ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភានិងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។
ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។
យោងតាមខ្លឹមសារមាត្រា ១១៦ និង១១៧ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា “ក្នុងករណីប្រទេសជាតិ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រជាជន នោះរដ្ឋសភា និងព្រឹទ្ធសភាត្រូវចាំបាច់ប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយ។
គួរបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា ប្រធានព្រឹទ្ធសភា ត្រូវធ្វើជាប្រធានសមាជ បើករណីប្រធានព្រឹទ្ធសភាមានធុរៈ ប្រធានរដ្ឋសភាទទួលភារកិច្ចជំនួស៕










