ថ្លែងនៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុង ឬទ្ធី សមាជិព្រឹទ្ធសភាបានស្នើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីគីមី ពូជផ្លែឈើ និងពូជសត្វពី ប្រទេសជិតខាង។

ឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងថា៖”ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលថា សុំមេត្តាត្រួតពិនិត្យការនាំចូលជី សំខាន់គុណភាពកុំគេយកជីគ្មានគុណភាពលក់ឱ្យកសិករ យកមកដាក់ស្រែចម្ការ ទៅទទួលបានផលតិច ហើយតម្លៃ ជីខ្ពស់”។

ឯកឧត្តមបណ្ឌិត យល់ឃើញថាការងារធ្វើកសិកម្មដាំដុះ ត្រូវការលក្ខខណ្ឌចំពោះមុខ គឺជី ទឹក ដីដែលមានជីវជាតិ តែដីដែលគ្មានជីវជាតិយើងត្រូវកែប្រែដីទើបអាចដាំដុះបាន ។ បើយើងគិតយកតែដីល្អ យើងរកដីពីណាបាន ដូច្នេះយើងត្រូវកែប្រែដី។

បន្ថែមពី ឯកឧត្តម ម៉ុង ឬទ្ធី សង្កត់ធ្ងន់ថា៖”ការនាំជ្រូកចូលពីប្រទេសជិតខាងក៏ត្រូបត្រួតពិនិត្យឱ្យបានល្អិតល្អន់ ព្រោះសត្វជ្រូករស់ក៏គេអាចដាក់គីមីដែរ”។

ផ្ទុយមកវិញ ឯកឧត្តម ម៉ុង ឬទ្ធី ក៏បានស្នើឱ្យយប្រជាពលរដ្ឋងាកមកធ្វើការកែច្នៃសាច់ត្រី ដូចផ្អក ប្រហុក ឬសាច់គោក៏អាចធ្វើជាផ្អកបានដែរ៕