មិនមែនលើស១០០នាក់ឬ២០០នាក់ ប៉ុន្តែពិធីការមង្គលការរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស លើសចំនួនរហូតដល់២០០តុឯណោះ។ នេះបើតាមការបញ្ជាក់របស់ ចែតាបារាំង។ ចែតាបារាំង ក៏បានបង្ហាញដែរថាអ្នកចំនួនមិនបានអញ្ជើញទេប៉ុន្តែក៏មាន វត្តមាន ប៉ុន្តែមិនបានប្រកាន់នោះឡើយ។ លើសពីនេះអ្នកស្និទ្ធនឹងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស រូបនេះក៏បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ បងប្រុស បងស្រីរបស់ខ្លួន។
តាមរយៈវីដេអូខ្លីៗដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះ ចែតាបារាំង បានចេញមកព្រលះចាស់ដៃចំពោះអ្នកដែលបញ្ចេញមតិរិះគន់ ជី ដេវីត និង ទេព បូព្រឹក្ស ទុំមុនស្រគាលហើយបានដឹកដៃគ្នារៀបការ។ អ្នកខ្លះបានរិះគន់ ជី ដេវីត និង ទេព បូព្រឹក្ស មានកូនមុនការធ្វើឱ្យខូចប្រពៃណីដោយ ចែតាបារាំងថាមិនទើសអ្នកណា នោះទេ សំខាន់គេជាតារាលំដាប់ប្រទេសមួយទាំងមូលមិនមែនធ្វើ១០ឬ២០តុ ។ ចែតាបារាំងថា ជី ដេវីត និង ទេព បូព្រឹក្ស បានសែនព្រេងជាមួយគ្នាអំឡុងសម័យកាល កូវីត កុំឱ្យខុសមេបាចាស់ទុំ ខណៈឥឡូវមកទើសទៀតមានកូនហើយបានរៀបការតាម ក្រោយគ្មានតម្លៃសោះ និងមតិផ្សេងទៀតថាកម្មវិធីរៀបចំស្អាតល្អណាស់ទាស់ត្រង់ថាទុំ មុនស្រគាល។
ចែតាបារាំង បានលើកឡើងថា ជី ដេវីត និង ទេព បូព្រឹក្ស ធ្វើអ្វីក៏ខុសមិនដឹងទៅរក យុត្តិធម៌នៅឯណា គេទៅគ្រប់គ្នាគេសាទររីករាយ។ អ្នកប្រម៉ូតផលិតផលរូបនេះបាន សង្កត់ធ្ងន់ថាពេលដែលចង់ថាចង់ជេរ ជី ដេវីត ទេព បូព្រឹក្ស មើលថ្ងៃគេការសិន ថាគេការរបៀបមិច គេរៀបចំរបៀបមិច មើលហើយចាំជេរ ខណៈការនេះមិនមែន អស់តិចនោះទេ គឺអស់ច្រើនណាស់ដោយមានការចូលរួមពី ថ្នាក់ដឹកនាំចូលរួម ផ្តល់កិត្តិយសដល់អ្នកទាំងពីរ។ ចែតាបារាំង ក៏បានបង្ហាញដែរថា ទេព បូព្រឹក្ស បាននិយាយថាបើជ្រុលជាការគឺការឱ្យផ្អើលស្រុកខ្មែរ ខណៈកាលពីមុនចង់រៀបការ ប៉ុន្តែអាល់ប៊ឺត ចាប់កំណើតទើបមិនទាន់បានរៀបចំពិធីមង្គលការ។
ជាមួយនឹងការឆ្លើយតបយ៉ាងចាស់ដៃចំពោះមតិរិះគន់មួយចំនួន ចែតាបារាំង ក៏បានបង្ហាញដែរថា ពិធីមង្គលការរបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺលើសចំនួនច្រើនខ្លាំង។ ចែតាបារាំង បាននិយាយថា ទេព បូព្រឹក្ស បានហៅភ្ញៀវតែជាង១០០តុនោះទេ ប៉ុន្តែភ្ញៀវដែលចូលរួមគឺជាង៣០០តុ ហើយមានភ្ញៀវខ្លះត្រូវឈររង់ចាំ។
ចែបារាំង ក៏បានបញ្ជាក់ទៀតថា តារាទិកតុកឬមួយ Influencer គឺខ្លួនជាអ្នកហៅដោយសារតែរាប់អាន ហើយអ្នកដែលថា ធ្វើរោងអស់ច្រើនម្តេចក៏ហៅពួកបំពុលទៅគឺគ្មានអ្នកណាបំពុលទេគឺផ្នែកខាងអនឡាញគឺខ្លួនជាអ្នកអញ្ជើញត្រឹមត្រូវ។ ចែតាបារាំង បានបន្ថែមដែរថា ក្នុងនោះក៏មានអ្នកដែលយើងមិនហៅក៏ទៅ ប៉ុន្តែខ្លួនមិនប្រកាន់យកទោសនោះទេដោយសារតែកម្មវិធីការគឺធំ ជាកម្មវីធីមួយដែលមានអ្នកចង់មកដូច្នេះកុំបិទសិទ្ធិពួកគាត់ បើកចិត្តឱ្យទូលាយ ប៉ុន្តែពួកគាត់ក៏ចងដៃតាមហ្នឹងដែរ ហើយជុងកុងគឺខ្លួនជាអ្នកហៅ៕










