ខណៈរដ្ឋាភិបាលកម្ពុជាទទូចឲ្យថៃដោះលែងកងកម្លាំងកម្ពុជាចំនួន 18នាក់ដែលថៃចាប់ទៅ ប្រគល់មកឲ្យកម្ពុជាវិញ មានរបាយការណ៍មួយ ចេញដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)ដែលបានធ្វើការចុះត្រួតពិនិត្យដោយផ្ទាល់នៅប្រទេសថៃបានបញ្ជាក់ថា ទាហានខ្មែរទាំង18នាក់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJotBadM4QUpPB_y2kTCTCMJuaVneLcdrQS30rJzEcRAwRBLieAIO-zVu82mvuzapc7pLVNNYs3zSrjjx_175liQBa3BwoHg4m7ssEViD2S-zxkMCSylEtVqjxZ-xhJm0qA_cw52OxV7E-MR2WvdPCg739ElJcnE89HP8r74MV9Oen2RIDQWJr5g8Js_wp/s1280/photo_2025-08-09_09-58-03.jpg
នារសៀលថ្ងៃទី8 សីហា ឆ្នាំ2025 លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW8xgKLkcq0TO7vxh1jKWHQvpvYGZ5ZLP7tF1bdL6eTJGxIS3P7DF4zgVdzQ8jPRw-I-H_kC6AMaGv41Fahd8ohjQtyJ2IeinchOMViJfcStMGxwZNdxr4cslSj90UsEy5VD0h8BcXguTsQmt8AY9FaHFssm1H5jZn5CYUdzrbbRKd5vPvvWET3H2ARP6R/s1280/photo_2025-08-09_09-58-05.jpg

ថ្លែងក្នុងឱកាសនោះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)បបានបង្ហាញពីស្ថានភាពរបស់ទាហានកម្ពុជាទាំង18រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃ ថាពួកគាត់មានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSC-gkotcSz_wy1e3LZbpwxstdnqqXc7V4724LKebpObbtGP_vW76hZlbzyWzUpYgtn7TpEUejLdmwzYSeT0T8-0xMd4B9sgavV73l7vi5bYTqvFxA6A7WNlTorEIhF5wvX-UX8cniFM6MymwqsFSUE-OTce1xA3tQFySzxIa2k-mL3Jk0SEEfzLDvlWs7/s1280/photo_2025-08-09_09-58-06.jpg

គួររំលឹកថា កាលពីព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 កងកម្លាំងយោធាថៃបានធ្វើការព័ទ្ធចាប់ទាហានខ្មែរចំនួន 21 រូបខណៈពេលដែលពួកគាត់នៅក្នុងលេណដ្ឋាន។ ការចាប់ខ្លួននេះ គឺត្រូវបានធ្វើឡើងក្រោយពេលដែលបទឈប់បា.ញ់រវាងកម្ពុជា និង ថៃ បានចូលជាធរមាននៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 វេលាម៉ោង24:00នាទីយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeIjjnV3ijD3gmisE5wDpey5PmKYspAZH8pZPpDp3afWRco1QyDAPtkeUVYPUljpU3j5SsPmb41vy0J-sZ6szjUrPYacXqYp4CjHmAZD9ER0qWjfrC8Nn3owZley6XaRd2jYRZQzXlTD7xR8Ite3prkAode-b2q3_3DjFJGbUR_z0g9eoTqq7bpUADPeZD/s1280/photo_2025-08-09_09-58-05%20(2).jpg
ដោយឡែកនៅថ្ងៃទី31 ខែកក្កដា ថៃបានប្រគល់សា.កស.ពទាហានម្នាក់មកឲយកម្ពុជា និងមកដល់ថ្ងៃទី01 ខែសីហា ថៃបានដោះលែងទាហានខ្មែរចំនួន 2រូបដែលនៅមានជីវិតត្រឡប់មកវិញ ប៉ុន្តែក្នុងស្ថានភាពម្នាក់ពិការ និងម្នាក់ទៀតបាត់បង់ស្មារតី។ ទង្វើរបស់ថៃបែបនេះ គួរចាត់ទុកថាជាទង្វើដែលអមនុស្សធម៌ បំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងខ្លាំង ដែលនៅបន្តឃុំខ្លួនទាហានរបស់ភាគីម្ខាងទៀត ខណៈសង្រ្គា.មបានបញ្ចប់ និងមានការឯកភាពគ្នាលើចំណុចជាច្រើនដើម្បីរក្សាសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Uvgyy3ADfPKCwMkYybceD_ZWfNI3Csq4e5vzTjlNxnb7KS6kln1v9riRFYHpOpIiH89xcoszlx2-FzkjgU2kNoj7LX2uxl9qVMGfiBJlDOknJLBKWQRI5T98b9qCFIHucunEXPcVzytKZj8LSSyDxgAf9dP7cuVrOSiIKgwfxcIzjjWsnChkkjCzbJ_v/s1280/photo_2025-08-09_09-58-02.jpg

បើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កម្ពុជាទទូចឲ្យថៃធ្វើមាតុភូមិនិវត្តន៍កងកម្លាំងកម្ពុជាទាំង18នាក់ត្រឡប់មកវិញឲ្យបានឆាប់រហ័សបំផុត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕