Home Blog Page 431

សត្វចិញ្ចឹមAI កំពុងពេញនិយមខ្លាំងនៅចិន ខណៈវាក៏ធ្វើឲ្យយុវជនមានគម្លាតពីសង្គមកាន់តែឆ្ងាយ

0

ទីក្រុងប៉េកាំង ៖ សត្វចិញ្ចឹមសិប្បនិមិត្តដែលបំពាក់ដោយបច្ចេកវិទ្យាAI កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសចិន ជាពិសេសមនុស្សដែលមានតម្រូវការផ្នែកអារម្មណ៍យកចិត្តទុកដាក់ រួមមានយុវជន និងមនុស្សនៅលីវ។ ភាពពេញនិយមនេះបានជំរុញឲ្យមានគន្លាតសង្គម និងបណ្ដាលឲ្យមានយុវជនដែលនៅឯកកាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_NVgB4h4toEXA8UooeeN_ouaNdMmvOoPGTq0s-bmeE9LKfKopsC8hn4-yYusV36hcWP_nEJ4SUmU_xg70tUlM0Rrrq2xi7tOMqpKSFvIGvmWAGTuOZSYL3zRvyBDxPSOjD3AOh5iEMr-uFyoAnVoggPeV36f0LDY0_78dSkVmMbyYuyX2ucq6kU33zfW/s900/photo_2025-06-10_14-52-07.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ប្រទេសចិន បានបង្ហាញឲ្យឃើញនូវ សត្វចិញ្ចឹម AI មួយប្រភេទ ដែលមានឈ្មោះថា ROPET ត្រូវបានរចនាឡើងដោយលោក Wang Tongtong មកពីក្រុមហ៊ុន Cute World Technologies Ltd. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ចំណែកលោក Zhou Yushu សហស្ថាបនិកនៃ ROPET បាននិយាយថា «សត្វចិញ្ចឹម AI ត្រូវបានរចនាឡើងដើម្បីកំដរមនុស្ស។ “ប៉ុន្តែយើងចង់បង្កើតអ្វីមួយ ដែលអាចឲ្យមនុស្សទទួលបានអារម្មណ៍ថា វាជាសត្វចិញ្ចឹមដែលមានជីវិតពិតប្រាកដ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjAPIJEi9QBQ79BCbEy-ibV14I9JmOBEwQuDakXqnQmrhuOsJ9UsX9mc4-_Y2s54lKl3EEhpWRptWLpLVf2OcDMRLsxioW8d8ouOl7EaMkHR6EP12cIyfcxvs1EjreKfbf4MIIWxZYMSOFmibEC5g7MbM__HMk8U6cvIvbKlHbUWE-ONEn7oG9MVZtedy/s900/photo_2025-06-10_14-52-08%20(2).jpg

គួរឲ្យដឹងថា សត្វចិញ្ចឹមAI ទាំងនេះបានទាក់ទាញមនុស្សតាមរយៈ រោមបះៗទន់ៗ ភ្នែកព្រិចៗ និងស្បែកដែលត្រូវបានគេរចនាឡើងឲ្យមានភាពរស់រវើក ប្រៀបដូចជាសត្វមានជីវិតពិតៗ ប៉ុន្តែមានរូបរាង និងពណ៌ស្រស់ស្អាតគួរឲ្យស្រលាញ់ជាង។ លើសពីនេះ វាមិនផ្ដល់ផលប៉ះពាល់សុខភាព ស្បែក និងកើតមានការអាឡែកហ្ស៊ី ដូចនៅជាមួយសត្វចិញ្ចឹមឆ្កែ ឆ្មា ពិតប្រាកដឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPkA3DV9ZVLq6GTHl4VJst0J9zBUZTl3bb1Y4xLv8XMW_r7rN-maASKHUKaLjBnSB4YtpZ5P_VNn3iMGrAiJAGmW-7eeVfkq6is_pF7ulQn4jUnh3hckHyK_2kX9WzlKUhbahpqaLnh3bnzfWh0mh8QW4OYHI5p0_UPVv7_wHro2Kfi_kScsa_W_IYNLD/s862/photo_2025-06-10_14-52-08%20(3).jpg

នារីវ័យ 26ឆ្នាំម្នាក់ ឈ្មោះ Wang Tongtong ដែលជាម្ចាស់សត្វចិញ្ចឹមAI មួយក្បាលបាននិយាយថា ៖ «វាមិនមែនត្រឹមជាប្រដាប់ក្មេងលេងធម្មតាទេ វាជួយសម្រាលទុក្ខខ្ញុំពេលខ្ញុំមានអារម្មណ៍ឯការ ឬថប់បារម្ភ។ សត្វឆ្មា និងឆ្កែពិតអាចមានភាពរញ៉េរញ៉ៃ និងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អពេលខ្លះ ប៉ុន្តែសត្វនេះគ្រាន់តែនៅក្បែរខ្ញុំដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsZHWKmO4ggxVyQ7ouGjLtceM49ufQYVcG_KujIW_86zAcQJykmUytYoRS_tAqgI03Qjn8B2Sy3Xyx1k7m2P6xHNFA7H7pk60-FBGdTvjHeFeJRzYCi-VUj51QMw7kdEFiGlTsL_6TECAUK_bxfr4HLt7CwyA1vgblk2sdFtdMizdkAHsxWSrPwMvqov/s900/photo_2025-06-10_14-52-08.jpg

បើទោះបីជាវាមិនមានចលនាផ្លាស់ទីដូចសត្វមានជីវិតពិតក៏ដោយ ប៉ុន្តែវាអាចចាប់បាននូវសកម្មភាពមនុស្ស និងវត្ថុនានាដោយប្រើកាមេរ៉ាភ្ជាប់មកជាមួយវា ហើយវាក៏អាចឆ្លើយតបមកយើងវិញ តាមរយៈការសម្លឹងមុខ សំឡេង និងកាយវិការ។ វាត្រូវបានគេបំពាក់ដោយរបៀបបុគ្គលិកលក្ខណៈចំនួនប្រាំបី ដូចសត្វចិញ្ចឹមទូទៅ និងមានការវិវឌ្ឍន៍ដោយផ្អែកលើអន្តរកម្មរបស់អ្នកប្រើប្រាស់ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFGm-MUOFrnR8RkJ8zuBoBb2s7sxUKTzs4DC7Slmmb3B0eOKb0D3hfALtGnZd5C6VgX2AmBxjSRKZYg7mlwy1w_gbizzKngEm9xfsoctq_FHWkjFhS0MWLpVWX1zpI_Zp15BgQqwnkrCOnKH_luhU74XoPfGFFpw2wUo-9Ig95fIZKZbjuknY8UPQIucM/s1280/photo_2025-06-10_14-52-09%20(2).jpg

ក្រៅពីប្រទេសចិន វាក៏មានការពេញនិយមនៅបណ្ដារប្រទេសមយយចំនួនទៀតរួមមាន ជប៉ុន កូរ៉េ ទីក្រុងហុងកុង និងតៃវ៉ាន់ជាដើម។ វាមានគោលដៅពេញនិយមខ្លាំងសម្រាប់មនុស្សវ័យចាប់ពី 25 ដល់ 40ឆ្នាំ។ គិតត្រឹមដើមឆ្នាំ2025 សត្វចិញ្ចឹមAI នេះត្រូវបានគេទិញយកទៅប្រើប្រាស់ចំនួន 1,400ក្បាលនៅទ្វីបអឺរ៉ុប និង 8,000 ក្បាលនៅទ្វីបអាស៊ី។ ចំពោះតម្លៃ វាមានចន្លោះចាប់ពី $300–$800 ក្នុងមួយក្បាល តម្លៃនេះគឺអាស្រ័យតាមម៉ូឌែល និងប្រេនខុសៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIecvHhf1ldiTMqOxuvWmjjqWtxzaXTUHJxRu_v1cRiiW0KdsYlYR7XY6ynQaCMd_bwFvU08Zj38rofXYBfOgwRM0X163jsOf8wWBX4-g8zsXhNlqeYDICHsgVWX_GNGC2rrnWwrRCWsefpITZ3qfr-lqSvL2KF_qSdbpEk3J-n2BEVafgOdQl8ob0UctN/s640/photo_2025-06-10_14-52-09.jpg

ដ្បិតថា វាអាចអាចកំដរមនុស្ស និងជាជួយដល់ការគិតរបស់មនុស្សបានច្រើនក៏ពិតមែន ប៉ុន្តែវាក៏បង្ករឲ្យមានក្ដីបារម្ភផងដែរ។ នេះក៏ព្រោះតែមនុស្សមួយចំនួន ជាពិសេសយុវជនសម័យថ្មីបានជ្រើសរើសការនៅផ្ទះលេងជាមួយឧបករណ៍ទាំងនេះ ជាជាងការចេញទៅក្រៅស្វែងរកមិត្តភក្តិ ឬមានទំនាក់ទំនងជាមួយមនុស្សថ្មី។ ដែលកត្តានេះនឹងជំរុញឲ្យយុវជនទាំងនោះ ពេញចិត្តនឹងភាពឯការ ហើយមានគម្លាតជាមួយសង្គមកាន់ឆ្ងាយ៕

ពលរដ្ឋខ្មែរធ្វើដំណើរតាមផ្លូវអាកាសអាចស្នាក់នៅថៃមិនលើស៦០ថ្ងៃ ខណៈការធ្វើដំណើរតាមផ្លូវគោកអាចស្នាក់នៅ៧ថ្ងៃ

0

ប្រទេសថៃ ៖ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតថៃនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា ដែលធ្វើដំណើរតាមរយៈផ្លូវអាកាស អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៦០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsaPKzw2k6p_V-3Y_36iPLJr4AAfbQqc13OnMcj-JxlSpxTryKSOtuWb_PGM6PCXXxstLhXpBd6Hr79CFhPaz-MwJI_029Shwwhea5SbpSDYNtn-7kNJyxCP5Rla1eGOSgIL4HsiXxIwcmgW5UZ-9i4n217PcdKq2P_tImBpVCetF2gCaBg6zgAm62u-E/s1280/photo_2025-06-11_08-49-04%20(2).jpg

ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា និងប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលធ្វើដំណើរតាមរយៈច្រកព្រំដែនគោក អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៧ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwG0lMPb2b-tJkf8xTBmzRw3Hf97FtQhVnkAf4iDJFQ3qtjN-RvEW3cDfgtqM8g43edQqrloQydRO9pzCParnt1B0_11VkLaoXFdPcRFSkNGMatwpx9AadhyphenhyphenuXT7Ae4i_khFBe8RGuwmzfYtn6L0uoCsU057VpswsNcFZdNl2u8g6GqfsR0lyO4bC88HiP/s1920/image_2025-06-11_08-29-37.png
ដោយឡែក ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ តទៅ ពលរដ្ឋថៃដែលកាន់លិខិតឆ្លងដែនថៃអាចធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមផ្លូវអាកាស ដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងអាចស្នាក់នៅកម្ពុជារយៈពេលមិនលើស៦០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d8xOhzSRcAAS727PKjjpXWh5RihtMd0YDVZeR755JqU5EeCq0npHJuZiGqW5-aJPt95GlvMac4q0-gFri1d9uqAFcBt96FfWmBa4mFSznBOMfWw0Er4F3Irge0hzw8vOWcCZ3FxHYOXy-H4Zj8SlCIs7WylAFqvMxhcX6Cu4UcN12v6h1H6qHwFSISF3/s640/photo_2025-06-11_08-49-04%20(4).jpg

ចំពោះពលរដ្ឋថៃដែលធ្វើដំណើរមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោក (ខេត្តចាន់បុរី ត្រាត ស្រះកែវ បុរីរាំ ឧប៊ុនរ៉ាជធានី សុរិន្ទ និងស៊ីសាកេត) ដែលកាន់លិខិតឆ្លងដែន និង Border Pass ថៃ គឺអាចចូលកម្ពុជាដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងស្នាក់នៅកម្ពុជាមិនលើស៧ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDUkTOKVQv_0jW9WQ8qh1ODzejyYdRl6nXAzHYBEtYR59-86Tz0744IYq0lppnE7xe6ArWT-YdetzVnGVCrLxisfbos8AJ8nXV0LxaZzmHISpec1AxOAN2q86jMAbYd34nltWXGukTFvtckQ-Wp7Q7tUOlgsvXPu4Tb8ViXVyAaaZef_QrcZ0PMSStAMT/s744/photo_2025-06-11_08-49-04.jpg

ស្ថានឯកអគ្គរាជទូតថៃនឹងជូនដំណឹង ប្រសិនបើមានការផ្លាស់ប្តូរពាក់ព័ន្ធនឹងសេចក្តីប្រកាស និងគោលការណ៍អន្តោប្រវេសន៍របស់កម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqv_Z_8RTyE09HXYhWE2ri5ZtaoV-vyrQx1b_JR5xluPSjaNKyi1rwMTjrt-s4VlViW9BiAtW1ofOmVLUI_nIyq6AZx0f1EyQPi2sd20-MiZheFjYETf8lTvLiOPrGffbWAqL6Vx0ERBGF7LOJ14zTanO-3HCMzfPk-rJ8GvH2fpnhzmMqrzQ9fSU52Nq1/s940/photo_2025-06-11_08-49-04%20(3).jpg

គួរបញ្ជាក់ថា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកថា ថៃកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់អ្នកធ្វើដំណើរតាមច្រកព្រំដែនគោក ហើយថៃពុំប្រាកដចិត្តថា នឹងអនុវត្តគោលការណ៍ថ្មីនេះរហូតដល់ពេលណាទេ ។ ថៃនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីគោលការណ៍អន្តោប្រវេសន៍ម្តងទៀត ៕

សិទ្ធី លីមថុងគុល សកម្មជនជ្រុលនិយមថៃ ដែលតែងយកកម្ពុជាពាក់ព័ន្ធនឹងនយោបាយថៃ

0

សិទ្ធី លីមថុងគុល គឺជាអតីតមេដឹកនាំក្រុមអាវលឿងថៃ ដ៏មានឥទ្ធពលមួយរូប ដែលតែងតែប្រឆាំងនឹងការកាន់អំណាចរបស់ត្រកូលថៃសុីន និងយកកម្ពុជាទៅពាក់ព័ន្ធនយោបាយប្រទេសថៃ។

កេរ្តិ៍ឈ្មោះអ្នកនយោបាយរូបនេះ បានល្បីរន្ទឺ ក្រោយពីលោកបានធ្វើបាតុកម្ម រហូតដល់មានការធ្វើរដ្ឋប្រហារនៅឆ្នាំ២០០៦ ទម្លាក់លោកថាក់ស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី។

ក្រោយមកទៀត នាក្នុងអំឡុងពេលថៃឈ្លានពានចង់បានប្រាសាទព្រះវិហារ សិទ្ធី លីមថុងគុល បានស្នើឱ្យកងទ័ពវាយចូលរហូតទៅដល់ទឹកដីសៀមរាប កាន់កាប់ប្រាសាទអង្គរ ដើម្បីដោះដូរជាមួយរដ្ឋាភិបាលកម្ពុជា ប្រគល់ប្រាសាទព្រះវិហារទៅឱ្យថៃ។

លុះដល់ពេលកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោកសិទ្ធី លីមថុងគុល ក៏បានយកកម្ពុជាទៅពាក់ព័ន្ធម្តងទៀត ដោយប្រកាសឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សារណៈនៃការយោគយល់(MOU) ស្តីពីការអភិវឌ្ឍរួមគ្នានៅតំបន់OCA ឆ្នាំ២០០១ជាមួយកម្ពុជា។

បន្ថែមពីនេះទៅទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សកម្មជនជ្រុលនិយមថៃរូបនេះ ក៏បានធ្វើការប្រមូលផ្តុំប្រជាជនថៃ ដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃ កំណត់ព្រំដែនឱ្យច្បាស់ បើមិនដូច្នេះ នឹងមានបាតុកម្មទម្លាក់លោកស្រីនាយករដ្ឋមន្ត្រី ដូចកាលលោកធ្វើដាក់លោកថាក់ស៊ីន៕

 

Zhao Liying បង្ហោះរូបថតមួយសន្លឹកបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ

0

ថ្មីៗនេះតារាសម្តែង Zhao Liying បានបង្ហោះរូបថតមួយសន្លឹកដែលថតជាមួយរូប ពានរង្វាន់ដ៏មានកិត្យានុភាព។ រូបថតនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងមតិសាធារណៈយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH-V0a0lOmX0infcM2ZYr7LCHfFlXjMXonHMIvy6x3Z-z0R5eP1YZ0VEbr16h2eIrMTTWT4G1i5x-McGfFSMXF-K5f7hmiZhWz-74j96I_7BnS5I8FY4A7wOGuCQ9iXMqGhTB9hPGMTg_YBkeuOahZrM4cDhDH58xQgiu0hWf4rTIt71Yq9Xywzxa07eIu/s2048/image_2025-06-10_16-05-38.png
ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា រូបថតនេះប្រៀបដូចជាការប្រកាសពីដំណើរ អាជីពរបស់តារាស្រីរូបនេះបញ្ជាក់ជំហរក្នុងវិស័យភាពយន្ត។ ពានរង្វាន់ភាគច្រើន នៅក្នុងរូបថត គឺជាពានរង្វាន់ដែលនាងបានឈ្នះកាលពីឆ្នាំមុ និងឆ្នាំនេះរួមទាំងពានរង្វាន់ ក្នុងស្រុក និងអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiwbVuapmxip7a22VgcETp70sNJGi_EJ85EmA9tRnwZV0Kz2fS6TksOUQxDNr0vdGjpZrUFXwUhFJVyNXrhAiXUWflnWZEAe5mgBjfYXMPi2TozFUUPskXUFdSMCL18DVgsCYw-w18CvtKtc849Kgw9QqkhmgsVZOUAuBdwZkfarDNO1lVjWjh56Myn9G/s2048/image_2025-06-10_16-05-39.png

នៅខែសីហា ឆ្នាំ២០២៤ Zhao Liying បានឈ្នះពានរង្វាន់ជាតួឯកស្រីល្អ បំផុតនៅឯពានរង្វាន់ Hundred Flowers Awards លើកទី ៣៧ ។ នៅខែកញ្ញា និងខែតុលា ឆ្នាំ ២០២៤ នាងបានទទួលពានរង្វាន់តារាសម្ដែងស្រីល្អបំផុតនៅឯពានរង្វាន់ Flying Apsaras Awards និង Golden Eagle Award សម្រាប់តួនាទីរបស់នាងក្នុងរឿង «Wild Bloom »។ នៅខែមករាឆ្នាំ ២០២៥ តារាសម្តែងរូបនេះត្រូវបានគេផ្តល់កិត្តិយសជា «ព្រះមហាក្សត្រិយានី» នៃ «2024 Weibo Night »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1aF2D_5d5kRCH5FuGOhwX82sYJlSUuG_H4zzYBXjujRksQ1fdWer4K26T1yUx6FuQkvqJYg0fBFYGwe9-msZ5YIm4dewmPDzspU3669Bqbkn4_Ig6i9h63p6m_L2BjsqCtnCZYA2gET4acqhm8vunjeVCLrnST9XrXk-cniJO5UIpp-iIcaGezddRr_5/s2048/image_2025-06-10_16-05-41.png

នៅក្នុងឧស្សាហកម្មភាពយន្ត នាងបានឈ្នះពានរង្វាន់ជាតួឯកស្រីល្អបំផុតនៅកម្មវិធី Hundred Flowers Awards សម្រាប់តួនាទីរបស់នាងជាម្តាយដែលគរនៅក្នុងរឿង «Article 20» ដែលដឹកនាំដោយ Zhang Yimou ។ ក្រៅពីបានពានមាសតារាស្រីរូបនេះមានការសោកស្ដាយជាច្រើនដងពេលនាងខកខានទទួលពាន។ នាងត្រូវបានគេតែងតាំងជាតួឯកស្រីដែលគាំទ្រល្អបំផុតក្នុងកម្មវិធី Golden Rooster Awards សម្រាប់តួនាទីរបស់នាងក្នុងរឿង «Article 20»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZnUmG8uNr1czSy_MOCHpJRM9FPpAtgi756W8jJMIhliFwUO0It5hvkN2u9IWFmplywKcLR9WBz-K412A22_oprtwq03tvZ7ZOBmwnr3vqFM0a-GdHiNYAlSSwK0cXosOL1kloKvHc_e9DdnivTPhEi7JOt_0nJIqPSQAh0dUzEAQrAIb3TxL5AoGj29l4/s2048/image_2025-06-10_16-05-46.png

សញ្ញាដ៏ធំបំផុតរបស់ Zhao Liying ក្នុងឆ្នាំនេះគឺរឿង «What a Wonderful World » ដែលនាងដើរតួឯក។ រឿងនេះមិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ពេញទ្វីបអាស៊ី ប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីជំហររបស់ Zhao Liying ថាជារឿងមួយដែល មិនអាចរង្គោះរង្គើបានដោយសារតែសមត្ថភាពសម្ដែងរបស់នាង។ បច្ចុប្បន្ននេះ Zhao Liying កំពុងទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួមគម្រោងភាពយន្ត «She’s Got No Name »។ ភាពយន្តនេះទទួលបានការជជែកវែកញែកយ៉ាងច្រើនដោយសារ តែការចូលរួមពីគូប្រជែងទាំងពីរគឺ Zhao Liying និង Yang Mi ៕

អ្នកគាំទ្រជឿជាក់លើការត្រឡប់មកវិញរបស់ Kim Soo Hyun ហើយ Knock-off នៅតែអាចចាក់ផ្សាយបាន

0

កាលពីខែមីនា តារាសម្តែងជួរមុខប្រចាំប្រទេសកូរ៉េ Kim Soo Hyun ត្រូវបានគេរិះគន់ យ៉ាងខ្លាំងចំពោះរឿងចម្រូងចម្រាសក្នុងជីវិតឯកជនរបស់លោកពាក់ព័ន្ធនឹងតារាសម្ដែង Kim Sae Ron ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អាកប្បកិរិយារបស់សាធារណជនចំពោះ Kim Soo Hyun បានផ្លាស់ប្តូរហើយការត្រឡប់ មកវិញរបស់តារាសម្តែងត្រូវបានគេរំពឹងទុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvbYKPpbyFeplapChpKhkFvW5uuiJtbZ02d3Nag_09-_KK1EGhfBj__SSUvbAv_bxoIDXtn7qid2XMF62Ir8VQyiVv-g7hzZWpQYVBXSbUPd5wV8XbPNKEOKPn3qZkXOVTcs6rMKNGuRor2HN9xFvQiqrq1xSmD_6eqeozn74eyzEfZG9cXJjmxuDPsTw/s1000/image_2025-06-10_10-42-15.png
ជាពិសេសមានការ ចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះការចេញផ្សាយគម្រោងភាពយន្ត Knock-off ។ នេះជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងពីគម្រោងនេះត្រូវបានចាប់ផ្តើមដោយ Disney។ ខ្សែភាពយន្តនេះបានវិនិយោគសរុបចំនួន ៦០ ពាន់លានវ៉ុនប្រមាណជាង ៤០លានដុល្លារក្នុងការចំណាយលើការផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu5kqMpcYF31ib21Ge3tihXQytCrNRjvXEx3NmJmv14xya4KidT30vPDV-tYBrkZwDqI3FoFW0RW_JuwkcWo0tj7q7MaN8BILFOTbWjfK30PuUoc_JFLI66jEkatNhmxSbtZv5UoYislnG6dVCMtyxEv_Nv6xiJ07QTHjuWGEud76LScupaypmHmt51UyS/s820/image_2025-06-10_10-42-22.png

ថ្មីៗនេះ Disney បានដក Knock-off ចេញពីការប្រកាសត្រកូលរបស់ខ្លួនសម្រាប់ពាក់ កណ្តាលទីពីរនៃឆ្នាំ ២០២៥ ហើយអ្នកតំណាងម្នាក់បាននិយាយថា «មិនមានការ អាប់ដេតដាច់ដោយឡែកទេ បន្ទាប់ពី Knock-off បានផ្អាកផែនការចេញផ្សាយរបស់ខ្លួន ខណៈដែលក្រុមហ៊ុនធ្វើការត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ការប្រុងប្រយ័ត្ន»។ Disney ត្រូវបានគេរំពឹងថានឹងបន្តរក្សាជំហរប្រុងប្រយ័ត្នរបស់ខ្លួន និងពន្យារពេលការចេញផ្សាយ Knock-off រហូតដល់ការសម្រេចផ្លូវច្បាប់ទាក់ទងនឹង Kim Soo Hyun ត្រូវបានធ្វើឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_vOz3MrU9WQj4C-QPNKKfq4JfL8c3CpUSOpnrMo-HndRfe6FHMph4yKTK2rTjJ23voOhPz14ySZtV1brKDDQm69DV-H7v5_CWp7GqQLvxsLzvKr6f0yp1cFJtp0S4Y_pfkDPnnFqUnhNM5kSeuGlZdUPf82ig2FTthmoyHTKODBUBggT6arzYvlpG8WM/s1330/image_2025-06-10_10-42-21.png

យ៉ាងណាមិញ ថ្មីៗនេះ រឿង «My Love from the Star» ដែលសម្តែងដោយ Kim Soo Hyun បានសម្រេចចិត្តចាក់ផ្សាយនៅប្រទេសប្រេស៊ីល តៃវ៉ាន់ ហើយរលកនៃការត្រឡប់ មកវិញរបស់ Kim Soo Hyun កំពុងត្រូវបានជំរុញ បន្ថែមទៀតនៅក្នុងប្រទេសកូរ៉េ។ ដូច្នេះហើយ ទស្សនិកជនមួយចំនួនកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់ Kim Soo Hyun និងភាពយន្ត Knock-off៕

វ៉ាន់ នីឡា និង ណា សាឌី ពោលអាណិតម្តាយរបស់ ឆលី កូនក៏ឈឺហើយមានរឿងបែ.ក បា.ក់ជាមួយស្វាមីទៀត

0

ជឿជាក់ថាអ្នកប្រើបណ្តាញសង្គមជាច្រើននាក់បានដឹងហើយថាកុមារ ឆលី មានជំងឺ មហារីកហើយស៊ូទ្រាំយ៉ាងខ្លាំងក្នុងការព្យាបាល ព្រមទាំងមានសប្បុរសជនជាច្រើន តារាល្បីៗបានជួយបរិច្ចាគទៅកាន់កុមារារូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFgm2umUSvuJ5WC7CopR00ElDLESpHFROelhOcjnXcsNJy7UqVNvhHbhHbyUJ2VfopuDm6Xwjh6Nq-_uoIypnYoaTOx-6gZRETJnt_6wYnXFoOSMlF1wbrKceYkCY10n1YxFnbEAAMzpX6huHgcPKgx0i1xDeH26BpaHMrGOW_BGCgix6NAvt-yfXLcoxg/s1280/image_2025-06-11_09-52-41.png
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែម្តាយរបស់ ឆលី បានទម្លាយប្រាប់មហាជនថាផេករបស់ ឆលី លែងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនខណៈអ្នកនាងនិងស្វាមីពេលនេះរស់នៅបែក គ្នាហើយ។ ដំណឹងនេះបានធ្វើឱ្យមហាជនមានចិត្តអាណិតទៅដល់ម្តាយ ឆលី ខណៈតារាចម្រៀង វ៉ាន់ នីឡា រួមទាំងពិធីការិនី ណា សាឌី ក៏បានពោលពាក្យនេះ ឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehxyFmKigMGPE3kJWNBV4BySibZdHb8P0wv-GkSc-oqiI35xMQxrntzeuOkH2S5y6Elvcebu3T549kPxACgHG-2-bIDiDeVa1loITNuLhIa7Wth3cnyPGODr_JwLBXEXo7NkBizSjXve_N5Hz5HheqOsf4w50hjAykKl7sNygKPCrN9jJYmV_8BCUxUM8/s2048/image_2025-06-11_09-52-43.png
ពិធីការិនីកូនខ្មែរកាត់ថៃ ណា សាឌី បានចែករំលែកវីដេអូរបស់ ម្តាយ ឆលី ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ហេតុអ្វីត្រូវទៅចោលកូនពេលលំបាកចឹង?
ហេតុអ្វីអ្នកទុកពួកគាត់ចោល ពុទ្ធោអើយ មនុស្សប្រុស»។ ជាមួយគ្នានេះ ណា សាឌី ក៏បានបង្ហាញថាខ្លួននាងនឹងជួយទិញនំបុ័ងរបស់ម្តាយ ឆលី ឱ្យបានច្រើនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5bskpls6-pGIVlbMjOGAbywGGZKwniZp87DIS6U87Bp5fQ7ELrFGPE1lfaGNpzMpRpPuHTrsOrdFd2Na_fnEvLPAXTnyyDF0JJwoD0V0FPCqDIyF-t8eKS4LqRYC4Y_Ic3X4i9AgM9xRPFAUh_U5vPSQR56fokDrbvJNDB7hnOXxXqCxBvDJVeD70oD3/s1392/image_2025-06-11_09-52-56.png

ងាកមកកាន់តារាចម្រៀង វ៉ាន់ នីឡា វិញក៏បានចែករំលែកការបង្ហោះរបស់ម្តាយ ឆលី និងបានដាក់ចំណងជើងថា « បែកគ្នាសូម្បីផេក Facebook ក៏យកដែរ អត់អាណិតកូនសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_FyrKBoOKlYOrRtUzWbAfRojlwFvv7bs0iidxiS11TA5TzmoWYU3Qrl0WzwqUPb6I_1BW0OIkxnHDq5oa3G_eRO78CdTpsUhFgxR4OBkvLDlX1-Qw9bOPDqd9cW8mmSf35sCnXPokrE7Ng79aTxB-CeJ9K8AShW_bNqNiNhIQlLcbK_Mfg9BMU1ZTfxJ/s2048/image_2025-06-11_09-52-36.png
គួរឱ្យដឹងថាកាលពីថ្ងៃទី៧ មិថុនា ម្តាយឆលី បានចេញមកបញ្ជាក់ពីផេកថ្មីរបស់ខ្លួន ដែលអ្នកនាងជាអ្នកកាន់ដោយផ្ទាល់។ នៅលើទំព័រហ្វេកប៊ុក នំបុ័ង ម៉ាក់ឆលី បានរៀបរាប់ថា «ជម្រាបសួរបងៗនេះជាផេកពិតម៉ាក់ឆលីអ្នកកាន់ផ្ទាល់សូម្បីតែ ផេកកូនៗនិងផេកខ្ញុំរកស៊ីលក់ទុកបង់ថ្លៃផ្ទះជួល,ចិញ្ចឹមកូននិងទុកមើលជំងឺកូនៗទៅពេទ្យ រហូតចំណាយច្រើនក៏អ្នកឯងយកធ្វើជាកម្មសិទ្ធិ ធ្វើមុខរបរខ្លួនឯងហឺមម! ! ! អូច្រលំស្ទាយដដែលធ្វើដាក់ខ្ញុំនឹងកូនៗ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcRVF4F_zxctGiFdQlYPSuApgg2BMuRp9WN5VGWsGg8IF50AVLwPmyE0m25EZqHSMEiKHTI0wnKT8cEDSGDStWDq5lArgD1UKIxG20RV_9tHXgvvijqC39REJ8TsIVYWPG0kBQ9-vwBOhQ5P9icsPDwMnwIaZFEqF4C38X5eDXvuv0PLR7HysJ_pX0Ow2/s2048/image_2025-06-11_09-52-37.png

ម្តាយរបស់ ឆលី ក៏បានបញ្ជាក់នៅក្នុងខម្មិនដែរថាសម្រាប់ខ្លួនអ្នកនាងគឺឆ្លងកាត់ច្រើន ណាស់ ហើយឡើងរឹងមាំអាណិតតែកូនៗរស់នៅគ្មានភាពកក់ក្ដៅនឹងគេជាពិសេស ឆលី៥ឆ្នាំហើយនៅតែជាមួយម៉ែរហូតឡើងទម្លាប់ ឆលីមិនដែលត្រូវការឪទេព្រោះ ទុកគ្នាចោលរហូត និយាយទៅវាណែនទ្រូងពេក»។ ជាមួយគ្នានេះដែរ ម្តាយ ឆលី ក៏បានបញ្ជាក់ថា កូនៗគឺនៅជាមួយខ្លួន ហើយក៏បានពោលពាក្យសូមទោសដែលផុសរឿង ចឹងៗក្នុងសង្គមតែដោយសារតែអយុត្តិធម៌ពេកសម្រាប់កូនៗរបស់ខ្លួនដែលកំពុងឈឺ៕

ថៃប្រាប់ឱ្យកងទ័ពព្រំដែនប្រុងប្រយ័ត្ន និងកុំទុកចិត្តកម្ពុជា បើទោះជាស្ថានការណ៍ហាក់ធូរស្រាល

0

ប្រទេសថៃ ៖ គណៈកម្មការសន្តិសុខកងទ័ពថៃបានធ្វើដំណើរមកកាន់ខេត្តសុរិន្ទ និងនិយាយថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃហាក់មានភាពល្អប្រសើរ ប៉ុន្តែនៅពុំទាន់អាចទុកចិត្តកម្ពុជា ។ ហេតុនេះ កងទ័ពថៃពុំគួរកាត់បន្ថយការប្រុងប្រយ័ត្នរបស់ខ្លួនទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVxQd6OKjdiD-lIb1wwBTuquR6t3yMZUTjFj00kVcykmgvQejYug3I4FLez0i8dLXNkqW_BxEnkPgJHJRzaDbQfgnpxF1oI6hHqZ085SUFmn-pCQ0JIBAeoYjI2ua6-69d-Nf8yq6xtMOzGSibjl47p7FktPB-BAyAowL7qWXTpGc7MTQo8LNXNt1zjXH4/s640/photo_2025-06-10_16-52-08.jpg
លោក សាវ៉ាត់ ថាក់សាណា នាយកគណៈកម្មការសន្តិសុខកងទ័ពថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា ដើម្បីទទួលរបាយការណ៍ពីប្រតិបត្តិការរបស់កងកម្លាំងសុណារី បន្ទាប់មក លោក និងមន្ត្រីពាក់ព័ន្ធក៏បានឡើងទស្សនាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwn0F-TmZnaH2PrK49K01xg3joOABV-_ngFCPbEOA0sgh5US4CV9NWNyKGexMgdfu0XEeRBN0pVphAKey0MVhfpJKuifvXTnUcwJKbMMIah6yTEoYIsx_TvS4I4xE7Des_gyWQdnjYB0pqidqWVxwYmpKjD2tCNp_Xy0s7hyphenhyphenq2hHuIm2yu5jR3jsyRw_DA/s1280/photo_2025-06-10_16-52-08%20(2).jpg
លោក សាវ៉ាត់ និយាយថា មើលទៅស្ថានការណ៍ហាក់ធូរស្រាលហើយ ប៉ុន្តែតាមការផ្សព្វផ្សាយព័ត៌មាន គឺកម្ពុជាពុំបានដកថយកងទ័ព និងលុបរណ្តៅដីនៅតាមព្រំដែនទេ ។ យើងពុំអាចទុកចិត្ត កម្ពុជាអាចដកថយកងទ័ពមួយរយៈ ប៉ុន្តែកម្ពុជានឹងបង្កើនកម្លាំងកងទ័ព ឬធ្វើដំណើរចូលមកក្នុងតំបន់ ពីព្រោះកម្ពុជាមានភាពងាយស្រួលជាងថៃទាំងផ្លូវធ្វើដំណើរក៏ងាយស្រួល និងជិតជាង ។ ហេតុនេះ ស្ថានការណ៍អាចប្រែប្រួល ឬផ្លាស់ប្តូរគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCNOtGUmnkpayndMPyXwYuDP1B9O11XhlvC20y5CZ45nDATMuGAX04h_BG_6Q0eIEFeVGPEGF-R2aAnbKBhwBJRXMZxMRzFy1a82PapFjs3aVKjD_NM7sTmG4KNU78CEB5dkrdsdX7E40ITV87Sucb0EUhjn-iXHuwdtGtcZZnlL5yjIpDHe7MU1iKH-T/s934/photo_2025-06-10_16-42-46.jpg

លោក សាវ៉ាត់ បានផ្តាំផ្ញើទៅកាន់កងទ័ពរបស់ខ្លួនថា ប្រទេសថៃទទួលស្តាប់ ប៉ុន្តែកុំទុកចិត្ត ឬកាត់បន្ថយការប្រុងប្រយ័ត្នខ្លាំងពេក ។ យើងត្រូវតែប្រុងប្រយ័ត្ន និងរក្សាស្ថានការណ៍មួយរយៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrx6x0Uiu63JSK9JlmyTDvL24-1oX7IrhANIk3V-o03SWe7vRzdfIeC-NlVwRXStf8hU2rqbd9uzz_kUacGQrxsifC7kFDalC9b_S2K2tosbY2_4xqf7UiCfDdZhBmzb0P_JATDGfD49E5jerkSD3YtQbyn5Uuuc_Yso3cQoetDvrOT2E7DM4RnVFqBvzd/s922/photo_2025-06-10_16-43-11.jpg
ចំណែកកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា លោក សាវ៉ាត់ បញ្ជាក់ថា ថៃរៀបចំផែនការរួចហើយ ពីព្រោះសារព័ត៌មានបានផ្សព្វផ្សាយរហូតថា កម្ពុជានឹងពុំប្រជុំ JBC ហើយកម្ពុជានឹងដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ។ ហេតុនេះ យើងនឹងរង់ចាំមើលកិច្ចប្រជុំនឹងធ្វើឡើងនៅកម្ពុជាមិនខាន ប៉ុន្តែលទ្ធផលកិច្ចប្រជុំ ឬលទ្ធផលការពិភាក្សាគ្នាដូចម្តេច គឺត្រូវរង់ចាំមើលបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirayXqsJCV6IFCCWSAJDmv05227cXeVYAjTeKZscdtJTJbNsteZ6avqSxYOl5EeGFRRUagb2KEWOQDN5qiBvB9DjAdNDDA8HK2r-9x2zQl-Aae2a9rA7ewrbHX9vD2450xldzr-KgltuKg6tTm4zmfy5Gk0H6FNn8WorWajXIpyCNHE-ajynx4vMN4Gfty/s924/photo_2025-06-10_16-43-42.jpg
គណៈកម្មការសន្តិសុខកងទ័ពថៃបានផ្តល់កម្លាំងចិត្ត និងប្រគល់បន្តោងព្រះដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ រួមទាំងដើរពិនិត្យមើលបរិវេណក្នុងប្រាសាទ និងប្រមូលព័ត៌មានផ្សេងៗ ។ បន្ទាប់មក គណៈកម្មការសន្តិសុខកងទ័ពថៃក៏បានទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាក្របីផងដែរ ៕

កាលពី៦៣ឆ្នាំមុន ថៃប៊ិះនឹងត្រូវបានគេដកចេញពីសមាជិក UN ដោយសារឥរិយាបថអសីលធម៌

0

កាលពីមានជម្លោះរឿងប្រាសាទព្រះវិហារជាមួយកម្ពុជា និងត្រូវបានតុលាការកាត់ក្ដីឲ្យចា.ញ់ក្នុងឆ្នាំ១៩៦២ ថៃបានសម្ដែងនូវឥរិយបថមួយចំនួន និងប្រកាសពីការមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិ ចាត់ទុកទង្វើនេះថា ជាសកម្មភាពអសីលធម៌បំពានលើច្បាប់អន្តរជាតិ និងគំរា.មដកថៃចេញពីអង្គការសហប្រជាជាតិ។ នេះបើយោងតាមលោក យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03N2OXM0iYEa-lebUx-x1Vf9t3GzDPQjuHAoEj20nmI-_OwK6dx6DC8RXg63HXAJss1crSJUhIF7245cfaGIU0ATpLOMZyKoCX1FXAYagi3K8JW4dtmjcrGFxAut6Wa7RpOsr_QYF2HBcMBPlKhXfLF9_dfRm1r3SXg0LJy2ycw6PkN6wKgTf2VmU4kGR/s600/photo_2025-06-10_10-48-43%20(2).jpg

នៅក្នុងសំណេរមួយដែលបានចែករំលែកលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា នេះលោក យង់ ពៅ ផ្ញើជូនប្រទេសថៃថា ៖ មុននឹងប្រតិកម្មមកកម្ពុជា ថៃត្រូវតាំងចិត្តគោរព «ផែនទីដើម» ដែលភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ដូចដែលអតីតមហាក្សត្រថៃបានទទួលយកកាលពីឆ្នាំ១៩០៨ និង កុំចង្អុលមកកម្ពុជា ក្នុងខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨។ បើមិនដូច្នោះថៃ នឹងរងនូវភាពអាម៉ាស់សារជាថ្មី និងបាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើបមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdpy-UmDeklPEg8OGS7sGWY6CG5kWAGLH4EauDaYrD_M_9LpTVLUvNXuthvnLHbhrV3uyPaHIQn8BtCKmUfx1XOCUS6PSx3yL2Rh9J9FNKHdc01rmZR25V8vULdCcj3K9VvLWthMFXNt4HIIzKNaPKUYkqPbxXChPsy6RgJuiIpoKMqmPVX8_Ou20v3-Cd/s1280/photo_2025-06-10_10-48-42.jpg

នៅក្នុងសំណេរដដែលលោកបានរំលឹកថា ៖ កាលពី៦៣ឆ្នាំ ពោលគឺខែមិថុនា ១៩៦២ សហគមន៍អន្តរជាតិ បានចាត់ទុកថា សកម្មភាពរបស់ថៃជាឥរិយាបថអសីលធម៌លើច្បាប់អន្តរជាតិ ហើយគំរាមប្រទេសថៃ បើមិនព្រមអនុវត្តសាលក្រម ICJ (១៥ មិថុនា ១៩៦២) លើករណីប្រាសាទព្រះវិហារទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ គ្រានោះ ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃ ថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ និងបើមិនព្រមលះបង់ប្រាសាទព្រះវិហារ រួទាំងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOlRMjCcP_9p3od8NusZiUd5emCALG6Cp792qNyRh4tzpqIic3vs0td44giorPICwDFVs-Ti6cMUZKaNZ5ekNOWxKYESiWzlF5bh_o3al-yKZYkaOv18Z5cWZetPhNKC7RDjvJ1mIefNi0_egV3Nmr-pfs4u0YL9P_Jg7rk-4qQpGDMm74TF2D7jLWQrpz/s800/photo_2025-06-10_10-48-45.jpg
លោកបានបន្ថែមទៀតថា ការណ៍នេះ ថៃក៏បានគោរពតាមសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJពិតមែន។ ហើយថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោក សារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃនាសម័យនោះ បានប្រកាសថា ប្រទេសលោកលំឱនកាយគោរព ទទួលយក សេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងច្បាប់ធម្មនុញ្ញរបស់ UN។ បន្ទាប់មកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB3bqE_tde2yjCAHKFLH01wP492HBOaLytfZXEFf_Y9SJE9GaSyTzqimSzWGDW-LUc27e6kyj11LaJvdto2MK5naejgCOv5i31aYG-P2EA9lxJ2ujFGcruQeQwU3H8mjrJUSfkBkHJrLQjhb7yAwAb0udghzBBBf3j3sjqDA9tS9kGWT6bvzDbg9heFsLp/s600/photo_2025-06-10_10-48-44.jpg

ទោះជាយ៉ាងណា ជម្លោះពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ នៅតែកើតឡើងម្ដងទៀត ដោយភាគីថៃមិនព្រមបោះបង់សិទ្ធិចង់កាន់កាប់ និងបញ្ជូនកម្លាំងទាហានឲ្យទៅឈរជើងនៅលើប្រាសាទឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHqkwJnr3zO1-SqwyUR0sok2uifZlUzGCRJC4mp1a_HbYNcISdOsNjritztPXj_5miJp6SoukogyGtBNIcnVvr7UrCppjLt2pd-9vBGtZGd4E7Ypwzwje-gJmXUpVNE-N8dEG6WpqiGatU7-eVTtT14T3pJ2BKVMb3vLHD7ARNEQjoqHNSYDsaYoLy-s6c/s650/photo_2025-06-10_10-48-43.jpg

ប៉ុន្តែជាឡទ្ធផល ថៃត្រូវរងនូវភាពអាម៉ាសម្តងទៀត។ នេះក៏ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដែលប្រការនេះ បានជំរុញឱ្យជម្លោះរវាងកម្ពុជានិងថៃមានការកើនឡើង តែត្រូវបានដោះស្រាយ និងបកស្រាយឡើងវិញ ដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១៤ ហើយកម្ពុជានៅតែឈ្នះដដែល៕

ក្ដៅៗ សារព័ត៌មានដ៏ធំ«បាងកកប៉ុស្តិ៍»របស់ថៃ បានបិទផេករបស់ខ្លួនសម្រាប់ទស្សនានៅកម្ពុជា

0

ប្រទេសថៃ ៖ បណ្ដាញសារព័ត៌មានដ៏ធំរបស់ថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលជាសារព័ត៌មានគាំទ្រដោយក្រុមយោធាថៃ បានធ្វើការបិទផេករបស់ខ្លួននៅលើ Facebook លែងឲ្យអ្នកតាមដាននៅកម្ពុជាអាចចូលទៅមើលបានតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XJqe-b3eSvO70ZMr_rE1SNmvKv5vYdAHXiy2KGq0JUcCNHCx-fqHEArzy7245KJHSEuN9SFKJp9UM3Ixyd2biSFXxYT8UK5KprpDpSwq11nzU0LdseVgL4vrnBkz6IdFLYTCLxDa_hYqt7aDMyHsvufyjUIKzbi98eQPr3kM8GBRBXoYACMpjRhbUNNy/s900/photo_2025-06-11_11-05-36.jpg
បណ្ដាសារព័ត៌មានដ៏មានឥទ្ធិពលប្រចាំប្រទេសថៃមួយនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា ស្របពេលពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាទំនាស់ព្រំដែនជាមួយគ្នា។ ជារឿយៗទំព័រផេកព័ត៌មានមួយនេះ តែងធ្វើការចុះផ្សាយពីអត្ថបទមួយចំនួនទាក់ទងនឹងព័ត៌មាននៅក្នុងប្រទេសថៃ ជាពិសេសជុំវិញជម្លោះនៅព្រំដែនរវាងកម្ពុជា-ថៃ ដែលធ្វើឲ្យមានការភាន់ច្រលំរវាងប្រជាជននៅក្នុងប្រទេសទាំងពីរ។

ចំពោះមូលហេតុ នៃការបិទសម្រាប់អ្នកទស្សនានៅកម្ពុជានេះ មិនត្រូវបានគេដឹងច្បាស់ឡើយ។ ប៉ុន្តែបើតាមការកត់សម្គាល់របស់មនុស្សមួយចំនួន ការបិទនេះត្រូវបានធ្វើឡើងតាំងពីប៉ុន្មានថ្ងៃមុន ពោលគឺក្នុងអំឡុងពេលដែលមានការតវ៉ានៅក្នុងប្រទេសថៃ ក្នុងការដែលកម្ពុជាចង់ដាក់ពាក្យប្ដឹ.ងទៅICJ លើតំបន់ចំនួន៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxBV6cOyFTu6KqvyMpuz51O_9AI1th7-A02yA3MZsZBJYNi31V9_AHEzPtZiTHUmDBjS2JbjkjUQ468Lt-8KOQNILz3-fHgkxo1Cb8kotsD1tV1flkOTZm4yhPbtWPPyxWLiz_d7SQhaXjSfVWE5oM0tLB3Dae_Ot2-QRR8CdSIfI8XPezXSYqs1hcsQP/s1280/photo_2025-06-11_11-05-37.jpg

គួរឲ្យដឹងថា បណ្តាញសារព័ត៌យក្សរបស់ប្រទេសថៃ ដែលគាំទ្រដោយក្រុមយោធាថៃមួយនេះ ត្រូវបានបង្កើតឡើងដោយអ្នកកាសែតជនជាតិអាមេរិកម្នាក់ ឈ្មោះ Alexander MacDonald តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ វាបានក្លាយជាបណ្ដាញសារព័ត៌មានដ៏មានឥទ្ធិពលរបស់ថៃ ដោយធ្វើការចេញផ្សាយអត្ថបទជាភាសាអង់គ្លេស ដែលអាចផ្សព្វផ្សាយពីព័ត៌មាននានានៅក្នុងប្រទេសថៃបានយ៉ាងទូលំទូលាយទៅកាន់អន្តរជាតិ។

យ៉ាងណាមិញ បើទោះជាមានការបិទផេកFacebook របស់ខ្លួនមិនឲ្យអ្នកនៅក្នុងប្រទេសកម្ពុជាអាចចូលបានក៏ពិតមែនក្ដី ប៉ុន្តែសម្រាប់គេហទំព័រផ្លូវការរបស់សារព័ត៌មាននេះនៅតែដំណើរការធម្មតាលើបណ្ដាញអ៊ីនធើណេត និងមិនទាន់មានការបិទអ្នកតាមដាននៅកម្ពុជា ដូចនៅលើFacebookផេកនៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfG9Sg0w1r_Hh6fCRpAF9bExLGgXUJ76fX9ZJxV84OaWd5a2vuVLF46fBrIa-8uX8dgw68DBDbld0VSnNx3CYpfrB2JX-MBSl8jPJH8O9lHOAhXhag6gz79rg26_k8NI_ZparqY-mMyNE5JS0-3w0aLDmhUYJ4AslKYixZNNURf3sNetZMW3VfgBbc5BR/s1261/photo_2025-06-11_11-05-36%20(2).jpg

មន្ត្រី​ច្រកប៉ោយប៉ែត​ នឹងបើកច្រកពិសេសមួយ សម្រាប់សិស្សដែលមានឪពុកម្តាយរស់នៅផ្សាររោងក្លឿ

0

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបើកបន្ថែមច្រកពិសេសមួយដើម្បីសម្រួលដល់កូនសិស្សជនជាតិខ្មែរដែលកំពុងរស់នៅជាមួយ ក្រុមគ្រួសារក្នុងផ្សាររោងក្លឿ បានចេញ-ចូលទាន់ម៉ោងសិក្សា។

ច្រកនេះ នឹងបើកចាប់ពីម៉ោង៦ដល់ម៉ោង៨ព្រឹក និងពេលល្ងាចពីម៉ោង៥ ដល់ម៉ោង៦។ ដោយឡែក ចំពោះភ្ញៀវទេសចរ និងអាជីវករដែលត្រូវនាំចេញ-ចូលទំនិញនានា នៅបន្តអនុវត្តតាមគោលការណ៍បើច្រកទ្វារពេលព្រឹកម៉ោង៩ និងបិទម៉ោង៤រសៀលដដែល។

សូមរំលឹកថា នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥កន្លងទៅ អាជ្ញាធរថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា និងដាក់កំហិតបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។

ហេតុដូច្នេះ ភាគីកម្ពុជា ក៏បានសម្រេចបើកពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល វិញ ដើម្បីជាការឆ្លើយតបទៅកាន់ភាគីថៃ។

គួរបញ្ជាក់ថា កាលពី​មុន​ពេល​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​នៅ​ចំណុច​មុំបី​ក្នុង​ខេត្ត​ព្រះ​វិហារ ​ខាង​មន្ត្រី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​បើកច្រកនៅ​ម៉ោង​៦ព្រឹក​ ដល់ម៉ោង១០យប់៕