Home Blog Page 447

ដំណើរកម្សាន្តលក្ខណៈគ្រួសារតែ វណ្ណដា បានឆ្លៀតធ្វើរឿងយ៉ាងគួរឱ្យសរសើរ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូរបស់តារាចម្រៀងរ៉េប វណ្ណដា និងក្រុមគ្រួសារមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបន្ទាប់ពីដកដៃពីការងារសិល្បៈ។ អ្វីដែលធ្វើឱ្យមហាជនសរសើរនោះគឺដំណើរកម្សាន្តលក្ខណៈគ្រួសារនេះ វណ្ណដា បានជួយជាថវិកា១០០០ដុល្លាររួមទាំងចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនជាសំឡេងមួយជួយទៅដល់សិស្សានុសិស្សដែលខ្វះខាតទឹកស្អាតប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NDafjdUAl5_w7v5LkdIfstrP8GZDSnfNhIuPvulfiGmUNX4F3uwlOir1oOXMK1S9E8uEbzxhjILtcu9qsKiuzqdKrhZIYEs2DZcvqZkT_v33aARbdYXRlY-pQ5US9P0TjOVVIcn0XPl05LP0H1K8tQdtm3iEv3KZm2Q-xXRs354mAiPrTQsOo4dKZoSO/s2048/image_2025-05-31_14-48-21%20(3).png
នៅថ្ងៃទី៣១ ឧសភា ម៉ាន់ វណ្ណដា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ជំរាបសួរពុកម៉ែបងប្អូន បន្ទាប់ពីខ្ញុំបានមកដល់ក្រុងកោះរ៉ុងដែលជាកោះដ៏ស្រស់ស្អាតរបស់ខ្មែរយើង ខ្ញុំក៏បានសង្កេតឃើញពីកង្វះទឹកស្អាតរបស់អូនៗដែលកំពុងរៀនសូត្រនៅ « សាលាបឋមសិក្សាភូមិសុខសាន្ត »ដោយហេតុកង្វះទឹកស្អាតសម្រាប់ពួកគាត់ ។ ខ្ញុំបានចូលរួម ឧបត្ថម្ភ រឺ donateសម្រាប់ពួកគាត់ចំនួន ១០០០$ ហើយឆ្លៀតពេលសូមឱ្យពុកម៉ែបងប្អូនទាំងអស់ចូលរួមមូលនិធិមួយនេះបន្ថែមទាំងអស់គ្នា តាមសទ្ធាជ្រះថ្លានិងតាមរយៈ QR code The Royal Sands Koh Rong Resort ដើម្បីសុខភាព រួមទាំងកាត់បន្ថយផ្លាស្ទិច និងស្នាមញញឹមរបស់ក្មេងៗ សូមអរគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9-3Yd6TFIYI3ThOujMtGuZfAvEgZJzV74w3FU_WNyOLBKbBPAtLyUDlWwApynbyTDAIaOrrGN9MzMp-1XhSgavFp-HjJcoyiwE-PrcvnNO1kCF6iX4Z6Cd2l5z5G9CZVdRaWbVoTQw7G59POae-IjtIcKbNWXK_YIVtpHiIkyDpOHMwgga7hAOhMqLrQ/s2048/image_2025-05-31_14-48-27.png
ការបង្ហោះរបស់ វណ្ណដា ពិតជាសំឡេងដ៏ល្អប្រសើរមួយព្រោះបានជំរុញឱ្យអ្នកគាំទ្របានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លារបស់ខ្លួនជួយទៅដល់សិស្សានុសិស្សនៅទីនោះដែលកំពុងជួបប្រទះខ្វះខាតទឹកស្អាតប្រើប្រាស់។ នៅក្នុងការចែករំលែករបស់ វណ្ណដា ក៏បានទៅដល់ដៃលោក ហេង វិសាល បានចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លារដល់មូលនិធិខាងលើនេះជួយទៅដល់ប្អូនៗកុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAl0q2vjABsjbnWtD81e2V76jx8C_2KQ6Xfms4avDqggMqsWIHv37k1t7NYgeym4aTrU4q_gXCwtbT27cUfpdGg4-VdZxUX3DuVMdBswmrdCDGxxznC7kpcxQ9CTy5wvtyaQq9yRbOUQl44oYpBW2BT2QgUccMZq4AsJq67x3EF7xqcjp0ujY3OEES-bYG/s783/image_2025-05-31_14-48-21.png

គួរបញ្ជាក់ផងដែរថា វណ្ណដា កម្រនឹងបង្ហាញការបរិច្ចាគរបស់ខ្លួនជាសាធារណៈដោយខ្លួនឯងណាស់លើកលែងតែភាគីម្ខាងទៀតចេញមកបង្ហាញប៉ុន្តែលើកនេះលោកចេញមកបង្ហាញដើម្បីអាចជួយទៅដល់សិស្សានុសិស្សបន្ថែមទៀត។ នៅក្នុងខែនេះ វណ្ណដា ក៏បានបរិច្ចាគទឹកប្រាក់ចំនួន១០លានរៀលជូនដល់មូលនិធិគន្ធាបុផ្ផាផងដែរ៕

ខេត្តជាង៤០របស់ថៃកំពុងប្រឈមនឹងការបាក់ដី និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីទើបរងគ្រោះរញ្ជួយដីថ្មីៗមិនធ្លាប់មាន

0

ប្រទេសថៃ ៖ បន្ទាប់ពីការរញ្ជួយដី កម្រិត៤.៩រិចទ័រ បានកើតមាននៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន កាលពីថ្ងៃពុធ ទី២៨ ពេលនេះសេចក្ដីប្រកាសមួយទៀតដោយនាយកដ្ឋានឧតុនិយមនៅប្រទេសថៃ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះ នឹងមានគ្រោះទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងបណ្ដារខេត្តចំនួន ៣៩ខេត្ត ដូច្នេះសូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ និងតំបន់ភ្នំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqdmrefuyEyRJDsYUondNcQO0mjIwH7AeWhnKVWgENpp5tLFJjRnKLLs6aaI31oYR8raNfYS3t_xb89AOKTZEkr1bdsZc1R_32e9GvQuf4ZrEDMccv2xH3HMkVo0NFdRxKy3N8lpJffBNTTXlodtOtkBlFzAxfSYPmhNu_84dMjJCw2ZHLspZTlZSmoEu/s1477/image_2025-06-02_08-26-50.png

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាលក្រុងបាងកកបបានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងត្រៀមវិធានការទប់ទល់ ខណៈទឹកទន្លេ «ចៅប្រាយ៉ា» បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នក៏មានការព្រមមានថ្មីមួយទៀត ដែលនាយកដ្ឋានឧតុនិយមបានប្រកាសថា នឹងមានរលកទឹកសមុទ្រឈ្មោះ Andaman ដែលអាចមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរកុំឲ្យចេញទូកផ្តេសផ្តាស ត្រូវស្តាប់ការព្យាករណ៍អាកាសធាតុសិន មុននឹងចេញទៅសមុទ្រ និងត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNjJFVVBkqcu8DLwJ5rmKab3jqBLf2mWCgjtYeAvoDfBTawm-Gv3ra7kFmiwYZkzvtKYdM0Qu_7O_ud-4SQ8W3mxm7sE4ZxuwnGRQ_rh5fEpLdBEYhQ4hBYFdqoZIrXGOm0PmcNc_xvySEBc_7EYNfd0ny3zg3rskOfmN7Z_3HmywEbX8Eha-xHrRnul/s1500/image_2025-06-02_08-26-51.png

ដោយឡែកនៅក្នុងសេចក្ដីប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៩ នាយកដ្ឋានឧតុនិយមថៃ បានជូនដំណឹងអំពីស្ថានភាពភ្លៀងលាយព្យុះ ផ្គរ និងរន្ទះ នឹងបន្តវា.យប្រហារមកលើទីក្រុងបាងកក និងខេត្តជាច្រើនទៀតនៅក្នុងប្រទេស ដែលនេះគឺជាការប្រកាសអាសន្នបន្ទាប់ពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅប៉ុន្មានថ្ងៃមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC33zhhHrmNDm-M_BkY9Wl4m3KBp-MDBKmK1ztL0dSeWsIzrm1lV1mKy7khGdVLk0LbWs7QCme2Tpca3bGAHilj4T8Nn53WHLKsWYTTjP4fcCMfstaBoQI7ae4KkU4Ie1Pr-3V97NSfnbPrd_SZONAoPY4_74wTZ3b0eSFwtKpHD-gp2coS1BzCzljCISP/s2000/image_2025-06-02_08-26-53.png

នៅក្នុងសេចក្ដីជូនដំណឹងនោះបានព្រមានពលរដ្ឋថា តំបន់ជាង៧០%នៃទីក្រុងបាងកក នឹងត្រូវរងការវា.ប្រហារផ្ទួនៗគ្នា ដោយព្យុះ ផ្គរ និងរន្ទះនៅក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ ចំណែកតំបន់មួយផ្នែកធំទៀតនៅភាគខាងជើងប្រទេស ក៏នឹងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្រ្តាក់។ នៅក្នុងនោះមានតំបន់ចំនួន៥ អាចប្រឈជាមួយនឹងទឹកជំនន់ធ្ងន់ធ្ងរ។ លើសពីនេះ តំបន់នៅភាគឦសានជាង៨០%, ភាគកណ្ដាលជាង៦០% និងភាគខាងកើត៨០% នឹងទទួលរងគ្រោះខ្យល់ព្យុះ ផ្គរ និងរន្ទះព្រមៗគ្នា និងទឹកជំនន់ខ្លះៗផងដែរលើតំបន់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FA_Pz_kYpCRSCwa6zm9hFsATwtGvXqASaPA8z1z-z58MTjvIGi0B9XJRDQCfBDfQ0jxqGEPeyNqBr-jc_avIE9ZdMiu7DD7wgEBZHDpJEnyHCtS6sXVH2NfBab-xrr01HDttrgI0oRwOjxyJiYoZaeZvW8h5HWXbn3KEEjZAgCF1CYFn2GrhWdXsFJ7z/s2560/image_2025-06-02_08-26-55.png
គួរបញ្ជាក់ថា ការព្យាករណ៍អំពីគ្រោះធម្មជាតិដែលរួមមាន ភ្លៀង ព្យុះ ផ្គរ រន្ទះ ទឹកជំនន់ និងការបាក់ដីនេះ គឺត្រូវបានចេញផ្សាយនៅប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ក្រោយពីមានការរញ្ជួយដីកម្រិត៤.៩រិចទ័រ ដែលកើតមានកាលពីថ្ងៃពុធ ទី២៨ ខែឧសភា ក្នុងជម្រៅដី១០គ.ម ហើយមានរំញ័រនៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន ព្រមទាំងញ័រដល់ប្រទេសមីយ៉ាន់ម៉ា ចិន និងវៀតណាមផងដែរ៕

បញ្ចប់ការប្រកួត ប៊ី សុធារី ទើបទម្លាយរឿងនៅពីក្រោយនាងស្ទើរតែបោះបង់ការប្រកួត

0

ការប្រកួត Miss Cosmo Cambodia 2025 របស់ ប៊ី សុធារី MCC 15 មិនទទួលបានជ័យជម្នះក្នុងនាមជាម្ចាស់មកុដដែលនឹងតំណាងប្រទេសនោះទេដោយនាងជាប់ runner up នៅក្នុងការប្រកួត។ ប៉ុន្តែនៅពេលដឹងរឿងនៅពីក្រោយទស្សនិកជនបានកោតសរសើរ ប៊ី សុធារី យ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់នាងក្នុងប្រកួតឱ្យដល់ទីបញ្ចប់ ខណៈនាងស្ទើរតែបោះបង់ការប្រកួត និងជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XVMqWeS_edhZCR-czM68nuJN_aFUraYQlZObpuMquWR7KEnbW74gUmXJneZwRT-KeRAUtheibbax5FlJikThqdI-ekr-mqh3DMONT4EO_7_8Bu_7bKa36TKX1Mou_hrmtx8u-ztWSw6nFumT2mijsvLwNL-XtvREXQokmN4RIGglFU2I9VziZv3W5Dq7/s960/image_2025-05-31_10-53-17%20(2).png
នៅរាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Cosmo Cambodia 2025 គឺបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ ផន ស្រីពី ចំណែកឯ ប៊ី សុធារី បានជាប់ runner up នៅក្នុងការប្រកួតនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ប៊ី សុធារី បានឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថានាងមិន Sad នោះទេទោះបីជាមិនបានឈ្នះក្នុងការប្រកួតប៉ុន្តែប្តូរមកវិញជាការស្រាលខ្លួនខ្លាំង។ សុធារី បានទម្លាយទៀតថានាងមិនចង់បន្តការប្រកួតតាំងពីមុនចូលឆ្នាំហើយនាងក៏បានប្រាប់ខាងកម្មវិធីដែរនាងនឹងនៅតែបន្តការប្រកួតរហូតដល់ចប់ ប៉ុន្តែនាងនឹងមិនយកអ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PA0owih_BQdm0ZhxCt9xteypmrDMKmAR1toMr9gSkWFeP4tRk1_EoM3ss0RwQ8QqY7TeiuIN4jeO5SpCozcyfET8Y-3pud1QIu3efeukx35lfhK1CfTWR-6ta7Z4QXPeJObsb6GHziXqLvf9hURGB4d40MZTqlUE-oFvYE_eEwZQcQRPfNuj4hjci-xB/s1859/image_2025-05-31_10-53-19.png
runner up Miss Cosmo Cambodia 2025 បានបន្តទៀតថា នាងបានព្យាយាមអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះទោះបីជាមិនបានជាប់ Winner ក៏ដោយនាងនៅតែសប្បាយចិត្តព្រោះនាងបានធ្វើអស់ពីសមត្ថភាពហើយនាងទទួលបានការគាំទ្រការស្រលាញ់ច្រើន។ ប៊ី សុធារី ក៏បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ដែលក្លាយជា Miss Cosmo Cambodia 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGBNqsp6Ht9UyYpAVCvzqfNvQ2VZMXLY1mq29zYN3Mi-NfezwnbFNGQ77osDNVxMHWHKHCm6nkSxRtcNQJhMcu5E23rxbmY0dQESLOo-PwuLPskl60DAYYyuizCB8wqQOXbcXtir88K5ZZFH4pSywFZrHOi4nxsoIbIercbn2sleJ9TcOnWOCTq_enjxQ/s2048/image_2025-05-31_10-53-22.png
តាមរយៈវីដេអូមួយទៀត ប៊ី សុធារី បានបង្ហាញថានាងមានបញ្ហាសុខភាពគឺខ្វះគ្រាប់ឈាម គ្រាន់តែការឈឺងើបមិនរួចអស់ជិតកន្លះខែ ឈឺដល់ថ្នាក់សូម្បីតែដើរ ដើរមិនរួចតែនាងមិនបង្ហាញនោះទេព្រោះគិតថា បើនាងយករឿងនេះមកនិយាយនឹងមានការគិតថានាងយកនិយាយដើម្បីចំណាប់អារម្មណ៍។ ប៊ី សុធារី ថានាងធ្វើអស់ពីសមត្ថភាពធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងដោយនាងបានសារភាពថានាងពិតជាហត់ហើយថ្ងៃប្រកួតផ្តាច់ព្រ័ត្រនេះនាងក៏ឈឺដែរប៉ុន្តែនាងមិនដឹងថាធ្វើយ៉ាងមិចនាងមានតែធ្វើអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRB4Cmxe1UF4tO9pCCAgHkP9ItBTtrOpfJI7a5nc4MthqL9xVXeN1E5DzNej4ZUZglF_gLyPWIUYC6ZShdHCbKtV_4xZDJOBwL9ZURMhaFAz16IvFqv0ZM_WD13R9ELkx91CQoDAGe3Rasoyet8mZzamzp1yBuhlYAuGGqP1AOKJrb6oaVn7CKy5YB6XLa/s2048/image_2025-05-31_10-53-23.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែ ប៊ី សុធារី ពុំអាចតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែរូបនាងទទួលបានការស្រលាញ់និងការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ៕

សម្ដេចធិបតីហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យថតបង្ហោះសកម្មភាពរបស់កម្លាំងទ័ពលើប្រព័ន្ធផ្សព្វផ្សាយ

0

រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពាវនាវដល់គ្រប់បណ្ដារកងទ័ពទាំងអស់ ពិសេសកម្លាំងទ័ពនៅតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការចល័តទ័ព ការយុទ្ធោបករណ៍នានា បង្ហោះនៅលើបណ្ដាញសង្គមអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRiteQJofpLNpzrUQER5zkXx1i2LQGUM5ttylk9yEB0n6Lf9GhS1mG2SM7YSgj-4IziQ493k3zW9tZfyf0xYTux9N_JfXBezaaWgKFD5hUmd1EL-qUXBHGBTD3AhRCFI7PGFhsY1iEo5QCDbNFBElPdhQzWex9g9Gc2gebE2gSIJ5rtqhy8kMSrFtzRm4/s1280/photo_2025-05-31_12-07-04.jpg
ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយសមាគមន៍ខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា សម្ដេចមានប្រសាសន៍ថា ៖ ជាធម្មតានៅមុនពេលដែលមានការវា.យ មេទ័ពនីមួយៗតែងស៊ើបការណ៍យកព័ត៌មានពីភាគីដែលជាដៃគូប្រយុទ្ធ ដើម្បីគេរៀបចំក្បួន ប្រើកម្លាំង ប្រើអាវុ.ធឲ្យចំគោលដៅ។ ដូច្នេះប្រសិនបើយើងនាំគ្នាថតបង្ហាញអំពីស្ថានភាព ទីតាំង ការចល័តទ័ព សម្ភារៈសព្វាវុធរបស់ខ្លួន គឺស្មើនឹងទម្លាយព័ត៌មានផ្ទៃក្នុងរបស់ខ្លួនទៅកាន់សត្រូ.វដូច្នេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBR-FT9dx8UsCjH2pJUnij-k3xWHi9IlfLUKsIx1_QUCCNILDv4QbzPBeXr62iKa16DbdBHfGe7FiBimqFTYAyrdz6xdcuUKQzRynJWikLu8TW_7MxMcnWlQdwhIVOh35SnuMmYR0EcRkPg7m58iBc1KGwm94dqibjfRij6iIdofMWKoedo_DjnO5yn1a0/s955/photo_2025-05-31_12-07-06.jpg

សម្ដេចបានបន្តថា បច្ចុប្បន្នរាល់អាវុ.ធនីមួយៗសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប ដូចជា GPS ជាដើម ដែលអាចចាប់ទីតាំងរបស់ដៃគូម្ខាងទៀតបានយ៉ាងងាយ។ ដូច្នេះសម្ដេច សូមអំពាវនាវទៅដល់បងប្អូន ជាពិសេសកងកម្លាំងទ័ពផ្ទាល់ កុំថតបង្ហោះសកម្មភាព និងស្ថានភាពរបស់ខ្លួនទៅលើបណ្ដាញផ្សព្វផ្សាយណាមួយឲ្យសោះ ព្រោះវាជាគោលការណ៍សម្ងាត់របស់ទ័ព។ រីឯភាគីថៃ សម្ដេចបានលឺមកថា គេក៏បានហាមឃា.ត់ចំណុចដូចគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHxPC5ANBK7C45DSz2z3iAzdZrKbdqC14Q4mUN3Gb4ALdrz14vXAq1fP6osDjUU0k-oSexxzDcn3EX5NfqjkclvFzVmAJmRn2D0rMAC4HK1_OgHK5cRxZhoPEH28YfR47MS9NPoU5t6b6MoONcNe0MVrd885StMX4YJrQwI8QTwxwa5ASnkFnAVMccPVe/s750/photo_2025-05-31_12-07-06%20(2).jpg
ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់ដែរថា ការត្រៀមនេះមិនមែនជាចេតនាចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែដើម្បីការពារបូណ៌ភាពទឹកដីកុំបាត់បង់ដោយប្រើគ្រប់វិធីសាស្រ្ត។ បើចៀសពីសង្រ្គាមបានគឺចៀស ប៉ុន្តែបើចៀសមិនបានគឺត្រូវតែវា.យឲ្យឈ្នះ និងប្រើយុទ្ធសាស្រ្តបែបណាការពារជីវិតរបស់ទាហានយើងឲ្យបានជាអតិបរមា៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការរិះគន់ចាស់ដៃក្រោយរាំបទ Lisa BLACKPINK

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខនារី Miss Universes Cambodia 2025 ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចំពោះសកម្មភាពរបស់នាងដែលបានរាំតាម Trend របស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK។ ភាពតានតឹងនេះដោយសារតែថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ មានជម្លោះផ្ទុះអាវុធដាក់គ្នាទើបធ្វើឱ្យមានការរិះគន់នាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoE5Vg3cg4oVTIrYYqLdXhcsKItFhTnUxnXALSgzStuqG9J-P74cM42vJr7tkr2ZZRXOb80SlxUt9vLfq3mmxiSrU1xIFMu7BfuzafECAml6gGgWMPWoUu6Ds62gcAl4PhuJ8TRF5zOqdmQ4kbjGCxrrc9vdZVT8mD5m6ToVHQ4nJFfrjyGsIVuyc3OEYT/s2048/image_2025-05-31_09-37-40.png
កាលពីថ្ងៃទី២៩ ឧសភា បេក្ខភាពបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទាំងនៅលើទិកតុកនិងហ្វេកប៊ុកអំពី Trend ថ្មី ពីបទចម្រៀង « WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ដែលសហការជាមួយនឹងតារាចម្រៀង Tyla ។ បទចម្រៀងមួយនេះកាន់តែទទួលបាននូវប្រជាប្រិយភាពនិងបានក្លាយជា Trend ល្បីពេញបណ្តាញសង្គមទិកតុកគឺនៅពេលដែល Lisa បាន challenge ទៅលើបទចម្រៀងរបស់នាងហើយបង្កើតទៅជាការ Trend មានមនុស្សជាច្រើនរាំតាមនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAX_RdEaPDScUz8DHEp-8jghlA6_PRVaJgbILLtY5C8uNjjl2F6zcMf7e4RvASaaqJ62AMGTPYCqADh_gu4xF_xSeGgMYJbu6mwmFTymONXo9L3r3DaC1e5Is7wm4jETlXe-hHQQK2S4mc4b1axol8jDZXC9S_hrBBJ3o4AQ1ilfcr6N9OvZbd89aI3CPn/s2048/image_2025-05-31_09-37-44.png

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរាំបទចម្រៀងខាងលើនេះទៅតាម Trend នៅលើបណ្តាញសង្គមវាមិនបានហុចផលល្អមកកាន់នាងនោះស្របពេលកាលៈទេសៈមានសភាពមិនល្អរវាងខ្មែរនិងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7sBhZdvNXW-pHawGNZSSKXvNqH8hmj7U8sZIiT3ZRCPbuO9WqbJ07UPFhu5Ecqza2c3E0x_OB5WW3oR0LoNMZTOpvyLP3C23tUEzfCjdDeRyvkCGHJL2Csjey1m_P27vzcWO-nG43wOLRXNEoUUyNiRw2_YHkzJiESPBDgQJpB8eBH-IrqaPjXQzh6cy/s1800/image_2025-05-31_09-37-49.png
វីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់នាងចាស់ដៃជាមួយនឹងពាក្យសម្តីធ្ងន់ៗជាច្រើន។ ឃើញមានការរិះគន់ដោយសម្តីធ្ងន់ៗពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបដោយចិត្តត្រជាក់ថា «ចា៎អរគុណបង នាងខ្ញុំកំពុងតែត្រូវការជំនួយពីបងៗ និង ថវិកាយកទៅជួយបងៗកងទ័ពតាមព្រំដែនផងដែរ។ ដូច្នេះបើបងមានចំណាប់អារម្មណ៍អាចបរិច្ចាគបានណា»។ ជាមួយនឹងការឆ្លើយតបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាចូលមកខម្មិនលើការបង្ហោះរបស់នាងផងដែរ៕

គ្រាន់តែធ្វើលំហាត់ប្រាណប្រភេទនេះត្រឹម ១០នាទី តែមានប្រសិទ្ធភាពជាងការរត់រហូតដល់៧០%

0

ថ្មីៗនេះ អ្នកស្រាវជ្រាវរបស់អង្គការ NASA បានរកឃើញថាលំហាត់ប្រាណសាមញ្ញមួយប្រភេទ គឺការលោតចុះ-ឡើងលើ trampoline (ដែលគេស្គាល់ថាជាឧបករណ៍សម្រាប់លោត) អាចមានប្រសិទ្ធភាពជាងការរត់ធម្មតាដល់ទៅ ៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJE-xpwGE-yTbEN2pm2y4Rd9A53E-B2FeztnSww8afnlQKV3tBM4gPYAqmCMkQ3Y0RDtQ5l2eway5JHkLKH2xhn_VdcfhuxLUtFEtqlTekEDlAN_oNen8NefzSdeE_nfxXtgx2asVPgl2zzSlwPctlspmh1shxY2-BfxRXZ_3iW-DqY9xibbgdhKBHgSFc/s1000/image_2025-05-31_15-38-39%20(2).png

ដើមឡើយការសិក្សានេះ គឺដើម្បីជួយឱ្យអវកាសយានិកស្តារឡើងវិញនូវភាពរឹងមាំនៃសាច់ដុំ និងឆ្អឹងបន្ទាប់ពីពេលវេលានៅក្នុងលំហប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាជាលំហាត់ប្រាណដ៏មានឥទ្ធិពល និងមានផលប៉ះពាល់ទាបសម្រាប់មនុស្សគ្រប់វ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdkudOeiwEGN8VtqjJ_D_xvk_JqAoIGMAh0TUFfTYibH8YsbL9AwSl62JU50CtrjwpAYe1zHLsWG2KzQWTDg1q6BFrEUrj9tjIm4KT21t6Yp84cYvXVpk0lJyUTYq3MoZqE66RldtqaB2UnVJKuB5KG1Wn7pR6EfCa1trHIl9j-_A8FJ8G0O64ZHWYYfY/s1024/image_2025-05-31_15-38-39%20(3).png

ហេតុអ្វីបានជាវាមានប្រសិទ្ធភាពម៉្លេះ?

មិនដូចការរត់លេងនោះទេ ការលោតចុះ-ឡើង ពាក់ព័ន្ធនឹងការលោត ដែលបង្កើតការផ្លាស់ប្តូរថេរនៃសម្ពាធ និងទំនាញផែនដី។ កម្លាំងទាំងនេះធ្វើឱ្យកោសិកាទាំងអស់នៅក្នុងរាងកាយសកម្ម ដោយផ្តល់នូវការហាត់ប្រាណពេញរាងកាយដោយមិនធ្វើឱ្យសន្លាក់មានសម្ពាធ។ NASA បានរកឃើញថា ការលោតចុះ-ឡើង ត្រឹមតែ ១០ នាទី ផ្តល់លទ្ធផលដូចគ្នា ឬប្រសើរជាងការរត់រយៈពេល ៣០ នាទី ខណៈវាធ្វើឱ្យជង្គង់ កជើង និងត្រគាក កាន់តែងាយស្រួលក្នុងការធ្វើចលនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAvA05Hz2OlwyD4N4tlVUIDiIzEl4uhmWn7snGTcI08eg1LhRFmQb8WEbfbetStOL1P2hsIdghRmudvMmKtcFNn_LP3MF6rvtjyXVe66RsWD9kD-JAeSQxijHCy3YVveAJZMzt5-6EiAzpnoTqBQqCJW6r848XZm2NvISHBzTutWoZ24xIDo7E4EpdPxjZ/s1200/image_2025-05-31_15-38-39.png

ខាងក្រោមនេះជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការលោត Trampoline៖

-ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង និងសួត
-បង្កើតកម្លាំងសាច់ដុំ និងតុល្យភាព
-បង្កើនសុខភាពប្រព័ន្ធភាពស៊ាំដោយធ្វើអោយប្រសើរឡើងនូវលំហូរនៃកូនកណ្តុរ
-ជួយក្នុងការបន្សាបជាតិពុលក្នុងខ្លួន
-កាត់បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជាជម្រើសដ៏រីករាយ និងចំណេញពេលវេលាផងដែរ ជាពិសេសសម្រាប់អ្នកដែលមានកាលវិភាគមមាញឹក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhlovLvByQUSoqPnPD17FknYPOhQqJGq2NpeThhLWyEAMqcio7dahFTORoeUNdWc8-CQJJxjEbC9Mz870pw8s9WqWNJmuWiCmZGQBnb11m9xSRyG7IueU8C0r88-j4ZVWTDdmnhFx1bJ6KIzicRvFuNZZZ1az7RdvKXgh1eXX4xAkt_bKpmLKkSI4yY6sv/s1170/image_2025-05-31_15-38-40%20(2).png
ដូចនេះ អ្វីដែលអ្នកត្រូវការគឺត្រឹមតែ trampoline តូចមួយប៉ុណ្ណោះ ហើយអ្នកអាចចាប់ផ្តើមជាមួយនឹងវគ្គខ្លីៗ ជាមួយភាពងាយស្រួលនៅក្នុងផ្ទះរបស់អ្នក។ វាមានសុវត្ថិភាពសម្រាប់អ្នកចាប់ផ្តើមដំបូង មនុស្សចាស់ ឬអ្នកដែលស្វែងរកវិធីដែលមានដែលមានផលប៉ះពាល់ទាបដើម្បីរក្សាតុល្យភាពក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpUnwbPVtQc80nDfON2RqBdRIWqhyphenhypheniy9bfT4I0gQ_qwzxqa9aXZ7L-5-1EXaOQTYM1KUkex-e3t3lww-QfH2LA_umSIMmmChq3r3ac9HP7mv6igYnofOlCYWSjsCfKVVj6sL5GGZN3eZmfTPt7LtOUtEhScpiLDiFPqephpxWydG9pzi1sHdPvdd-4tK2L/s1000/image_2025-05-31_15-38-40.png

ជាចុងក្រោយ ប្រសិនបើអ្នកកំពុងស្វែងរកវិធីរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព ការលោតចុះឡើង អាចជាដំណោះស្រាយដ៏ល្អឥតខ្ចោះ។ គាំទ្រដោយ NASA និងអ្នកវិទ្យាសាស្ត្រ វាបង្ហាញថាពេលខ្លះការលោតគឺប្រសើរជាងការរត់៕

ផ្លូវរូងក្រោមទឹកវែងជាងគេលើលោក នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៣

0

ប្រទេសន័រវេស បាននឹងកំពុងសាងសង់ផ្លូវរូងក្រោមសមុទ្រដែលវែងបំផុត និងជ្រៅបំផុតក្នុងពិភពលោក ដែលមាន ឈ្មោះថា Rogfast។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigCijcjnpFs8qIALMjBcudP5FxcURyFRxsTClb3qk9VJ1iMmkFEjOhzLPZeUcz3E6-NmPPlEYkhnbypNmpFLD1NkzcADMbGgOetgmtMUJjp5MQdpSqLxg7gehYTONmrT2Xj9ZjUXkY85BAOHFKw7O7mk_oOCp9qhufZ_AnHUJtKC2mAbpjysifbyz5mck9/s2048/image_2025-05-28_14-51-41%20(2).png
គម្រោងនេះ មានជម្រៅសមុទ្រ ៣៩២ម៉ែត្រ និងប្រវែងផ្លូវ ២៦គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Randaberg និងទីក្រុង Bokn។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMTHrm52WEhPuf0fETgfEK-EKZwHSI1V6sM5y4dLYwtgjGQb5npGRrBwzU-PS3fLEyciaqhVgTvHvpoKpQ1siRpgnAeLrRsTaYphwJqgn6xFtUVSbPjROsaBPhWnpou4qx_ECuSkAUla2l_tHWcpDgIwl8FeTWTydPoSpfWcVi_xr96uxQ478kb6zKuv9/s1000/image_2025-05-28_14-51-41.png

បច្ចុប្បន្ន ដើម្បីឆ្លងកាត់ទីក្រុងទាំង២នេះ គេត្រូវចំណាយពេលជិត២១ម៉ោង ធ្វើដំណើរតាមផ្លូវហាយវេឆ្នេរសមុទ្រ E39 ដែលមានចម្ងាយជាង១១០០គីឡូម៉ែត្រ ឬធ្វើដំណើរតាមនាវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDXWwYz_whzANH4pTpstxsQZEqrUPqmOyrb0OJDfbQEwwT8ScQIl2pPvTNQHKAF4X3p5pEtArRA3uBnebGGRRBo2Wtr6DgLXsZE2VglhPRAayZPEmCSPFJuO1jqXRENxqAEOOTxffQfbx01lbbckuruhWq9rcz8OTH1ea0ElPBt0wVCMrc2e1XQB8q6PxZ/s960/image_2025-05-28_14-51-42%20(2).png

ក្រោយសាងសង់រួច អ្នកធ្វើដំណើរចំណាយត្រឹមតែ៣០នាទីប៉ុណ្ណោះ ទីក្រុង Randaberg និងទីក្រុង Bokn ដោយមានទំនុកចិត្ត និងសុវត្ថិភាណបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNPn3h_CPrKHBZ8s9azuWr2FKMCntfCFkgeErKSFeAUakdwOD6syRoY3yhlLQ0yYU8yGLG-D5gkb3V2CcLneD-a2dL99G7zUGbx4K_ufX45QRwgfjcu78beIlNalFBRU5K0NpC3qSrXVjky2AJPxSY28ed92EGgjW0eUTaWY6MlXfS5iS0enIKGgFn7O8/s1080/image_2025-05-28_14-51-43.png

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានពន្យារពេល ក្រោយជំងឺរាតត្បាតកូវីដ១៩បានវាយលុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUo9_ZnSkHUhBIdYU0gS2PR81geDakKbB0mvNwMZaLwQh8mS6ebzdeucUaOjBvUOtFXhEboCY3TAgBRTcI3FCpOWBSXEcl-F7jC4n2siZYvaYJ6H8Ks4SWHQCtDbrwRwH0C2lzBKwc8_1YI6QYG5iNxL_zQt-M0KwoNGPGqu5hQx21aRrLeKXvsa_0ZJzn/s1280/image_2025-05-28_14-51-42%20(4).png

បន្ទាប់មក គម្រោងនេះ បានចាប់ផ្តើមសាងសង់ឡើងវិញ និងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣ ដោយចំណាយថវិកា៤៦ពាន់លានដុល្លារ៕

ដំណឹងបន្ទាន់! ប្រទេសថៃត្រៀមបិទច្រកព្រំដែនជាប់កម្ពុជា ជាង១០កន្លែង

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ជាង១០កន្លែង បន្ទាប់ពីពលរដ្ឋកម្ពុជាបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ហើយថៃបារម្ភពីពលរដ្ឋរបស់ខ្លួនមានជម្លោះជាមួយពលរដ្ឋកម្ពុជា ។

យោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសន្តិសុខថៃ នៅថ្ងៃទី៣១ ខែឧសភា ឱ្យដឹងថា ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុ.ធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងមក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ បណ្តាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត និងរងរបួស ហើយធ្វើឱ្យពលរដ្ឋកម្ពុជាបង្ហោះក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ ។

ហេតុនេះ ភ្នាក់ងារសន្តិសុខថៃបានគិតពីសុវត្ថិភាពរបស់ពលរដ្ឋថៃរស់នៅក្បែរព្រំដែន ដែលរកស៊ីលក់ដូរទំនិញជាមួយប្រទេសជិតខាង អាចមានបញ្ហាជម្លោះ ទើបភ្នាក់ងារសន្តិសុខថៃប្រជុំជាបន្ទាន់ ដើម្បីត្រៀមបិទច្រកព្រំដែនជាប់កម្ពុជា ជាង១០កន្លែង រួមមាន ៖

១-ព្រំដែនឆងសាង៉ាំ ស្រុកភូសីង ខេត្តស៊ីសាកេត
២-ព្រំដែនឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ (អូរស្មាច់)
៣-ព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ព្រំដែនបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៥-ព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
៦-ព្រំដែនហាតឡិច ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ព្រំដែនអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី (អានសេះ)
៨-ព្រំដែនតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៩-ព្រំដែនណងផ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
១០-ព្រំដែនខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ
១១-ព្រំដែនសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី
១២-ព្រំដែនបានបឹងឆាណាំងឡាង ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី
១៣-ព្រំដែនបានសួនស៊ុម ស្រុកសាយដាវ ខេត្តចន្ទបុរី
១៤-ព្រំដែនបានម៉ឺនដាន ស្រុកប៉រៃ ខេត្តត្រាត
១៥-ព្រំដែនបានឆាម៉ង ស្រុកប៉រៃ ខេត្តត្រាត និង
១៦-ព្រំដែនសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ជប់គគី)

ក្រៅពីនេះ ប្រទេសថៃនឹងបិទព្រំដែននៅតំបន់ទេសចរណ៍ឡើងទៅកាន់ប្រាសាទព្រះវិហារផងដែរ ស្ថិតនៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ព្រមទាំងបិទព្រំដែនផនព្រំ ប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ៕

ផ្តល់ប្រាក់ជាង១ម៉ឺនដុល្លារជួយរឿងរៀបការហើយ តែមហាជននៅតែវែកញែកមិនដាច់ស្រេច

0

ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់នៅប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការ ហើយពលរដ្ឋអាចយកប្រាក់នេះទៅចំណាយផ្សេងៗ តាំងពីពេលចាប់ផ្តើមពិធីរៀបការ រហូតដល់ចំណាយក្នុងការធ្វើដំណើរទៅក្រេបទឹកឃ្មុំ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NmPLuN-FXLMuMVdCFdYUVzsQgQe7toXG36jjvNobN8mgT2hW__5HL5yKxjwBzrvWQSdXy4qRYbXlPBCR_CXCGOPxg2DOfpvuQLmpddwzHWZm5zt5_O19DCpdbIw7cz_kMb5m6qNJy1mFbgbSqprQnWxkMNJTdG0VVXn10eAC-NSy1qo1NUyBIovpO2BJ/s910/image_2025-05-31_14-47-02.png
ទីក្រុងនានាចាប់ផ្តើមចែកប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋរៀបការជាមួយគ្នា ដូចជា ៖ អាជ្ញាធរទីក្រុងពូសាន បានប្រកាសចែកប្រាក់ច្រើនបំផុត រហូតដល់២០លានវ៉ុន (ឬជាង១ម៉ឺនដុល្លារ) ទៅឱ្យគូស្នេហ៍ដែលសម្រេចចិត្តរៀបការ ក្រោយពីបានចូលរួមកម្មវិធីស្វែងរកគូរៀបចំដោយអាជ្ញាធរ ។ ទោះជាបច្ចុប្បន្ន ពុំទាន់មានពលរដ្ឋណាម្នាក់ទទួលបានប្រាក់គ្រប់ចំនួន ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា វាគ្រាន់តែជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1_58-IillNQKdEf4sZ436hrHsnyRNI2QSn2HpweDmW0LfBMx4789K_xrCaP9DTxMpJ69SUDZhdy59u_aoq2AIdAKTchjdS8dLmfJ6rupArvkTTbUrKUT5c1j6_NF9Zw985KrgdYbcJHDfevB7fmeiroY36_0pa4VV-smRbeqv-awi64Jnfj2ncEH63w2/s1080/photo_2025-05-30_16-59-27.jpg

ខេត្តខាយ៉ង់សាំង ក៏បានចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការដែរ គឺសម្រាប់ពលរដ្ឋអាយុចាប់ពី១៩ឆ្នាំ ទៅ៤៥ឆ្នាំ ។ បើពលរដ្ឋរៀបការរស់នៅជាមួយគ្នារយៈពេល៣ខែ ពួកគេនឹងទទួលបានប្រាក់ចំនួន៦សែនវ៉ុនក្នុង១ឆ្នាំ រយៈពេល៣ឆ្នាំ ។ ដូចគ្នានេះ ទីក្រុងសេអ៊ូល នឹងផ្តល់ប្រាក់ដល់គូស្វាមីភរិយាថ្មី ចំនួន១លានវ៉ុន ដែលយល់ព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzze1VtuZZRaqlNIWa-EwSq2uV21F0mHe4-nOGDOa0svqccGHC-N0wwdejH6EtnoH_mmwT5Sk7Q9nD1O40lc3-IXITJowHOVbJ-2PZr2Y6Dd-1qcfYZTTe74LzjN3nhQPpryX9i5nd8p9Tn6xcbFhAt8H8PyWUJUn82ay3ONNc4Z30LZonjEczsaixGAv/s1230/image_2025-05-31_14-47-01.png
ប៉ុន្តែមតិមួយចំនួនលើកឡើងថា ការចែកប្រាក់របស់រដ្ឋាភិបាលពុំអាចដោះស្រាយបញ្ហាចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះទេ ហើយវាកាន់តែធ្វើឱ្យពលរដ្ឋរស់នៅជាមួយគ្នាពុំបានយូរអង្វែង ឬប្រឈមនឹងការលែងលះ ។ រដ្ឋាភិបាលគួរតែផ្តោតលើការបង្កើតបរិយាកាសឱ្យគ្រួសារអាចរួមរស់ជាមួយគ្នាបាន និងកាត់បន្ថយការចាយវាយប្រចាំថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJ3d8F2fW_bp6feMuy9zSLv9lsVrA1TxtZcMTOz27YDYaBciNuxI2zb0s-gxN2gJEuq2YLMV11JpKcO_htRsG0DQYbB0Iozs3A4Omujh_NGpJGj6fSslzga6efiTowvY25fXBi-k3aH3zLfncG0Rdw-VhvRw5O8F6_iWo3xNqDxddVQvl8bRCakpbnwX9/s1600/image_2025-05-31_14-47-02%20(2).png

ពលរដ្ឋមួយចំនួនសួរថា តើឱ្យពលរដ្ឋរៀបការជាមួយគ្នាព្រោះតែក្តីស្រឡាញ់ ឬរៀបការដើម្បីលុយ? បើរៀបការដើម្បីលុយ តើប្រាក់មួយចំនួននេះអាចជួយឱ្យគ្រួសាររស់នៅជាមួយគ្នាយូរអង្វែង ឬរស់នៅបណ្តោះអាសន្ន? ដូច្នេះ វាពុំមែនជាដំណោះស្រាយត្រឹមត្រូវទេ ៕

ផន ស្រីពី ទម្លុះឧបសគ្គដណ្តើមមកុដ Miss Cosmo Cambodia 2025 បានសម្រេច

0

ផន ស្រីពី MCC 12 បានក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនខែដែលមានដៃគូខ្លាំងបំផុតក្នុងការប្រកួតលើកនេះគឺជា ប៊ី សុធារី។ ស្រីពី នឹងតំណាងប្រទេសកម្ពុជាបន្ទាប់ពី អ៊ិន លក្ខិណា ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieSJcwIeJcJYnJqvuUeFLWmoFTDAmWUpyG9KFOYWAcRjIKrN5Opnazw00SMrbQp-OV0MxCZns1uobInnjcwaWo5gHEa6OHDVomPm_HH3rcL-Hu39FYKi7XNL0Zbq-YqAPxcr6ZbcH28VNjBRc8OI-BFVb3jDbGcf87At51r6fzgmuHyKWD72klgKzW-WHG/s2048/image_2025-05-31_08-52-15.png

នៅរាត្រីថ្ងៃទី៣០ ឧសភា កម្មវិធីប្រកួត Miss Cosmo Cambodia 2025 បានរកឃើញម្ចាស់ជ័យលាភីជាផ្លូវការហើយក្រោយពីឆ្លងកាត់ការឆ្លើយសំណួរជាច្រើនដងរួមទាំងការប្រកួតតស៊ូមតិជុំចុងក្រោយគឺបានទៅលើ ផន ស្រីពី។ ភាពជោគជ័យលើកនេះ បានធ្វើឱ្យមនុស្សជាច្រើនសម្តែងការអបអរចំពោះនាងព្រមទាំងមានការលើកឡើងថាកម្មវិធីសុក្រឹតយុត្តិធម៌ ហើយនាងពិតជាស័ក្តិសមព្រោះការឆ្លើយនិងសំណួររបស់នាងពេញ ដោយថាមពលខណៈទស្សនិកជនមួយចំនួនក៏សម្តែងការសោកស្តាយចំពោះ ប៊ី សុធារី ដែលមិនទទួលជ័យជម្នះលើកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltWFJyAuruu2cKK71yV0YNGUmg7sntXfsT6_tEg3MW9HSUhtLKpFMOGqaOsAlWgilIxT2LGJtXIpusXdAj1Z7v40gzyzjsW75E2w-F_Wtqsf81lUEQNbLBpQIQ9s54G8CN1uwN__7VkET-l0_z-Sp5C2khPamJXJLsc9BFiZPv4K9CI-L71mBP2_G15JD/s2048/image_2025-05-31_08-52-21.png
ផន ស្រីពី MCC 12 បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងការប្រកួតនេះគឺនៅពេលបង្ហាញឈុតតំណាងជាតិរបស់ខ្លួនដោយបានជ្រើសរើសឈុត «របាំព្រះរាជ្យទ្រព្យទម្រង់១០០ឆ្នាំ»។ ការបង្ហាញរបស់ ស្រីពី ដ្បិតតែហ្វឹកហាត់បានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែបានធ្វើឱ្យមនុស្សជាច្រើនដែលទស្សនាហើយកោតសរសើរចំពោះនាង។ គ្រងមកុដលើកដំបូងពីការប្រកួតថ្នាក់ជាតិរបស់ខ្លួននេះ ផន ស្រីពី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss Cosmo នៅឯប្រទេសវៀតណាមនាខែធ្នូ ខាងមុខបន្ទាប់ពីបវរកញ្ញា អ៊ិន លក្ខិណា តំណាងប្រទេសកាលពីឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy16-GfHzNatMj1Ud4SaszyaNxmHNFzenX3wYTXwlCqU4H8O5IW7B60Dv4Y5eFuTbZhz21qFLJ4eO4PMyd2DUm47sqOUO7laZr8u4LP2CK8McmE1qFCxKrk7-1HdoGbJLiU4Mg-PpbRGENaed-QrTSvvg6VXY5Q_bXP6fglg2GqFx4RPDJGT6VOD2dFr3t/s2048/image_2025-05-31_08-52-27.png
គួរបញ្ជាក់ផងដែរថា ស្ថិតនៅក្នុងវិស័យបវរកញ្ញា ផន ស្រីពី គឺបានប្រកួតឈ្នះនៅក្នុងថ្នាក់ខេត្តកំពង់ចាមនៃកម្មវិធី Miss Grand Cambodia 2024 ។ ក្រោយមកនាងបានតំណាងឱ្យខេត្តកំពង់ចាមប្រកួតនៅក្នុងថ្នាក់ជាតិដោយបានជាប់លំដាប់រងទី៥នៃការប្រកួត Miss Grand Cambodia 2024។ ផន ស្រីពី ទទួលបានឱកាសពិសេសពីលោកស្រី អ៊ឹម សុគន្ធា ដោយជ្រើសរើសនាងជា Miss Intercontinental Cambodia 2024 ហើយបានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ ប្រកួតនៅលើទឹកដីអេហ្ស៊ីប Miss Intercontinental 2024 កាលពីខែធ្នូ ឆ្នាំមុនដោយបានបើកទ្វាកម្ពុជាចូល TOP លើកដំបូងក្នុងការប្រកួតកម្មវិធីនេះដោយជាប់ចំណាត់ថ្នាក់ TOP22៕