ថ្មីៗនេះ អ្នកស្រាវជ្រាវរបស់អង្គការ NASA បានរកឃើញថាលំហាត់ប្រាណសាមញ្ញមួយប្រភេទ គឺការលោតចុះ-ឡើងលើ trampoline (ដែលគេស្គាល់ថាជាឧបករណ៍សម្រាប់លោត) អាចមានប្រសិទ្ធភាពជាងការរត់ធម្មតាដល់ទៅ ៧០% ។
ដើមឡើយការសិក្សានេះ គឺដើម្បីជួយឱ្យអវកាសយានិកស្តារឡើងវិញនូវភាពរឹងមាំនៃសាច់ដុំ និងឆ្អឹងបន្ទាប់ពីពេលវេលានៅក្នុងលំហប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ថាជាលំហាត់ប្រាណដ៏មានឥទ្ធិពល និងមានផលប៉ះពាល់ទាបសម្រាប់មនុស្សគ្រប់វ័យ។
ហេតុអ្វីបានជាវាមានប្រសិទ្ធភាពម៉្លេះ?
មិនដូចការរត់លេងនោះទេ ការលោតចុះ-ឡើង ពាក់ព័ន្ធនឹងការលោត ដែលបង្កើតការផ្លាស់ប្តូរថេរនៃសម្ពាធ និងទំនាញផែនដី។ កម្លាំងទាំងនេះធ្វើឱ្យកោសិកាទាំងអស់នៅក្នុងរាងកាយសកម្ម ដោយផ្តល់នូវការហាត់ប្រាណពេញរាងកាយដោយមិនធ្វើឱ្យសន្លាក់មានសម្ពាធ។ NASA បានរកឃើញថា ការលោតចុះ-ឡើង ត្រឹមតែ ១០ នាទី ផ្តល់លទ្ធផលដូចគ្នា ឬប្រសើរជាងការរត់រយៈពេល ៣០ នាទី ខណៈវាធ្វើឱ្យជង្គង់ កជើង និងត្រគាក កាន់តែងាយស្រួលក្នុងការធ្វើចលនា។
ខាងក្រោមនេះជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការលោត Trampoline៖
-ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង និងសួត
-បង្កើតកម្លាំងសាច់ដុំ និងតុល្យភាព
-បង្កើនសុខភាពប្រព័ន្ធភាពស៊ាំដោយធ្វើអោយប្រសើរឡើងនូវលំហូរនៃកូនកណ្តុរ
-ជួយក្នុងការបន្សាបជាតិពុលក្នុងខ្លួន
-កាត់បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជាជម្រើសដ៏រីករាយ និងចំណេញពេលវេលាផងដែរ ជាពិសេសសម្រាប់អ្នកដែលមានកាលវិភាគមមាញឹក។
ដូចនេះ អ្វីដែលអ្នកត្រូវការគឺត្រឹមតែ trampoline តូចមួយប៉ុណ្ណោះ ហើយអ្នកអាចចាប់ផ្តើមជាមួយនឹងវគ្គខ្លីៗ ជាមួយភាពងាយស្រួលនៅក្នុងផ្ទះរបស់អ្នក។ វាមានសុវត្ថិភាពសម្រាប់អ្នកចាប់ផ្តើមដំបូង មនុស្សចាស់ ឬអ្នកដែលស្វែងរកវិធីដែលមានដែលមានផលប៉ះពាល់ទាបដើម្បីរក្សាតុល្យភាពក្នុងរាងកាយ។
ជាចុងក្រោយ ប្រសិនបើអ្នកកំពុងស្វែងរកវិធីរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព ការលោតចុះឡើង អាចជាដំណោះស្រាយដ៏ល្អឥតខ្ចោះ។ គាំទ្រដោយ NASA និងអ្នកវិទ្យាសាស្ត្រ វាបង្ហាញថាពេលខ្លះការលោតគឺប្រសើរជាងការរត់៕