ថ្មីៗនេះជុំវិញការបញ្ចេញផលិតផលថៃឱ្យអស់ពីស្តុកនិងមានដំណឹងថាដឹកទំនិញថៃតាមមធ្យោបាយផ្សេង លក់លាងស្តុកទំនិញថៃមិនចេះអស់ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន។ ឃើញមានការឈ្លោះប្រកែកគ្នាលោក ហេងវាសនា ជា Influencer មួយរូបបានលើកឡើងថាពេលឈ្លោះជាមួយគេខ្មែរសាមគ្គីគ្នាណាស់ ពេលនេះទើបតែបានសុខសូមកុំឈ្លោះគ្នាឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9PJJiftd6H97CpcEGZrkCYrydHhevpxJRvizJCAIk5xH_JDffMjFmm-n7IY_9NLe1Elx5sAzsO6wevuuEWDdOdoqMTyiYzAH3WnCRi6FLtRJn3S2XppC-EYobUOyhC0IRiScrrc5m98pIiatcoptK6-WIYD0eAnf6vovTzv46D_I9dGY6HybJyCZcFaE/s1800/image_2025-01-08_11-44-06.png
លោក ហេង វាសនា បានបង្ហោះសំណេរនៅល្ងាចថ្ងៃទី៧ សីហា ថា «ពេលឈ្លោះជាមួយគេ បងប្អូនខ្មែរយើងសាមគ្គីគ្នាណាស់ យោគយល់គ្នាណាស់, ឥឡូវទើបបានសុខវិញ សូមកុំឈ្លោះគ្នាឯងអី សូមយោគយល់អធ្យាស្រ័យគ្នាផង ដូចរឿងបញ្ចេញរបស់ថៃនោះ មិនអាចបញ្ចេញអស់ភ្លាមៗទេ ព្រោះមានគ្នាយើងច្រើនរួមទាំងខ្ញុំបានសម្រេចចិត្តឈប់ទិញប្រើហើយ ដូច្នេះអ្នកដែលទិញក៏កាត់បន្ថយដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd5PqxiUL3LJFNOW4j3aVICQOXbykW3M_H7O4LCG16PGqVkzHLzR-S_Do942DPOSuUQ8tNdpjJWfqaEYG8zG02GRS46XECHySwz1XW-McNQVCeGc6-ZbOcrTscJegZXdW28_QWtImzxmh9COaKUgrgfJ9WkWLZjGsz5tJY1NMs1bYwjQYqSqqUm9h4mAp5/s2048/image_2025-03-10_09-01-05.png
អ្នកបង្កើតមាតិការូបនេះបន្តទៀតថា «ទុកពេលឱ្យអ្នកលក់ដោះស្រាយបន្តិចទៅថាត្រូវបញ្ចេញទៅណា។ ហើយរឿងអ្នកខូចនៅតែយកចូលទៀតតាមវៀតណាមនិងឡាវ សូមយើងកុំចោទរះ ចាប់ឱ្យចំ ហើយឱ្យគាត់ប្រឈមមុខមក! យើងត្រូវរួបរួមគ្នាលើរឿងពហិកានេះឱ្យបានជោគជ័យ»។ លោក ក៏បន្ថែមទៀតថា «អ្នកខូចយើងមិនអោយរួចខ្លួនទេ, ខ្ញុំក៏ខឹងដែរ ម៉េចមិនចេះរាងចាលអ៊ីចឹង ចង់ឱ្យអាស្រុកនោះវាសើចយើងថារស់ខ្វះវាមិនបានដល់ពេលណាទៀត?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Is8ODyvaDmPQHTi3nXFE-iXsilp1EKzPEZ-x1g3cNu8E-bL9F9ZewboYHovF2SCxLPmFlUIa-M05OD6vTm3yVoycfXMTzxh_1212ckz_b3eFppnHF1r2-mOtbbJR4dyi21rdySpymsxTsx7RYCviaZWL1EHXVokouTBMK323Kh4atcrt8n8FUkcHMzNy/s1440/image_2025-01-08_11-44-01.png

គួរបញ្ជាក់ផងដែរថា លោក ហេង វាសនា បានចូលរួមយ៉ាងសកម្មភាពស្របពេលប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នាដោយបានប្រើសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាទៅជាតិសាសន៍ដទៃ ជួយដល់ជនភៀសសឹក កងទ័ពជួរមុខ រួមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម៕