ថានៅក្នុងសាច់រឿងថៃសម្បូរល្បិចកិច្ចកលមួយរយជំពូកទៅហើយ នៅខាងក្រៅសាច់រឿង ក៏មិនខុសគ្នាប៉ុន្មានទេសូម្បីតែតារាសម្តែងថៃមួយចំនួនក៏អាក្រក់ទាំងក្នុងរឿងនិងក្រៅរឿង។ សូម្បីតែទាហានក៏មិនលើកលែងពោលគឺបើក-បិទច្រកព្រំដែន ជាឯកតោភាគីហើយប្រែ ក្រឡាស់សម្តីយកខ្លួនឯងល្អ។ ទប់ចិត្តមិនជាប់អំពីពាក្យសម្តីក្រឡេកក្រឡុករបស់ថៃពេក តារាចម្រៀង ណុប បាយ៉ារិទ្ធ និងពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ ចេញមកនិយាយផាំងៗតែ ម្តងថា «បើកបិទៗតាមតែក្បាលវ៉ាល់»។
នៅថ្ងៃទី២៥ មិថុនា តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានចែករំលែកអំពីស្ថានភាពច្រកព្រំដែនហើយបានបញ្ចេញប្រតិកម្មរបស់ខ្លួនថា
«ហត់អត់? បើកបិទៗតាមតែក្បាលវ៉ាល់ចឹង? តិចខូចរបងអស់លុយធ្វើថ្មីទៀត»។
នៅក្នុងការបង្ហោះមួយទៀតតារាចម្រៀងជើងចាស់រូបនេះបានដាក់ចំៗថា « ច្រែះចាប់កង់អស់ហើយ រុញអត់ smooth សោះ ដាក់ប្រេងផង មិនចង់អស់លុយធ្វើថ្មីទៀតហើយ។ ហេតុតែបេះដូងជាអ្នកឈ្លានពាន សូម្បីតែទាហានយាមច្រកព្រំដែនក៏ចេះសម្តែងដូចតារាដែរ»។
មិនខុសគ្នានោះទេដោយសារតែផ្ទះលេង២ ធ្វើអ្វីស្រេចតែចិត្តពេកពិធីករ ជា វណ្ណារិទ្ធ បានលើកឡើងថា «គេកំពុងសម្តែងធ្វើបើកច្រក បើកបិទ ស្រេចតែក្បាលវ៉ាល់វាចឹង ល្បិចJM ម៉ាអាចោរ…»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានប្រកាសថាថៃពុំបានបិទព្រំដែនជាប់កម្ពុជាទេ គឺច្រក ព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតាគ្រាន់តែថៃរឹតបន្តឹងការឆ្លងដែនដើម្បី សុវត្ថិភាព។ 
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា យោងតាមរបាយការណ៍របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ភាគីថៃបានអនុវត្តការបើកទ្វារព្រំដែនឡើងវិញជារៀងរាល់ថ្ងៃគឺ ចាប់ពីម៉ោង ០៦:០០នាទី ដល់ម៉ោង ២២:០០នាទី ដោយកម្រិតនៃការបើកគឺ អនុញ្ញាតឱ្យចេញចូលចំពោះតែអ្នកជំងឺសង្គ្រោះបន្ទាន់និងសិស្សតែប៉ុណ្ណោះ៕
 
		 
	









