ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកើតបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងកងទ័ពថៃផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនឃើញថា ការលក់ដូរទំនិញក្នុងផ្សារឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ មានភាពស្ងប់ស្ងាត់ខ្លាំង ។ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរលែងមកទិញទំនិញដូចមុន ដែលធ្វើឱ្យអាជីវករថៃបារម្ភពីស្ថានការណ៍កើតឡើងធ្វើឱ្យបាត់បង់ចំណូល ។ រីឯអាជីវករខ្មែរលក់ដូរទំនិញនៅផ្សារឆងចមបានបិទទ្វារតូប និងប្រមូលរបស់របរត្រឡប់មកកម្ពុជារង់ចាំឱ្យស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoB8v3QLb84QxaMFGcDJF7l_QHyIgSMJx6YzMaD1G30Ue-VzegL4hJU0FT_WQ7W6Wvyt79Dtz3X4TT1wg0GNEzr0wLvm3cljiCWP7s-kXoByT-VFfD4Ru-DLI73hoMuMqhjXsDS4O13maT2eRFGZmO0pntIFArngktp5v3I9ADdkDsREAUEZTORtzCZZf/s1057/photo_2025-06-11_10-00-14.jpg
ទោះជាផ្សារឆងចមមានសភាពស្ងប់ស្ងាត់ក្តី ប៉ុន្តែអាជីវករថៃភាគច្រើននៅតែបើកតូបលក់ដូរធម្មតា ដោយរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងចរចាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។ អាជីវករថៃត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី៧ ខែមិថុនា កន្លងមក មេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាគក្លាង បានបញ្ជាឱ្យកងទ័ពគ្រប់គ្រងការបើក-បិទទ្វារច្រកព្រំដែនទាំងអស់ជាប់កម្ពុជាដើម្បីសុវត្ថិភាពពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLbNKEF3KGtf2uOpSTekizPDxHrrZbkXCqpzjx9yVHkltQJR7l03ux7hWtc_rykPvGQIBH883rUi-nF-amM6842Pc1le5wU9fO6C5o1zz2Mw4RxYrpKY-4pgm9M-WUtZSNxazFuCslh9Onlpajz4dOgtjSTY6K5udYlj1ZFMi2CAtLBkJomnuDSe1WNCy/s1057/photo_2025-06-11_09-58-59.jpg

អាជីវករថៃ អ្នកស្រី វ៉ាន់ឌី អាយុ៦២ឆ្នាំ និយាយថា ការលក់ដូរទំនិញស្ងាត់ខ្លាំងណាស់ មិនដឹងលក់ដូរឱ្យអ្នកណាទេ ។ អ្នកស្រីចង់ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឡើងវិញ និងជាប្រទេសជិតខាងល្អ ពីព្រោះពេលកើតបញ្ហា ពលរដ្ឋថៃពិបាកប្រកបមុខរបរ ហើយពុំដឹងជម្លៀសទៅណាបើមានសង្គ្រាម ។ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃធ្វើឱ្យផ្សារឆងចមមានភាពស្ងប់ស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCS5lyA4-4a-gQgPAX-fFAsRjWvsMYCVvHDhqFns60syW4UONHqpwLtz-exM0LvIhzh5mmhJNhYymynI1rSreS9Cvz8QmRZDEP06kSTJoMC1zjQWvPqc2kfeuyClNSdZlSZXMQZsZgIBU-lvxXVMlziRMU03yB-31rtA9JcPMlxnCL9lAJNz_9ThziqbVt/s1054/photo_2025-06-11_09-59-27.jpg
ចំណែកច្រកព្រំដែនអូរស្មាច់-ឆងចម (នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ) ដែលស្ថិតនៅឆ្ងាយពីផ្សារឆងចមប្រមាណ៣គីឡូម៉ែត្រ គឺមានពលរដ្ឋខ្មែរ-ថៃធ្វើដំណើរឆ្លងកាត់ព្រំដែនជាហូរហែ ប៉ុន្តែចំនួនពលរដ្ឋខ្មែរដែលឆ្លងដែនតាមច្រកអូរស្មាច់បានធ្លាក់ចុះជាងពាក់កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitKehiQ9t26Gr8XaXJYiQYAyZyHmouInmVKDhUfiMmm2SMu64-3rX1SDO-DZ3Yvb95otZRa9ci1w0rCbCSkwm5xg7AeYLbDrK4Q2vVzxT1zZ67-jMOrcyzdleyxoSMb9UwriT9-iSNnfn7Qj6weGHElOuvxOmd9db2fyXhI17PBzf0W1tKLCYhtmsxft6z/s1056/photo_2025-06-11_09-59-45.jpg

ភាគីថៃបានសម្រេចជាឯកតោភាគីឱ្យដំណើរការច្រកព្រំដែនអូរស្មាច់-ឆងចម តែ៣ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ និងសុក្រ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ខណៈកាលពីមុន ច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅម៉ោង១០យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLiiLmgkbHVnGb1kj2JA3Jp9F9188zgA5aEARa7Ht26lxGFhT2fdaR_TFsHYmigBmQYSE1JG-3vWcLS4ER8_HFgLaxvfZDfwISn_Gmd6kebhyJRZTVJKXW5cU99PQlLMPE8i6XpU_oxANkymuEftOhsFwc_FGtP8btddNANDi3IPgMKm6IkDR5GiozSMeI/s1053/photo_2025-06-11_09-59-58.jpg

គួរបញ្ជាក់ថា ច្រកអូរស្មាច់-ឆងចមអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឆ្លងដែន ដោយប្រើប្រាស់លិខិតឆ្លងដែន (Passport) និងប័ណ្ណព្រំដែន (Border Pass) ប៉ុណ្ណោះ ដោយថៃរឹតបន្តឹងការដឹកទំនិញចេញ-ចូល រួមទាំងចាត់វិធានការផ្នែកថាមពលផ្អាកការបញ្ជូនអគ្គិសនីទៅកម្ពុជា ករណីកម្ពុជាបង្កើនកម្លាំងកងទ័ព ដែលថៃចាត់ទុកថាប៉ះពាល់សុវត្ថិភាពពលរដ្ឋខ្លួន ៕