Home Blog Page 438

ពលរដ្ឋថៃគួរបញ្ឈប់ការនិយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គមឈានទៅបង្កបញ្ហា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានសំណូមពរឱ្យពលរដ្ឋថៃគួរបញ្ឈប់ការនិយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គមដើម្បីកាត់បន្ថយភាពតានតឹង កុំឱ្យពលរដ្ឋទាំងពីរប្រទេស (ខ្មែរ-ថៃ) តទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។

កាលពីថ្ងៃទី២៥ ខែមិថុនា នៅវិមានរដ្ឋាភិបាល អ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងអ្នកនាំពាក្យរងក្រសួងការបរទេស បានសំណូមពរឱ្យពលរដ្ឋថៃឈប់និយាយញុះញង់ និងបំភ្លៃព័ត៌មានក្នុងបណ្តាញសង្គម កុំបង្កើនភាពតានតឹង និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃតទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ។ ព័ត៌មានមួយចំនួនមានគោលបំណងញុះញង់ បំភ្លៃខុសពីការពិត ក្នុងចេតនាធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង រហូតឈានដល់ការបិទព្រំដែនជាមួយកម្ពុជា ។

រដ្ឋាភិបាលថៃចង់ឃើញពលរដ្ឋបញ្ចេញមតិស្ថាបនាក្នុងបណ្តាញសង្គម ពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាង ដើម្បីឱ្យស្ថានការណ៍ធូរស្រាល និងបង្កើតបរិយាកាសជជែកគ្នារកដំណោះស្រាយសម្រាប់ភាគីទាំងពីរ ជាពិសេស រដ្ឋាភិបាលត្រូវឆ្លើយតបជាមួយពលរដ្ឋ ។ គោលដៅសំខាន់របស់ថៃ ជាពិសេស ក្រសួងការបរទេស នៅតែចង់ឃើញការត្រឡប់មកកាន់តុចរចា ហើយសង្ឃឹមថា កម្ពុជានឹងឆ្លើយតបតាមការអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ។

ក្រៅពីនេះ លោកស្រីក៏បាននិយាយពីលទ្ធផលកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា មានការរឹតបន្តឹងការចេញ-ចូលព្រំដែនកម្ពុជា-ថៃ ប៉ុន្តែថៃអនុញ្ញាតឱ្យឆ្លងដែនសម្រាប់បុគ្គលមានការចាំបាច់តាមគោលការណ៍មនុស្សធម៌ ចូលរួមកិច្ចប្រជុំ អ្នកជំងឺ និងសិស្ស និស្សិត ។ ជាក់ស្តែង នៅខេត្តសុរិន្ទ ខេត្តស្រះកែវ និងខេត្តចាន់បុរី បានបើកព្រំដែនបញ្ជូនអ្នកជំងឺខ្មែរចំនួន៧នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ការបិទព្រំដែនកម្ពុជា-ថៃ គឺស្របតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានបំណងសំខាន់បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងពុំសំដៅដល់ពលរដ្ឋទូទៅ ប៉ុន្តែរដ្ឋាភិបាលអនុវត្តវិធានការដើម្បីសុវត្ថិភាពពលរដ្ឋនៅព្រំដែនប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនឹងសហការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជា គឺជាទីតាំងឧក្រិដ្ឋឆ្លងដែន និងការឆបោកតាមអនឡាញ ទើបថៃសម្រេចបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ពុំមែនបិទព្រំដែនដោយសារជម្លោះព្រំដែនឡើយ ។ ថៃចង់បង្ហាញទៅកាន់ពិភពលោកពីមូលហេតុបិទព្រំដែន ដើម្បីកុំប្រទេសនានាចោទប្រកាន់មកលើថៃបំបិទសិទ្ធិសេរីភាពការឆ្លងដែន ៕

ឥណ្ឌាបញ្ជូនអវកាសយានិកទៅអវកាសជាលើកដំបូងម្ដងទៀតក្រោយរយៈពេល ៤១ ឆ្នាំ

0

ប្រទេសឥណ្ឌាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យអវកាសរបស់ខ្លួន ក្រោយពីបានបញ្ជូនអវកាសយានិកជនម្នាក់ទៅកាន់អាកាសជាលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍។ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ អវកាសយានិកឥណ្ឌា លោក Shubhanshu Shukla បានចូលរួមក្នុងបេសកកម្មអវកាសអន្តរជាតិ Axiom Mission 4 (Ax-4) ដែលដឹកជញ្ជូនដោយយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX។ នេះបើតាមសារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmLDEfaammyOACHZLKfwcYshFspkn3PCoiDF7Anmpy6WROKnMKZPLTRIGfsKvRKf2YGt7j22H9vWjr-kuDpZvd-YeEM_WKAw9bPnsccggbnYKAgGlhYR8YovhAkrX2ZCD3NWVw7HZZ-3Uqha-2xP6hkOCgAggcn_aMq5eDJeXDIKUKBKv739nWK1qq5jp/s1200/photo_2025-06-26_13-29-20.jpg

បេសកកម្មនេះបានធ្វើដំណើរឡើងពី មជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋអាមេរិក និងគ្រោងនឹងចុះចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងរយៈពេលប្រហែល ២៦ ម៉ោង បន្ទាប់ពីការបង្ហោះ។ នេះគឺជាលើកដំបូងដែលអវកាសយានិកជនជាតិឥណ្ឌា ធ្វើដំណើរទៅដល់ ISS ហើយក៏ជាជំហានដ៏សំខាន់សម្រាប់ ISRO ក្នុងការរៀបចំសម្រាប់បេសកកម្មអវកាសជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ96xd8sEcsUgQz9aJ4ILeIlF7Opwi0BVs8RZ5z-zYaLYGYGQsauMGNyrdtWDJApHGwEEwZR37amq1GGe8hj3L_bR-SGmarYODITmHaJEtxyg5w4v68ZMqA01ONS7jlmuL6i9aSTaRHiDzvz_GviX0VY44Dpu4TCiJFIwHgS3Gw9fEfcvVyp2Fse8JmeWR/s1024/photo_2025-06-26_13-29-19.jpg
លោក Shukla កឺជាមនុស្សទីពីររបស់ឥណ្ឌាហើយ ដែលបានធ្វើដំណើរទៅកាន់អវកាស បន្ទាប់ពីអវកាសយានិកប្រវត្តិសាស្ត្រ Rakesh Sharma ដែលធ្វើដំណើរជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៨៤។ នៅពេលនោះ គាត់ជាអវកាសយានិក ISRO ដំបូងម្នាក់ ដែលធ្វើដំណើរទៅកាន់ ISS ហើយត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាជំហានបើកផ្លូវដំបូង សម្រាប់ការបំពេញបេសកកម្មបញ្ជូនមនុស្សទៅអវកាស (Human Spaceflight) ដោយខ្លួនឯងរបស់ឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4T3YgzBVjse645OkKapOyg1bpwKUFlRbdGdg1WwTczn4ihtPLNV9faEffQY27YVjfyZ195EL3KOgtBKRRhychvuIS7K3QJatvLiwgIz2wmDzw-Wz1_vMaFduLlX4eQwIHW8By0_QSH2ou1RWOuQe6TzDtT3iFv-tS7n7QWGjRkrheWkFU8dQGGOLpOuF-/s690/photo_2025-06-26_13-29-20%20(3).jpg

គួរបញ្ជាក់ថាបេសកកម្ម Ax-4 នេះ មានអាវកាសិកជនចំនួន ៤ រូបបានចូលរួម រួមមាន Peggy Whitson មកពីសហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងបេសកកម្ម និងជាស្ត្រីដែលមានរយៈពេលស្ថិតនៅអវកាសយូរបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំង Slawosz Uznański មកពីប្រទេសប៉ូឡូញ, Tibor Kapu ប្រទេសហុងគ្រី និងចុងក្រោយមកពីឥណ្ឌា លោក Shubhanshu Shukla។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqrOr7Xi-3LpaM3ZJ-7Y_3832Ello9rClTo3F3rHBuEs8HlkrR7Tt9pUs4Idre7ObPxInLpNI7AozPt64Z78KAECWe7TdktX1eULwd2uTB96twpkP0J0BBDq9iyuNx5Smm1fCVFppyY8dz_i8mlJREBjd6fyYAf3gQryX4ar6ieoMZXqlOdDxLKJijybd/s650/photo_2025-06-26_13-29-20%20(4).jpg

ជាមួយ បេសកកម្មដែលបានរៀបចំដោយក្រុមហ៊ុនឯកជន Axiom Space ដែលជាការសហការរវាង NASA, ESA, SpaceX, និង ISRO លោក Shukla ត្រូវបានជ្រើសរើសពីកងអាកាសឥណ្ឌា បន្ទាប់ពីធ្វើការប្រកួតប្រជែងតាមលក្ខណៈវិជ្ជាជីវៈ។ លោកបានទទួលការបណ្ដុះបណ្ដាលយ៉ាងតឹងរឹងនៅអាមេរិក និងមូលដ្ឋានអវកាសផ្សេងទៀតក្នុងរយៈពេលជាច្រើនខែ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរមួយនេះ។ រដ្ឋភិបាលឥណ្ឌា បានចំណាយទឹកប្រាក់សរុបប្រមាណ ៥៩ លានដុល្លារ (ស្មើនឹងជាង ៥០០ កោដិរ៊ូពី) សម្រាប់ការចូលរួមនៅក្នុង Ax-4 រួមទាំងចំណាយសម្រាប់ការបណ្តុះបណ្តាល សុវត្ថិភាព និងផ្នែកបច្ចេកទេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKlaBiY52vKkNZ9JPVHbUm6y_MUOI2WDfplVyms7MshFERJuXD2T65Z2tQqsFZcRqZiXLFaVyW5YPkCWeCRnP1b7W6g08A7xyBK_h6No_Ufk3IcoHSaoP_Dlx3vg4CcDSjRJSmabDNg0QhJ4TdHacsIPHVM47P70bnubsN-RVfAOU0ioKQ2XKys9_4OVp/s596/photo_2025-06-26_13-29-20%20(5).jpg
បន្ទាប់ពីឈានចូលទីអវកាស លោក Shukla បានផ្ញើសារមួយចេញពី Crew Dragon មកកាន់ប្រជាជនឥណ្ឌាថា “យើងបានត្រឡប់ទៅអវកាសវិញបន្ទាប់ពី ៤១ ឆ្នាំ។ ពេលនេះយើងកំពុងវិលជុំវិញភពផែនដីក្នុងល្បឿន ៧.៥ គីឡូម៉ែត្រក្នុងមួយវិនាទី។ ខ្ញុំកំពុងកាន់ទង់ជាតិឥណ្ឌា ដើម្បីបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់យើង។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់កម្មវិធីអវកាសរបស់ឥណ្ឌា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwkKagLzvWhUF1LkMufqOrv2Gjjsf1Awmt92lklioDN2DMsYPmmy7wAd0ijen4lDCCtm8cKlDBmO7nD0dsnQZVCHR5NEXjG0uDh9hIiZ-L-QWppscH2SLcx99EfhbtLsEC3jwqenunabPkpqBQEFO38dJaKab1sILeIa-PtPrMkRzFmSH9ft3kAROBOWNX/s994/photo_2025-06-26_13-29-20%20(2).jpg

ព្រឹត្តិការណ៍នេះបានធ្វើឲ្យប្រជាជនឥណ្ឌាជាច្រើនមានអារម្មណ៍រីករាយ និងមោទនភាពជាខ្លាំង។ អ្នកជំនាញបានថ្លែងថា ភាពជោគជ័យនេះអាចជួយជម្រុញឱ្យយុវជនឥណ្ឌាមានចំណាប់អារម្មណ៍ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STEM) កាន់តែខ្លាំងថែមទៀត។ នៅក្នុងអនាគតគេរំពឹងថា ឥណ្ឌានឹងស្ថាបនាស្ថានីយអវកាសជាតិមួយ នៅមុនឆ្នាំ ២០២៥ ហើយធ្វើដំណើរទៅឋានព្រះច័ន្ទ ក្នុងសតវត្សរ៍នេះ៕

Jennie ក្លាយជាតារាចម្រៀង K-pop តែមួយគត់ដែលសម្រេចស្នាដៃមួយនេះនៅលើ Billboard

0

Jennie សមាជិកក្រុម Blackpink បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង អាល់ប៊ុមទោលដំបូងរបស់នាង «Ruby» ដែលត្រូវបានគេដាក់ឈ្មោះថាជា «អាល់ប៊ុមល្អបំផុតទាំង៥០ ឆ្នាំ២០២៥ របស់ Billboard«។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkrS_4u6-nOgMeeWOtH6-t9suW1gBrygK-l_RdfUmxraF2AhxP4XyXiiYr-p7j95r0jepoRoz0REqQtJP0ZEmGg8n3LtmrVy-IslWc_JECpuqEFyGzFX205blW52jkmantQjPp6hRhab1WtyDdFbrM8l5QZ8NHdYvAavin1ytlPXy6y0RAtnKOBv6Ut7GS/s1233/image_2025-06-26_11-45-05.png
Billboard បានសរសើរអាល់ប៊ុម Jennie ថាជា «គម្រោងដំបូងដែលបញ្ចេញនូវទំនុកចិត្ត ភាពឆើតឆាយ និងថាមពលដ៏មានឥទ្ធិពល»។ អាល់ប៊ុម «Ruby» សង្កត់ធ្ងន់លើទំនុក ច្រៀងដិតរបស់ Jennie និងវត្តមានដ៏មានឥទ្ធិពល។ បទនីមួយៗពង្រឹងប្រធានបទសំខាន់ របស់អាល់ប៊ុម និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណសិល្បៈរបស់នាង។ Billboard បានសរសើរ អាល់ប៊ុមនេះសម្រាប់ការបង្ហាញពីភាពចាស់ទុំ និងភាពជាបុគ្គលរបស់ Jennie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidC3hGW2x6yOUEUNnYoD3C3PGPzQzzMJ55UgsQwxoWFDr3JURVpPQjU5YLyBn_PUPISkcv83oujj-leMCC_xC4PKcoKchMBlDbpx8eZ8GgXtw7yt6TASAz3MOTJatf8OiYIzvUSYWIAVdLtM66ZsyJul1JCvgpkgbBIxmrw5Sb72jOSgkTySYJxv97pdb1/s1600/image_2025-06-26_11-45-07.png
ពីមុនអាល់ប៊ុម «Ruby» ក៏ត្រូវបានផ្តល់កិត្តិយសដោយ Rolling Stone និង Complex ថាជាអាល់ប៊ុមដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៥។ អាល់ប៊ុមនេះមាន ១៥ បទ ដែលផលិតដោយ Jennie ខ្លួនឯង រួមទាំងបទចម្រៀងចំណងជើង «like Jennie» និងបទចម្រៀងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGAX5eXXPfsypsbmWeChxxCSdBHo3pFryVOOaRiB767CpUhYJ9pSJaZZ2WDf54Ds3SWl8ck24k8BmnvXBJHwim0vUWUsg4faS6WGsRy6Qu9Q91YC1AkTsAcYNbkeF9aFDXjQ0rGH6KLvLpm3q8ysFOYmCOK9cSABv43312_zI6suh76y7ilyr_bKXIoCB/s1600/image_2025-06-26_11-45-08.png

Kim Jennie គឺជាតារាចម្រៀង រ៉េប និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង។ កើត និងធំធាត់នៅប្រទេសកូរ៉េខាងត្បូង Jennie បានសិក្សានៅបរទេសនៅប្រទេសនូវែលសេឡង់រយៈពេល ៥ ឆ្នាំ មុនពេលត្រឡប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០១០។ នាងជាសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបានបង្ហាញខ្លួន ដំបូងក្រោមផលិតកម្ម YG Entertainment ក្នុងខែសីហា ឆ្នាំ ២០១៦។ Jennie បានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងរឿងភាគ «The Idol» របស់ HBO ក្នុងឆ្នាំ ២០២៣ ប៉ុន្តែការសម្តែងដំបូងរបស់នាងរងនូវភាពចម្រូងចម្រាសយ៉ាងច្រើន៕

ផេន ខេក ទម្លាយខ្ទេចក្នុងការប្រកួត Miss Queen Cambodia ស៊ីសាច់ហុតឈា.មគ្នាមិនធម្មតា

0

ទម្រាំនឹងបានគ្រងមកុដ Miss Queen Cambodia 2025 ផេន ខេក និងម្ចាស់ជ័យលាភីផ្សេងទៀតបាននិយាយថាមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងការជាប់ជា Miss Queen Cambodia 2025 ផេន ខេក ថានាងត្រូវទទួលរងនូវសម្តីរិះគន់ជាច្រើនហើយមិនហ៊ានមើលខម្មិននោះទេព្រោះខ្លាច Depression។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlimp7ZewdRXjfz-O8opdWsizawRMPPiDLMon1b3MFLdcCZ2dBAeo_DSl2v5gBR4YZJ-YZNkYR4BAXHW1dGLdmry92UDRb5xBSDDbSF6G2z5quZU2rSYnXOeVBITv5X3oi0iWtp2ko2LevU5mwazRCfKWVqGRgcKY1vtDtzlL_QArcAGz4M7f4_mWLKDK6/s2048/image_2025-06-25_15-04-00.png
នៅក្នុងកម្មវិធី 3Fun ដែលបានចាក់ផ្សាយកន្លងមកនេះគឺមានវត្តមានរបស់ ផេន ខេក ម៉ាដាម កុល និង យ៉ុង យ៉ុង បានចូលរួមផ្តល់បទសម្ភាសន៍អំពីការប្រកួតរបស់ពួកគេក្នុងកម្មវិធី Miss Queen Cambodia 2025 ។ ក្នុងនោះ យ៉ុង យ៉ុង ដែលជាម្ចាស់លាភី Miss Queen Tran Cambodia 2025 បានទម្លាយថាត្រូវបានបេក្ខភាពក្នុងការប្រកួតធ្វើរឿងមិនសមរម្យ គំរាម ជាដើមរហូតត្រូវឱ្យខាងមេធាវីចេញសេចក្តីជូនដំណឹងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuMrRKi0ZeiK59HOyq7agBQIJhVrAbS1s5ymemjsjoRtqxSgWHC1aRkZ6EK4uH7obPIOa6OR5MioJ4-9-6QWFQXWdZ1bdJexuuze_G9-SCkgR2VgG16lHmQGu7741ljeFJ0woNZ3JZl6w3hoHBFnWQcyX1QDTJTy-x62wcEdEfuaoENXJaRKWdtq107aV/s2048/image_2025-06-25_15-04-02.png
ចំណែកឯ ផេន ខេក វិញបាននិយាយថាមានបវរកញ្ញាភេទទី៣ម្នាក់ប្រៀបដូចជាមាន បញ្ហាផ្លូវចិត្ត ហើយខ្លួននាងខំនិយាយជាមួយដើម្បីកុំឱ្យខ្លាចខ្លួន នៅពេលជួបគ្នាដំបូងប៉ុន្តែការនិយាយលេងសើចរបស់នាងបែរជាបវរកញ្ញាភេទទី៣នោះបានប្តឹងម្ចាស់ស្ថាប័នថានាងដៀលគេថាតម្លង់។ ផេន ខេក បាននិយាយថានាងបានហៅបេក្ខភាពនោះថាកូនៗ ប៉ុន្តែបេក្ខភាពនោះមិនឮ ផេន ខេក ក៏បានហៅថា «តម្លង់ម៉ែហៅមិនឮ» ដែលនេះជាពាក្យនិយាយលេងសើច។ ប៉ុន្តែការនិយាយលេងសើចរបស់ខ្លួន ផេន ខេក បាននិយាយថា បុគ្គលនោះបានប្តឹងទៅស្ថាប័នដោយនិយាយថាគ្មានអ្នកណាធ្លាប់ហៅខ្លួនបែបនេះនោះទេជាលើកទី១ក្នុងឆាកជីវិត។ ក្រោយពីដឹងរឿងនេះរួច ផេន ខេក ក៏លើកដៃសំពះសូមទោស១០ដងដោយមិនដឹងថាការលេងរបស់ខ្លួនបែរជាគាត់ខឹង ហើយបេក្ខភាពនោះបាននិយាយថាមិនអីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCyu1iriuFGaxWOYIrGRLfTIOwg3mP8jU8Qzxl9b02Gz-FamcbpJz7TB3j41A7EvExLGMLhjjhF-alM5dmwbfRC4cVFWzQIfV1JpdGTioAOiitqQeO_1ACOrboTvZJNRscKcOtLG7_ZuH1_birU1dKKG1VrGyrAiROLilRJqzY4dsJ3wK7AL2zzQQPUAir/s2048/image_2025-06-25_15-04-04.png

ផេន ខេក ថា៦ខែក្រោយមកបេក្ខភាពនោះនាងមើលទៅហាក់ដូចជាឌីប្រេសសិនព្រោះតែម្នាក់ឯង ហើយនៅថ្ងៃផ្តាច់ព្រ័ត្រដោយសារតែអាណិតឃើញមកជាមួយម្តាយនាងក៏ព្យាយាមនិយាយលេងជាមួយបេក្ខភាពនោះវិញព្រោះគិតថាគ្មានអ្វីត្រូវឈ្លោះគ្នា ប៉ុន្តែនៅពេលបញ្ចប់ការប្រកួតស្រាប់តែបេក្ខភាពនោះបង្ហោះផ្លែផ្កាឱ្យខ្លួនជាច្រើន៕

តារាកំប្លែង ពាក់មី លើកឡើងបែបនេះក្រោយ John Sey និយាយដាក់អ្នកសិល្បៈល្បីមួយ ចំនួនមិននិយាយពីសៀម

0

ភាពតានតឹងរវាងជម្លោះបន្ទាត់ព្រំដែនរវាងខ្មែរនិងថៃមិនទាន់មានសញ្ញាប្រសើរឡើងនៅឡើយទេខណៈដែលប្រជាជនខ្មែរភាគច្រើននិងជនជាតិថៃដែលមកធ្វើការនៅស្រុកខ្មែរសុទ្ធតែសម្រេចចិត្តវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។ បញ្ហាវិវាទប្រទេសក្បែរខាងទាំង ពីរបានបង្កទៅជាការវែកញែកសម្រាប់អ្នកសិល្បៈដែលចេញមកនិយាយនិងអ្នកសិល្បៈដែលមិនចេញមកនិយាយអំពីជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJK9K9svUo8BEz74nnfRMTcipMa8rE5vSc52ildruIQkVapi3hrnFPdKEknariAVkE1nNTL_yj_3WO3hYIdnNGDitlwpfz4XQ5sgAbN3Br89GqfVmA5VfQjMnTq9B5k5zzAsPa8Je3iMzytphL3yy_9JZQE6DmcltwCiTbzt0FfrOeJ5PW8N1-zj2Eqp3c/s1440/image_2025-06-26_08-46-00.png
នៅយប់ថ្ងៃទី២៥ មិថុនា លោក John Sey បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈដោយហេតុអ្នក Reviews ល្បីឈ្មោះរូបនេះបានលើកឡើងអំពីអ្នកសិល្បៈខ្មែរល្បីមួយចំនួន។ លោកបានបង្ហោះថា «តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ច្រៀប រឿង Siam ! ប្រហែលជាប់ sponsor»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsm2au4QRdcG1PkWn2Pn8GvxGLj1E7QyuJ-oZthwvEyop-NW2FSLS7BNhMXzOGL4RFGSKKNXptTkl6TKz0ZU0H0pvJkGBmRnFmgz6jooAR3LHliBr9zaZ7avCawITKwcRDwAzUdSICkdchLjTptqNDZf0QZz2QYAtp_hfsDKUCPpKhF_Vqz_ZDLaghSAd/s1798/image_2025-06-26_08-46-07.png
ពាក្យសម្តីនេះបានជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក។ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិយល់ស្របនិងគាំទ្រការលើកឡើងរបស់លោក John Sey ខណៈអ្នកមួយចំនួនបានប្រឆាំងចំពោះការបង្ហោះនេះដោយបានលើកឡើងហេតុផលថា អ្នកដែលមិនចេញមកនិយាយមិនមែនគេមិនស្នេហាជាតិនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHjbHxwcCzTmtA1h19VzzLois30CYdIk7PybnB3ZC4DQ0VKJ8eGW8xluFBW9JOX-NIAVBM-sNC-Us1ijhtlZWVb8tyrwZd7_crw5RbRtiWzdcwynSVfP-t6EL9HLWJW4TGKbbg-ehQnigaAM4uGTbUbelqOZC3THuJMi3aam8DDeMxaWZYMKSvVhtG0YXT/s1280/image_2025-06-26_08-46-01.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលចេញមកជជែកវែកញែកគ្នាអំពីប្រយោគរបស់លោក John Sey ក្នុងនោះលោក ចែម ចាន់រ៉ា ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះប្រចាំប្រទេសក៏បានបញ្ចេញមតិយោបល់ដូចគ្នាព្រោះលោកក៏ជាអ្នកសិល្បៈមួយរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uhsTPclW1KwHe-btvq_fTDhTLbz4iWRarqQ7Xm2pXUKaWzJUScltRDvmma7LAGdvC5PMiPYOQoFXWDW1k4VnBsL7IWjMhu9bZMfATpg0XkoLb2p1TVEmpnmlF6KBGLokYP8er3VizKQUgF0rQ_m7d-iHVL3zxPTJvYpkHL9IqQYc9QPWGybW1vyahaQQ/s2048/image_2025-06-26_08-46-09.png
តារាកំប្លែងរូបនេះបាន Screenshot ការបង្ហោះរបស់ John Sey ហើយបានភ្ជាប់មក ជាមួយនឹងសម្តីថា «គ្រាន់តែសរសេរហើយផុស មិនពិបាកទេប្អូន ការសរសេរបស់ប្អូន អាចធ្វើឱ្យពុកម៉ែបងប្អូនមួយចំនួនតូច មានអារម្មណ៍មិនល្អជាមួយ សិល្បៈដែលបងជា សិល្បៈដែរ។ អាទិត្យក្រោយបងទៅទៀត បងចង់បានជំនួយ ជួយអំពូលសឡា និង ពិល ដើម្បីជូនទៅកងទ័ពយើង សង្ឃឹមថាប្អូននឹងជួយផ្សព្វផ្សាយឬក៏អាចរួមដំណើរទៅ ជាមួយបងក៏បាន ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ»។ តារាកំប្លែង ពាក់មី បានបញ្ជាក់ចុង ក្រោយថា ប្រសិនជាមានអ្នកចង់ផ្តល់ជំនួយដូចជា អំពូលសឡា ឬ ពិលអាចឆាតទាក់ ទងមកលោកបាន៕

ជុំវិញបញ្ហាចោ.ទលើ Lisa ប៉ីប៉ី ឌី ថាស្អប់ក៏ស្អ.ប់ចុះហេតុអ្វីប្រឌិតរឿង?

0

តារាចម្រៀង Lisa សមាជិក BLACKPINK ដែលជាតារា K-Pop មានដើមកំណើតថៃ បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម កម្ពុជាបន្ទាប់ពីមានការចោ.ទប្រកាន់ លើនាងថា បើចង់ឱ្យនាងមកខ្មែរទាល់តែប្រគល់ប្រាសាទព្រះវិហារមកឱ្យនាងសិន។ រឿងនេះបាន ជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុករវាងអ្នកគាំទ្រ BLACKPINK និងអ្នកលេងបណ្តាញសង្គមទូទៅ។ យ៉ាងណាមិញ ឃើញមានការចោ.ទប្រកាន់មកកាន់ Lisa ដោយគ្មានព័ស្តុតាងបែបនេះ ប៉ីប៉ី ឌី បានចេញមកនិយាយយ៉ាងខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA35doMh-uN_H4c3GEfSctqZcr1WwA7uG1r9BEVHO00f-8pPmmoapu3eMp7Z7dOtdhJCafQjsDBCQyRcRFvR3gAb917bsNvrjKs9L3LzVwtu_jwvfK39_pVFlmlNTXL4S8nkdPVCvsGz2nErrgtsuJZRZSqgMMUpOP_lurQ5bBDQx9BquPumI35RuQu-75/s1440/image_2025-02-20_08-55-12.png

ថ្មីៗនេះនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជាស្រាប់តែមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីតារាចម្រៀង Lisa ដោយមានការចោទប្រកាន់លើនាងថា នាងចង់បានប្រាសាទ ព្រះវិហារ និងបានភ្ជាប់ទៅរឿងតារាសម្តែងផ្កាយព្រឹកចង់បានប្រាសាទអង្គរវត្តកាល ពីជាង២០ឆ្នាំមុន។ ប្រវត្តិដិតដាមរបស់ប្រជាជនខ្មែរអំពីតារាសម្តែងផ្កាយព្រឹក បានធ្លាយមកដល់តារាចម្រៀង Lisa នៅឆ្នាំ២០២៥ ហើយមានការចោទប្រកាន់ មកកាន់រូបនាងចង់បានប្រាសាទព្រះវិហារ ស្របពេលដែលប្រទេសទាំងពីរ មានជម្លោះព្រំដែនជាមួយគ្នាអស់រយៈពេលជិត១ខែមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk59SelllhbNFX2khbMimG4N_eSGSI9N2x8gh0OAUQAtj-ObXAjyFL4NMXASBTlSW1GSgx6XmojUG8B9v4DXbXVZQPthFY7X_9TdXG52oJbchSKm0BSTnQ4H88fQVtkHexRE25gdo7ujve5GKInZ8bY-P0VOGL3R2Cg0vLNPlzyzu2nzjHrLVsaug3s_3/s1291/image_2025-06-26_09-58-38.png

ទោះយ៉ាងណា BLINKs ដែលជាអ្នកគាំទ្ររបស់ក្រុម BLACKPINK បានបដិសេធព្រោះនេះជាការចោទប្រកាន់ទាំងស្រុងមកកាន់ Lisa ដោយសារតែគ្មានប្រភពណាមួយច្បាស់លាស់ដែល Lisa និយាយពាក្យនេះនោះទេ វាជាការបំផ្លៃព័ត៌មានប៉ុណ្ណោះ។ រឿងនេះវាផ្ទុយនឹងតារាសម្តែងផ្កាយព្រឹកកាលពីឆ្នាំ២០០៣ ដោយសារតែគ្រានោះនាងផ្តល់បទសម្ភាសន៍ហើយត្រូវបានស្ថានីយវិទ្យុថៃ FM-105 ដកស្រង់សម្តីរបស់នាងយកមកចុះផ្សាយទើបធ្វើឱ្យមានរឿងក្តៅគគុកបានកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_mO4Y0rI_evZSeoHj8zvyrlMLdCG9YHf4m7kyFy4CxPG5CT-QLqIn-5b_zWekXN51i5ej6TolfkRFsUn7bmp9WcYh9rDoTuXbh20jkll4YRfKkBT6YEf_5fG6jekyM9D7PJ6xR7djeS6L0LMfKpdF3NjpHsN2epzaxIQhbRv7SmuSsl1WyjZRgU4pAoh2/s1440/image_2025-02-20_08-55-13.png
ផេកមួយដែលមានឈ្មោះថា blackpink universe បានបកស្រាយនិងច្រានចោលព័ត៌មានមិនពិតអំពីការចោទប្រកាន់មកកាន់ Lisa ខណៈដែលផេកនេះបានបញ្ជាក់ថា Lisa បាននិយាយពីប្រទេសខ្មែរតែពីរដងគត់តាំងពីប្រឡូកក្នុងអាជីពរបស់ខ្លួនគឺពេលអ្នកគាំទ្រកម្ពុជាបង្រៀននាងឱ្យនិយាយខ្មែរនិងមួយទៀត Lisa បានសរសេរលើកទឹកចិត្តមកកាន់យុវជនកម្ពុជាតាមរយៈឪពុករបស់នាងដែលមកធ្វើការងារសប្បុរសធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihVyGIRv76U7Iv2oJLyUc9KOEwlyU8VQOKCfCCR6Jd60XKVvWe8vjsdQsMprWxHWHrzzzpcY6krDGpeZUqlWeOvJzg8QEpGkOYRGLE2HTChP9I4i50q87tyDa8QayvC3zaDMr4Cr0plSLBSDcQhSV5XTekfICtbmw3stLAdk0bfxrBNylg1skZ6GFRUU__/s1350/image_2025-06-26_09-58-40.png
ប៉ីប៉ី ឌី បានចែករំលែកខ្លឹមសាររបស់ blackpink universe ដោយបានភ្ជាប់មកជាមួយនឹង សម្តីថា «អ្វីដែលខ្ញុំចង់និយាយ ស្អប់ក៏ស្អប់ចុះ តែហេតុអីប្រឌិតរឿង តើមិនគិតថាជារឿង អាម៉ាសទេឬ?»។

យ៉ាងណាមិញ ទោះបីជាមានការបកស្រាយពីក្រុមអ្នកគាំទ្ររួមទាំង ប៉ីប៉ី ឌី ផងការជជែកវែកញែកនៅតែមានបន្តនៅលើបណ្តាញសង្គម៕

ថៃជម្លៀសពលរដ្ឋជាង១ម៉ឺននាក់ចេញពីតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា ក្រោយមានការទម្លាក់គ្រាប់បែ.ក

0

ថៃ ៖ ថៃបានជម្លៀសពលរដ្ឋខ្លួន និងពលរដ្ឋមីយ៉ាន់ម៉ាសរុបចំនួន ១៥,០០០នាក់ចេញពីតំបន់ព្រំដែនភាគខាងត្បូង បន្ទាប់ពីមានការទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា ជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលបានកើតឡើង ដោយយន្តហោះមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែ.កលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បានបណ្តាលឲ្យភូមិ និងផ្ទះសម្បែងជាច្រើនខូចខាតយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4L8YS8jYIM6I3RvY_cpxPtEyxb19JtNmL73JL-9amuvmZXuPnKl1gIzSJTpAnmzObaLZILvwPaU01GJODVOAM_B6hYoqlnDbWA2D4_JQoEYuoTHZB21zrdO07ivFOrymKCKtGLKuO7fcHbpRGg64BcSpkXFOF99c64xfEKl-PLWGu9BrIdXIpdzYj0Hf/s1080/photo_2025-06-26_10-11-36.jpg
យោងតាមសារព័ត៌មានថៃ Amrin News បានឲ្យដឹងថានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ មេដឹកនាំជាន់ខ្ពស់នៃកងទ័ព Karenni (KA) បានរាយការណ៍ពីស្ថានភាពប្រយុទ្ធនៅតំបន់ Pae Khong Fai Khun ស្រុក Si Saeng រដ្ឋ Shan ជាប់ព្រំដែនរដ្ឋ Karenni និងរដ្ឋ Kayah ។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច កងវរសេនាតូចជាច្រើននៃទាហានភូមាបានពង្រឹងកម្លាំងរបស់ខ្លួន រួមជាមួយនឹងអ្នកស្ម័គ្រចិត្ត PNO សរុបប្រមាណជាង១០០០នាក់ ដើម្បីលុកលុយតំបន់ខាងលើ ដែលមានកងកម្លាំងមកពីកងកម្លាំងការពារជាតិការ៉ែន (Karen) ចូលរួមជាមួយក្រុម PNO ដឹកនាំដោយលោកវរសេនីយ៍ទោ Tu Reng ដែលផ្លាស់ទៅតំបន់នោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6yFGqzn8d_RSkLKc-qpemogsS9etYIXm1lFLq3z-91jTE08Yd_qPos21F4zj1AJ1mwr8gnVkjHjXLo4XrdnCudsHST2jgbNBttwhfp4P5bKsMdQ7kfWhyLrxaMpkLM7B7YCnkwAD-iMySLfjFOpZSQFmGo7Qra7-aKho9pypAIXof_wQooREHt8mcJLI/s1000/photo_2025-06-26_10-11-37%20(2).jpg
របាយការណ៍ខាងលើនេះបានបង្ហាញថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា កងទ័ពអាកាសមីយ៉ាន់ម៉ាបានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែ.កពីលើផ្ទះប្រជាជន និងប្រាសាទនានា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញភូមិដ្ឋានរបស់ជនស៊ីវិលយ៉ាងដំណម។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅភូមិមួយនៅត្រើយខាងកើតនៃទន្លេ Phae Khong ឬ Fai Khun ជាប់ជាមួយព្រំប្រទល់ប្រទេសថៃភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXywgR-_en9KdGT9gOypNy4HM5KJ7POsn65BDhalhPp_jlwpQ9Ltxos7L2CzyhU__Y6SSrT3CH25BKh8DIFgHRqSvZMCX_uHNs4k0DfDB_o8FzwpztrE5I1KJ638yRTicK2DN75rQ8LFo7L5yo_fizPVium_KD4_1oU6GCkKIp4BcIRAcdVPtPf1beWxHG/s1280/photo_2025-06-26_10-11-38.jpg

ជាមួយគ្នានេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ គេនៅមិនទាន់អាចកំណត់ចំនួនអ្នកស្លា.ប់ និងរងរបួសក្បែរព្រំដែនដោយសារការប៉ះទង្គិចខាងលើបាននៅឡើយទេ។ ប៉ុន្តែភ្លាមៗក្រោយការទម្លាក់គ្រាប់បែ.កនោះ មានទិន្នន័យមួយបានបង្ហាញថា ពលរដ្ឋថៃ និង មីយ៉ានម៉ាសរុបប្រមាណ ១៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព នៅក្នុងទឹកដីថៃ៕

ចរឹកតួឯក! មន្រ្តីថៃម្នាក់អះអាងថា ថៃធម្មតាៗទេតែកម្ពុជាប្រតិកម្មជ្រុលទើបធ្វើឲ្យពលរដ្ឋខ្លួនឯងវេ.ទ.នា

0

ថៃ ៖ អតីតតារាសម្ដែងថៃ Bird Wanchana Sawasdee ដែលបច្ចុប្បន្នគឺជាប្រធានការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃកងទ័ពភូមិន្ទថៃ បានថ្កោលទោ.សរដ្ឋាភិបាលកម្ពុជាថាបង្កបញ្ហាដល់ប្រជាពលរដ្ឋខ្លួនឯង។ ព្រមទាំងបញ្ជាក់ថា «ថៃគិតធម្មតាៗទេ តែមេដឹកនាំខ្មែរប្រតិកម្មខ្លាំងពេក»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amrin News របស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBWlNR8S9z8xRcWCZkbYJ7Oa93eek1CYQZq_hWJ1Q8V6uxp3A6qj7jceV8rVNpe4gVGBmFZow2S43n2kYXidl8zDbz6PIBOQ6U9gTUL9toNKKaL_0GOo4d6vG3fG6Azsejipn773OVAIAIUcaX_RRaahYQUJDNeALwq9nGc5zss7lcWzAHbSZTZUBFmEeL/s1024/photo_2025-06-26_11-51-07.jpg
នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025 ឧត្តមសេនីយ៍ឯក Wanchana Sawasdee បានបង្ហោះសារនៅបណ្ដាញសង្កមរបស់ខ្លួនថា ៖ ជូនចំពោះប្រជាជនកម្ពុជា សេចក្តីទុក្ខដែលកម្ពុជាកំពុងជួបប្រទះនាពេលនេះគឺដោយសារតែរដ្ឋាភិបាលកម្ពុជាខ្លួនឯង បានចាប់ផ្តើមវាទាំងអស់ តាំងពីបង្កើតស្ថានការណ៍ ដោយដុតព្រះពន្លាដែលជាទីសក្ការៈរបស់ថៃ និងទន្ទ្រានចូលទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWAErYDZ93f8MgZrv_yLKyl2stbADX2kbArJUTCWilS74yTv4EH58JFn8VW5KEgwPpEyjYnyNDlVbBEqbizMv86umu2lYy4cJ6zmc8MqbARbSTkxh8zKIkOV94J3IjWPB-N8eGgRsRxmpOTkPd7bUX3gwwZldabRHF1fXfSQEw9v8BQBf3dOvUYJLRBqPh/s800/photo_2025-06-26_11-51-08.jpg

លោកបន្តថា ៖ ថៃមិនដែលចាត់វិធានការណាមួយជាមុនទេ គ្រាន់តែគិតស្រាលពេក ហើយកម្ពុជាក៏ចាប់ផ្តើមសងសឹកជាមួយនឹងវិធានការដែលបង្កបញ្ហាដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ដំបូងចោ.ទថៃថានឹងកាត់ផ្តាច់ចរន្តអគ្គិសនី ដូច្នេះកម្ពុជាក៏កាត់ផ្តាច់អគ្គិសនីឲ្យបានមុន ហើយត្រឡប់ទៅប្រើអគ្គិសនីដែលផលិតក្នុងប្រទេសវិញ។ ទាក់ទងនឹងរឿងអគ្គិសនីនេះ កម្ពុជាបានផ្អាកការប្រើប្រាស់អគ្គិសនីពីប្រទេសថៃ ប៉ុន្តែថៃនៅតែគោរពតាមកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនីរវាងគ្នានឹងគ្នាដូចធម្មតា មិនកាត់ផ្តាច់ចរន្តអគ្គិសនីដូចកម្ពុជាបានប្រកាសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAOw-oi_cD-_2JFiWqcjzsJqKO1TAQmn6QngmzGYOAK4I6Alozzh6o_zt7R_I-fn1_9WN2DNzzdmq2b2wmRyNk2Rlby0iqFny3y2mATJz1pS62WrEQbkEIX7SjqR4hffWt7QbvmPPgPk8I_fnXTY8S7aQL07kQUPKiH75YqymZF8cSgDR1rIDhoE0Serg/s1280/photo_2025-06-26_08-54-19.jpg

ជាមួយគ្នានេះ លោក Wanchana បានអះអាងថា ៖ ចំពោះសំណួរដែលថា តើថៃមានវិធានការកាត់ផ្តាច់ចរន្តអគ្គិសនីកម្ពុជាដែរឬអត់នោះ ចម្លើយគឺបាទ នឹងធ្វើមែន ដែលវាជាវិធានការរួមនឹងវិធានការផ្សេងទៀត ដែលនឹងត្រូវដាក់ចេញតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែការអនុម័តកាត់ផ្តាច់ចរន្តអគ្គិសនីត្រូវតែមានការយល់ព្រមដោយសភាជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX8QVszc9A8aTEnMiE7dcEsGfhW8l8WYKxVWfyTM5LOBgInIx-WZkoCa_-ZBgajwYO-5OoxUNjVch30yR0U0SaKCavds1lvg2UqwKe6GVlaBT20s3n8BX-kK9iu48StI7TL9q3DmrMG8818YQDRiRMAOs-5kYO4WFJkHb0zlRMfe2Fn0W2UW4aoMFbb_ey/s1280/photo_2025-06-26_08-54-20.jpg

ក្រៅពីនេះ ថ្នាក់ដឹកនាំកម្ពុជាក៏ប្រតិកម្មខ្លាំងពេលថៃថាចង់កាត់អ៊ីនធឺណិត កម្ពុជាក៏ឈប់ប្រើអ៊ីនធឺណេតថៃដោយខ្លួនឯងតែម្ដង ថែមទាំងបិទមិនឲ្យមើលរឿងថៃ ឬមិនប្រើផលិតផលថៃជាដើម។ កម្ពុជាបានប្រាប់ពលរដ្ឋខ្លួន ឲ្យឈប់មកទទួលសេវាព្យាបាលនៅខាងថៃ (ប៉ុន្តែថៃនៅតែត្រៀមខ្លួនជួយ បើមានអាសន្ន ថៃអាចទទួលបានគ្រប់ពេល ដូចដែលបានកើតឡើងកន្លងមក)។ ចំណែករឿងទាក់ទងនឹងសិស្សសាលាឆ្លងកាត់ទៅរៀន ថៃតែងតែសប្បាយចិត្តក្នុងការផ្តល់ការអប់រំដល់ពួកគេជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqNH72ptR6AaqosADOqlQrhb5m42Fn5p27auMkWLPSZNoaD0hwDYgQurWCHU2HC_Tgnntw6dDUAOiy9MEfs9_1hawIU31uITjP_CfqmSWKYtqut5fgncPmg8V14yyldD24-CsJF0P2HQ6AeznjIxLTp72hSMpfktHKPmsxnp0-aC5QzE-RBRUSh2t5E2X2/s1280/photo_2025-06-26_08-54-21.jpg
អ្វីដែលកាន់តែលើស គឺនៅពេលដែលកងទ័ពអាកាសថៃ បានធ្វើពិនិត្យក្នុងការត្រៀមលក្ខណៈសាកល្បងដ្រូននោះ មេដឹកនាំកម្ពុជាបានប្រកាសថានឹងផ្តល់រង្វាន់ដល់ទាហានកម្ពុជារូបណា ដែលអាចបា.ញ់ទម្លាក់ដ្រូនរបស់ថៃទៅវិញ។ រីឯរឿងថៃគិតចង់កាត់ប្រេងឥន្ធនៈ កម្ពុជាស្រាប់តែឈប់នាំចូលពីប្រទេសថៃឲ្យបានមុនដែរ និងថាទៅថ្ងៃខាងមុខនឹងប្រើប្រេងនាំចូលដោយក្រុមហ៊ុនផ្តាច់មុខនៅកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO3iLLX9Tz-Fm8iiAC_udn6G_2uUubEGpqrmc1kwauwd_2khpZrvZiAs0LeXXpcxsdUbjXzns-WgvbafSVZGPQK2EDRI5oc6eHB7V1wGMnmKwheUhyphenhyphenNm7Vj1k0YzRmHfsapcJJkVchrpL37Rvhyr26Mf7YmVJt2mdDvRDDgIfoqTeApQTygNBjgQUZzLr6/s1280/photo_2025-06-26_08-54-22.jpg

ចុងក្រោយនេះ នៅពេលដែលថៃកំណត់ពេលវេលាច្រកព្រំដែន កម្ពុជាក៏បានកំណត់ពេលវេលាឲ្យត្រួតស៊ីគ្នា បង្ករភាពររអាក់រអួលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមព្រំដែន។ ដោយគ្រាន់តែគិតស្រាលៗបែបនេះ ក៏អាចយល់បានថាមេដឹកនាំកម្ពុជាបានដើរហួសផ្លូវហើយជៀសមិនរួចពីការបង្កបញ្ហាដល់ប្រជាជនកម្ពុជានោះទេ៕

ជ័យជម្នះរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា លើប្រទេសហ្គាំ ១-០ បានសាងជាប្រវត្តិសាស្ត្រថ្មី សម្រាប់បាល់ទាត់នារីកម្ពុជា និងអ្នកគាំទ្រកម្ពុជា

0

កាន់តែអស្ចារ្យ កាន់តែធ្វើឱ្យពិភពបាល់ទាត់នៅក្នុងតំបន់អាស៊ី ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានកំពុងចាប់អារម្មណ៍ ពីកម្រិតលេងរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ដែលបានសាងប្រវត្តិសាស្ត្រជាថ្មីម្តងទៀតជូនប្រទេសជាតិ ក៏ដូចជាអ្នកគាំទ្រកម្ពុជាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyNmeEZf7tSQKFls-htk5g6AJPjHlpOCdEG915ZIxAR2p6C6wrS8F36bhiM7aDE9SOdUTNH5YW8A0DCfhrqCGx2TwiQrfTPTiCIFjnhc9_xhzpuJAkQhXBzwvmtFM88XNsIwFqI3iwoog8W6uALJ71PpNB7dZRCHMm_kpqZHGbQ5AxQ99Lm9Xfq9xbGFcH/s3464/DSC02294.JPG

ចំពោះប្រកួតយប់មិញនេះ ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាធ្វើបានល្អណាស់ ទាំងទម្រេង់លេង និងបច្ចេកទេស ក្នុងការគ្រប់គ្រងបាល់ ដោយទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិហ្គាំ ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតបាល់ទាត់មិត្តភាពនារីអន្តរជាតិ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតពានរង្វាន់ក្នុងតំបន់អាស៊ីវគ្គជម្រុះ AFC WOMEN ASIAN CUP AUSTRALIA 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_cG4VIWv3aZSD7sHJzjUDF6EfAEsgdBQ-G7DVMiLMBG143sUQaLujxF0EdYhS8LIJ5Nu4_He0lKFvjAlUvSGjOV-5tJSIxircefwo_yVyDC__Fdq3Fh-DptwpKiuKGubapEUFnIL4X-j4iP_Lc8766brHqw6frE0bVqJkn9Msu8n1e0MXZYh7Jg19pM_v/s3464/DSC02450.JPG
មិនខុសពីកម្មវិធីរាល់ដង យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dU4ycTCrAOGSDCDjn54WEuYCQ1htNbFVY8HBHM7zObMHKWZhtT8hQptCYAHlSgjppXH9JroXW2gMvLf-V9oGYS2Py-H59zba9ytLkNI9rFm308wbhGJTMzK_2H_cxydqqR8sQN1F6A4VRACLNVGFdkiAVS-HoJQ8vjZK2qqAoO2D74gggV1zLdiPYwK2/s3464/DSC02580.JPG

ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers វត្តមានរបស់ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVQxZsrBvla4KuJ1IEc9Y63XBg-aFkmOiSnbRt6k0QibjEN3AxXe72fh1Eq1_lbsLKoex3sEMFjfytJ3iZBfkjIx6gdRzqoRLlNegrWBNExh8Z0BpyPI2U-l_DPKO9s3HtZaDI7jpu8EEVg-fqL30T4NsSPczl2BoNnYgVTZY1u2ok0qC_E9g0dw8di4KR/s3464/DSC02749.JPG
អ្នកគាំទ្រកម្ពុជា ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទម្រង់លេងរបស់ក្រុមជម្រើជាតិនារីកម្ពុជា នេះក៏ជាការឆ្លុះបញ្ចាំមួយឱ្យឃើញថា បាល់ទាត់នារីកម្ពុជា កំពុងឡើងកម្រិតនៃការលេង ដែលធ្វើឱ្យនៅក្នុងពិភពបាល់ទាត់ក្នុងតំបន់អាស៊ី មិនអាចមើលស្រាលបាន ហើយក៏ជាការសាងប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់បាល់ទាត់នារីកម្ពុជា ក្នុងការយកឈ្នះគូប្រកួតនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដ៏អស្ចារ្យមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0yo5GTwj0RE4UOvEJOTjZepI7gMidtbYSf_ZUh89zGJJK0pySM-zfi6oaYm6uCF01hUO8YpEbWEmK4PpPD_Gilos_gx8W8vUoaJHRmtT30OhPw9ORPgp91OABjm04f7XPNDLmNprMLVDbmEwkhEjx2rxa9pE84t72UzGNQzhYEkGuYhx498xTetzrVob8/s3464/DSC02700.JPG
សម្រាប់ការប្រកួតដែលនៅសល់៦ប្រកួត នាថ្ងៃខាងមុខនេះ យើងរំពឹងថា បងប្អូនអ្នកគាំទ្រទាំងអស់គ្នា នឹងចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSN7hl04ZnXye8_EgRGKupD000uLo2Penolk08F22jEVJD2DNLZRYcq5saj4n2fB5tb3_adN2sHcXtDsrET5-ua8TLKdFLydKxYpdh57aGYrgY_jLDUFAu3YVMefhmA3zYnoDd8pyFJ_qr2XxfzGFuib5tNXBaRw1MpPv5nqJV6bwoR4MEutzvpwmcy2jX/s3464/DSC02642.JPG

គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ហើយជួបគ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ នៅពហុកីឡដ្ឋានជាតិ {អូឡាំពិក} លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtXcO7pXNs3wgX3Vv8BM7bSMrsvmBryqTmlUHv_7G_9dEpVPL94YrBH4yHVlDDQKf2ks8EB9VdmTyTv0PWSZQb47vIs0GGRPlD24GygM6YWCLjDG9-z2q-HW2U0XVo9UdbpSv2Z7lcUSYSiBlnzoiuzkdUdjcFLXZNg_8eb1R2xNnUMdbF0lQkeTt6xbA/s3464/DSC02654.JPG

មហាសេដ្ឋីវៀតណាម Truong My Lan នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ជំនួសឱ្យទោសប្រ.ហារជីវិត

0

មេធាវីរបស់អ្នកស្រី Truong My Lan បាននិយាយកាលពីថ្ងៃទី ២៥ ខែមិថុនា ថា មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទក្លែងបន្លំជាមួយនឹងការខូចខាតសរុបចំនួន ២៧ ពាន់លានដុល្លារអាមេរិក (៣៥ ពាន់លានដុល្លារសិង្ហបុរី) នឹងលែងប្រឈមមុខនឹងការប្រហារ.ជីវិតទៀតហើយ ខណៈដែលប្រទេសនេះបានលុបចោលការដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មចំនួន ៨ រួមទាំងការកេងបន្លំទ្រព្យសម្បត្តិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KljBafN7ZmGBaumAXgHDTRqO58KKECzSbU9lwwOPVNRD_XwWLPhu8bXRu9N0877-bsJSeO_uJQVKEDxN6cA7bJxdZazAKGGO2lzjo1aSR1LCfGyOL9ikcG2nrPMjlZ3ZJbkFLPIqvMfKOl-GwDrD04H65jj7TKFPHdibQPyIW0uuH5Uv6TlfnZOvD3pr/s1280/photo_2025-06-26_09-43-26%20(2).jpg
លោក Giang Hong Thanh មេធាវីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Truong My Lan បានប្រាប់សារព័ត៌មាន AFP ថា ទោសប្រ.ហារជីវិតរបស់នាងនឹងត្រូវប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ។ លោកបាននិយាយថា “ខ្ញុំបានជូនដំណឹងដល់អ្នកស្រី Lan នៅព្រឹកនេះ(ថ្ងៃទី២៥ ខែ មិថុនា) នាងសប្បាយចិត្តខ្លាំងណាស់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9ovB8hu592XivSfZlE-3EhI1g5TgKzrpeJYXO97e72tNvpfp1dhzR2S-_FIQkJ9pozmCf-ben03jfhoslNvggTdli_3zvQq1iA1GD7IV3b2ZDGsCDHMdQ0vJBefXCXtP9eCbR7IK6pwEsNdkrLEmQCIfsuLf-HdPvA_UInJ70rL_rdqESY5zS3DwIext/s599/photo_2025-06-26_09-43-26.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសវៀតណាមកាលពីថ្ងៃទី ២៥ ខែមិថុនា បានលុបចោលទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មចំនួន ៨ រួមមានចារកម្ម អំពើពុករលួយ និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលផងដែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8TsSNTZVCtlZRDP3jrcWDGIdCwxmzCgpgwk7i3EszhVgTwIQYDN1L06FNllUQEDX-U7RO8DtUENLSVLHntzUIbN0wrMMfamTOU_xPNi9fjfbifQm_rM_ly3fnH06UNLWePybsl-WmhkJ7uWcWHpMLL0pEPO3Vf-XyRSdlQx65zD4HpZqr0v11bGEqlDG/s1000/photo_2025-06-26_09-43-27.jpg
អ្នកស្រី Lan ដែលមានអាយុ ៦៨ ឆ្នាំត្រូវបានកាត់ទោសក្នុងឆ្នាំ ២០២៤ ពីបទឆបោកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលព្រះរាជអាជ្ញាបាននិយាយថានាងគ្រប់គ្រង និងកាត់ទោសប្រហារជីវិតពីបទឆបោកទឹកប្រាក់សរុបចំនួន ២៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU5WLxo0hYBD9MYFuw-5kYHFTtUTI1JT4G7y9xfj20bVKCtMwGnXHpU8VdljgMkH-c8vwC9g51A9GccqmAPoCe5Xp0VRmD9P2IeZQIpEtqKzbd7Kxq4O0WIeTxpSfEe4QAlvUT-68FAVXCTiAp7r9VZDQ5Smnj1DCXpWCdtnol_HT2lOkweZvWWtbzYITU/s1480/image_2025-06-26_13-50-53.png

អ្នកស្រីក៏បានប្តឹងឧទ្ធរណ៍ផងដែរ ចំពោះសាលក្រមក្នុងការកាត់ទោសរយៈពេលមួយខែ ប៉ុន្តែនៅខែធ្នូ ឆ្នាំ ២០២៤ តុលាការក្នុងទីក្រុងហូជីមិញបានកំណត់ថាគ្មានមូលដ្ឋានអ្វីដើម្បីកាត់បន្ថយទោសរបស់នាងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXU69yRzCfwHxZxKrVQzDqvOa4nBgqIgDv9zsCra0INv6nTwuqJdo9w78nDFb8Yqyzn6rE-Xwn6lKy-H4LppLyqXHZ3LhnAMts3lPl_zcxd7c5A7CIutDR9qHR_K-XvtYYepWyGcxj0gMoSYYblPAxqtzt3eizuXJjuY7UxymykByXxTH5hOOeiPmRhC8x/s862/image_2025-06-26_13-50-55.png
ប៉ុន្តែបន្ទាប់មក តុលាការបាននិយាយថា ទោសរបស់ Lan អាចនឹងត្រូវកាត់បន្ថយមកនៅត្រឹមការជាប់ពន្ធនាគារអស់មួយជីវិតវិញ ប្រសិនបើនាងព្រមប្រគល់ទ្រព្យសម្បត្តិដែលលួចបន្លំ ៣ ភាគ ៤ មកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvdARgD3qbRygO1T8tiVpBt0doMPDLf3cCbu6OwM3ts7MDpSkj_1LSm-IsYCwq0lGn3qHL9pZ9PCAjkngKE1P45m6P45CamXn-vyM8EBe7Ad_-zAt7-0_ybRhB7ri4JXRk7Plhb46g8tWrwyVbRelWTp36oVDOx1NDQw5waLjmyqD3b6Y-mMi7VR8F1GPz/s1999/image_2025-06-26_13-51-25.png

លោក Thanh បាននិយាយថា ប្រសិនបើលោកស្រី Lan ផ្តល់សំណងសម្រាប់ការខាតបង់ចំនួន ៣ ភាគ ៤ រួមជាមួយនឹងលក្ខខណ្ឌមួយចំនួនទៀត លោកស្រីនឹងត្រូវបានបន្តពិចារណាសម្រាប់ការកាត់បន្ថយការកាត់ទោសបន្ថែមទៀត។ លោកបានបន្ថែមថា “អ្នកស្រី Lan នៅតែសហការយ៉ាងសកម្មជាមួយភ្នាក់ងាររដ្ឋនៃប្រទេសវៀតណាម និងដៃគូរបស់នាង ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជាមួយទ្រព្យសម្បត្តិ និងការរៀបចំរចនាសម្ព័ន្ធ SCB ដើម្បីឈានទៅដល់ដំណោះស្រាយចុងក្រោយចំពោះករណីនេះ”។ នេះបើតាមប្រភពសារព័ត៌មាន The straight times៕