Home Blog Page 430

តារា TikTok ដ៏ល្បី Khaby Lame ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក

0

Khaby Lame ដែលគេស្គាល់យ៉ាងទូលំទូលាយថាជាតារា TikTok ដ៏ល្បី មានអ្នកតាមដានច្រើនជាងគេនៅលើពិភពលោក ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីការឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍។ តារាឌីជីថលជនជាតិអ៊ីតាលី ដើមកំណើតសេណេហ្គាល់រូបនេះ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas ដោយមន្ត្រីអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) ក្រោមសេចក្តីអះអាងថាគាត់បានបំពានលើលក្ខខណ្ឌទិដ្ឋាការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0OfD_bS_TQSb6NoROOL6MDbJD0A9kJssdFGa72dD53HL4JEd1GLrckU2AXV6B4rMu9yU1iAkFapCuyIR6uEBek84Z9pLOM-VIbu8V2BZfzVYavm3AvzAWxpiRwy09xG40oDgkpn3BIMkl9ZlcgGXfZ-cUfFC1c_lcFW0BVfoSlD6cXcs_LxbnDYxlHiQ1/s860/image_2025-06-12_09-57-36%20(2).png
Khaby បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ប៉ុន្តែបានស្នាក់នៅលើសរយៈពេលដែលកំណត់ក្នុងទិដ្ឋាការ។ ICE បានបញ្ជាក់ថា គាត់បានចាកចេញពីប្រទេសដោយស្ម័គ្រចិត្តកាលពីថ្ងៃសុក្រ ក្រោយពេលត្រូវចាប់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQcU7SQB0NZYdpGxYsDMj-qCQdiL6MwTiGlgz04IZIlgZovV8pnx1LwA_WJi8g90WyacNZQctcHe1wH1qVcGx2UbrW3hQB0NPKIw46MZh1V6CDS_iIXmeyK95F1zE6hoMZointG2-5D44hOZPs-NlFKWj10RiITwugnow8dbjB00FXu6D31SqGhpQQ_bM/s1100/image_2025-06-12_09-57-36.png
ហេតុការណ៍នេះកើតឡើងក្នុងបរិបទនៃការកើនឡើងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump។ Bo Loudon ដែលជាសកម្មជនវ័យក្មេង (Gen Z) និងអ្នកគាំទ្ររបស់ Trump បានអះអាងថាគាត់មានជាប់ពាក់ព័ន្ធក្នុងការប្រាប់អាជ្ញាធរអំពីស្ថានភាពអន្តោប្រវេសន៍របស់ Khaby។ Loudon ដែលធ្លាប់ជួយ Trump ក្នុងការប្រមូលសំឡេងឆ្នោតពីយុវជន បានអះអាងថា Lame បានរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានអួតអាងអំពីតួនាទីរបស់គាត់ក្នុងការចាប់ផ្តើមដំណើរការនិរទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_ZLRbJKwYmxoAPwZQVvYvPJuLxdHfdeGjSFCqkLmPjuCZEJB1_W6uQIgeCWH3oUa_VVPO60HKOKfeIjqf3ZPO7YeP-36gkl0wukzwJiK5N3xiIjFgUQYlgsKk4qX4IJct2jbLzuKOPupLQLLUvjd_3324mN6W2VGvAldWl6qI9E9zpsmUgRmxdwJdg5w/s1200/image_2025-06-12_09-57-37.png

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយមួយ Loudon បាននិយាយថា៖ “រឿងនេះកើតឡើងលឿនជាងអ្វីដែលខ្ញុំរំពឹងទុក”។ គាត់ក៏បានបន្ថែមថា Khaby មានទំនាក់ទំនងជាមួយមិត្តភក្តិដែលមានទស្សនៈឆ្វេងនិយម ប៉ុន្តែគ្មានភស្តុតាងសាធារណៈណាមួយបញ្ជាក់ថា Lame មានសកម្មភាពនយោបាយឬជាសមាជិកក្រុមនយោបាយឆ្វេងនិយមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAQimQu4qm97533_zdLeGki8swbdV4fS9afL25PFTf_pW0DPorvGwEJ-9PQr7V0vwX5nhXiJ2s54NeMqCd-XD7lmV40i8HZ1cpfKT2Szi4Sk0CzRrxAqetZ_juFSqNW-3hwsQAm5bILY4vVjuUmoIrgn7gTLep5WJKjGNNLo5NeERcIBcfkwxiExTMr3j/s1440/image_2025-06-12_09-57-38%20(2).png

បើទោះជាលោក Lame មិនបានឆ្លើយតបផ្លូវការចំពោះស្ថានភាពនេះនោះក៏ដោយ គាត់នៅតែសកម្មលើបណ្តាញសង្គម។ ការបង្ហោះចុងក្រោយនៅលើ TikTok បង្ហាញថាគាត់កំពុងស្ថិតនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ទោះបីគាត់នៅក្រៅសហរដ្ឋអាមេរិកក៏ដោយ Lame នៅតែបន្តទទួលការគាំទ្រច្រើនពីអ្នកប្រើប្រាស់ជាច្រើន ជាពិសេសមានអ្នកតាមដានលើ TikTok ជាង ១៦០ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YBfdc96fsGv5PA4KGvDAICubTUctN23047NYYCgHh4M3gA3dV44slMAW8vTH5DzNfDXY2mAbIEJzU3DkaEsq_7MO5xNuTw7ipSiiVo_Z4dVQuZhB6CvN7kfwomD5FGepeAcifDFtuyTPNBPOanI-1R0Gx8QXlobNiuL0J-4oKx-OVn_BPIy3vYxWKY24/s1024/image_2025-06-12_09-57-38.png

បើទោះបីស្ថានភាពនេះនឹងមានផលប៉ះពាល់ខ្លះទៅលើវត្តមានផ្ទាល់របស់គាត់នៅសហរដ្ឋអាមេរិក ក៏ដោយ កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់គាត់លើវិស័យឌីជីថលនៅតែខ្លាំង។ ការសហការជាមួយម៉ាកយីហោម៉ូដ ក្រុមហ៊ុនផលិតភាពយន្ត និងអ្នកផ្សាយពាណិជ្ជកម្មធំៗ បានធ្វើឲ្យ Khaby Lame បន្តជារូបតំណាងសំខាន់ម្នាក់នៃវ័យឌីជីថលជាសកល៕

កុំចេះតែហ៊ាន! យន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines ចុះចតខុសគោលដៅភ្លាមៗដោយមិនផ្តល់ដំណឹងដល់អតិថិជនមុន

0

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលមានគោលដៅហោះហើរទៅទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗ ដោយគោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ប្រមាណជាង២២៥គីឡូម៉ែត្រ ។ ការផ្លាស់ប្តូរគោលដៅនេះ ដោយសារយន្តហោះមានទំហំធំជាងផ្លូវ Runway ហើយធ្វើឱ្យអ្នកដំណើរត្រូវជិះរថយន្តក្រុងជាង៣ម៉ោង ដើម្បីមកកាន់គោលដៅចាស់ ។

តាមទិន្នន័យតាមដានរបស់ FlightAware បញ្ជាក់ថា ជើងហោះហើរលេខ៧៨០ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានផ្លាស់ប្តូរគោលដៅភ្លាមៗទៅកាន់អាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពេលកំពុងហោះលើសមុទ្រ Tyrrhenian ។ គោលដៅថ្មីស្ថិតនៅឆ្ងាយពីគោលដៅចាស់ក្នុងទីក្រុងណេប៉ូស ប្រទេសអ៊ីតាលី ចម្ងាយជាង២២៥គីឡូម៉ែត្រ ដោយសារយន្តហោះមានទំហំធំពេកពិបាកចុះចតលើផ្លូវ Runway ។

វាជាយន្តហោះប្រភេទ Boeing 787-9 ដែលស្លាបយន្តហោះមានទំហំធំជាងស្លាបយន្តហោះ Boeing 787-8 ។ ហេតុនេះ ទើបធ្វើឱ្យយន្តហោះនេះពិបាកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ហើយក៏ប្តូរទៅចុះចតនៅអាកាសយានដ្ឋាន Fiumicino នៅទីក្រុងរ៉ូម ជំនួសវិញ ។

យន្តហោះបានដឹកអ្នកដំណើរចំនួន២៣១នាក់ ហើយអ្នកដំណើរទាំងអស់ត្រូវជិះរថយន្តក្រុងរយៈពេលជាង៣ម៉ោង ក្នុងចម្ងាយផ្លូវជាង២២៥គីឡូម៉ែត្រ ដើម្បីចាកចេញពីអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងណេប៉ូស ។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនសូមអភ័យទោសយ៉ាងខ្លាំងចំពោះអ្នកដំណើរទាំងអស់សម្រាប់ហេតុការណ៍ដែលកើតឡើងនេះ ។

ការធ្វើដំណើរទៅប្រទេសអ៊ីតាលីជួបឧបសគ្គ ពុំមែនទើបតែកើតឡើងលើកទី១ទេ នាពេលថ្មីៗនេះ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Ryanair មានគោលដៅទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ក៏បានផ្លាស់ប្តូរគោលដៅដែរ ដោយសារមានខ្យល់ព្យុះ និងផ្គររន្ទះ ។ ខ្យល់ព្យុះធ្វើឱ្យអ្នកដំណើររងរបួស៨នាក់ ដោយអ្នកដំណើរបានខកជើងហោះហើរនៅប្រទេសអាល្លឺម៉ង់ និងត្រូវជិះរថយន្តក្រុងជាង៤ម៉ោង ដើម្បីទៅទីក្រុង Milan៕

Rosé បង្កើតកំណត់ត្រាយូធូបមួយទៀត

0

ការសហការគ្នារវាង Rosé សមាជិក Blackpink និង Bruno Mars បានជួយសម្រេចបាននូវសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកដែល MV APT បានបំបែកការមើល ១.៧ ពាន់លាននៅលើ YouTube បន្ទាប់ពីចេញបានត្រឹមតែ ២៣៥ថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4RhfWrCSrR5m4sLNl_00dosaLMvrfwwjOwcenLGO60rDa9SzKOGpc2d4fpTlUH-XM8oip51dEBKRVKesse0nVJMe_PzCjqNygBkjPgu97ktOv9wTOL97Ed3XCXooRLcV4oFf35U09GGwj_NN4s5Ttncj1VJmEzIitc2D09YO7Tr6DVsEIXzf_unvhooUA/s1350/image_2025-06-11_11-39-23.png
Rosé បានបំបែកឯតទគ្គកម្ម YouTube ព្រោះនេះជា MV លឿនបំផុតរបស់សិល្បករអាស៊ី ដែលសម្រេចបាននូវស្នាដៃនេះក្នុងប្រវត្តិសាស្ត្រ និងជា MV លឿនបំផុតទី ៣ ដែលមាន អ្នកចូលមើល ១.៧ ពាន់លានដងក្នុងប្រវត្តិសាស្ត្រ YouTube ។ MV «APT» បានក្លាយជា MV លឿនបំផុតដែលឈានដល់ចំនួនអ្នកមើលក្នុង ទសវត្សរ៍នេះ ហើយ MV ទីមួយនៃឆ្នាំ ២០២៤ ដើម្បីសម្រេចបានសមិទ្ធិផលនេះ។ពីមុន MV នេះចំណាយពេលត្រឹមតែ១០៥ ថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានការចូលមើល ១ ពាន់លាននៅលើ YouTube ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpLYfFVFDIBOspOlWrzljy_kSOJ7WZBC_Wo11hCpBofKfyLEx-2M-uWrLllzCkE2DOohR2U0CEKpUc8-498o-fMVKhkGMS9W5hOW3lPId1-3-DZCE__eQYvUDjC2AnBEMW3yjQbrc-IXcSVqkw8YZSsz1VMnQ8IP8PVh7HdSd9oIyDITRE-yEBOzQeTUA-/s1440/image_2025-06-11_11-39-19.png

«APT» បានបំបែកឯកទកម្ម ១២ ឆ្នាំនៃបទ «Gangnam Style» របស់រៀមច្បង PSY ហើយបានក្លាយជា MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់ កាលនេះ។ អាល់ប៊ុម «Rosie» របស់ Rosé បានចូលរួមក្នុងចំណាត់ថ្នាក់នៃអាល់ប៊ុម K-Pop នារីដែលមានចំណាត់ថ្នាក់យូរបំផុតនៅលើតារាង Billboard 200។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyrT1_hxv-8ZWUTrsBkSlT2yDQEfkl67andsTHLU3a0ngyfADkyejy7mJm7qnsBa7KnbDSvNpVCNtXEKw3sKo_3tRnb-slALNoX7oQqMGGnQJcR5K_tILXahDXbWgeoVz2p4BmgdjaWsY6xx-Z6hhqtJegBwnBSpn7l9I4r99iwjPnUwNleneGQnwuDtB/s1080/image_2025-06-11_11-39-20%20(2).png

គួរឱ្យដឹងថា ក្រុមចម្រៀង Blackpink ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការថត MV របស់ខ្លួនត្រៀមខ្លួនវិលត្រឡប់មកវិញ ដែល MV របស់អ្នកទាំង៤ ស្ថិតក្រោមការដឹកនាំរបស់អ្នកដឹកនាំអន្តរជាតិដ៏ល្បីម្នាក់។ លើសពីនេះ Blackpink ត្រៀមវិលជួបអ្នកគាំទ្រក្នុងដំណើរទេសចរណ៍ពិភពលោកផងដែរ៕

អាជីវករថៃនៅផ្សារក្បែរព្រំដែនត្អូញត្អែរពីការបាត់បង់ចំណូលដោយសារពលរដ្ឋខ្មែរលែងទិញទំនិញដូចមុន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកើតបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងកងទ័ពថៃផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនឃើញថា ការលក់ដូរទំនិញក្នុងផ្សារឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ មានភាពស្ងប់ស្ងាត់ខ្លាំង ។ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរលែងមកទិញទំនិញដូចមុន ដែលធ្វើឱ្យអាជីវករថៃបារម្ភពីស្ថានការណ៍កើតឡើងធ្វើឱ្យបាត់បង់ចំណូល ។ រីឯអាជីវករខ្មែរលក់ដូរទំនិញនៅផ្សារឆងចមបានបិទទ្វារតូប និងប្រមូលរបស់របរត្រឡប់មកកម្ពុជារង់ចាំឱ្យស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoB8v3QLb84QxaMFGcDJF7l_QHyIgSMJx6YzMaD1G30Ue-VzegL4hJU0FT_WQ7W6Wvyt79Dtz3X4TT1wg0GNEzr0wLvm3cljiCWP7s-kXoByT-VFfD4Ru-DLI73hoMuMqhjXsDS4O13maT2eRFGZmO0pntIFArngktp5v3I9ADdkDsREAUEZTORtzCZZf/s1057/photo_2025-06-11_10-00-14.jpg
ទោះជាផ្សារឆងចមមានសភាពស្ងប់ស្ងាត់ក្តី ប៉ុន្តែអាជីវករថៃភាគច្រើននៅតែបើកតូបលក់ដូរធម្មតា ដោយរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងចរចាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។ អាជីវករថៃត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី៧ ខែមិថុនា កន្លងមក មេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាគក្លាង បានបញ្ជាឱ្យកងទ័ពគ្រប់គ្រងការបើក-បិទទ្វារច្រកព្រំដែនទាំងអស់ជាប់កម្ពុជាដើម្បីសុវត្ថិភាពពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLbNKEF3KGtf2uOpSTekizPDxHrrZbkXCqpzjx9yVHkltQJR7l03ux7hWtc_rykPvGQIBH883rUi-nF-amM6842Pc1le5wU9fO6C5o1zz2Mw4RxYrpKY-4pgm9M-WUtZSNxazFuCslh9Onlpajz4dOgtjSTY6K5udYlj1ZFMi2CAtLBkJomnuDSe1WNCy/s1057/photo_2025-06-11_09-58-59.jpg

អាជីវករថៃ អ្នកស្រី វ៉ាន់ឌី អាយុ៦២ឆ្នាំ និយាយថា ការលក់ដូរទំនិញស្ងាត់ខ្លាំងណាស់ មិនដឹងលក់ដូរឱ្យអ្នកណាទេ ។ អ្នកស្រីចង់ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឡើងវិញ និងជាប្រទេសជិតខាងល្អ ពីព្រោះពេលកើតបញ្ហា ពលរដ្ឋថៃពិបាកប្រកបមុខរបរ ហើយពុំដឹងជម្លៀសទៅណាបើមានសង្គ្រាម ។ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃធ្វើឱ្យផ្សារឆងចមមានភាពស្ងប់ស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCS5lyA4-4a-gQgPAX-fFAsRjWvsMYCVvHDhqFns60syW4UONHqpwLtz-exM0LvIhzh5mmhJNhYymynI1rSreS9Cvz8QmRZDEP06kSTJoMC1zjQWvPqc2kfeuyClNSdZlSZXMQZsZgIBU-lvxXVMlziRMU03yB-31rtA9JcPMlxnCL9lAJNz_9ThziqbVt/s1054/photo_2025-06-11_09-59-27.jpg
ចំណែកច្រកព្រំដែនអូរស្មាច់-ឆងចម (នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ) ដែលស្ថិតនៅឆ្ងាយពីផ្សារឆងចមប្រមាណ៣គីឡូម៉ែត្រ គឺមានពលរដ្ឋខ្មែរ-ថៃធ្វើដំណើរឆ្លងកាត់ព្រំដែនជាហូរហែ ប៉ុន្តែចំនួនពលរដ្ឋខ្មែរដែលឆ្លងដែនតាមច្រកអូរស្មាច់បានធ្លាក់ចុះជាងពាក់កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitKehiQ9t26Gr8XaXJYiQYAyZyHmouInmVKDhUfiMmm2SMu64-3rX1SDO-DZ3Yvb95otZRa9ci1w0rCbCSkwm5xg7AeYLbDrK4Q2vVzxT1zZ67-jMOrcyzdleyxoSMb9UwriT9-iSNnfn7Qj6weGHElOuvxOmd9db2fyXhI17PBzf0W1tKLCYhtmsxft6z/s1056/photo_2025-06-11_09-59-45.jpg

ភាគីថៃបានសម្រេចជាឯកតោភាគីឱ្យដំណើរការច្រកព្រំដែនអូរស្មាច់-ឆងចម តែ៣ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ និងសុក្រ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ខណៈកាលពីមុន ច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅម៉ោង១០យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLiiLmgkbHVnGb1kj2JA3Jp9F9188zgA5aEARa7Ht26lxGFhT2fdaR_TFsHYmigBmQYSE1JG-3vWcLS4ER8_HFgLaxvfZDfwISn_Gmd6kebhyJRZTVJKXW5cU99PQlLMPE8i6XpU_oxANkymuEftOhsFwc_FGtP8btddNANDi3IPgMKm6IkDR5GiozSMeI/s1053/photo_2025-06-11_09-59-58.jpg

គួរបញ្ជាក់ថា ច្រកអូរស្មាច់-ឆងចមអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឆ្លងដែន ដោយប្រើប្រាស់លិខិតឆ្លងដែន (Passport) និងប័ណ្ណព្រំដែន (Border Pass) ប៉ុណ្ណោះ ដោយថៃរឹតបន្តឹងការដឹកទំនិញចេញ-ចូល រួមទាំងចាត់វិធានការផ្នែកថាមពលផ្អាកការបញ្ជូនអគ្គិសនីទៅកម្ពុជា ករណីកម្ពុជាបង្កើនកម្លាំងកងទ័ព ដែលថៃចាត់ទុកថាប៉ះពាល់សុវត្ថិភាពពលរដ្ឋខ្លួន ៕

ដឹងមូលហេតុតារាកំប្លែង នាយពាក់មី តែងខ្លួនស្រីចូលរួមពិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស

0

លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ត្រូវបានទស្សនិកជននិយាយថាយកឈ្នះគេពេញ មួយកម្មវិធីក្នុងការចូលរួមពិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស ព្រោះតែលោកបាន តែងខ្លួនជាមនុស្សស្រី។ ថ្មីៗនេះតារាកំប្លែង ល្បី ឈ្មោះរូបនេះក៏ទម្លាយពីហេតុផលដែល លោកសម្រេចចិត្តតែងខ្លួនជាសុភាពនារីបែបនេះដោយសារតែចង់ឱ្យប្លែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mslYXBmQ3nCvGuTYc9bBFQ30uR6bj6NBmhVWDFLDTjKM2CQY9vLO6UeXR284wdsBsRVwDw826VNdM1FBcZXDvffmc4nzvjOHP4L0w9HFJvgpcdyP3fQP4AUg3TEIWEANCGpghdDTWNvrsR6rrJN4VX_Coa85DzJ58FAIKcOCBg3KC_uXuGI7cL6Q9Zf8/s2048/image_2025-06-11_13-50-37%20(2).png
នៅថ្ងៃទី១១ មិថុនា ពិធីករ សុខ រ៉ាស៊ី បានបង្ហោះវីដេអូមួយដោយសម្ភាសន៍ដោយផ្ទាល់ទៅ កាន់តារាកំប្លែង ពាក់មី អំពីមូលហេតុដែលតែងខ្លួនស្រី។ តារាកំប្លែងដែលមានដើម កំណើតនៅខេត្តស្វាយរៀងរូបនេះបាននិយាយថា មានអ្នកចូលរួមជាច្រើនចូលរួមចង់ សប្បាយនិងធ្វើអ្វីប្លែកៗដើម្បីបង្ហាញពីខ្លួនឯងចូលរួមកម្មវិធីសិល្បៈដ៏ធំ។ នាយពាក់មី បានបន្តទៀតថា លោកគិតថាស្រីៗគឺស្លៀករ៉ូប ពាក់ពេជ្រ ហើយក៏សម្រេចចិត្តធ្វើជាស្រីតែ ម្តងដោយមិនខុសនោះទេគឺបានស្លៀកពាក់ស្អាតបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBXCFCPpvSxo5m_ZMLsp9eY_XPNhtVZiMEaCn26NpT4_qiArN5Z1MMQEnrAAH-_Cvf6wcbkkzYvs7mMIuFJeOREJsnFn8pNDinWpoRk3ThWPhyphenhyphen7Iy953G7qT2GdlG3Gj92GYXSoA6PLlPL-0eIGrxHTBIAn4VHaAlbP0qRaxDa4lBdpTRNXup9tACBnaP/s1440/image_2025-06-11_13-50-37.png

លោក ចែម ចាន់រ៉ា បន្តថាលោកបានតែងខ្លួនយ៉ាងស្អាតបាតជានារីខ្មែរ ហើយលោកយល់ អារម្មណ៍មនុស្សស្រីគឺពិបាករាល់ពេលចូលរួមកម្មវិធីម្តងៗ។ តារាកំប្លែងរូបនេះ បានលើក ឡើងពីរចំណុចដោយចំណុចទី១ លោកនិយាយថាមនុស្សស្រីទម្រាំចូលរួមកម្មវិធីបាន គឺត្រូវចំណាយពេលយូរខណៈលោកតែងខ្លួនគឺចំណាយពេលរហូតដល់៣ម៉ោង។ ក្នុងនោះតារាកំប្លែងរូបនេះបានផ្តាំផ្ញើទៅដល់ស្វាមីដទៃទៀតកុំរអ៊ូពេលរង់ចាំប្រពន្ធតែងខ្លួនព្រោះជាមនុស្សស្រីគឺមិនងាយស្រួលឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcvh5z73nnO9Y-HeOs3X26VF8CmBF6Jliia4RhAfQasaTltH-OXwUO1iZ1CU9vM9PKcTL1YCfJbamsue9R2GcKrg_C0sRYNxGmq_nRxa1TrgUtrwCIiivmdZkvqumCwrSFnQzKlUouZW1KHGyq9RtZSH7-7cUV9czkH5B2qt3ERUNlIlRHXWuNkyGFh4jU/s639/Screenshot%202025-06-12%20090412.png

តារាកំប្លែងពាក់មី បានបង្ហាញចំណុចទី២ថា មនុស្សប្រុសស្លៀកពាក់រលុងៗស្រួលខ្លួន ប៉ុន្តែមនុស្សស្រីវិញគឺស្លៀកពាក់រឹបរាងហើយពិបាកក្នុងអង្គុយហើយលោកយល់ពីទុក្ខលំបាករបស់មនុស្សស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzDgtIGt3HFEp-nWdMo6_rBLSAo1gRhZq_8Z-Qi3g8iE3kDLi_-R0qrniM5NGDFJBqkqL9mwOsp-SP36AJSfzKmYrPXdSVin5c5etso7zkT30GG6h44PXD5SK5jPvdYHpdDt1kbMR4-Ke_e_YXhMzEYL3UKdmXEhwaSyi0OUIBEOAj9egPTqwNT1cWbd7/s606/Screenshot%202025-06-12%20090514.png
ស្របពេលយល់ទុក្ខធុរៈមនុស្សស្រីពីរចំណុចខាងលើបន្ទាប់ពីសាកល្បងតែងខ្លួនជាស្រីនេះដែរ តារាកំប្លែង ពាក់មី ក៏មានបំណងចង់សាកល្បងពរពោះកើតកូនម្តង ពេលនារីៗពរពោះកើតកូនលំបាកយ៉ាងណា។ សរុបជារួមមកតារាកំប្លែង ពាក់មី បានបង្ហាញថាការតែងខ្លួនជាស្រីចូលរួមកម្មវិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស គឺលោកចង់ធ្វើឱ្យប្លែកក្នុងនាមជាអ្នកកំប្លែង ជាអ្នកសិល្បៈ ហើយការតែងខ្លួនបែបនេះធ្វើឱ្យលោកយល់ទុក្ខលំបាករបស់ស្រីៗដូចគ្នា៕

តារាចម្រៀង មាស សុខសោភា លើកឡើងបែបនេះធ្វើឱ្យសាធារណជនបញ្ចេញមតិព្រាត

0

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសអ្នកនាង មាស សុខសោភា បានធ្វើឱ្យសាធារណជនបញ្ចេញមតិព្រាតបន្ទាប់ពីបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងពាក្យថា ខ្មៅគូនឹងល្អ ល្អគូនឹងអាក្រក់និងបានចោទសួរថា កម្មគូជាមួយនឹងអ្វី។ តារាចម្រៀងរូបនេះទើបតែស្ងប់ស្ងាត់រឿងអាស្រូវនៅលើបណ្តាញសង្គមបន្ទាប់ពីមានរឿងរកាំរកូសជាមួយនឹងអតីតស្វាមី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjnCnsfEdXqJsZCMOmN5jr7PaCzvoeILuyM6WofJDMCMQOsx5E2MQ2lOPFcsbBcp0sJ9hrAwH6xjKCgz_2MlpRuJ8Y8PuRMTOvui2HRdMrzjQd1r5VJdNLVQ0zYYmbS2D5_yssHIL3JTHy2YnaTVt4fX0QkpdqJAUSu0z991tyGcaWFcfypcUoDnYp8jE/s2048/image_2025-06-11_09-07-14.png
នៅយប់ថ្ងៃទី១០ មិថុនា តារាចម្រៀង មាស សុខសោភា បានបង្ហោះរូបភាព៣សន្លឹក ជាមួយនឹងសម្តីថា « សភាវៈគ្រប់យ៉ាងដែលមាននៅលើលោកនេះគឺសុទ្ធសឹងតែ មកជាគូទាំងអស់ដូចជាពាក្យ ខ្មៅគូនឹងល្អ សគូនឹងខ្មៅ ប្រុសគូនឹងស្រី ល្អគូនឹងអាក្រក់ ចុះកម្មគូនឹងអ្វីទៅបងប្អូន សូម comment ខាងក្រោម»។ ការលើកឡើងរបស់ តារាចម្រៀងចាស់វស្សានៅក្នុងរង្វង់សិល្បៈរូបនេះ បានជំរុញឱ្យសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមចូលបញ្ចេញមតិយោបល់ជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZM9HYe66Fn2DWcAeNrsksuEwfcpJCHS5RfE29BYZo56LF-bBYV-ihJp5R5UUxEgtVqf2hfAddGYExsVy3GddjlBXZU8qDLMseDSBObTQno43Eznv2BMTdlnyjKsc6vda5yzam0nYpdyGcxvKeCMxCjWK1mTmjofyf15vr2TYUcFj4Aao8h7kC-jPs8VV/s2048/image_2025-06-11_09-07-19.png

អ្នកលេងបណ្តាញសង្គមបានខម្មិនថា «កម្មមិនមានគូទេ តែត្រូវស្វែងយល់ពីព្រះធម៌ និង អំពើល្អមកដាក់ក្នុងខ្លួនដើម្បីអោយមានលំហរជ្រះថ្លានៃចិត្តIDOl , ធ្វើល្ឣបានឣាក្រក់ ធ្វើបុណ្យបានបាប នេះដោយហេតុតែមនុស្សយកបិសាចធ្វើព្រះ, មនុស្សមិនស្គាល់ខ្លួនឯងផង ឱ្យគេមកយល់ចិត្តខ្លួនមិចកើត។ ឣាមីតាភូត.., ខ្មៅ ផ្ទុយនឹង ស ល្អផ្ទុយនឹងអាក្រក់មិនមែនគូទេ idol , កម្មជាទង្វើការធ្វើ អ្វីៗមានគូកើត/ស្លាប់.ស/ខ្មៅ.យល់បានល្អប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO6VlPFiqLDOdSgkBF8diAN-6SDcEhIFYIxmNbWGj795cn3GpAsm7Os7NHmdD6Fa5g_tse0UHakToCiYTFCzJoxuBAct-sQ3c8AXMx1f33ixDGpJCUiC4NX5c4Dq_rlNqzwOjkbp2RJEwpunzH1wn1_oTH12k5ClU-wF1DvTPGqWv6-iV8_zMAHMT7zC_g/s2048/image_2025-06-11_09-07-10.png

គណនីហ្វេកប៊ុកជាច្រើនទៀតបានបញ្ចេញមតិថា« កម្ម ជាគូនឹងម្ចាស់របស់កម្ម!កម្មគូកុសលផលបុណ្យ យើងសាងអីទទូលបានហ្នឹងប្អូនស្រី , កុំផ្តេកផ្តួលទៅលើ អបិយជំនឿពេក 50% បានហើយ, ឈប់ទៅidol ហ្វេនសុំអង្វរ, ភាសាបាលី កម្ម ប្រែថាអំពើ លោកចែកចេញជា២យ៉ាង អំពើល្អ និងអំពើរអាក្រក់ គូគឺកុសលនិងអកុសលបងស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRWbN7kHojGyLVqB6AAhgQbSQvQKfHaP09OS2T89N38d-2qOoXUaws6SFtN_R-Cx_3_sVA36orgb8QeiRI72DbgFlA99iOfG-c6sEUH0JUcnRd-yShqpC5NmiJqfRJg-M7nZeG7cXgIB97E5Z5aCBBs0lS335l_LVn46UZGYlTp4ESi4wACyyqRdBVL0Bk/s2048/image_2025-06-11_09-07-24.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរឿងអាស្រូវដ៏កក្រើករវាងតារាចម្រៀង មាស សុខសោភា និងអតីតស្វាមី រួមទាំងលោកតាសក់សភ្នំត្បែង ស្ងប់ស្ងាត់បានមួយរយៈពេលហើយ។ ទោះបីជារងនូវរឿងអាស្រូវផ្អើលប្រទេស តារាចម្រៀង មាស សុខសោភា តាំងជំហរយ៉ាងរឹងមាំដោយនៅតែបំពេញការងារសិល្បៈជាធម្មតាក្រោមការលើកទឹកចិត្តពីមិត្តសិល្បៈជាច្រើន៕

ចែតាបារាំង ចេញមុខឆ្លើយតបពាក្យ «ទុំមុនស្រគាល» ខណៈពិធីមង្គល ជី ដេវីត ទេព បូព្រឹក្ស លើសចំនួន២០០តុ

0

មិនមែនលើស១០០នាក់ឬ២០០នាក់ ប៉ុន្តែពិធីការមង្គលការរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស លើសចំនួនរហូតដល់២០០តុឯណោះ។ នេះបើតាមការបញ្ជាក់របស់ ចែតាបារាំង។ ចែតាបារាំង ក៏បានបង្ហាញដែរថាអ្នកចំនួនមិនបានអញ្ជើញទេប៉ុន្តែក៏មាន វត្តមាន ប៉ុន្តែមិនបានប្រកាន់នោះឡើយ។ លើសពីនេះអ្នកស្និទ្ធនឹងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស រូបនេះក៏បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ បងប្រុស បងស្រីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hyphenhyphenUOZxw5RfAA7sI2mCUm8-zxexqz8FR2T98aUtJ0Pp-Cxs0LjbabWZUUS5fP4-B157irZBHKpp94UV0CzYbahPFwrqPpiMxbBoXf3OXqwfOOpqvdfuYiBUuOXOI_pT946moc0homI8pEeMWZ6pS1pJBLA-tdTMYkz9Eq90CJlla5akI5A41iGj_In6GX/s2048/image_2025-06-11_11-12-47.png

តាមរយៈវីដេអូខ្លីៗដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះ ចែតាបារាំង បានចេញមកព្រលះចាស់ដៃចំពោះអ្នកដែលបញ្ចេញមតិរិះគន់ ជី ដេវីត និង ទេព បូព្រឹក្ស ទុំមុនស្រគាលហើយបានដឹកដៃគ្នារៀបការ។ អ្នកខ្លះបានរិះគន់ ជី ដេវីត និង ទេព បូព្រឹក្ស មានកូនមុនការធ្វើឱ្យខូចប្រពៃណីដោយ ចែតាបារាំងថាមិនទើសអ្នកណា នោះទេ សំខាន់គេជាតារាលំដាប់ប្រទេសមួយទាំងមូលមិនមែនធ្វើ១០ឬ២០តុ ។ ចែតាបារាំងថា ជី ដេវីត និង ទេព បូព្រឹក្ស បានសែនព្រេងជាមួយគ្នាអំឡុងសម័យកាល កូវីត កុំឱ្យខុសមេបាចាស់ទុំ ខណៈឥឡូវមកទើសទៀតមានកូនហើយបានរៀបការតាម ក្រោយគ្មានតម្លៃសោះ និងមតិផ្សេងទៀតថាកម្មវិធីរៀបចំស្អាតល្អណាស់ទាស់ត្រង់ថាទុំ មុនស្រគាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HZI6v4amkA4NyJlPvkqmesZe-JVfjS4yPA0Zh42O-Yz0nF568rU4UTYWGnPnlgewuJtjft4wG9wAk6mZYg4jVWUpnbeVUTZUmjGa06ROJE20XYXd3tJYAuXRfzuvLvLWyKOKkxDR0s7Xfc-91Qg91y1KHkCUi66RStQ3raHLB64aAc8Jzl11W0nVrKrH/s2048/image_2025-06-11_11-12-38.png

ចែតាបារាំង បានលើកឡើងថា ជី ដេវីត និង ទេព បូព្រឹក្ស ធ្វើអ្វីក៏ខុសមិនដឹងទៅរក យុត្តិធម៌នៅឯណា គេទៅគ្រប់គ្នាគេសាទររីករាយ។ អ្នកប្រម៉ូតផលិតផលរូបនេះបាន សង្កត់ធ្ងន់ថាពេលដែលចង់ថាចង់ជេរ ជី ដេវីត ទេព បូព្រឹក្ស មើលថ្ងៃគេការសិន ថាគេការរបៀបមិច គេរៀបចំរបៀបមិច មើលហើយចាំជេរ ខណៈការនេះមិនមែន អស់តិចនោះទេ គឺអស់ច្រើនណាស់ដោយមានការចូលរួមពី ថ្នាក់ដឹកនាំចូលរួម ផ្តល់កិត្តិយសដល់អ្នកទាំងពីរ។ ចែតាបារាំង ក៏បានបង្ហាញដែរថា ទេព បូព្រឹក្ស បាននិយាយថាបើជ្រុលជាការគឺការឱ្យផ្អើលស្រុកខ្មែរ ខណៈកាលពីមុនចង់រៀបការ ប៉ុន្តែអាល់ប៊ឺត ចាប់កំណើតទើបមិនទាន់បានរៀបចំពិធីមង្គលការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUxGSXtfDdkoYnj4T1qw7GLZdWw76892yGuPQ2nZbXMu6zHrwxfczQe1magPp-_u8yeQRYCXVO2h7BoyNnQG11DlaDvP9_bUNQlNmJxho3rh2VjwWZ9O2DogKek_UsuOr7UrN60zRP_HJBHYPIftN-HAoqFL8YcRNUvimBAwZrRPCilMFV0TOF7NbdABFb/s2048/image_2025-06-11_11-12-51.png

ជាមួយនឹងការឆ្លើយតបយ៉ាងចាស់ដៃចំពោះមតិរិះគន់មួយចំនួន ចែតាបារាំង ក៏បានបង្ហាញដែរថា ពិធីមង្គលការរបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺលើសចំនួនច្រើនខ្លាំង។ ចែតាបារាំង បាននិយាយថា ទេព បូព្រឹក្ស បានហៅភ្ញៀវតែជាង១០០តុនោះទេ ប៉ុន្តែភ្ញៀវដែលចូលរួមគឺជាង៣០០តុ ហើយមានភ្ញៀវខ្លះត្រូវឈររង់ចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1xN3_o_04NX6GV5S25Atn1pdSgOO5srWIIybabJjCytiVCar4aG4vUhai182jJ9qB8IAiAHAAiD-Ay6IEZl_9TFfEbrjsMyQjJbKz_I1VU5d9fjIdqOEn86qKdCEQkc4-OimZZjq_i55tg6Rg4t7T5MxaK4qZFVw_7mCPUZZckIMILGCj2RIuECpRi90/s2048/image_2025-06-11_11-12-41.png

ចែបារាំង ក៏បានបញ្ជាក់ទៀតថា តារាទិកតុកឬមួយ Influencer គឺខ្លួនជាអ្នកហៅដោយសារតែរាប់អាន ហើយអ្នកដែលថា ធ្វើរោងអស់ច្រើនម្តេចក៏ហៅពួកបំពុលទៅគឺគ្មានអ្នកណាបំពុលទេគឺផ្នែកខាងអនឡាញគឺខ្លួនជាអ្នកអញ្ជើញត្រឹមត្រូវ។ ចែតាបារាំង បានបន្ថែមដែរថា ក្នុងនោះក៏មានអ្នកដែលយើងមិនហៅក៏ទៅ ប៉ុន្តែខ្លួនមិនប្រកាន់យកទោសនោះទេដោយសារតែកម្មវិធីការគឺធំ ជាកម្មវីធីមួយដែលមានអ្នកចង់មកដូច្នេះកុំបិទសិទ្ធិពួកគាត់ បើកចិត្តឱ្យទូលាយ ប៉ុន្តែពួកគាត់ក៏ចងដៃតាមហ្នឹងដែរ ហើយជុងកុងគឺខ្លួនជាអ្នកហៅ៕

សមត្ថកិច្ចថៃចា.ប់ខ្លួនគ្រូពេទ្យតម្រួតដ៏ល្បីពីករណីចែកចាយថ្នាំងងុយដេកកម្រិតខ្លាំងឱ្យគ្លីនិក

0

ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា សមត្ថកិច្ចថៃបានចា.ប់ខ្លួនអ្នកស្រី អាន់ឈូលី ផិកឆារ៉ាត់ ឬគ្រូពេទ្យអេ គឺជាគ្រូពេទ្យតម្រួតដ៏ល្បីនៅប្រទេសថៃ ពីករណីលួ.ចលក់ថ្នាំងងុយដេកកម្រិតខ្លាំង (Alprazolam) ទៅឱ្យគ្លីនិក១១កន្លែង ដោយទទួលបានប្រាក់ចំណូលរហូតដល់ជាង៨០លានបាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdZvk-YPaDarM7uOTMbv4dBFEXLFr5n5v4sKBDKeoDsSEOCsByC-EjN_pWcSls4EoXtRo_4iZUl7Qy9KD51eDFqG5DJrUc2owgEYzTSfYR2ZoTYs94AAifo30DZqzAXqiQwelyhiyHeE1k_zSZ2QOgCjaQKEOP4N7kbwJJqcQu58Z1cPDsPc7awIWJ9Zgf/s1280/image_2025-06-12_08-38-34.png
កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមក លោក កងទ្រី ថាណាគ្រីត ជីតអារីរ៉ាត់ ជំនួយការរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីរដ្ឋបាលចំណីអាហារ និងឱសថ, ភ្នាក់ងារបង្ក្រាបគ្រឿងញៀន, នាយកដ្ឋានគាំទ្រសេវាសុខភាព និងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានសហការគ្នាចុះត្រួតពិនិត្យបន្ទប់ក្នុងអគារអន្តេវាសិកដ្ឋានប៉ូលិសមួយកន្លែងក្នុងតំបន់ផាយ៉ាថៃ ទីក្រុងបាងកក ក្រោយរកឃើញថា គ្លីនិកជាច្រើនបានកុម្ម៉ង់ទិញថ្នាំ Alprazolam ឬថ្នាំងងុយដេក ឬថ្នាំរំលោភពីកន្លែងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QMHtYgbC4KIlYz88QC_eetEZxk5iJnCtoHEMTXp3o094FiHpocHlJjaPj7DEmtcDJ4pUGkwTJVxOMUjzEXL75hCEKCmREwqBumJcODRu025z7x2ESGXiy08RInplJwClYv-BUziRxuezuc53Jjw-XiFK-964K1HBi4Qrr5MqF6S9tuA0YYZWeFbEUx1H/s1200/image_2025-06-12_08-38-34%20(2).png

តាមការស៊ើបអង្កេត គឺអ្នកស្រី អាន់ឈូលី ផិកឆារ៉ាត់ ឬគ្រូពេទ្យអេ ជាគ្រូពេទ្យតម្រួតបានកុម្ម៉ង់ទិញថ្នាំពីរដ្ឋបាលចំណីអាហារ និងឱសថ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងទឹកប្រាក់១៥លានបាត ។ បន្ទាប់មក រដ្ឋបាលចំណីអាហារ និងឱសថ សង្កេតឃើញភាពខុសប្លែក ក៏ទាក់ទងទៅសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យឃើញថា អ្នកស្រី អាន់ឈូលី បានចែកចាយថ្នាំនេះទៅឱ្យគ្លីនិក១១កន្លែង ដោយទទួលបានចំណូលរហូតដល់ជាង៨០លានបាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx7jm3iUHUnR_spVScyRpS9EEmu8ZFDux06jTxWADJA6m_fbNpzKMkpdZTKA34-2AfFd-riEs6ZQB1cX3dlqviDI9jLxD_5tXaATy5TINnce7vMDnws_0iz_JNQ7Pq7FBkzGiOQpMMIop2xGLvazdgSDlWTasT7lczpysncPopV-wsXEIhV8pX0URPZaUu/s1477/image_2025-06-12_08-38-35.png
ក្នុងបន្ទប់ស្នាក់នៅរបស់អ្នកស្រី អាន់ឈូលី ក្នុងអគារអន្តេវាសិកដ្ឋានប៉ូលិស គឺមានថ្នាំ Alprazolam មួយចំនួនធំដែលមានបុរសម្នាក់មើលការខុសត្រូវ ទើបសមត្ថកិច្ចចាប់ខ្លួនបុរសនេះយកទៅសួរចម្លើយ រីឯអ្នកស្រី អាន់ឈូលី គឺសមត្ថកិច្ចចាប់ខ្លួនបានក្នុងលំនៅឋាន និងបញ្ជូនទៅសួរចម្លើយដូចគ្នា ។ ថ្នាំ Alprazolam ដែលសមត្ថកិច្ចរឹបអូសបាន គឺមានកម្រិតខ្លាំងប្រភេទទី២ និងទី៤ ដែលរដ្ឋបាលចំណីអាហារ និងឱសថបញ្ជាក់ថា បើប្រើប្រាស់ថ្នាំនេះខុសនឹងមានគ្រោះថ្នាក់ដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Fdu7XoHD2RErP0jV1hML2H4UyODvDr-AaZJJv7BzAApBsqaV6dh_EnR6GXZaDPI8VI6CQGXpEy34XpSpbts0XJJjobCLWmpU-ytcu2CbTamlJLNKmLj9aMibZVKHQmzVnZ9ciJ9XM4A45KQMLbhyphenhyphenp_rvZgIQ0nfd7OO8XmAY6GNzL-GGb3fflJpzUQtI/s728/image_2025-06-12_08-38-37.png

សមត្ថកិច្ចបានប្រមូលភស្តុតាង និងស៊ើបអង្កេតឃើញថា មានការលក់ថ្នាំ Alprazolam ជាបណ្តាញ ដោយឱ្យបុគ្គលខាងក្រៅចូលមកស្នាក់នៅក្នុងបន្ទប់អគារអន្តេវាសិកដ្ឋានប៉ូលិស និងលក់ថ្នាំក្នុងបន្ទប់ ។ ក្រៅពីនេះ នៅមានឯកសារការទិញថ្នាំពីរដ្ឋបាលចំណីអាហារ និងឱសថ ដែលបញ្ជាក់ពីការបង់ប្រាក់ និងបញ្ជូនថ្នាំ ដែលភស្តុតាងទាំងនេះ គឺគ្រប់គ្រាន់សម្រាប់ដាក់ទោសជនល្មើស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeAYI0pXEwiEIh8oGckOdAziDHCfy5ocv4o0QMyUP-APalIxAI_IMH9KZB2sdHOjE3jbkePIiF4TyFuqQUGNjGvvjWCvBLFkvMKhNY-HaLp3VyBsPy9SikG24qULzE1kCZfVpCZv6kG1HA_WwC66GdNESGl2EpVI8FDMsho33-VjOuD_mRGk5ezkkQPdqN/s768/image_2025-06-12_08-38-37%20(2).png
អ្នកស្រី អាន់ឈូលី មានទោសជាច្រើនករណី ដូចជា ៖ អនុញ្ញាតឱ្យបុគ្គលខាងក្រៅមកស្នាក់ក្នុងបន្ទប់អគារអន្តេវាសិកដ្ឋានប៉ូលិស, ប្រព្រឹត្តខុសមាត្រា១៥៧ និងល្មើសក្នុងការចែកចាយថ្នាំមានកម្រិតខ្លាំងប្រភេទទី២ និងទី៤ ដែលមានទោសដូចគ្នានឹងការជួញដូរថ្នាំញៀន ។ ក្រៅពីនេះ អ្នកស្រីមានទោសពីបទរក្សាលុយកខ្វក់ដែលភ្នាក់ងារជំនាញត្រូវរឹបអូសទ្រព្យសម្បត្តិបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIsPW9jLWOSwt0w5YD3CIBOSobwrWYMTF338yacnx-t6GNBSMes5MuA8K1Mpoa2TonzLagGdZbixN5s_7zq1H3oXEFNZINY_2Z_a9K4LjUjFhqKCLTSG-RhWoZGb2WMELx-330kUtX294csxlUQmPUY83Wk8MCkEwwjY1aPBCDPvG-gKlcxQ6AzNvgcHiH/s640/image_2025-06-12_08-38-38.png

ចំណែកគ្លីនិក១១កន្លែង គឹមានម្ចាស់ផ្សេងៗគ្នាដែលសមត្ថកិច្ចនឹងស៊ើបអង្កេតយ៉ាងលម្អិតម្តងទៀតថា តើគ្រូពេទ្យក្នុងគ្លីនិកណាខ្លះបានចូលរួមប្រព្រឹត្តខុស ប៉ុន្តែបទល្មើសរបស់អ្នកស្រី អាន់ឈូលី ពុំពាក់ព័ន្ធនឹងស្ថាប័នដែលអ្នកស្រីធ្វើការទេ ៕

ទឹកជ្រោះធ្លាក់៦កន្លែងនេះ ថៃហាមដាច់ខាតមិនឱ្យពលរដ្ឋ និងភ្ញៀវទេសចរមកលេង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Amarin News បានរាយការណ៍កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា មន្ត្រីដែនជម្រកសត្វព្រៃនៅខេត្តត្រាំង ប្រទេសថៃ បានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តនៅទឹកជ្រោះចំនួន៦កន្លែង ក្រោយពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ។ វាអាចបណ្តាលឱ្យបាក់ដី និងមានទឹកជំនន់ភ្លាមៗហូរពីព្រៃភ្នំដូចកាលពីឆ្នាំ២០០៧ ដែលបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ ៣៨នាក់ ពេលកំពុងលេងទឹកជ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LJ13d4njgKoVBUE_ESKNopPd_JU_jahvCwCNe1MuyvxsbEzxCq7-K3q0YC5uu8LsPKIOsMSLkoV0ycR_uIbAb-kNhWbIf4ahb1cBQRqKYIY4eFDbPD8Cf1GWCjwpSPJd0CgOuWjNzMJIpesYJC-U8m9E46gbkZagAVmTR9oqD3XYlSDn0QMZ_wA3hJVg/s800/photo_2025-06-11_14-03-05%20(2).jpg
កាលពីថ្ងៃទី១១ ខែមិថុនា មន្ត្រីដែនជម្រកសត្វព្រៃខេត្តត្រាំងបានប្រកាសជូនដំណឹងទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរហាមធ្វើដំណើរមកកម្សាន្តនៅទឹកជ្រោះ៦កន្លែង ស្ថិតក្នុងស្រុកយ៉ានតាខាវ ស្រុកប៉ាក់លៀន និងស្រុកណាយ៉ូង ខេត្តត្រាំង ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យទឹកលើភ្នំមានបរិមាណច្រើន ។ ហេតុនេះ ទឹកអាចហូរពីព្រៃភ្នំភ្លាមៗធ្វើឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តទឹកជ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiws8oteYQQ5DFhbH1V4obShY70mrHZakzlTy2GmiX9fUMAsmCqkmsMnmxLl9_keV05BgXyUO_huTZi4wusKysbGPhLR43eodKZxHh8RVqWC5FWF6ffGx4ZjMPsAjRzFkKKIeZRaEW7eqihmWd3Mx2s-jva3eDlgAq89OO-_kifYXMXZUZwDerH11Wk6x7n/s1080/photo_2025-06-11_14-03-05%20(3).jpg
បើភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃទៀតអាចបណ្តាលឱ្យបាក់ដីផងដែរ បច្ចុប្បន្ន មន្ត្រីដែនជម្រកសត្វព្រៃបង្កើនការប្រុងប្រយ័ត្ន និងដាស់តឿនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នជានិច្ច ។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា នេះ តំបន់ជាច្រើនរបស់ខេត្តត្រាំង នៅតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងមានខ្យល់កន្ត្រាក់ ដែលប៉ះពាល់ដល់ពលរដ្ឋ និងអ្នកនេសាទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuWQuuksD1_qIvWIJCN3P2rklqVYx2KUe2a6S-HGaIES3aEXglWHjsHjQMNxRbzwm5PDpiYRbNjefxJh_mdKVME9yIKmZ19SThj0JC74hlHbWdRvhdU4gf2qUpaviN1bFOhPFE66CUeJ5C3ztfLnsgkMns4dXHFb6s9TPDDadPxc6TNE4RQUqd2flRKK8h/s1080/photo_2025-06-11_14-03-05%20(4).jpg
ការហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរលេងទឹកជ្រោះ ពីព្រោះកាលពីឆ្នាំ២០០៧ ទឹកជ្រោះចំនួន២កន្លែងនៅខេត្តត្រាំងមានទឹកជំនន់ភ្លាមៗ ដោយសារទឹកហូរពីតំបន់ព្រៃភ្នំ បណ្តាលឱ្យភ្ញៀវទេសចរស្លាប់អស់៣៨នាក់ ពេលកំពុងលេងទឹកជ្រោះសាយរុង និងទឹកជ្រោះប្រៃសាវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO26vu2w2s8DRyS0ZS14D9ydDubh-4SI1TvsLd7KjN9CJTAl52naM6MaGxJmuuh4V1b6dis1n6euYTffxbv0lj4e2sRWtdQbmzrrraN-7aicZK29hjm80MuUdCaznu1myRu25RnJZk0CoZXsJlGx7ZlrLMrYIjRvLtwX_C0DPQH2R34WuPkbsCHVkLqPBe/s1080/photo_2025-06-11_14-03-05%20(5).jpg

ទឹកជ្រោះទាំង៦កន្លែងនៅខេត្តត្រាំង ដែលមន្ត្រីដែនជម្រកសត្វព្រៃពុំអនុញ្ញាតឱ្យពលរដ្ឋមកលេង រួមមាន ៖ ទឹកជ្រោះសាយរុង, ទឹកជ្រោះប្រៃសាវ៉ាន់, ទឹកជ្រោះដូនតេ, ទឹកជ្រោះដូនតុ, ទឹកជ្រោះកាក់ឆង និងទឹកជ្រោះឡាំប្លក ។ ហេតុនេះ ពលរដ្ឋគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការដើរកម្សាន្តនៅតំបន់ព្រៃភ្នំ និងទឹកជ្រោះពេលអាកាសធាតុមិនល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdOZLZDr8QZgEqTJlAh7XS1rv2cA_WotOwZG2bKBbJYA1XMrrJTaetoZUbn4unKSU8xNQ4XadfWrJLqS98SbnaEmXKgS2aPzMDQFeQCFBuEwB442GCRR7l17SP5ScoNYejqoIXBKYRUr511xyKtf_qaKqWkw7eaYK_AWDUR15bIXwtT9GBrnjI1LHZlDN9/s800/photo_2025-06-11_14-03-05.jpg

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសក្ស័យធន ខណៈបុគ្គលិក៥០០នាក់នឹងត្រូវគ្មានការងារធ្វើ

0

សិង្ហបុរី ៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសថាខ្លួននឹងបិទទ្វាររនៅចុងខែកក្កដានេះ បន្ទាប់បានដំណើរការអស់រយៈពេលជិត ២០ឆ្នាំ។ ការបិទក្រុមហ៊ុនអាកាសចរណ៍នេះ បានធ្វើឲ្យមនុស្សជាង ៥០០នាក់ កំពុងប្រឈមនឹងការអត់ការងារធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhir4hb1WXOPQSJLIQAIa8CMU6lLus89oP8JeYnIEg1M3v_nO1xASW9__AgP6vz9M80Q64hnHOQ_OHtg9kDygAG2zhLnMoIfv0A0a1Ajoqfdq2AbDSpt6_y30IRg0KWPozaduRW-b4wKHzl3VrWXPJCzqAICJSh_dC1aDu_qM4TmfLnB4g3ft9aXFZ__6ya/s1200/image_2025-06-12_08-26-12%20(3).png

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឲ្យដឹងថា ៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia នឹងត្រូវបិទទ្វារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ពោលគឺនៅថ្ងៃទី 31 ខែកក្កដា។ ចំពោះអតិថិជនដែលបានរងផលប៉ះពាល់ដោយសារការបិទទ្វារនេះ ក្រុមហ៊ុនធានានឹងសងប្រាក់ត្រឡប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzqJtXi_mmUzWLzfArlE4QypIPhp8n_-H8sbAVLpB9IyXamkA1spKyf7jegI-ty9xYWM8hgUF6Jx7ny29cuOc8LrDUX7QMn03zni7wQoaYEnJqPyRHKPinWL2ugpTRw59qcauPktELP7zLH5PqtdVw5m8B2ApXEWC_cpu3BbaZ7ym4ZHWcDP7JHtkvwryc/s1200/image_2025-06-12_08-26-12.png

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យមួយនេះ បានតស៊ូជាមួយនឹងការកើនឡើងថ្លៃដើមផ្គត់ផ្គង់ ថ្លៃចំណាយនានាខ្ពស់ និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងតំបន់ អស់មួយរយៈពេលធំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9lAgKRx6iqPU6hlWJy3rnYlBu_0Ca46q9dGspTkLgcmq8bNG0CHZrqVWQXa_XnmN533xU7_6WELDfk_ZwvADcc4oFrVjz7F7eOGO4RiWupjQj5zK711fDOGLeBKzjzkuH9-Ifgjj7G7pBB5ua0f2zIPGVW4LDj4qeBzKLiFI_gk_fzZQYTIgsllD0jduO/s2480/image_2025-06-12_08-26-13.png

ក្រុមហ៊ុន Qantas និយាយថា បន្ទាប់ពីបិទទ្វារ ក្រុមហ៊ុនJetstar អាចនឹងរំដោះហិរញ្ញវត្ថុជាង ៥០០លានដុល្លារអូស្ត្រាលី ឬស្មើ ៣២៥លានដុល្លារអាម៉េរិក តាមរយៈការផ្លាស់ប្ដូរប្រតិបត្តិការយន្តហោះ Airbus ចំនួន ១៣គ្រឿងទៅឲ្យក្រុមហ៊ុន Qantas នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដ៍វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwN9s7PxamgDT01xJokrHNyS-Cz2AAqGr73fMJcbKV9HjfqGrBwrb6skoV3oBXpVAOR54kr6ye0ht63-T2pUso_63iM9_zJ7wiuMbCJl2t5_Up6zO2cIKc6UDcSIPB7Sj9gdBzAG3W0pomzfK_DgTAvADCeLR9bk6G-1_crG8-Jra6cJqo37079Qab14CG/s1020/image_2025-06-12_08-26-15.png

លោក Stephanie Tully នាយកប្រតិបត្តិ Jetstar Group បាននិយាយពីបុគ្គលិកទាំងអស់របស់ខ្លួន ដែលត្រៀមនឹងអស់ការងារធ្វើថា “យើងមានក្រុមការងារពិសេសដែលផ្តល់សេវាកម្មអតិថិជនឈានមុខគេលើពិភពលោក និង ប្រតិបត្តិការល្អបំផុត ហើយយើងនឹងផ្តោតលើការគាំទ្រពួកគេតាមរយៈដំណើរការនេះ ព្រមទាំងជួយពួកគេឱ្យស្វែងរកតួនាទីថ្មីនៅក្នុងឧស្សាហកម្មនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQb7DtvtsAHPCp2kDbGURi_BZ11W7eI77-d7vGyTxVatdJY3PGf4yVVMJ2Stgx5MGBUsUCN41n5GFswfOIKLfx6Gabdy-R0qoE9cqmiIqWapysEssuscKcWz7XavEdPqNIAn6tAM36r_G1dOigF2Nwg0kglPJCim6EgFMZq2uwZX9UqGWKEeCo0MoGpLu/s900/image_2025-06-12_08-26-12%20(2).png

គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Group បានបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០០៤។ ក្រុមហ៊ុននេះ បានផ្តល់ជើងហោះហើរដែលមានតម្លៃទាបទៅកាន់ទ្វីបអាស៊ី និងមានចំណុចហោះហើរចាប់ពីប្រទេសអូស្ត្រាលីទៅកាន់គោលដៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី និងជប៉ុន ក្នុងចំណោមប្រទេសដទៃទៀត។ជាមួយនឹងដំណឹងនៃការបិទទ្វារនេះ មានមនុស្សជាច្រើន ជាពិសេសអតិថិជនដែលធ្លាប់ទទួលសេវាកម្មពីក្រុមហ៊ុន Jetstar Asia បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង៕