លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ត្រូវបានទស្សនិកជននិយាយថាយកឈ្នះគេពេញ មួយកម្មវិធីក្នុងការចូលរួមពិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស ព្រោះតែលោកបាន តែងខ្លួនជាមនុស្សស្រី។ ថ្មីៗនេះតារាកំប្លែង ល្បី ឈ្មោះរូបនេះក៏ទម្លាយពីហេតុផលដែល លោកសម្រេចចិត្តតែងខ្លួនជាសុភាពនារីបែបនេះដោយសារតែចង់ឱ្យប្លែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mslYXBmQ3nCvGuTYc9bBFQ30uR6bj6NBmhVWDFLDTjKM2CQY9vLO6UeXR284wdsBsRVwDw826VNdM1FBcZXDvffmc4nzvjOHP4L0w9HFJvgpcdyP3fQP4AUg3TEIWEANCGpghdDTWNvrsR6rrJN4VX_Coa85DzJ58FAIKcOCBg3KC_uXuGI7cL6Q9Zf8/s2048/image_2025-06-11_13-50-37%20(2).png
នៅថ្ងៃទី១១ មិថុនា ពិធីករ សុខ រ៉ាស៊ី បានបង្ហោះវីដេអូមួយដោយសម្ភាសន៍ដោយផ្ទាល់ទៅ កាន់តារាកំប្លែង ពាក់មី អំពីមូលហេតុដែលតែងខ្លួនស្រី។ តារាកំប្លែងដែលមានដើម កំណើតនៅខេត្តស្វាយរៀងរូបនេះបាននិយាយថា មានអ្នកចូលរួមជាច្រើនចូលរួមចង់ សប្បាយនិងធ្វើអ្វីប្លែកៗដើម្បីបង្ហាញពីខ្លួនឯងចូលរួមកម្មវិធីសិល្បៈដ៏ធំ។ នាយពាក់មី បានបន្តទៀតថា លោកគិតថាស្រីៗគឺស្លៀករ៉ូប ពាក់ពេជ្រ ហើយក៏សម្រេចចិត្តធ្វើជាស្រីតែ ម្តងដោយមិនខុសនោះទេគឺបានស្លៀកពាក់ស្អាតបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBXCFCPpvSxo5m_ZMLsp9eY_XPNhtVZiMEaCn26NpT4_qiArN5Z1MMQEnrAAH-_Cvf6wcbkkzYvs7mMIuFJeOREJsnFn8pNDinWpoRk3ThWPhyphenhyphen7Iy953G7qT2GdlG3Gj92GYXSoA6PLlPL-0eIGrxHTBIAn4VHaAlbP0qRaxDa4lBdpTRNXup9tACBnaP/s1440/image_2025-06-11_13-50-37.png

លោក ចែម ចាន់រ៉ា បន្តថាលោកបានតែងខ្លួនយ៉ាងស្អាតបាតជានារីខ្មែរ ហើយលោកយល់ អារម្មណ៍មនុស្សស្រីគឺពិបាករាល់ពេលចូលរួមកម្មវិធីម្តងៗ។ តារាកំប្លែងរូបនេះ បានលើក ឡើងពីរចំណុចដោយចំណុចទី១ លោកនិយាយថាមនុស្សស្រីទម្រាំចូលរួមកម្មវិធីបាន គឺត្រូវចំណាយពេលយូរខណៈលោកតែងខ្លួនគឺចំណាយពេលរហូតដល់៣ម៉ោង។ ក្នុងនោះតារាកំប្លែងរូបនេះបានផ្តាំផ្ញើទៅដល់ស្វាមីដទៃទៀតកុំរអ៊ូពេលរង់ចាំប្រពន្ធតែងខ្លួនព្រោះជាមនុស្សស្រីគឺមិនងាយស្រួលឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcvh5z73nnO9Y-HeOs3X26VF8CmBF6Jliia4RhAfQasaTltH-OXwUO1iZ1CU9vM9PKcTL1YCfJbamsue9R2GcKrg_C0sRYNxGmq_nRxa1TrgUtrwCIiivmdZkvqumCwrSFnQzKlUouZW1KHGyq9RtZSH7-7cUV9czkH5B2qt3ERUNlIlRHXWuNkyGFh4jU/s639/Screenshot%202025-06-12%20090412.png

តារាកំប្លែងពាក់មី បានបង្ហាញចំណុចទី២ថា មនុស្សប្រុសស្លៀកពាក់រលុងៗស្រួលខ្លួន ប៉ុន្តែមនុស្សស្រីវិញគឺស្លៀកពាក់រឹបរាងហើយពិបាកក្នុងអង្គុយហើយលោកយល់ពីទុក្ខលំបាករបស់មនុស្សស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzDgtIGt3HFEp-nWdMo6_rBLSAo1gRhZq_8Z-Qi3g8iE3kDLi_-R0qrniM5NGDFJBqkqL9mwOsp-SP36AJSfzKmYrPXdSVin5c5etso7zkT30GG6h44PXD5SK5jPvdYHpdDt1kbMR4-Ke_e_YXhMzEYL3UKdmXEhwaSyi0OUIBEOAj9egPTqwNT1cWbd7/s606/Screenshot%202025-06-12%20090514.png
ស្របពេលយល់ទុក្ខធុរៈមនុស្សស្រីពីរចំណុចខាងលើបន្ទាប់ពីសាកល្បងតែងខ្លួនជាស្រីនេះដែរ តារាកំប្លែង ពាក់មី ក៏មានបំណងចង់សាកល្បងពរពោះកើតកូនម្តង ពេលនារីៗពរពោះកើតកូនលំបាកយ៉ាងណា។ សរុបជារួមមកតារាកំប្លែង ពាក់មី បានបង្ហាញថាការតែងខ្លួនជាស្រីចូលរួមកម្មវិធីមង្គលការ ជី ដេវីត និង ទេព បូព្រឹក្ស គឺលោកចង់ធ្វើឱ្យប្លែកក្នុងនាមជាអ្នកកំប្លែង ជាអ្នកសិល្បៈ ហើយការតែងខ្លួនបែបនេះធ្វើឱ្យលោកយល់ទុក្ខលំបាករបស់ស្រីៗដូចគ្នា៕