ទឹកចិត្តមហាគ្រួសារខ្មែរ! ប៉ីប៉ី ឌី រំភើបចិត្តឥតឧបមាដែលឃើញខ្មែរសាមគ្គីគ្នាខ្លាំងដល់ថ្នាក់នេះ
បុគ្គលដ៏មានឥទ្ធិពលលើបណ្តាញសង្គម ប៉ីប៉ី ឌី បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលឃើញមហាគ្រួសារខ្មែរកងទ័ពខាងក្រោយសាមគ្គីជាធ្លុងមួយចូលរួមចំណែកជួយទៅដល់ជនភៀសសឹកជាច្រើនគ្រួសារកំពុងត្រូវការជំនួយ។ ថវិកាដែលលោកទទួលបានពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា នេះគឺមានចំនួនជាង៣៤ម៉ឺនដុល្លារ។

វេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៦ កក្កដា ប៉ីប៉ី ឌី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមថ្លែងអំណរគុណទៅដល់សប្បុរសជននានាដែលបានចូលរួមចំណែកជួយទៅដល់ជនភៀសសឹកដែលកំពុងរងផលលំបាកពីសង្គ្រាមដែលប្រទេសថៃបានចូលមកឈ្លានពានទឹកដីកម្ពុជា។ តាមការបញ្ជាក់របស់ ប៉ីប៉ី ឌី គិតត្រឹមវេលាម៉ោង៧ ៣០នាទីព្រឹកនេះគឺលោកទទួលបានថវិកាចំនួន៣៤២, ៤៦៨.១៧ដុល្លារ និងមានបងប្អូនខ្មែរជាច្រើនទៀតបានយកសម្ភារៈ ស្បៀង ជាច្រើនមកឱ្យលោកទាំងយប់ក៏មាន។
ឃើញបងប្អូនខ្មែរមហាគ្រួសារខ្មែរសាមគ្គីគ្នាខ្លាំងបែបនេះ ប៉ីប៉ី ឌី ថាលោករំភើបចិត្តខ្លាំងណាស់ហើយលោកពុំទាន់បានគេងនោះទេដោយសារតែការរំភើបចិត្តខ្លាំងជាមួយនឹងបងប្អូនមហាគ្រួសារខ្មែរដែលសាមគ្គីគ្នាដល់ថ្នាក់នេះ។ ប៉ីប៉ី ឌី ក៏បានបញ្ជាក់ថាជំនួយពីសប្បុរជនមហាគ្រួសារខ្មែរនឹងជួយទៅដល់ជនភៀសសឹកនៅខេត្តព្រះវិហារ បន្ទាប់មកទៅដល់ខេត្តឧត្តរមានជ័យ។
.png)
ជាមួយគ្នានេះផងដែរ ប៉ីប៉ី ឌី ថាបើលោកតែម្នាក់ឯងពិតជាមិនអាចធ្វើរឿងនេះទៅរួមនោះទេ ប៉ុន្តែមានបងប្អូនខ្មែរសាមគ្គីគ្នាទោះបីជាតិចក្តីច្រើនក្តី ឬអ្នកមួយចំនួនដែលជួយចែករំលែកនៅលើបណ្តាញសង្គមក៏ជាចំណែកមួយចូលរួមទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប៉ីប៉ី ឌី ប៉ុណ្ណោះទេដែលចូលរួមក្នុងអំពើសប្បុរសធម៌ជួយទៅដល់ប្រទេសជាតិ ជួយជនរងគ្រោះភៀសសឹកពីតំបន់សង្គ្រាមនៅមានសប្បរសជនអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៀតបានចូលរួមស្រុះដៃគ្នាយ៉ាងខ្លាំងក្នុងគ្រាអាសន្ននេះ។
តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ កក្កដា នេះ ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ដែលក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា។ កងទ័ពឈ្លានពានថៃមានរៀបចំផែនការច្បាស់លាស់ និងបានគិតទុកជាមុននូវទង្វើឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕






.png)
.png)



លោកស្រីបន្តថា នេះជាមូលហេតុសំខាន់ ហេតុអ្វីរដ្ឋាភិបាលថៃពុំបានឆ្លើយតបជាមួយកម្ពុជាពេលកម្ពុជានិយាយអ្វី ពីព្រោះថៃដូចគ្នានឹងកូនមាន់ស្ថិតក្នុងកណ្តាប់ដៃរបស់មេដឹកនាំកម្ពុជា ។ យើងពុំដឹងថា លោកស្រី ផេថងថាន មានរឿងសម្ងាត់អ្វីទៀតជាមួយកម្ពុជា ហើយបើថៃឆ្លើយតប កម្ពុជានឹងចែកចាយព័ត៌មានអ្វីផ្សេង ។ ស្ថានទូតថៃ និងក្រសួងការបរទេសថៃពុំអាចឆ្លើយតបជាមួយកម្ពុជាទេ ពីព្រោះវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់មេដឹកនាំប្រទេសទាំងពីរ ។.png)



.png)







.png)





.jpg)



