ប្រទេសថៃ ៖ សារព័ត៌មានថៃ Amarin News បានរាយការណ៍កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា មន្ត្រីដែនជម្រកសត្វព្រៃនៅខេត្តត្រាំង ប្រទេសថៃ បានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តនៅទឹកជ្រោះចំនួន៦កន្លែង ក្រោយពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ។ វាអាចបណ្តាលឱ្យបាក់ដី និងមានទឹកជំនន់ភ្លាមៗហូរពីព្រៃភ្នំដូចកាលពីឆ្នាំ២០០៧ ដែលបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ ៣៨នាក់ ពេលកំពុងលេងទឹកជ្រោះ ។
.jpg)
កាលពីថ្ងៃទី១១ ខែមិថុនា មន្ត្រីដែនជម្រកសត្វព្រៃខេត្តត្រាំងបានប្រកាសជូនដំណឹងទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរហាមធ្វើដំណើរមកកម្សាន្តនៅទឹកជ្រោះ៦កន្លែង ស្ថិតក្នុងស្រុកយ៉ានតាខាវ ស្រុកប៉ាក់លៀន និងស្រុកណាយ៉ូង ខេត្តត្រាំង ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យទឹកលើភ្នំមានបរិមាណច្រើន ។ ហេតុនេះ ទឹកអាចហូរពីព្រៃភ្នំភ្លាមៗធ្វើឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តទឹកជ្រោះ ។
.jpg)
បើភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃទៀតអាចបណ្តាលឱ្យបាក់ដីផងដែរ បច្ចុប្បន្ន មន្ត្រីដែនជម្រកសត្វព្រៃបង្កើនការប្រុងប្រយ័ត្ន និងដាស់តឿនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នជានិច្ច ។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា នេះ តំបន់ជាច្រើនរបស់ខេត្តត្រាំង នៅតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងមានខ្យល់កន្ត្រាក់ ដែលប៉ះពាល់ដល់ពលរដ្ឋ និងអ្នកនេសាទ ។
.jpg)
ការហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរលេងទឹកជ្រោះ ពីព្រោះកាលពីឆ្នាំ២០០៧ ទឹកជ្រោះចំនួន២កន្លែងនៅខេត្តត្រាំងមានទឹកជំនន់ភ្លាមៗ ដោយសារទឹកហូរពីតំបន់ព្រៃភ្នំ បណ្តាលឱ្យភ្ញៀវទេសចរស្លាប់អស់៣៨នាក់ ពេលកំពុងលេងទឹកជ្រោះសាយរុង និងទឹកជ្រោះប្រៃសាវ៉ាន់ ។.jpg)
ទឹកជ្រោះទាំង៦កន្លែងនៅខេត្តត្រាំង ដែលមន្ត្រីដែនជម្រកសត្វព្រៃពុំអនុញ្ញាតឱ្យពលរដ្ឋមកលេង រួមមាន ៖ ទឹកជ្រោះសាយរុង, ទឹកជ្រោះប្រៃសាវ៉ាន់, ទឹកជ្រោះដូនតេ, ទឹកជ្រោះដូនតុ, ទឹកជ្រោះកាក់ឆង និងទឹកជ្រោះឡាំប្លក ។ ហេតុនេះ ពលរដ្ឋគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការដើរកម្សាន្តនៅតំបន់ព្រៃភ្នំ និងទឹកជ្រោះពេលអាកាសធាតុមិនល្អ ៕









