Home Blog Page 443

មានដឹងអត់? តំបន់មួយនៅលើភពពុធត្រូវបានគេដាក់ឈ្មោះតាមឈ្មោះ «អង្គរ» របស់ខ្មែរយើង

0

ដូចធ្លាប់ដឹងស្រាប់មកហើយថា កេរ្តិ៍ឈ្មោះរបស់ «ប្រាសាទអង្គរវត្ត» មានភាពល្បីល្បាញ និងត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោកថាជាសម្បត្តិបេតិភណរូបីសម្រាប់មនុស្សជាតិ។ ប៉ុន្តែតើធ្លាប់ជ្រាបដែរឬទេ? ក្រៅពីមានភាពល្បីល្បាញនៅលើភពផែនដី ឈ្មោះថា «អង្គរ» ក៏ត្រូវបានគេយកទៅដាក់ឲ្យប្រើប្រាស់នៅតំបន់មួយលើភពពុធផងដែរ។ តំបន់នោះត្រូវបានគេហៅថា «Angkor Vallis »ឬ «ជ្រលងអង្គរ» តើវាមានអ្វីទាក់ទងនឹង «អង្គរ»? ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyfnVvjTCJb7pNqkOAIT1kB-ttFHtVDnyVHY0fyKkZ0-XmkyzanUlR6co-mTn7bfCII7O9GNYSSlYgIL4SgmpePMxhOA48WjLUQ3S9_zkQ2N_7VlLAUejrAgxEqRhZ8VyQtjVwpQ2iwsbDolsN95YRHk7RRUCQPP3F4qYf0cAJcemoFk5Kl3s_vh6weffz/s1280/photo_2025-06-03_12-04-34%20(2).jpg

កាលពីខែមេសា ឆ្នាំ២០១៣ អង្គការ NASA បានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួនអំពីឈ្មោះប្រព័ន្ធភពដែលត្រូវបានអនុម័តសម្រាប់តំបន់នៅលើភពពុធចំនួន៥ ក្នុងនោះមានជ្រលងភ្នំមួយដែលត្រូវបានគេដាក់ឈ្មោះថា «Angkor Vallis» ដែល “អង្គរ” បើគិតតាមវចនានុក្រមសំស្រ្កឹតគឺសំដៅលើពាក្យ “នគរ” ដែលមានន័យថា ទីក្រុង រាជធានី ឬ អាណាចក្រ។ ចំណែក “Vallis” គឺជាភាសាឡាទីន ដែលមានន័យដូចនឹងពាក្យ Vally របស់ភាសាអង់គ្លេស និងមានន័យថា “ជ្រលង”។ ដូច្នេះ «Angkor Vallis» បានន័យថា «ជ្រលងអង្គរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYhFkOWbtRJuKwh-QNoQzYBLaq5Ssvm4xbr_baGkCmo0h5IG_72FwvME9zWLtIPAc9xuSwb80cJto3E5YUeoMHtLTklvSxvAgt-iecg5PPKZ2W8hPALlhFhSZ-5OmnP9ii1S1gs67AmUn6mlHWPfegQTCKyhSEbOQ3kwHfmErnoFB5u9Tsb2wWjRCTfz_/s1280/photo_2025-06-03_12-04-34.jpg

ការដាក់ឈ្មោះជ្រលងភ្នំនៅលើភពពុធថា «ជ្រលងអង្គរ» នេះ ត្រូវបានធ្វើឡើងដោយសហភាពតារាសាស្រ្តអន្តរជាតិ International Astronomical Union ហៅកាត់ IAU។ រូបថតជាច្រើនរបស់តំបន់ Angkor Vallis នេះគឺបានមកតាមរយៈការថតដោយផ្កាយរណប MESSENGER របស់អង្គការ NASA នៅក្នុងឆ្នាំ 2006។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjBaqOZ8rsfDfn7ZFM0twgJ1Gjlr06S-WezU7egdxuiFSons6K1kTqFo4eV-0w-5L5Y4sfG9my1sv2MvyJoqyyYfBIymevcig3qSAWIlCkE5NXwCTawRmd6_79tSRrxuHJlnU3lD0XefGLHBBoE6Ito5DnKtCbaD3ykqFvU9JIS4DK0JxzbRCbFAIoCl3_/s900/photo_2025-06-03_12-04-35%20(2).jpg

យោងតាមការបកស្រាយរបស់ IAU អំពីការជ្រើសរើសឈ្មោះនេះមកដាក់ឲ្យតំបន់ខាងលើ គឺផ្អែកលើបទដ្ឋានលក្ខណៈភូមិសាស្រ្តនៃតំបន់នោះ ធ្លាប់ជាតំបន់ដែលមានទឹកហូរកាត់ និងមានសណ្ឋានជាបណ្ដាញទឹកក្រុងបុរាណ ដូចនេះតម្រូវឲ្យមានការដាក់ឈ្មោះតាម ទន្លេបុរាណ ឬក្រុងបុរាណ ដែលមានសារៈសំខាន់ខ្លាំងនៅលើភពផែនដី។ មតិភាគច្រើននៃក្រុមការងាររបស់ IAU បានជ្រើសរើសឈ្មោះ «អង្គរ» ដែលជាទីក្រុងបុរាណដ៏ល្បីល្បាញ និងជាអាណាចក្រដ៏រុងរឿងបំផុតរបស់កម្ពុជា។ បន្ថែមពីនេះ ទីក្រុងអង្គរ ក៏ជាទីក្រុងមួយដែលមានជំនាញវិស្វកម្មគ្រប់គ្រងទឹកដ៏អស្ចារ្យផងដែរ។ ដូចនេះ AIU យល់ថាការយកឈ្មោះ«អង្គរ» យកទៅដាក់នៅតំបន់ខាងលើនោះ គឺពិតជាស័ក្តិសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKjMPm0bTbP4HRxbTyx42RyyR_sK3fN2StVXeZ0PZ5tOxHwZkm8aTXG-Wp3A7giJSRmaTlsbo2goZGc6TLmYEUFnJ2p1z7Ob0u1dSx5i2UCKSPedrFGmdOIusat9N_KgqyA8sVHgdvGRKJ6IeSUmDLRNmWZ6xXGaxmETNIAc-SJLrXSxLrnpwTYJy6vyte/s1024/photo_2025-06-03_12-04-35.jpg

គួរបញ្ជាក់ថា ទីតាំងរបស់ Angkor Vallis នៅលើភពពុធ គឺស្ថិតនៅតំបន់ Margaritifer Terra លើរយៈទទឹងខាងជើង 56.2° ដល់ 58.4° រយៈបណ្តោយខាងកើត 112.7° ដល់ 115.6°។ មានប្រវែងបណ្ដោយ 86គីឡូម៉ែត្រ ទទឹង 20គីឡូម៉ែត្រ។ ក្នុងការធ្វើដំណើរទៅកាន់ Angkor Vallisនេះ គេត្រូវជិះរ៉ុកកែតរយៈពេល ៤-៧ខែទើបអាចទៅដល់ ប៉ុន្តែបរិយាកាសនៅទីនោះមិនអំណោយផលសម្រាប់ជីវិតក្នុងការរស់រាននោះទេ៕

 

 

ទិញមកថ្លៃ តែបានផលតិច! ឯកឧត្តម ម៉ុង ឬទ្ធី ស្នើឱ្យមានការពិនិត្យការនាំចូលជីពីប្រទេសជិតខាង

0

ថ្លែងនៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុង ឬទ្ធី សមាជិព្រឹទ្ធសភាបានស្នើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីគីមី ពូជផ្លែឈើ និងពូជសត្វពី ប្រទេសជិតខាង។

ឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងថា៖”ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលថា សុំមេត្តាត្រួតពិនិត្យការនាំចូលជី សំខាន់គុណភាពកុំគេយកជីគ្មានគុណភាពលក់ឱ្យកសិករ យកមកដាក់ស្រែចម្ការ ទៅទទួលបានផលតិច ហើយតម្លៃ ជីខ្ពស់”។

ឯកឧត្តមបណ្ឌិត យល់ឃើញថាការងារធ្វើកសិកម្មដាំដុះ ត្រូវការលក្ខខណ្ឌចំពោះមុខ គឺជី ទឹក ដីដែលមានជីវជាតិ តែដីដែលគ្មានជីវជាតិយើងត្រូវកែប្រែដីទើបអាចដាំដុះបាន ។ បើយើងគិតយកតែដីល្អ យើងរកដីពីណាបាន ដូច្នេះយើងត្រូវកែប្រែដី។

បន្ថែមពី ឯកឧត្តម ម៉ុង ឬទ្ធី សង្កត់ធ្ងន់ថា៖”ការនាំជ្រូកចូលពីប្រទេសជិតខាងក៏ត្រូបត្រួតពិនិត្យឱ្យបានល្អិតល្អន់ ព្រោះសត្វជ្រូករស់ក៏គេអាចដាក់គីមីដែរ”។

ផ្ទុយមកវិញ ឯកឧត្តម ម៉ុង ឬទ្ធី ក៏បានស្នើឱ្យយប្រជាពលរដ្ឋងាកមកធ្វើការកែច្នៃសាច់ត្រី ដូចផ្អក ប្រហុក ឬសាច់គោក៏អាចធ្វើជាផ្អកបានដែរ៕

លោក ហ៊ុយ យ៉ាឡេង រងការរិះគ.ន់ ខណៈលោក ដាវុធ ពោលចំៗបែបនេះ

0

ថ្មីៗនេះផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានប្រកាសជាសាធារនណៈលក់ ក្រលៀនមួយចំហៀងរបស់ខ្លួនដើម្បីយកលុយមកផលិតភាព។ ទោះយ៉ាងណា ការប្រកាសបែបនេះលែងសូវមានប្រសិទ្ធភាពសម្រាប់លោកទៀតហើយផ្ទុយមកវិញទទួលបានការរិះគន់។ ងាកទៅទៅកាន់លោក ដាវុធ ជាផលិតករនិងជាពិធីករមួយរូបបានពោលចំៗបែបនេះតែម្តងទៅកាន់លោក ហ៊ុយ យ៉ាឡេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhen_Apg8UFd2UBdxJMR7fIfmkYqQPNLj2eVTCZp_at61qfTzrnXyKDpqAENhmYugGYe458dYukzKv0RXAXvypVMWZxHGe3CrvW2dUORYnhc4iYaQbIRztwq_I_vlsD2rRz2OWtMvFIbVGUAFYgf_3LNvedNrUVRYhLf9AyYB6F147uW5660IIo9kaoWKKD/s2048/image_2025-06-03_09-04-18.png
នៅព្រឹកថ្ងៃទី៣ ខែមិថុនា លោក ដាវុធ បាន Screenshot ការបង្ហោះរបស់លោក ហ៊ុយ យ៉ាឡេង អមជាមួយនឹងសម្តីថា «ឃើញ post នេះ ខ្ញុំអស់សង្ឃឹម ហើយក៏មិនដឹងថា បងចង់បានអ្វីឱ្យប្រាកដ! បងចង់លក់ក្រលៀន ឬ ចង់បានជំនួយតាមរយៈ QR code ធនាគារបង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcFztaVuOW7pDuj51uLS4YKI6-QifIAgwknGg4KmRWsTDkAeRu1GJppbI2H7IKLIrL1pip0rl1mAmNqNsKjIIPZtsOzJaIQoXwqUJJsGj8BxQn3JmjzsUBL_NIsfg0Um4kUFmAGzGwBqnW5YppZOPM3FPSwwt_Z0gPDgVj5oz480T_oQGBhsiHm7UFVnW/s1180/image_2024-07-16_11-34-20.png
ជាមួយគ្នានេះដែរការបង្ហោះរបស់លោក ហ៊ុយ យ៉ាឡេង កាលពីថ្ងៃទី២ មិថុនា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមិនសូវជាសម្តែងការអាណិតអាសូរប៉ុន្មាននោះទេផ្ទុយមកវិញមានមតិមួយចំនួនបានរិះគន់ការប្រកាសរបស់ផលិតករ «ដើម្បីកូន» ដែលលក់ក្រលៀននៅលើបណ្តាញសង្គមដើម្បីបានលុយយកមកផលិតភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaL7vsUsS0sjq_770zUXneXxKTKeYnY1ncNrtIGOeMjJ3NwBgoCq5KeMylInBqjJI2VmMyiCUEgRwVwdKCElkZVDVvWYcR2Wlsoc8QNiHVPAsplF78TnNwrWsRc_6JRH25cGa-C0TFqonGJ4nT6Flr9EKSaWOyQw0c5uHrHQZpHqPRxo0CFCTqjYk7cr4J/s1536/image_2025-06-03_14-38-44.png

គណនីហ្វេកប៊ុកមួយបានបញ្ចេញមតិថា «ខ្ញុំមិនបំបាក់ទឹកចឹត្តលោកពូនោះទេ ក៏ប៉ុន្តែតាមខ្ញុំចាំស្ទើតែរាល់ភាពយន្តដែលពូបានដឹកនាំ នឹងថត ភាគច្រើនគឺខាត នឹងមិនសូវមានអ្នកទៅមើលច្រើនទេសុទ្ធតែជារឿងខាតបើខ្ញុំវិញឈប់ដឹក ឈប់ថត រកមុខរបរផ្សេងពីនេះវិញ ព្រោះឆ្អែតនឹងខាតហើយ វាឈឺចាប់ណាស់ ធ្វើបែបនេះ គឺធ្វើបាបខ្លួនឯងនោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQeK09RrE1nxdrEaBHPDamdmR7cTshumwCxxmjGYcc_Mg8ISkZAgSZb468f3XSXeRm15uHptIKt-BPHDQml2yQEjzj0w-ZQHddFUYWm5fPQc4Kw9XOoR-8xbSlML9LnBz50kLRZKrMKaI7CA9dbsj2naUl5_-h4gfDKgOGBtXd6TByhrlwyfc6IoTANQch/s720/image_2024-07-16_11-34-21%20(2).png
គណនីផ្សេងទៀតបានលើកឡើងថា « បើចង់ល្បីបងគ្រាន់តែ ដឹកទៅ កុំចង់ធ្វើតួឯកនិយាយត្រង់ចុះបង រឿងបងក្រោយៗខ្ញុំព្យាយាមគាំទ្រនិងតាមដាន ណាស់មើលគ្រប់រឿងដោយសារពាក្យថាខ្មែរជួយខ្មែរ តែជាក់ស្តែងគុណភាពខកចិត្ត និងអន់គ្រប់រឿង។ ការសម្តែងឆ្គង សាំ ដដែលៗ គ្មានន័យល្អ វ៉ល់ៗ។ និយាយរួមបង បើសាច់រឿងអន់ហើយទោះកាមេរ៉ាកម្រិត Hollywood ក៏គ្មានអ្នកមើលដែរកុំថាឡើយបងលក់ក្រលៀនមួយ ទោះលក់ទាំងពីរក៏នៅតែដដែល…។ សុំទោសបង ដាច់ចិត្តនិយាយត្រង់ម្តងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsZsyC0PdS3Fcv9Q8DVQBuP_Yh2D5ybRQBXX2jvjo9UxciABxy6ZHp3G-vPs-4V-gDwkEpmUTSd1FTBRXeCYM2i3_9xGSswstGtdRpJ90p52lYX-zBn7mXyef0LxopMwQ2E9fthP3byu-CMmind9_JIwquMEXF8qunDe2zGuKTvQATMx3LjsHkLsT-b8H9/s1365/image_2025-06-03_09-04-17.png

«មានក្មេងម្នាក់នោះ មិនមានបទពិសោធន៍ថតកុនផង នៅអាចរក80000មកបាន ចុះលោកម្តេចមិនសាករកអ្នកវិនិយោគមើល ក្រែងបានខ្លះចាំបាច់អីដល់ថ្នាក់នេះ ណាមួយវាខុសច្បាប់ទៀត។ ស្នាដៃលោកក៏មិនអន់ដែរ ល្អមើលមានអត្ថន័យទៀត។ ធ្វើតាមលទ្ធភាពទៅម៉េចផលិតករខ្មែរត្រូវលះបង់ដល់ថ្នាក់ហ្នឹង? កុំដល់ថ្នាក់ហ្នឹងអីប្អូន !គិតឡើងវិញ មិនមែនគ្រប់គ្នាគេមិនស្រឡាញ់វិស័យភាពយន្តខ្មែរទេ តែមានរឿងខ្លះៗដែលគេមិនចូលចិត្ត។ ស្រឡាញ់ តែមិនចូលចិត្ត ចូលចិត្ត តែមិនចង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnci8xVXbZtxmxjUHvt8BXAr4gZETfxrdliLBEPNbOiSfE_bL5ugJixnjLs0_HZNS60KJ40syqJydNwfxjOVNnilW7mZw7-u9ZPIkFLiqHe-9g3OYUUledmSVj07W8Fyo0af3Ew7sd3B1GfEUV8BWibTOvREND9IMuwge6ku0ihPWET5UJOLfofCm2I4nE/s1443/image_2024-07-16_11-34-18.png

ជាមួយនឹងការលើកឡើងខាងលើនេះទស្សនិកជនមួយចំនួនទៀតបានបង្ហាញថានេះជាស្ទាយ៍ដដែលៗរបស់លោក ហ៊ុយ យ៉ាឡេង ដែលតែងតែប្រកាសលក់នេះលក់នោះរហូតធ្វើឱ្យទស្សនិកជនគិតថាការដែលផលិតកររូបនេះធ្វើបែបនេះធ្វើឱ្យខូចឈ្មោះទៅដល់ផលិតករផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ហ៊ុយ យ៉ាឡេង ធ្លាប់បានប្រកាសលក់ដី លក់ផ្ទះ លក់ឡាន បញ្ចាំងស៊ីក្លូ រហូតដល់ប្រកាសលក់ក្រលៀននេះទៀត៕

មនុស្ស៣នាក់ ត្រូវបញ្ចូនទៅពន្ធនារគារ ក្រោយត្រូវចោទប្រកាន់ពីបទ “ធ្វើឱ្យខូចទឹកចិត្តកងទ័ព”

0

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនលោក ហង្ស សំណាង រួមទាំងបក្ខពួកពីរនាក់ផ្សេងទៀតដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmEqn_KcfbBHY59YF-aYPr4o_k9HreZPP-TsiEeU29zkHPkvClW9fJQwIYFJGN_6OiBbXG7CwFymc8tf9FiSQgqrnqPAmXERL20ErK_718dU_60oGTtJAhd3isNGaHNNZYMBtUboC0qP8REsRydI5qMxUY-GF9tI1YgENUakvSUZl0ZtWjgRsVWXTz4dK/s985/image_2025-06-03_13-56-22%20(2).png

ជនត្រូវចោទទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, កុញ វាសនា និង រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖

ទី១៖ ញុះញង់ឱ្យមានការរើសអើង
ទី២៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2K4zLO2aIb-zP8EWVSskhBs5J2_qL3WVo08cKHudLEPjHcZmMSvTkG4FnNDjahPfTbul0ckem16vQVD9hGffdjygjC8-l4rZISlGk2c_XC_WfhZ1HOG0-M8yqMooQywtctVlVD4O3ErbQ5NFQD9WYPDwXBo2TVsqcCUGXi_9vHdNgDIIG-ihyphenhyphenEzQda0rY/s1280/image_2025-06-03_13-56-22.png

ជនទាំង៣ បានប្រព្រឹត្តបទល្មើស បង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ នៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6x_xSHV9xad_Bhh_iHqwisZSeBZuqkjY1oCCe-iaMP7NL-o3pzHJkbyHuRfyhmLzFK8P3ShpHkNKlKDnr5t8O9ifIE8xZszi5S19Zd5o_1UWYPemgLvBQ0KrD6ee0oDNdmnJ3VUewpCkmIkGMyndpUdcPRPnw4WyszXbfs-tzlDZVBPE5ZgVzL7gQ2Vui/s1280/image_2025-06-03_13-56-21.png

នៅក្នុងឃ្លីបវីដេអូ លោក ហង្ស សំណាងបានសម្ភាសបុរស ២នាក់ដែលតាំងខ្លួនជាយោធិនដោយមានខ្លឹមសារថា៖” ក្រសួងការពារជាតិមិនបានយកចិត្តទុកដាក់លើកងទ័ពដែលការពារព្រំដែនទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9H5OdIgA8m6wlHH9HCL_XzNu3QbasJBxeBtsMPujQMqnH-nA4dpDxgj2NYbxYYSMANkWu35SGtEPfGppXmn4LrFdr4FtjaNlprB-iL14-pFHyazBgOqPL2uDP4Mkf7oEkS9tYckmyypKTnPg6IQwonf3xy6jmdz0INm5ddcAqGW38X-q0PgF__a8upUhp/s1280/image_2025-06-03_13-56-23.png

ក្រោយមក លោក ហង្ស សំណាងក៏បានលុបឃ្លីបវីដេអូនោះចោល និងបានចេញវីដេអូសូមទោសជាសាធារណៈនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ តែក្នុងថ្ងៃដដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការ៕

 

តួកគីពិន័យប្រាក់អ្នកដំណើរណាដែលប្រញាប់ក្រោកឈរពេលយន្តហោះកំពុងចុះចតលើ Runway

0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសតួកគី នឹងពិន័យប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក សម្រាប់អ្នកដំណើរណាដែលប្រញាប់ក្រោកពីកៅអី និងកាន់វ៉ាលិសឈរតាមផ្លូវដើរ មុនស្លាកសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ក្នុងពេលយន្តហោះកំពុងចុះចតលើ Runway ពីព្រោះទង្វើនេះចាត់ទុកថា គឺជាការរំខានដល់អ្នកដំណើរផ្សេងៗ ពេលយន្តហោះចុះចតពុំទាន់រួចរាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkxhno15eYiCaeb8gVcPOzcQIarSsKmv4HjsxTnGsYVMp8_4fkBeRIoyfxb52z7xzUYke9Go9fReAtLS6pC3ADQW0XaALRQtOZS4MTXNrhxksgiObEZMAOdubgX7ZVP0cOPd6n-W0SX53fRgX48f1YvpBW68v4LzoT9CWh2BJKgom9s6RyLm0VzLrkQiIF/s1200/image_2025-06-03_14-15-59.png
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់តួកគីបានបង្កើតច្បាប់នេះ កាលពីដើមខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលសេចក្តីរាយការណ៍ថា អ្នកដំណើរជាច្រើននាក់បានងើបពីកៅអី ឬកាន់វ៉ាលិស និងយកសម្ភារៈផ្សេងៗចេញពីធ្នើរដាក់សម្ភារៈផ្នែកខាងលើក្បាល ដែលបង្កការរំខានដល់អ្នកដំណើរផ្សេងៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwlCapNe9tmTkeRwN7R90nHWQtxPXs0NG_ICuPwEuqeqE9SSQErcFgfTiIeis20h0Y4DNDknVkkOFr6HXBLqCcYsReGq2wnR6IsigKJVTepUMB0WrNwfZp70CfWh4EQ9vy7VlWRkDYGSTks5OtTqGl_MKbi8ooN9R7s-_M7TsFtjfNoCk87LxUNivYFkt/s800/image_2025-06-03_14-15-55.png

ហេតុនេះ ចាប់ពីខែមិថុនា តទៅ ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវតែប្រកាសលើយន្តហោះឱ្យអ្នកដំណើរជ្រាបពីច្បាប់ថ្មី គឺអ្នកដំណើរត្រូវតែអង្គុយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ហាមឈរតាមផ្លូវដើរ និងហាមបើកធ្នើរដាក់សម្ភារៈខាងលើក្បាល រហូតដល់ភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ ។ ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវរាយការណ៍ទៅមន្ត្រីរដ្ឋបាលអាកាសចរណ៍ស៊ីវិល ករណីអ្នកដំណើរណាម្នាក់ល្មើសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVMjk_kXIONibLxD2SFmIyyH_sLBLkoAGg_Ef3raDNux9V6h4mrhbKASWDbNj__Wa9z9mClLzF_Sqr-XyzAurHmUjepEP-nmkUuVYINXAqir_7pqMxrnQh9e5Kst_hbaPUK_mqOZy-0PHFCq9Pn2cG31X1ymn1qRhZ-_ewv-OLiH105gkYlJMJSzBfeSlQ/s1536/image_2025-06-03_14-15-54.png
Turkish Airlines គឹជាក្រុមហ៊ុនអាកាសចរណ៍របស់តួកគី បានប្រកាសអនុវត្តតាមច្បាប់ថ្មី ដោយប្រកាសឱ្យអ្នកដំណើរទាំងអស់ជ្រាបពេលអាកាសយានិកកំពុងចុះចតយន្តហោះថា បើអ្នកដំណើរពុំអនុវត្តតាមច្បាប់ ក្រុមហ៊ុនអាកាសចរណ៍នឹងរាយការណ៍ទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិល ។ ការឈរតាមផ្លូវដើរពេលយន្តហោះចុះចតពុំទាន់រួចរាល់ចាត់ទុកថា គឺជាការរំខានអ្នកដំណើរផ្សេងៗ ហើយរដ្ឋបាលអាកាសចរណ៍ស៊ីវិលនឹងពិន័យប្រាក់អ្នកដំណើរនោះ ប្រមាណ ៧០ដុល្លារអាមេរិក ។ នេះបើតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ Euronews ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1sIHM3RAFoTPsCSo5Hv7RN_TuhJkpEqFYJ3-GRuQI8eRBKxvERApFTf1xrgbvxIta1RxhHkh4Yex6AqXKoVos3XlKp5Bm3E5CHQcS-Lqfzu5LXHyA32j9nS9iHGMIVOUS54OoBJYEu0uzWml0Z78npCgIM7jMZY4GHr5HYO4MUKjmJLIXcgBLBt_PUwRJ/s3000/image_2025-06-03_14-15-56.png

នេះជាការអនុវត្តច្បាប់ថ្មីនៅប្រទេសតួកគី ដែលអ្នកដំណើរមកពីប្រទេសនានាគួរជ្រាប ដើម្បីឱ្យកុំឱ្យមានបញ្ហាពេលទៅដល់អាកាសយានដ្ឋានតួកគី ។ ការយល់ដឹងពីច្បាប់ និងបម្រាមផ្សេងៗរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍នានា គឺមានភាពចាំបាច់ខ្លាំងណាស់ មិនថាអ្នកដំណើរក្នុងស្រុក ឬអ្នកដំណើរមកពីក្រៅប្រទេស ៕

ថៃកំពុងពិចារណាអំពីការឡើងតុលាការអន្តរជាតិ ក្រោយឃើញកម្ពុជាមានទំនុកចិត្តខុសធម្មតា

0

ប្រទេសថៃ ៖ អ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តឡើងតុលាការ។ ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា កម្ពុជាមានទំនុកចិត្តខុសពីធម្មតា ក្នុងការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានថៃ PPTV HD36 ចុះផ្សាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZvcQtoLJ1xu6f6SsnZzg3ckwAALlKKdb3uABzcxl0HVuLOltbTA_YhXcv-bbKbna2U24WfDTR8F2jnt9727jUWl8z-MyDuByUizis40l6WkNQ7cs3nsflH844EGtS1Z9HtLFVa1dpgBNMg8_ZTrl67_1r2SCXNxLucPrmiAY3PowTbV90VM9z3WAJ3tc/s1280/photo_2025-06-03_10-06-17.jpg
លោកសាស្រ្តាចារ្យ Panithan Wattanayakorn ដែលជាអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានវិភាគជំហររបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ហើយនេះគឺជាលើកទី៣ហើយដែលកម្ពុជាបបួលថៃទៅតុលាការអន្តរជាតិ។ ក្នុងនោះ សំណុំរឿង២មុននោះ គឺថៃជាអ្នកចាញ់ទាំង២លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYghfU4rtgadbAgx_v8MFdRaR37iAEAK8mgUhDUXDQ2uADzMgQ5hyphenhyphentgrEC3RcZgJ9AY_BYjAbmCgn-p4nJ7i6KzJ0EcB2TcaqtuIjxYsE8BIFFyOuvrIiAxZDoPZRWgVU9i_dYqdStCKynQC7GwgfxUCiQAbTZ6jS-eTxMqTSHute0XhMtgpl7dUrD1m-H/s990/photo_2025-06-03_09-11-15.jpg

លោក Panithan ព្រមានថា «ថៃត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះកម្ពុជា ហាក់មានការជឿជាក់លើរឿងអ្វីមួយ ដែលថៃអាចយល់មិនដល់។ មួយវិញទៀតកម្ពុជា ជាប្រទេសសម្បូរសម្ព័ន្ធមិត្ត ដូច្នេះគោលនយោបាយការទូតកម្ពុជាលើនេះ ថៃពិបាកនឹងប៉ាន់ស្មានណាស់។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlsAtvA5m_4bMMzP0t1YcEzy8ZYzbSOx3zoIVy8_tmijpzGqJ_lRMhV7MmiJ2gyfm-d09n04sDxHTFU4TULg1ocXpf00hAFM0WIF8fJ4JXiX92CgOeZFJkr3fQSAXYQK1-x67x3UnkBgF-97-3r1d2Tb8Oz7Bb-5N6OdmydXqshmP0g2QFjI654DlYyXh/s1280/photo_2025-06-02_11-52-44.jpg

លោកបានបន្តថា «ថៃត្រូវវាយតម្លៃឲ្យបានហ្មត់ចត់ ថាគួរទៅដោះស្រាយនៅតុលាការអន្តរជាតិឬអត់? ព្រោះកាលពីអតីត ឯកសារ និងភស្តុតាងនានាដែលភាគីថៃបញ្ជូនទៅ តុលាការអន្តរជាតិ មិនបានសូម្បីយកទៅពិចារណា។ បើតាមទស្សនៈខ្ញុំ ថាតើគួរឡើងតុលាការឬអត់នោះ? ខ្ញុំគិតថាគួរមើលក្រុមអ្នកច្បាប់របស់យើងជាមុនសិន។ ប៉ុន្តែបើក្រឡេកមើល ពីហានិភ័យ និងអាកប្បកិរិយារបស់ភាគីកម្ពុជាចំពោះបញ្ហាលើកនេះ ហាក់មានទំនុកជិត្តខុសធម្មតា។ ព្រោះសាកគិតទៅមើល៍ បើគេគ្មានទំនុកចិត្ត តើគេអូសយើងឡើងតុលាការធ្វើអ្វី?» ទាំងនេះ គឺជាពាក្យសំដីរបស់លោក Panithan Wattanayakorn ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9dmGdhfKxsKiPG1XuIBmUg0THDTrIQCRiR40odN8_P2J8HvhkEhkwsAYGsKOSS-qMO1EMAaPSiJTJe1VkgGDU78y1ZIJAw8lxzeYFcFUoAB-ReyzmCPCB4asQj7DqERYeIkLL1Ao9VmTGwBIg5laSU88TNT2UMo68RSYpbhDWgW7BwhyphenhyphensoXEAa9EYDCN5/s1200/photo_2025-06-03_10-06-18.jpg
គួររំលឹកថា ស្ថានភាពតានតឹងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃបែបនេះ គឺកើតមានបន្ទាប់ពីទ័ពថែបានឆ្មក់ចូលបា.ញ់ប្រហារទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា ដែលបានធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅខ្លាំង ខណៈពេលនេះកម្ពុជាកំពុងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លា.ប់របស់ទាហានកម្ពុជាមួយរូប និងត្រៀមយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕

នាយករដ្ឋមន្ត្រីថៃពុំបានបញ្ជាឱ្យបិទព្រំដែនជាប់កម្ពុជាដូចសារព័ត៌មានថៃចុះផ្សាយទេ និងប្រាប់ពលរដ្ឋរបស់ខ្លួនកុំបារម្ភ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ពីការពុំបិទច្រកព្រំដែនកម្ពុជា-ថៃ ហើយច្រកព្រំដែនទាំងអស់នៅតែបើកឱ្យពលរដ្ឋលក់ដូរតាមធម្មតា ។ ហេតុនេះ សូមពលរដ្ឋថៃកុំបារម្ភពីការបិទព្រំដែនជាប់កម្ពុជា ដោយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចាត់កងកម្លាំងសន្តិសុខមើលការខុសត្រូវនៅតាមព្រំដែននាថ្ងៃឈប់សម្រាកកន្លងមក និងសូមពលរដ្ឋថៃកុំបារម្ភ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyaWqFiOq135RiJ_hDBp8_q2wtFAohbqhuuhOQPa3VtbNBf9lhUGlSblRUg3dN4_2O4m6vKsoRWLjbaDme5FqFAj4XjqH_4niENKAadhldHfoES6Nmg1JvqlUbDJrOqEKJfUP84tomOOeRJXkhESXh51brTEZG2ImT9ng0ShEcwByXLgIThJvhAL2t7yU/s1280/photo_2025-06-03_13-38-12.jpg

កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែឧសភា កន្លងមក លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានតាមដាន និងទទួលរបាយការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីកងកម្លាំងសន្តិសុខ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយលោកស្រីពុំបានបញ្ជាឱ្យបិទច្រកព្រំដែនកម្ពុជា-ថៃជាច្រើនច្រកតាមការចុះផ្សាយរបស់សារព័ត៌មានថៃទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE3f7OpIEEpw39AaoqXJkf8_fu_TmP4S3yiKTYVx1JUI67tqbQ46QQQ8Qj7_tSnE8_o3SMQ9_WFZqsfJ1uWR3AfmBydR_1Ue9dOnZtnsTjPpxbq57qXXqrxx6lPbeULe_y8KteJ3jpBQoN3WQ7Url8SXThlMfQCPDmZIVET6IJLm85yRPGxUXF0ZS6RR_G/s1280/photo_2025-06-03_13-38-11.jpg

    ស្ថានការណ៍ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកនៅតែលក់ដូរតាមធម្មតា គឺទាំងពលរដ្ឋខ្មែរ និងថៃ បានឆ្លងដែនទៅមកដើម្បីប្រកបមុខរបររកស៊ី ។ រីឯការនាំចេញទំនិញឆ្លងកាត់ព្រំដែនពីប្រទេសថៃទៅកម្ពុជាដំណើរការតាមធម្មតា ជាពិសេស នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល៤ថ្ងៃរបស់ថៃ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរចេញ-ចូលគ្រប់ច្រកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogDLLR59-4Tu-uqfQza8tyQuZMsvOd1qb9ls3fU9-dEZ7TYfLVxFx3SwdYVH_3hX7wrTKWsJWunLJnKysCNb3cH7eTFVEhAxCOutBVQ1Aa1RTfTOUXD_gkrWoh1zAk7Ug_aJa4u24Qoljb5u0J0a3VVf7vofXpMy6vEuq6G13wkUBigsL_K24dCmEM0Jn/s768/photo_2025-06-03_13-39-18.jpg

    លោក Jirayu បន្តថា មានមនុស្សមួយក្រុមនៅថៃព្យាយាមញុះញង់ឱ្យមានជម្លោះរវាងថៃ និងប្រទេសជិតខាង ហើយវាគ្មានផលប្រយោជន៍ដល់ពលរដ្ឋថៃជាង៧០លាននាក់ទេ ។ ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកគ្មានអ្វីគួរឱ្យបារម្ភ ហើយការលក់ដូរនៅតាមព្រំដែនមានសភាពអ៊ូអរធម្មតា សូមពលរដ្ឋថៃកុំបារម្ភ និងកុំជឿលើការផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUFIY1r_cVoj5TaL9L0kjtVhPuFH_5xjeXqxmfDaT31iG7_Nmlxzw6kWLs2xlHH0tAq_iXcU3gDrisFcjcZC9c61_kLTytWAvWN1oMzcOwEovuMGv_svm4vnBLfBCRYIw11nfe62npoI0Xcj0aGdg8CLiuyCAcBdnZ3j9uC-ngZRxiiC8xepbv_f2Komb/s1084/photo_2025-05-31_15-49-15.jpg

    នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ក្នុងនោះបិទច្រកព្រំដែនអចិន្ត្រៃយ៍ ៦កន្លែង និងបិទច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បន្ទាប់ពីពលរដ្ឋខ្មែរបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ គឺពុំមែនជាការពិតទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានបញ្ជាឱ្យបិទព្រំដែន រដ្ឋាភិបាលថៃសូមបញ្ជាក់ថា គ្មានការបិទច្រកព្រំដែនណាទាំងអស់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmP_XOi-qSEFV80W8BpHQzIh55XttL8nO68bQn1c9-rI9rM-kUY3tyKOh-LWFJP4P9W9-k-AJeNI0zEVrKbvjwGiY7CazAl-FwAwfyJgs-LdwaZWSSIytBKKOY1fVagKVNJr0z3XDTghSQDvWGYkBla-qUh3iupM6x3FY9oFkHfX6_EoA72jMij-Ndjim/s1024/photo_2025-05-31_15-55-12%20(3).jpg
    ចំណែកលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រសិនបើថៃបិទព្រំដែនជាប់កម្ពុជា គឺសេដ្ឋកិច្ចថៃនឹងមានបញ្ហាមិនខាន ។ លោកបានពិភាក្សាជាមួយកងទ័ពជាច្រើនលើក ដោយឯកភាពប្រកាន់ខ្ជាប់នូវផលប្រយោជន៍របស់ពលរដ្ឋ និងអធិបតេយ្យភាពជាតិ ៕

NewJeans ចេញសេចក្តីថ្លែងការណ៍បែបនេះក្រោយប្រឈ.មនឹងការវិន័យរាប់លានដុល្លារពីតុលាការ

0

ថ្មីៗនេះតុលាការកណ្តាលទីក្រុងសេអ៊ូលសម្រេចថាសមាជិកម្នាក់ៗរបស់ NewJeans ត្រូវបង់ប្រាក់ចំនួន ១ពាន់លានវ៉ុនប្រហែល ៧៣០,០០០ ដុល្លារ សម្រាប់ការរំលោភនីមួយៗ។ ជាមួយនឹងសមាជិកប្រាំនាក់ ការផាកពិន័យសរុបសម្រាប់សកម្មភាពក្រុម ដែលគ្មានការអនុញ្ញាតពី ADOR អាចឡើងដល់ ៥ ពាន់លានវ៉ុន (ប្រហែល ៣.៦៥ លានដុល្លារ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSN4QYjXOCmAgyeK-2rQZPPHgIBxp4YSRyJjxiBGWv13tyxGRIzRHNVZ2Pv7Wtty8VFfoYCYE93yfX69dWjZnonuZwT_AokpXBLot3BTedfmly5CpgI0Gt4j_Y_s1YCD1qEq86ETP6DNdTbYcOAd_HklP-Acy-ADNy08YdVYVlIb6x9xqucGAgicMYJ2M/s2048/image_2025-06-02_11-38-59.png
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េកាលពីថ្ងៃទី ១ ខែមិថុនា នៅក្នុងសេចក្តី ថ្លែងការណ៍ផ្លូវការមួយ NewJeans បានបំភ្លឺថាសេចក្តីសម្រេចរបស់តុលាការស្តីពីការ អនុវត្តជាកាតព្វកិច្ចដោយប្រយោលគឺទាក់ទងទៅនឹងការហាមប្រាមមុនដែលបានចេញកាលពីថ្ងៃទី ២១ ខែមីនា ដោយហាមសមាជិកមិនឱ្យធ្វើសកម្មភាពឯករាជ្យ និងការផាក ពិន័យដែលចេញដោយតុលាការ។ ពួកគេបានសង្កត់ធ្ងន់ថាសេចក្តីសម្រេចថ្មីនេះមិនមែនជាផ្នែកនៃបណ្តឹងតវ៉ាបន្តដែលពួកគេបានប្តឹងប្រឆាំងនឹងបម្រាមដើមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzo47qaJhS05IqHUPo0bYtc-7wPkLR7eZjaaQd1yEjydDbdlVhGd6JNbaS_OS52XSUBP6ieKHbX0bGSVftxGTJw_ZQgLNeaLLs0nUqx3U79JvIZ9wMEntLJDm0grJh7QWB1dgWRQmpbKpV19tFdInBGI0O7KwUiIaNkO5er5vq1IHfQg6WJrn9Shk4pvT/s2048/image_2025-06-02_11-38-57.png

NewJeans បានបន្ថែមថា សេចក្តីសម្រេចចុងក្រោយរបស់តុលាការគឺ «បណ្តោះអាសន្ន រហូតដល់ការប្តឹងឧទ្ធរណ៍ត្រូវបានដោះស្រាយ»។ ពួកគេបានបន្តពន្យល់ថា «ប្រសិនបើសមាជិក NewJeans ឈ្នះការប្តឹងតវ៉ារបស់ពួកគេប្រឆាំងនឹងដីកាបង្គាប់ ទាំងច្បាប់ដើមនិងដោយប្រយោលដែលពាក់ព័ន្ធនឹងបាត់បង់ឥទ្ធិពលផ្លូវច្បាប់របស់ពួកគេ។ នៅក្នុងការអនុវត្តការបញ្ជាទិញដោយប្រយោលជារឿយៗត្រូវបានចេញដោយភ្ជាប់ជាមួយនឹងដីកាបង្គាប់ឱ្យប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioinO7j7Ca6vClhn9rDtu1wwUymcs17FpX3p9T0RGZniD82fOmfy0fZQtI2ALq63g5VUDP33BVRFOJ_xvQWwjmlQSWxDvJV7B7O6VTYfs5bmxCdqbpkzQD2hpxXxPIzQuZ027SXweBkhyphenhyphenMelNioQYiAOfYeX8u5hatQMiHRu3RU8lhI-2tm4kCIZHC57jb/s1620/image_2025-06-02_11-38-56%20(2).png

គួរបញ្ជាក់ថាតុលាការបានរកឃើញថា NewJeans បានរំលោភលើលក្ខខណ្ឌនៃដីកា ដោយចូលរួមក្នុងសកម្មភាពដូចជាការសំដែងនៅក្រៅប្រទេស និងការបញ្ចេញតន្ត្រី ក្រោមឈ្មោះក្រុមថ្មី NJZ ។ នៅក្នុងសវនាការលើកដំបូងកាលពីខែមុនក្រុមអ្នកច្បាប់របស់ NewJeans បានបង្ហាញចេតនាមិនដោះស្រាយទេ ខណៈដែលតំណាងរបស់ ADOR បាននិយាយថា ពួកគេបើកចំហរក្នុងការដោះស្រាយ។ សវនាការលើកទី២ គ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា៕

Oppa Tony ជាជនជាតិថៃនិយាយថាហាមលោកស្រលាញ់ខ្មែរគឺមិនបាន

0

បញ្ហាតានតឹងនៅតំបន់ព្រំដែនរវាងខ្មែរនិងថៃនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ស្របពេលប្រទេសទាំងពីរកំពុងដោះស្រាយបញ្ហានេះ Oppa Tony ជាជនជាតិថៃ និងជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបបាននិយាយឡើងក្នុងវីដេអូខ្លីមួយធ្វើឱ្យមានអ្នកគាំទ្រ ជាច្រើនបង្ហាញការយល់ស្រប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtqztUwH6Oa_2ELouG6Vk9M-BDoCv0qo0rrG6bYuZFzPcOSVC4paCY7jW_TEtL2_kSknyTmA5t41Fga5JmI89esGXPOjsZuAhR-VYAhk6WB2MDuvmkOmrdkmerzuq3INsD8dSzQpIbdN21HDkDEF5veVdT4LFnJphTbBuoyUThunS-PmjZzLzzb0XPwlz/s2048/image_2025-06-03_09-19-24.png

ប្រិយមិត្តមួយចំនួនដែលលេងបណ្តាញសង្គមអាចនឹងស្គាល់ Oppa Tony ជាជនជាតិថៃ មានប្រពន្ធជាជនជាតិខ្មែរហើយអ្នកទាំងពីរគឺជាអ្នកបង្កើតមាតិកាបែបកំប្លែងៗនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ស្របពេលបញ្ហាព្រំដែនខ្មែរនិងថៃប្រឈមមុខដាក់គ្នា Oppa Tony បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុកនិងទិកតុករយៈពេល ជិត១នាទីកាលពីយប់ថ្ងៃទី២ មិថុនា ដោយបានដាក់ចំណងជើងថា «ហាមខ្ញុំមិចកើត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFRi7Ro-wKDX3G2LRMXGUD71ckm0b8hGYgyOBSgk6lvsllU6rr5uJp8jjuoW1t3vlGOL-Hf1Utyc9dLN6b_ryqelCVIBi2MMaY81_pEBfHTwwZ1RU2dAzri3W-Wdjm5posrftIke2tBXgFYcbHpXIvyoKcrmOJJXe_EtyBXDU_BVO0matQpX7edc8P6dTN/s2048/image_2025-06-03_09-19-12.png
ក្នុងវីដេអូនេះលោកបាននិយាយថា « ថៃស្រលាញ់ខ្មែរ ខ្មែរស្រលាញ់ថៃនៅមានច្រើនបើ មកហាមលោកមិនឱ្យស្រលាញ់ខ្មែរគឺហាមមិនកើត លោកស្រលាញ់បាត់ហើយ។ អ្នកបង្កើតមាតិការូបនេះបន្តទៀតថា ប្រពន្ធរបស់លោកក៏ជាខ្មែរ ប្អូនក៏ខ្មែរ កូនលោក ក៏ខ្មែរ។ លោកបន្តថាមនុស្សមួយចំនួនដែលមិនចូលចិត្ត គឺជារឿងរបស់គេព្រោះវាខុសគ្នា មនុស្សមានល្អ មានអាក្រក់ យើងកុំមកបូករួម បើមានអ្នកហាមលោកមិនឱ្យទិញម្ហូបខ្មែរ មិនឱ្យញុំាម្ហូបខ្មែរលោកខឹងស្លាប់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4LfbTaiWqtciarjRrxPBkiaG0YVVdK9r1f9msYWC71-g9lZBMeZ-3kNuPRDHIumjkE0hrUoO6MPnkAEw7vjn0AOTwvwhXPosUC0zstQBy3UeDX5F4wdL1rPF-k5KGrD5V7xLwVR_vCNzNa_HqsmDBvQG7XBV_vZ2mHgtU7c1KgBNZG2OYKSkwXTgCLV42/s2048/image_2025-06-03_09-19-14.png

ការលើកឡើងរបស់ Oppa Tony បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញ ការយល់ស្របព្រោះមិនថាជាតិសាសន៍ណានោះទេគឺតែងតែមានល្អមានអាក្រក់។ ក្នុងនោះអ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថានេះជាបញ្ហានយោបាយដោយកុំឱ្យ Oppa Tony គិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv4c4gjXxdUED-r1jlG6YhRQk0qBTBfdvZbF61WzQc-T8xBX473K3k7qWhlH0tZSNu_Y-syF3wLPRQfdIumYT_EFJIx0U6MyRcdqaUTII98mM6XOzeIpXXyXIaQZ0qRDpPi0aI_4_dZRnIWewwtNKeZUlyZ1EHGt1RsXJiLgxz8g3gxdrYsLUwVvufwEpu/s2048/image_2025-06-03_09-19-19.png

គួរបញ្ជាក់ផងដែរថា Oppa Tony គឺជាម្ចាស់អាជីវកម្មមួយរូបនៅប្រទេសថៃហើយបាន ផ្តល់ការបញ្ចុះតម្លៃពិសេសសម្រាប់ជនជាតិខ្មែរដែលទៅពិសាអាហារនៅហាងលោកផងដែរ៕

 

មូលហេតុសំខាន់ ដែលកម្ពុជាធ្វើសមាជរដ្ឋសភា​និងព្រឹទ្ធសភា

0

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភានិងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។

ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។

យោងតាមខ្លឹមសារមាត្រា ១១៦ និង១១៧ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា “ក្នុងករណីប្រទេសជាតិ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រជាជន នោះរដ្ឋសភា និងព្រឹទ្ធសភាត្រូវចាំបាច់ប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយ។

គួរបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា ប្រធានព្រឹទ្ធសភា ត្រូវធ្វើជាប្រធានសមាជ បើករណីប្រធានព្រឹទ្ធសភាមានធុរៈ ប្រធានរដ្ឋសភាទទួលភារកិច្ចជំនួស៕