ត្រៀមៗ បន្លែ-ផ្លែឈើដែលនាំចូលពីចិនជិត១០មុខ មានផ្ទុកសារធាតុគីមីបង្កជំងឺមហារីក!
ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការការពារអ្នកប្រើប្រាស់ និងបណ្តាញជូនដំណឹងពីគ្រោះថ្នា.ក់ការប្រើប្រាស់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើប្រទេសថៃ (Thai-PAN) បានចេញសេចក្តីប្រកាសពីការពិនិត្យរកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើចិន ដែលនាំចូលថៃតាមច្រកឈៀងខង ស្រុកឈៀងខង ខេត្តឈៀងរ៉ៃ ។ លទ្ធផលការពិនិត្យបង្ហាញថា មានបន្លែ-ផ្លែឈើចិន៧មុខ ក្នុងចំណោម១០មុខ ផ្ទុកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតខ្ពស់ ដែលធ្វើឱ្យអ្នកបរិភោគកើតជំងឺមហារីក បើស្ត្រីមានផ្ទៃពោះបរិភោគនឹងបណ្តាលឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។

គណៈកម្មការការពារអ្នកប្រើប្រាស់ និងមន្ត្រីពាក់ព័ន្ធបានចុះតាមតំបន់ប្រមូលបន្លែ-ផ្លែឈើចិន ចំនួន១០មុខ ដែលនាំចូលប្រទេសថៃតាមច្រកឈៀងខង ខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី៣ ខែមេសា មកត្រួតពិនិត្យ រួមមាន ៖ ផ្លែក្រូច សាឡាត់ ស្ពៃក្តោប ឆៃថាវ និងបន្លែជាច្រើនទៀត ដែលបានដាំដុះនៅចិន ។ លទ្ធផលការត្រួតពិនិត្យឃើញថា បន្លែ-ផ្លែឈើ ៧០% ផ្ទុកថ្នាំកម្ចាត់សត្វល្អិតលើសស្តង់ដារ ហើយលើសពីចំនួនដែលបណ្តាញ Thai-PAN ពិនិត្យឃើញជារៀងរាល់ឆ្នាំ ។
ក្រៅពីនេះ បន្លែ-ផ្លែឈើចិនមានផ្ទុកសារធាតុ Chlorpyrifos ក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះប្រទេសថៃបានហាមប្រើប្រាស់ ហាមផលិត ហាមនាំចូល និងហាមនាំចេញ ដោយសារវាប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ប្រព័ន្ធប្រសាទ ។ បើស្ត្រីមានផ្ទៃពោះបរិភោគបន្លែ-ផ្លែឈើផ្ទុកសារធាតុ Chlorpyrifos នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។

គណៈកម្មការការពារអ្នកប្រើប្រាស់បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនៅខេត្តឈៀងរ៉ៃ និងភ្នាក់ងារគ្រប់គ្រងស្តង់ដារបន្លែ-ផ្លែឈើទាំងផ្នែកកសិករ និងក្រសួងសុខាភិបាល គឺប្រទេសថៃខ្វះខាតឧបករណ៍ត្រួតពិនិត្យគុណភាពបន្លែ-ផ្លែឈើ ហើយនៅព្រំដែនគ្មានបន្ទប់ពិសោធន៍ទទួលស្គាល់តាមស្តង់ដារ ISO ទេ មុននឹងអនុញ្ញាតឱ្យដឹកបន្លែ-ផ្លែឈើចិនចូលថៃ ។.jpg)
គណៈកម្មការការពារអ្នកប្រើប្រាស់រំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើចិន ឬនាំចូលពីប្រទេសផ្សេង ដែលបង្កផលប៉ះពាល់សុខភាព ។ បើថៃអាចត្រួតពិនិត្យគុណភាពចំណីអាហារច្បាស់លាស់ វានឹងជួយដល់កសិករថៃដែលដាំបន្លែ-ផ្លែឈើគ្មានសារធាតុគីមី អាចប្រកួតប្រជែងលើទីផ្សារបាន ។
ចំណែកក្រុមហ៊ុនថៃ ឬឈ្មួញនាំចូលបន្លែ-ផ្លែឈើ គួរតែចូលរួមត្រួតពិនិត្យចំណីអាហារដោយខ្លួនឯង ។ បើរកឃើញថា ចំណីអាហារ ឬបន្លែ-ផ្លែឈើមានផ្ទុកសារធាតុគីមី ត្រូវតែជូនដំណឹងទៅពលរដ្ឋ ឬប្រមូលចំណីអាហារត្រឡប់មកវិញ ៕



.png)













.png)





.png)





.png)




.jpg)


.jpg)







គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា។
លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និងយូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។
សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និងការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និងឈានមុខគេ ដោយមានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និងធ្វើឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និងផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។
អគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅតាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និងហាត់សមជាប្រចាំអំពីវិធីសាស្រ្តបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និងចំណត។


អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និងរក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និងអ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។
កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និងការប្រាក់ និងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង។

