បុគ្គលដ៏មានឥទ្ធិពលលើបណ្តាញសង្គម ប៉ីប៉ី ឌី បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលឃើញមហាគ្រួសារខ្មែរកងទ័ពខាងក្រោយសាមគ្គីជាធ្លុងមួយចូលរួមចំណែកជួយទៅដល់ជនភៀសសឹកជាច្រើនគ្រួសារកំពុងត្រូវការជំនួយ។ ថវិកាដែលលោកទទួលបានពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា នេះគឺមានចំនួនជាង៣៤ម៉ឺនដុល្លារ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Ju8d62tNKBuJlV5Skr1QxI_ijq9ViEn88Z5xd4URwiECMUw0CN8eFaNVqr4pv65lr_Lq36TkP5uYaS4PEYKfX1Tg5gD3qXROFlVsgBvp-9Jk6_8qzkGsyUHDPU30L-ikPybcNXS8ophsZgN2cWsVyvwOI50hJvRmX5BFHjkPoHDmLBq3inbBdoXkaVq2/s1440/image_2025-02-20_08-55-12.png
    វេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៦ កក្កដា ប៉ីប៉ី ឌី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមថ្លែងអំណរគុណទៅដល់សប្បុរសជននានាដែលបានចូលរួមចំណែកជួយទៅដល់ជនភៀសសឹកដែលកំពុងរងផលលំបាកពីសង្គ្រាមដែលប្រទេសថៃបានចូលមកឈ្លានពានទឹកដីកម្ពុជា។ តាមការបញ្ជាក់របស់ ប៉ីប៉ី ឌី គិតត្រឹមវេលាម៉ោង៧ ៣០នាទីព្រឹកនេះគឺលោកទទួលបានថវិកាចំនួន៣៤២, ៤៦៨.១៧ដុល្លារ និងមានបងប្អូនខ្មែរជាច្រើនទៀតបានយកសម្ភារៈ ស្បៀង ជាច្រើនមកឱ្យលោកទាំងយប់ក៏មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhG7HMFmywg3_xnUbiwK8SA4Dq1ttgeM2GRtisfUes6DWdT9pDX0ItP7L6DbcoQB6EGFrHTzqW6aKzarefWhCh9E4RgDZ71AoaGj8hVbpW2-R2DqIzlsLOPh8aaJFIn8Fuzew7OA4JpS_u-qCK-B0tV_noCHKeD1QmEyObYPUxWS42_n8NCqRmUxNW_Vv3/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

    ឃើញបងប្អូនខ្មែរមហាគ្រួសារខ្មែរសាមគ្គីគ្នាខ្លាំងបែបនេះ ប៉ីប៉ី ឌី ថាលោករំភើបចិត្តខ្លាំងណាស់ហើយលោកពុំទាន់បានគេងនោះទេដោយសារតែការរំភើបចិត្តខ្លាំងជាមួយនឹងបងប្អូនមហាគ្រួសារខ្មែរដែលសាមគ្គីគ្នាដល់ថ្នាក់នេះ។ ប៉ីប៉ី ឌី ក៏បានបញ្ជាក់ថាជំនួយពីសប្បុរជនមហាគ្រួសារខ្មែរនឹងជួយទៅដល់ជនភៀសសឹកនៅខេត្តព្រះវិហារ បន្ទាប់មកទៅដល់ខេត្តឧត្តរមានជ័យ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_i92wY1f44b77bHYDG6Oz_obqSVEBsH4T8TSqu1y_u2ZptV7ORLLJlmoPUTMY5LpxhahPQzsez7gSWqIGL1pWO6k990mSlDIMPRq3ISfgOlpPnxRE7Do1P2fhwLvpxJ5qKK25Cv4GqVY4Kv-vnx7WJ6tdUoSxTB2KOjdNzjGXukO5klMUeWlobQBTb8i/s1280/image_2025-07-26_08-57-32%20(2).png
    ជាមួយគ្នានេះផងដែរ ប៉ីប៉ី ឌី ថាបើលោកតែម្នាក់ឯងពិតជាមិនអាចធ្វើរឿងនេះទៅរួមនោះទេ ប៉ុន្តែមានបងប្អូនខ្មែរសាមគ្គីគ្នាទោះបីជាតិចក្តីច្រើនក្តី ឬអ្នកមួយចំនួនដែលជួយចែករំលែកនៅលើបណ្តាញសង្គមក៏ជាចំណែកមួយចូលរួមទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-B90K2SP9BbZP4lEJ-o04hWR4IzLl7pqxeitbqEDA-gjJtAV5kdORPxBP4SGrrSvJihcnxp4IGHYiti0Yke4Bo7un-AWDulKNM8-0mwsHqFBWPFShpI9J1lszb11dkw_j4v2hEOUfdtU9k04nckUn3Crg2jX_TexuC6ns7mhzx0b1aExAlUF4dzK3Q-FJ/s1280/image_2025-07-26_08-57-31.png

    គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប៉ីប៉ី ឌី ប៉ុណ្ណោះទេដែលចូលរួមក្នុងអំពើសប្បុរសធម៌ជួយទៅដល់ប្រទេសជាតិ ជួយជនរងគ្រោះភៀសសឹកពីតំបន់សង្គ្រាមនៅមានសប្បរសជនអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនទៀតបានចូលរួមស្រុះដៃគ្នាយ៉ាងខ្លាំងក្នុងគ្រាអាសន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEYtDgh79YhW3_5VlqSHRo0tSW8qO2sXGexE3_2RSx3sRXKG8_jexOP0_eHgqYWdIwp4T3ol2jfeg9PLBT2Ar6ru8jPhfyE4uFttdj15DEot_2EiFpKqy3bPohqH7pKYL2BaIsngEucM5PSGSZMzyYNw3PZNWDqMl3Ca84QI8ilzOapkt9V4jS4LlkTI7/s1280/image_2025-07-26_08-57-32.png

    តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ កក្កដា នេះ ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ដែលក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា។ កងទ័ពឈ្លានពានថៃមានរៀបចំផែនការច្បាស់លាស់ និងបានគិតទុកជាមុននូវទង្វើឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕