ព្រះនាង នរោត្តមចេណ្ណា ចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាពហើយ ប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ។ 
នៅថ្ងៃទី២៨ កក្កដា នេះព្រះនាង ចេណ្ណា បានបង្ហាញព្រះភ័ក្រ្តដោយស្រងូតស្រងាត់និងបានប្រើប្រាស់សំឡេងរបស់ទ្រង់បញ្ជាក់ទៅកាន់ពិភពលោកយ៉ាងម៉ឺងម៉ាត់អំពីប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសន្តិភាពនោះទេ។ ទ្រង់ បានបញ្ជាក់ថា « កម្ពុជា » មិនទទួលបានផលប្រយោជន៍អ្វីសោះឡើយ ពីជម្លោះព្រំដែននេះ មិនថាជាដីធ្លី ឬអំណាច តែបែរជាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមរតកដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសំបែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និងប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងអាក់ខានពុំបានសិក្សារៀនសូត្រ កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់នេះឡើយ។
ជាមួយគ្នានេះ ព្រះនាង ចេណ្ណា ស្នើឱ្យពលរដ្ឋនៅតែបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាគ្រួសារតែមួយ ព្រមទាំងបន្តជឿទុកចិត្តចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ដែលនឹងអាចស្ដារបានឡើងវិញ នូវសេចក្ដីសុខសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ។ .png)
នៅក្នុងការប្រើប្រាស់ភាសានិងសំឡេងរបស់ ព្រះនាងនរោត្ត ចេណ្ណា ទ្រង់បានបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ កម្ពុជាត្រូវការតែសន្តិភាពប៉ុណ្ណោះ។ វីដេអូរបស់ ព្រះនាង ចេណ្ណា គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងហើយនេះជាផ្នែកមួយជួយជំរុញឱ្យក្រសែភ្នែកបរទេសបានដឹងបានយល់ថាកម្ពុជាមានគោលជំហរបែបណាមិនដូចអ្វីដែលខាងភាគីថៃបានចោទប្រកាន់ លាបពណ៌ សព្វគ្រប់បែបយ៉ាងមកខាងភាគីកម្ពុជា៕










