ការប្រកួត Miss Cosmo Cambodia 2025 របស់ ប៊ី សុធារី MCC 15 មិនទទួលបានជ័យជម្នះក្នុងនាមជាម្ចាស់មកុដដែលនឹងតំណាងប្រទេសនោះទេដោយនាងជាប់ runner up នៅក្នុងការប្រកួត។ ប៉ុន្តែនៅពេលដឹងរឿងនៅពីក្រោយទស្សនិកជនបានកោតសរសើរ ប៊ី សុធារី យ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់នាងក្នុងប្រកួតឱ្យដល់ទីបញ្ចប់ ខណៈនាងស្ទើរតែបោះបង់ការប្រកួត និងជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំង។
.png)
នៅរាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Cosmo Cambodia 2025 គឺបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ ផន ស្រីពី ចំណែកឯ ប៊ី សុធារី បានជាប់ runner up នៅក្នុងការប្រកួតនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ប៊ី សុធារី បានឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថានាងមិន Sad នោះទេទោះបីជាមិនបានឈ្នះក្នុងការប្រកួតប៉ុន្តែប្តូរមកវិញជាការស្រាលខ្លួនខ្លាំង។ សុធារី បានទម្លាយទៀតថានាងមិនចង់បន្តការប្រកួតតាំងពីមុនចូលឆ្នាំហើយនាងក៏បានប្រាប់ខាងកម្មវិធីដែរនាងនឹងនៅតែបន្តការប្រកួតរហូតដល់ចប់ ប៉ុន្តែនាងនឹងមិនយកអ្វីទាំងអស់។

runner up Miss Cosmo Cambodia 2025 បានបន្តទៀតថា នាងបានព្យាយាមអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះទោះបីជាមិនបានជាប់ Winner ក៏ដោយនាងនៅតែសប្បាយចិត្តព្រោះនាងបានធ្វើអស់ពីសមត្ថភាពហើយនាងទទួលបានការគាំទ្រការស្រលាញ់ច្រើន។ ប៊ី សុធារី ក៏បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ដែលក្លាយជា Miss Cosmo Cambodia 2025។

តាមរយៈវីដេអូមួយទៀត ប៊ី សុធារី បានបង្ហាញថានាងមានបញ្ហាសុខភាពគឺខ្វះគ្រាប់ឈាម គ្រាន់តែការឈឺងើបមិនរួចអស់ជិតកន្លះខែ ឈឺដល់ថ្នាក់សូម្បីតែដើរ ដើរមិនរួចតែនាងមិនបង្ហាញនោះទេព្រោះគិតថា បើនាងយករឿងនេះមកនិយាយនឹងមានការគិតថានាងយកនិយាយដើម្បីចំណាប់អារម្មណ៍។ ប៊ី សុធារី ថានាងធ្វើអស់ពីសមត្ថភាពធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងដោយនាងបានសារភាពថានាងពិតជាហត់ហើយថ្ងៃប្រកួតផ្តាច់ព្រ័ត្រនេះនាងក៏ឈឺដែរប៉ុន្តែនាងមិនដឹងថាធ្វើយ៉ាងមិចនាងមានតែធ្វើអស់ពីសមត្ថភាព។
គួរបញ្ជាក់ផងដែរថា ដ្បិតតែ ប៊ី សុធារី ពុំអាចតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែរូបនាងទទួលបានការស្រលាញ់និងការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ៕
		
	









