួយទាហានថៃកាលពីម្សិលមិញ ព្រមទាំងប្រកាសថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះភាគីថៃ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ។ សម្ដេចបញ្ជាក់ថា ទង្វើនេះគឺប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdSnfGxgAh7OEWcivQS-XvcDwpHlXBS_sOOynkQ5IE7_aADQpptRYj7SJhr9yFn5sdDdnZulZuRSZ-4ZMpf37JDoZTOZ436Def_Dik1VrJRqJyBRDT4Etnfpf6dbhXc_U7hyphenhyphenn_l1uGF8H7ynn8VnrMgpCKV5TEPCN_mguTnJc66-ubFWb4s33_FCHe3jg/s1280/photo_2025-05-29_08-36-19%20(2).jpg

នៅក្នុងសំណេរមួយដែលបានបង្ហោះនៅលើផេកផ្លូវការកាលពីយប់ថ្ងៃពុធ ទី២៨ ខែឧសភា ជុំវិញហេតុការណ៍ផ្ទុះអា.វុ.ធនៅតំបន់មុំបីរវាងទាហានខ្មែរ និងថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQxKneUGJgNaJWRLosiPHc7QL8kPJeAUn5ZtqI5lbFOKqKU2BJEFTF0pJ0Xyb2KOulv2TaKPhZHAwOeag20k1HrsuDB7xKp6NdXRLmy24H-7Hy1PwsO2x2fQ15nIUjGAd4v8hU7oVMX3hOXrfr07O9H8nNfgVd19HuV-u00msDJxFUy6kKthSWHhj5JPSp/s1280/photo_2025-05-29_08-36-19%20(3).jpg

សម្ដេចបានបញ្ជាក់បន្ថែមថា ៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLiPSAVVsJMknCeOdAB11rz_avvo5ii0q-rIMmM8Knj8AM5NOsd0T3Ve0K9zYGoFTG8Du22c-0TX3vpCQDTsv89o6SZFo2ZiMaiJ0i4Wn_NUWeb_zSW6ykUci5aK64zXD0VbtcGjlsgzmr3X8LLwMiDqotRyOwQLvQ9L_VIwVaJ1keN2owBdom4J2O5mw/s1280/photo_2025-05-29_08-36-19.jpg

លើសពីនេះ សម្ដេចក៏បានអំពាវនាវឲ្យជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ បើទោះជាយើងស្អប់សង្រ្គាម តែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕