ប៊ី សុធារី លំដាប់រងកម្មវិធី Miss Cosmo Cambodia 2025 បាននិយាយពាក្យជូនពរទៅកាន់ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ដែលកំពុងប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប៉ូឡូយ។ ក្នុងនោះ សុធារី ក៏សង្ឃឹមថា ដារ៉ា នឹងអាចធ្វើឱ្យកម្ពុជាចូលកន្លែងណាមួយនៅក្នុងការប្រកួតនេះព្រោះកម្មវិធីនេះកម្ពុជាពុំទាន់ទទួលបានកំណត់ត្រា TOP នៅឡើយទេ។
នាពេលថ្មីៗនេះគេបានឃើញ ផន ស្រីពី និង ប៊ី សុធារី មានការងារជាមួយគ្នាហើយបាន Live ជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនប្រកបដោយក្តីស្រលាញ់។ ក្នុងការ live នោះដ្បិតតែមាន Title ជាលំដាប់រង Miss Cosmo Cambodia 2025 មានស្ថាប័ន ផ្សេងគ្នាក្តី ប៊ី សុធារី ក្តីក៏បានជូនពរ ឈុំ ចាន់ដារ៉ា ដែលកំពុងមានភារៈកិច្ចតំណាងជាតិ ខ្មែរ។

ប៊ី សុធារី បាននិយាយថានាងសង្ឃឹមថា ដារ៉ា អាចនាំកម្ពុជាមានកន្លែងណាមួយនៅក្នុងការប្រកួតពីព្រោះកម្ពុជាពុំទាន់បានចូល TOP ឬទទួលបានផ្លែផ្កាអ្វីពីការប្រកួត Miss Supranational នៅឡើយទេ។ សុធារី ក៏ជូនពរឱ្យ ឈុំ ចាន់ដារ៉ា ទទួលបានកន្លែងមួយនៅក្នុងការប្រកួតនេះ។ ពាក្យសម្តីរបស់ ប៊ី សុធារី ជូនពរ ឈុំ ចាន់ដារ៉ា នៅក្នុងការប្រកួត Miss Supranational 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍និងសរសើរពីទឹកចិត្តរបស់ ប៊ី សុធារី ផងដែរទោះបីជាស្ថិតក្រោមស្ថាប័នផ្សេងគ្នាប៉ុន្តែបានជូនពរ ដារ៉ា ក្នុងនាមជាខ្មែរតែមួយ។
គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Supranational 2025 នៅប្រទេសប៉ូឡូញបានប្រកួតនៅក្នុងវគ្គបឋមហើយខណៈការបង្ហាញខ្លួនរបស់ ឈុំ ចាន់ដារ៉ា គឺទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ លើសពីនេះកាលពីមុនអ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិក៏បានបង្ហើបដែរថា ឈុំ ចាន់ដារ៉ា គឺទទួលបានការពេញចិត្តច្រើនពីម្ចាស់ Sponsor ៕










