សូរិន្ទ៖ ព្រឹកថ្ងៃអង្គារ ទី២៩ កក្កដា កងទ័ពថៃបានចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភលើបទឈប់បា.ញ់ ដោយនៅតែបន្តសកម្មភាពបា.ញ់បោះដោយអាវុ.ធជាបន្តបន្ទាប់បើទោះបីជាមានកិច្ចព្រមព្រៀងមានគោលបំណងបញ្ចប់ការប្រយុទ្ធបង្ហូរឈាមហើយក៏ដោយ។ នេះបើសារព័ត៌មានអន្តរជាតិ CNA បានចុះផ្សាយ។
ប្រភពខាងលើបានឲ្យដឹងថា បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ ភាគីទាំងពីរបានព្រមព្រៀងគ្នាថាបទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ នឹងចាប់ផ្តើមចូលជាធរមាន«នៅពាក់កណ្តាលអធ្រាត្រដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជុំវិញប្រាសាទបុរាណនៅតំបន់ជម្លោះនៅតាមព្រំដែន 800 គីឡូម៉ែត្ររបស់ពួកគេ។
បើតាមអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwaree បាននិយាយថា “នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន ភាគីថៃបានរកឃើញថា កងកម្លាំងកម្ពុជាបានបើកការវា.យប្រហារដោយអាវុធចូលទៅក្នុងតំបន់ជាច្រើនក្នុងទឹកដីថៃ”។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កត្តានេះបង្កើតជាការបំពានដោយចេតនានៃកិច្ចព្រមព្រៀង និងការប៉ុនប៉ងច្បាស់លាស់មួយដើម្បីបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក”។
អ្នកនាំពាក្យកងទ័ពថៃខាងលើនេះបានអះអាងថា «ដូច្នេះថៃត្រូវបានបង្ខំចិត្តឆ្លើយតបដោយសមរម្យ ដោយអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។
ប៉ុន្តែបើតាមពាក្យសំដីរបស់ភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ ដែលចាំយកការណ៍នៅក្នុងក្រុងសំរោងខាងទឹកដីកម្ពុជា ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីព្រំដែនបាននិយាយថា សំឡេងនៃការបំផ្ទុះបានឈប់ក្នុងរយៈពេល 30នាទី មុនឈានដល់ពេលពាក់កណ្ដាលអាធ្រាត ហើយភាពស្ងប់ស្ងាត់នេះបានបន្តរហូតដល់ពេលទាបភ្លឺ។
គួរជម្រាប់ថា ការចោ.ទប្រកាន់ជាថ្មីពីសំណាក់ភាគីថៃមកលើកម្ពុជានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងទទួលយកការឈប់បា.ញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌពីសំណាក់ភាគីទាំងពីរ។ លើសពីនេះ នៅព្រឹកថ្ងៃអង្គារ ទី២៩ កក្កដានេះផងដែរ កម្ពុជានិងថៃ ក៏បានឯកភាពរៀបចំឲ្យមានការជួបប្រជុំក្រៅផ្លូវការមួយរវាងមេបញ្ជាការយោធភូមិភាគ១ និងទី២ថៃ ជាមួយយោធភូមិភាគទី៤និងទី៥កម្ពុជា នៅម៉ោង៧:០០នាទីព្រឹក។ ប៉ុន្តែដោយសារមានការចោ.ទប្រកាន់បែបនេះ ការប្រជុំខាងលើក៏ត្រូវបានពន្យាពេលរហូតដល់ម៉ោង ១០ព្រឹក នៅថ្ងៃដដែល៕










