សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនលោក ហង្ស សំណាង រួមទាំងបក្ខពួកពីរនាក់ផ្សេងទៀតដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព។.png)
ជនត្រូវចោទទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, កុញ វាសនា និង រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖
ទី១៖ ញុះញង់ឱ្យមានការរើសអើង
ទី២៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា
ជនទាំង៣ បានប្រព្រឹត្តបទល្មើស បង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ នៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅក្នុងឃ្លីបវីដេអូ លោក ហង្ស សំណាងបានសម្ភាសបុរស ២នាក់ដែលតាំងខ្លួនជាយោធិនដោយមានខ្លឹមសារថា៖” ក្រសួងការពារជាតិមិនបានយកចិត្តទុកដាក់លើកងទ័ពដែលការពារព្រំដែនទេ”។
ក្រោយមក លោក ហង្ស សំណាងក៏បានលុបឃ្លីបវីដេអូនោះចោល និងបានចេញវីដេអូសូមទោសជាសាធារណៈនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ តែក្នុងថ្ងៃដដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការ៕










