រដ្ឋាភិបាលបារាំង គ្រោងនឹងសាងសង់ “មន្ទីរពេទ្យសាកលវិទ្យាល័យទំនើប” នៅកម្ពុជា ដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ កម្ពុជា-បារាំង។

មន្ទីរពេទ្យនេះ នឹងមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ប្តូរសរីរៈ។

លទ្ធផលសម្រេច នៃមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប នឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងកិច្ចប្រជុំត្រីភាគីលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងនេះ ទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ចបារាំង សាងសង់ឡើងដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការបារាំងលើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព។

បើតាមលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ក្រោយការសាងសង់រួច “មន្ទីរពេទ្យសាកលវិទ្យាល័យទំនើបកម្ពុជា-បារាំង” នឹងមានសមត្ថភាព ស្របតាមស្តង់ដារអន្តរជាតិ”៕