ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដាបានបញ្ចប់តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាន និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់ជុំវិញការផ្ទុះសង្គ្រាមនៅព្រំដែន ខណៈតំណាងភាគីថៃឯណោះវិញបានគេចខ្លួនចេញ ដោយមិនឆ្លើយសំណួរអ្វីឡើយជាមួយអ្នកសារព័ត៌មាន ។

យោងតាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សា ស្ដីពីស្ថានការណ៍តានតឹង និងការវាយប្រហារ ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាងអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ អ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរ ជាសាធារណៈយ៉ាងច្បាស់លាស់ ជុំវិញការផ្ទុះសង្គ្រាម នៅព្រំដែន ។ .jpg)
លោកបានបន្ថែមទៀតថា ប៉ុន្តែបើតាមអ្វីដែលជាការគួរឲ្យកត់សម្គាល់ គឺតំណាងអចិន្ត្រៃយ៍ របស់ប្រទេសថៃប្រចាំ អ.ស.ប. បែរជាបានគេចខ្លួនចេញពីកិច្ចប្រជុំបាត់សម្រោល ដោយមិនបានឆ្លើយសំណួរណាមួយទៅកាន់សារព័ត៌មានឡើយ។
គួរបញ្ជាក់ថា សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រជុំនេះ គឺក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានដាក់ចេញនូវ៣ ចំណុចសម្រាប់ភាគីទាំងពីររួមមាន៖ ១. អំពាវនាវឲ្យកម្ពុជា និង ថៃ ប្រកាន់យកការអត់ធ្មត់ជាអតិបរមា។ ២. បញ្ឈប់ហិង្សាប្រដាប់អាវុ.ធ។ ៣. ដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែចំពោះការអនុវត្តជាក់ស្ដែង គឺមានតែរង់ចាំមើលបន្តទៀត ព្រោះភាគីថៃបានទាមទារឲ្យកម្ពុជាបញ្ឈប់ការវា.យប្រហារមុន និងស្វែងរកដំណោះស្រាយដោយការចរចាទ្វេភាគី មិនទទួលយកការសម្របសម្រួលបញ្ចប់ជម្លោះដោយភាគីទី៣ជាដាច់ខាត៕










