ដូចធ្លាប់ដឹងស្រាប់មកហើយថា កេរ្តិ៍ឈ្មោះរបស់ «ប្រាសាទអង្គរវត្ត» មានភាពល្បីល្បាញ និងត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោកថាជាសម្បត្តិបេតិភណរូបីសម្រាប់មនុស្សជាតិ។ ប៉ុន្តែតើធ្លាប់ជ្រាបដែរឬទេ? ក្រៅពីមានភាពល្បីល្បាញនៅលើភពផែនដី ឈ្មោះថា «អង្គរ» ក៏ត្រូវបានគេយកទៅដាក់ឲ្យប្រើប្រាស់នៅតំបន់មួយលើភពពុធផងដែរ។ តំបន់នោះត្រូវបានគេហៅថា «Angkor Vallis »ឬ «ជ្រលងអង្គរ» តើវាមានអ្វីទាក់ទងនឹង «អង្គរ»? ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyfnVvjTCJb7pNqkOAIT1kB-ttFHtVDnyVHY0fyKkZ0-XmkyzanUlR6co-mTn7bfCII7O9GNYSSlYgIL4SgmpePMxhOA48WjLUQ3S9_zkQ2N_7VlLAUejrAgxEqRhZ8VyQtjVwpQ2iwsbDolsN95YRHk7RRUCQPP3F4qYf0cAJcemoFk5Kl3s_vh6weffz/s1280/photo_2025-06-03_12-04-34%20(2).jpg

កាលពីខែមេសា ឆ្នាំ២០១៣ អង្គការ NASA បានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួនអំពីឈ្មោះប្រព័ន្ធភពដែលត្រូវបានអនុម័តសម្រាប់តំបន់នៅលើភពពុធចំនួន៥ ក្នុងនោះមានជ្រលងភ្នំមួយដែលត្រូវបានគេដាក់ឈ្មោះថា «Angkor Vallis» ដែល “អង្គរ” បើគិតតាមវចនានុក្រមសំស្រ្កឹតគឺសំដៅលើពាក្យ “នគរ” ដែលមានន័យថា ទីក្រុង រាជធានី ឬ អាណាចក្រ។ ចំណែក “Vallis” គឺជាភាសាឡាទីន ដែលមានន័យដូចនឹងពាក្យ Vally របស់ភាសាអង់គ្លេស និងមានន័យថា “ជ្រលង”។ ដូច្នេះ «Angkor Vallis» បានន័យថា «ជ្រលងអង្គរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYhFkOWbtRJuKwh-QNoQzYBLaq5Ssvm4xbr_baGkCmo0h5IG_72FwvME9zWLtIPAc9xuSwb80cJto3E5YUeoMHtLTklvSxvAgt-iecg5PPKZ2W8hPALlhFhSZ-5OmnP9ii1S1gs67AmUn6mlHWPfegQTCKyhSEbOQ3kwHfmErnoFB5u9Tsb2wWjRCTfz_/s1280/photo_2025-06-03_12-04-34.jpg

ការដាក់ឈ្មោះជ្រលងភ្នំនៅលើភពពុធថា «ជ្រលងអង្គរ» នេះ ត្រូវបានធ្វើឡើងដោយសហភាពតារាសាស្រ្តអន្តរជាតិ International Astronomical Union ហៅកាត់ IAU។ រូបថតជាច្រើនរបស់តំបន់ Angkor Vallis នេះគឺបានមកតាមរយៈការថតដោយផ្កាយរណប MESSENGER របស់អង្គការ NASA នៅក្នុងឆ្នាំ 2006។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjBaqOZ8rsfDfn7ZFM0twgJ1Gjlr06S-WezU7egdxuiFSons6K1kTqFo4eV-0w-5L5Y4sfG9my1sv2MvyJoqyyYfBIymevcig3qSAWIlCkE5NXwCTawRmd6_79tSRrxuHJlnU3lD0XefGLHBBoE6Ito5DnKtCbaD3ykqFvU9JIS4DK0JxzbRCbFAIoCl3_/s900/photo_2025-06-03_12-04-35%20(2).jpg

យោងតាមការបកស្រាយរបស់ IAU អំពីការជ្រើសរើសឈ្មោះនេះមកដាក់ឲ្យតំបន់ខាងលើ គឺផ្អែកលើបទដ្ឋានលក្ខណៈភូមិសាស្រ្តនៃតំបន់នោះ ធ្លាប់ជាតំបន់ដែលមានទឹកហូរកាត់ និងមានសណ្ឋានជាបណ្ដាញទឹកក្រុងបុរាណ ដូចនេះតម្រូវឲ្យមានការដាក់ឈ្មោះតាម ទន្លេបុរាណ ឬក្រុងបុរាណ ដែលមានសារៈសំខាន់ខ្លាំងនៅលើភពផែនដី។ មតិភាគច្រើននៃក្រុមការងាររបស់ IAU បានជ្រើសរើសឈ្មោះ «អង្គរ» ដែលជាទីក្រុងបុរាណដ៏ល្បីល្បាញ និងជាអាណាចក្រដ៏រុងរឿងបំផុតរបស់កម្ពុជា។ បន្ថែមពីនេះ ទីក្រុងអង្គរ ក៏ជាទីក្រុងមួយដែលមានជំនាញវិស្វកម្មគ្រប់គ្រងទឹកដ៏អស្ចារ្យផងដែរ។ ដូចនេះ AIU យល់ថាការយកឈ្មោះ«អង្គរ» យកទៅដាក់នៅតំបន់ខាងលើនោះ គឺពិតជាស័ក្តិសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKjMPm0bTbP4HRxbTyx42RyyR_sK3fN2StVXeZ0PZ5tOxHwZkm8aTXG-Wp3A7giJSRmaTlsbo2goZGc6TLmYEUFnJ2p1z7Ob0u1dSx5i2UCKSPedrFGmdOIusat9N_KgqyA8sVHgdvGRKJ6IeSUmDLRNmWZ6xXGaxmETNIAc-SJLrXSxLrnpwTYJy6vyte/s1024/photo_2025-06-03_12-04-35.jpg

គួរបញ្ជាក់ថា ទីតាំងរបស់ Angkor Vallis នៅលើភពពុធ គឺស្ថិតនៅតំបន់ Margaritifer Terra លើរយៈទទឹងខាងជើង 56.2° ដល់ 58.4° រយៈបណ្តោយខាងកើត 112.7° ដល់ 115.6°។ មានប្រវែងបណ្ដោយ 86គីឡូម៉ែត្រ ទទឹង 20គីឡូម៉ែត្រ។ ក្នុងការធ្វើដំណើរទៅកាន់ Angkor Vallisនេះ គេត្រូវជិះរ៉ុកកែតរយៈពេល ៤-៧ខែទើបអាចទៅដល់ ប៉ុន្តែបរិយាកាសនៅទីនោះមិនអំណោយផលសម្រាប់ជីវិតក្នុងការរស់រាននោះទេ៕