ការសហការគ្នារវាង Rosé សមាជិក Blackpink និង Bruno Mars បានជួយសម្រេចបាននូវសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកដែល MV APT បានបំបែកការមើល ១.៧ ពាន់លាននៅលើ YouTube បន្ទាប់ពីចេញបានត្រឹមតែ ២៣៥ថ្ងៃប៉ុណ្ណោះ។

Rosé បានបំបែកឯតទគ្គកម្ម YouTube ព្រោះនេះជា MV លឿនបំផុតរបស់សិល្បករអាស៊ី ដែលសម្រេចបាននូវស្នាដៃនេះក្នុងប្រវត្តិសាស្ត្រ និងជា MV លឿនបំផុតទី ៣ ដែលមាន អ្នកចូលមើល ១.៧ ពាន់លានដងក្នុងប្រវត្តិសាស្ត្រ YouTube ។ MV «APT» បានក្លាយជា MV លឿនបំផុតដែលឈានដល់ចំនួនអ្នកមើលក្នុង ទសវត្សរ៍នេះ ហើយ MV ទីមួយនៃឆ្នាំ ២០២៤ ដើម្បីសម្រេចបានសមិទ្ធិផលនេះ។ពីមុន MV នេះចំណាយពេលត្រឹមតែ១០៥ ថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានការចូលមើល ១ ពាន់លាននៅលើ YouTube ។
«APT» បានបំបែកឯកទកម្ម ១២ ឆ្នាំនៃបទ «Gangnam Style» របស់រៀមច្បង PSY ហើយបានក្លាយជា MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់ កាលនេះ។ អាល់ប៊ុម «Rosie» របស់ Rosé បានចូលរួមក្នុងចំណាត់ថ្នាក់នៃអាល់ប៊ុម K-Pop នារីដែលមានចំណាត់ថ្នាក់យូរបំផុតនៅលើតារាង Billboard 200។.png)
គួរឱ្យដឹងថា ក្រុមចម្រៀង Blackpink ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការថត MV របស់ខ្លួនត្រៀមខ្លួនវិលត្រឡប់មកវិញ ដែល MV របស់អ្នកទាំង៤ ស្ថិតក្រោមការដឹកនាំរបស់អ្នកដឹកនាំអន្តរជាតិដ៏ល្បីម្នាក់។ លើសពីនេះ Blackpink ត្រៀមវិលជួបអ្នកគាំទ្រក្នុងដំណើរទេសចរណ៍ពិភពលោកផងដែរ៕










