ប្រទេសន័រវេស បាននឹងកំពុងសាងសង់ផ្លូវរូងក្រោមសមុទ្រដែលវែងបំផុត និងជ្រៅបំផុតក្នុងពិភពលោក ដែលមាន ឈ្មោះថា Rogfast។
.png)
គម្រោងនេះ មានជម្រៅសមុទ្រ ៣៩២ម៉ែត្រ និងប្រវែងផ្លូវ ២៦គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Randaberg និងទីក្រុង Bokn។
បច្ចុប្បន្ន ដើម្បីឆ្លងកាត់ទីក្រុងទាំង២នេះ គេត្រូវចំណាយពេលជិត២១ម៉ោង ធ្វើដំណើរតាមផ្លូវហាយវេឆ្នេរសមុទ្រ E39 ដែលមានចម្ងាយជាង១១០០គីឡូម៉ែត្រ ឬធ្វើដំណើរតាមនាវា។.png)
ក្រោយសាងសង់រួច អ្នកធ្វើដំណើរចំណាយត្រឹមតែ៣០នាទីប៉ុណ្ណោះ ទីក្រុង Randaberg និងទីក្រុង Bokn ដោយមានទំនុកចិត្ត និងសុវត្ថិភាណបំផុត។
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានពន្យារពេល ក្រោយជំងឺរាតត្បាតកូវីដ១៩បានវាយលុក។.png)
បន្ទាប់មក គម្រោងនេះ បានចាប់ផ្តើមសាងសង់ឡើងវិញ និងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣ ដោយចំណាយថវិកា៤៦ពាន់លានដុល្លារ៕










