ដ្បិតការបង្ហោះសាររបស់ខ្លួនធ្វើឱ្យមានការអក់អន់ចិត្តពីអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រពិតមែន ប៉ុន្តែតារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានចូលរួមផ្តល់អង្ករជាច្រើនតោនទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលរងគ្រោះពីអំពើឈ្លានពានរបស់សៀម។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបានអំពាវនាវដល់អ្នកលក់ដូរទាំងឡាយកុំឆ្លៀតឡើងថ្លៃក្នុងពេលប្រទេសជាតិកំពុងជួបការលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIRWe6Ja6WHAOb2vWk16RFb-wqz1wfHWkxdXmm2wDpZmpAs-k2nuQGCf18bQ81kjz-vA90f4H54RWcGwi5oIbO5QscJpB7uEVldZURwU7QNKlKVjVkzF5JXSoswgylRMUj556KAnDFYhDm2TOWNaCh2Wxen9whI9OWLQBvhQnll2_rlwufQa-sR_018sJ/s2048/image_2025-07-28_14-37-40.png
កាលពីព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានប្រកាសចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ។ នៅថ្ងៃបន្ទាប់(២៦ កក្កដា) តារាចម្រៀងរូបនេះបានប្រកាសចូលរួមចំនួន២០០បេបន្ថែមទៀតដល់ជនភៀសសឹក ស្រុកគូលែន ខេត្តព្រះវិហារ ហើយការជួយរបស់លោកទាំងពីរលើកនេះគឺតាមរយៈលោក Sean Chandara ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpvPdrPn1QXAh11f96uR6jKfRPSjI-_QEMBfvGAPnsN_2B44u-NQtiPhuSNI3ckWvGq4IAuy67d1BhAeHEeglHjILgaq9nRw6SzXQtzcCPRxhKHCtC0oHeZL0sk0b0bcdMpzx7yDzAUXq7bns3jdotw0HoYC-yrzbUw64p7iNPYwZ-Pl9mo5tnohSzrRve/s2048/image_2025-07-28_14-37-42%20(3).png
ស្របពេលសប្បុរសជនជាច្រើនចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក និងកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំបូជាឈាមស្រស់ សាច់ស្រស់ ស្រាប់តែលោក តាំង គីមឡេង បានត្អូញត្អែថាអ្នកលក់មួយចំនួនគឺឆ្លៀតឱកាសឡើងថ្លៃ។ ឃើញអ្នកលក់ដូរឡើងថ្លៃបែបនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានអំពាវនាវកុំឱ្យអាជីវករឡើងថ្លៃស្របពេលប្រទេសជាតិកំពុងជួបទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTWfJm6OSJRb-n18Qbmb49t1RqXW0Q_QJcnDaLK0tBCb-OiYxhfh8m4k77oCXLKSUQ4y-KitrkfDOqlFqE7jK4TQ7MD0809DdMxNC3qPu_EDAxyGGdxbVefgMTnkmijpmyOq3fyz1c2IGYz-92GQA6PPRRvmVI0HzuCDhq5c4UeldtsrO_SAL5Omr0rL34/s734/image_2025-07-28_14-37-43.png
លោក ឆាយ វីរៈយុទ្ធ បានសរសេរយ៉ាងដូច្នេះថា «កម្លាំងសាមគ្គីជាតិខ្មែរ សូមបងប្អូនលក់ទំនិញមេត្តាកុំឡើងថ្លៃអី ក្នុងគ្រាដ៏លំបាកនេះដើម្បីជាតិនិងប្រជាជនយើងទាំងអស់គ្នា សូមអរគុណបងប្អូនដោយក្តីអនុគ្រោះពីខ្ញុំបាទ ឆាយ វីរៈយុទ្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R09jE3DjhGQ17KKhk6J_870oZx6g969CPiQHOgq-hUvuszhwEkbqYxJICV1TSgKOBmj7GpeJS_oGsW8wFDDW9J0VuB1J4eUZ_4L-5BU1gHZJyLqVd1VdQGt7_FRwN07FIEx7ynoICD6j_7uUtepe_4DNHDLzDSVLz8d36O4rrLWd9lY8FScin8ZMpx2V/s2048/image_2025-07-28_14-37-39.png
មិនត្រឹមតែចូលរួមផ្តល់ស្បៀងចំនួន៤០០បេដល់ជនភៀសសឹកខាងលើនេះប៉ុណ្ណោះទេ នៅថ្ងៃទី២៧ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ គឺបានប្រកាសចូលរួមអង្ករចំនួន១តោនដល់មូលនិធិដើម្បីទ្រទ្រង់កងទ័ពកម្ពុជាការពារព្រំដែន។ នៅថ្ងៃទី២៨ ខែកក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា គឺបានចូលរួមអង្គរដល់ទៅ២តោនបន្ថែមទៀតផងដែរ៕