Home Blog Page 423

ក្រសួង​ការបរទេស​ថៃ ចោទសម្តេចតេជោ “​រំលោភ​លើ​ក្រមសីលធម៌​ការទូត”

0

នៅថ្ងៃ​ទី១៩ មិថុនា​នេះ ក្រសួង​ការបរទេស​ថៃ​ ​​បាន​កោះហៅ​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយ​ប្រគល់​លិខិត​តវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលេចធ្លាយ និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។

បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បាន​ថ្លែង​ថា “ការ​លេច​ធ្លាយ​នៃ​ការ​សន្ទនា​នេះ​គឺ​ជា ការ​រំលោភ​លើ​ក្រមសីលធម៌​ការទូត​ ការ​រំលោភ​ទំនុក​ចិត្ត​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​ការ​ប្រតិបត្តិ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ”។

សារសំឡេងសន្ទនាគ្នានេះ បានធ្វើឡើងតាំងពីថ្ងៃទី១៥ ខែមិថុនា តែទើបតែបែកធ្លាយនៅថ្ងៃទី១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីថៃ បានជជែកអំពីជំហររវាងប្រទេសទាំងពីរ ក្នុងនោះនាយករដ្ឋមន្ត្រីថៃ ស្នើសម្ដេចតេជោ កុំជឿលើសម្ដីរបស់មេទ័ពថៃប្រចាំភូមិភាគពីរ ព្រោះបុគ្គលនេះ បានប្រឆាំង និងយករដ្ឋាភិបាលថៃធ្វើជាសត្រូវ”។

សម្ដេចតេជោ ថែមទាំងអះអាងទៀតថា រាល់ការជជែកគ្នាដោយសម្ងាត់អំពីបញ្ហាសំខាន់ៗ គឺសម្ដេចតែងតែថតសំឡេងសន្ទនាទុក ដើម្បីកុំឱ្យភាគីម្ខាងទៀត និយាយបាតដៃខ្នងដៃ ធ្វើសកម្មភាពផ្ទុយពីសម្ដីរបស់ខ្លួន និងដើម្បីធានាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា៕

នាយករដ្ឋមន្រ្តីថៃ មិនលាលែងពីតំណែងឡើយ ព្រមទាំងប្ដេជ្ញារួបរួមគ្នាជាមួយយោធាដើម្បីអធិបតេយ្យជាតិ

0

ថៃ ៖ លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា បានបង្ហាញខ្លួនចំពោះមុខសន្និសីតសារព័ត៌មានដើម្បីសម្ដែងការសូមអភ័យទោសជាសាធារណៈពីពលរដ្ឋថៃទាំងអស់ និងប្ដេជ្ញារដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឲ្យបាន។ ក្នុងនោះ លោកស្រីពុំបានបញ្ជាក់ទេថា លោកស្រីនឹងធ្វើការលាលែងពីតំណែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmCblAUE7sPCcnV1paCEYD2dTlHqg8oZk7S4BaGYUV2CCi0sPVDSfGybhRHYuuPGHjbCy5vZ_Um99cMiLB3QUbWPKyFBtg39rHjRpo1xsY7papOk894RZTSdBrVM6b6eP7XVxwA7td0grSKuh1quMT_SLS1B_Tb6i9Jbcl6yM7dF7B1ZEqmEQwgT33XAw/s962/photo_2025-06-19_14-18-47.jpg
យោងតាមសារព័ត៌មានថៃបានឲ្យដឹងថា លោកស្រី Paethongtarn បានសូមទោសពលដ្ឋគ្រប់រូបដែលមានការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ។ វាជារឿងពុំគួរកើតឡើងទេ ប៉ុន្តែជាតិចនិកនៃការចរចា ហើយលោកស្រីបានទូរស័ព្ទទៅសូមទោសមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយពីកិច្ចសន្ទនានេះ ។ វាជាការគំរាមកំហែងដល់សន្តិសុខជាតិ ពុំមែនគំរាមកំហែងពលរដ្ឋដែលគិតថា រដ្ឋាភិបាលមានគំនិតផ្ទុយពីកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOkU4GNJa42VdUPcWSfnpE_tILLNLPZ9qb2gc2ayP_gTxA2J1K74p4-y08MXWseuAxjZquZFv4lL8ztwlKKe5nE-Y04uIKMJn3IxdAAkMpAbeg6LDI6wIpJa9jhiBxA1ni0Y7ZAdXsVBJ4-UvR0gqsXhlyX8Qy8wztxGjsa5pt5qDxwzmoZV7oNm7KvGb/s1024/photo_2025-06-18_13-59-13.jpg

លោកស្រីបន្តថា «ថ្ងៃនេះ (ថ្ងៃទី១៩ ខែមិថុនា) បើយើងចង់ធ្វើអ្វី ឬសម្រេចចិត្តអ្វី ត្រូវតែគិតដល់សុវត្ថិភាពពលរដ្ឋថៃរស់នៅប្រទេសកម្ពុជា និងគិតពីពលរដ្ឋនៅព្រំដែន ។ រដ្ឋាភិបាល និងកងទ័ព គឺជាក្រុមតែមួយ សូមទទួលខុសត្រូវក្នុងការការពារអធិបតេយ្យ ហើយសូមឱ្យពលរដ្ឋគាំទ្ររដ្ឋាភិបាល និងកងទ័ពផងដែរ ។ ពេលនេះ ពុំមែនជាពេលដែលមកឈ្លោះគ្នាឯងទេ ខ្ញុំសូមអភ័យទោសនូវរឿងដែលកើតឡើង ខ្ញុំពុំដឹងថា មានការថតសំឡេង ។ ចាប់ពីពេលនេះ ត្រូវតែប្រុងប្រយ័ត្នរឿងការជជែកគ្នាឱ្យខ្លាំង កងទ័ពរបស់យើងមានទំនុកចិត្តថា បើសាមគ្គីគ្នា យើងនឹងឆ្លងកាត់វិបត្តិនេះ ។»
លោកស្រី ផេថងថាន បានបកស្រាយពីហេតុផលថា នេះជាការជជែកដើម្បីឱ្យបញ្ចប់ការប៉ះទង្គិច ដោយសារអ្នកស្រីតាំងចិត្តចង់ឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ដោយពុំដឹងថាមានការថតសំឡេង និងផ្សព្វផ្សាយបែបនេះ ពីព្រោះវាជាការជជែកផ្ទាល់ខ្លួន ។ ក្រៅពីនេះ លោកស្រីក៏បានបញ្ជាឱ្យក្រសួងការបរទេសដាក់លិខិតតវ៉ាតាមរយៈឯកអគ្គរាជទូតកម្ពុជា ករណីថតសំឡេងសន្ទនាតាមទូរស័ព្ទដៃយកទៅផ្សព្វផ្សាយ ដោយលោកស្រីថា ពិភពលោកពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

លោកស្រី បានបញ្ជាក់ថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការនិយាយ។ នេះមិនត្រឹមជាការគំរាមកំហែងតូចតាចនោះទេ ប៉ុន្តែជាការគំរាមកំហែងដល់សន្តិសុខជាតិ រវាងរដ្ឋាភិបាល និងយោធាដែលអាចនាំឲ្យមានការប្រយុទ្ធគ្នា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1athSrH0Unex2PD_bmEj7z7umDDZ4gfcNq9JXFvRBSqU9UPU_y6N8R87dYY0kldTU1nzW3jGc3BgzIb4I7wIH6bkWSjvNQJvAepUAnV43xh7KrljA-V8icfk_N4hr29dPepvgDUvdyQ9MmgaW86vI2fQU-k4p8Ned9sPEfdp_z8XtcZ1EhB1wSxw_6zZ9/s1280/photo_2025-06-19_14-18-48.jpg

លោកស្រី Paethongtarn បានអំពាវនាវឲ្យឲ្យមានការរួបរួមគ្នាជាធ្លុងមួយ ជាមួយការនិយាយថា «នេះមិនមែនជាពេលដែលយើងឈ្លោះគ្នាទេ។ វាជាពេលដែលយើងត្រូវសហការ និងរួមកម្លាំងគ្នាឲ្យបានរឹងមាំ ដើម្បីការពារអធិបតេយ្យភាពរបស់យើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP35qOPrSb2QiBRhtZvpxYmQ7GLOS73ny8Ef4ovqfEHCXHFme5QMDSj1d3TqL4LcYr9fPZ62R8Vj3hICRIA_CkLCdQ0fk102cC2ryb7xm3ooCDn0HShJthcabnHIS1tYLXlr747GJw7g7WqIRyP04lFh8e6v6rf40jMcVg5h3f4SzSdgI5spbeiIRFDz-h/s1280/photo_2025-06-19_14-18-47%20(2).jpg
ជាមួយគ្នានេះ បើទោះជាមានសមាជិកសភា គណបក្សនយោបាយ និងប្រជាពលរដ្ឋថៃនាំគ្នាធ្វើបាតុ.ក.ម្មទាមទារឲ្យលោកស្រីចុះហត្ថលេខាលាលែងពីតំណែងជានាយករដ្ឋមន្រ្តីក៏ពិតមែន ប៉ុន្តែលោកស្រីពុំទាន់ឆ្លើយតបទៅនឹងសំណើរណាមួយនៅឡើយទេ។ ជាងនេះទៅទៀត ដូចបានរៀបរាប់នៅចំពោះមុខសន្និសីតសារព័ត៌មាន គឺលោកស្រី Paethongtarn បានបញ្ជាក់ថា នឹងព្យាយាមស្ដារស្ថានការណ៍ឡើងវិញ ព្រមទាំងអះអាងពីទំនាក់ទំនងរវាងរដ្ឋាភិបាល និងយោធា ថាគ្មានភាពរង្គោះរង្គើរណាមួយឡើយ ថែមទាំងប្ដេជ្ញានឹងសហការគ្នាដើម្បីផលប្រយោជន៍ជាតិទៅថ្ងៃខាងមុខផងដែរ៕

នាយករដ្ឋមន្រ្តីថៃបង្ហោះសំណេរមួយនៅលើបណ្ដាញសង្គមបង្ហាញពីការ«បាក់ទឹកចិត្ត»

0

ថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ បានបង្ហោះសំណេរមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ដែលមានអត្ថន័យចង់បង្ហាញអំពីសម្ពាធផ្លូវចិត្ត ប៉ុន្តែសំណេរនោះត្រូវបានលុបចេញវិញ ក្រោយបង្ហោះបានតែបន្តិចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

ក្រោយប្រទេសថៃមានភាពរកាំរកូសជាមួយកម្ពុជាលើបញ្ហាព្រំដែន បញ្ហាច្រកទ្វារអន្តរជាតិ និងបញ្ហាក្នុងប្រទេសជាច្រើនដែលត្រូវដោះស្រាយ ក្នុងនាមជានាយករដ្ឋមន្រ្តីគេសង្កេតឃើញថា លោកស្រី ផែថង់ថាន ស៊ីណាវ៉ាត្រ ហាក់ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីជម្លោះ ប្រជាជនថៃ និងសមាជិកសភាដែលមកពីបក្សប្រឆាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOkU4GNJa42VdUPcWSfnpE_tILLNLPZ9qb2gc2ayP_gTxA2J1K74p4-y08MXWseuAxjZquZFv4lL8ztwlKKe5nE-Y04uIKMJn3IxdAAkMpAbeg6LDI6wIpJa9jhiBxA1ni0Y7ZAdXsVBJ4-UvR0gqsXhlyX8Qy8wztxGjsa5pt5qDxwzmoZV7oNm7KvGb/s1024/photo_2025-06-18_13-59-13.jpg

នៅលើប្រព័ន្ធ Instagram លោកស្រីបានបង្ហោះសំណេរជាភាសាអង់គ្លេសប៉ុន្មានឃ្លាដែលមានអត្ថន័យថា «មនុស្សមិនសម្ដែងធ្វើជាបាក់ទឹកចិត្តនោះទេ។ ប៉ុន្តែពួកគេសម្ដែងធ្វើជាមិនអី។ សូមចងចាំចំណុចនេះ ត្រូវមានចិត្តទូលាយ។» បន្ទាប់ពីបង្ហោះសារនេះទៅក្នុង Story របស់ខ្លួនបានបន្តិច ស្រាប់តែលោកស្រី ផែថងថាន បានលុបវាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogMkwKLhP6QKZjSuHFnMA1JV_MxytCcSQV2A_QJjGpJnPEq-cT5LA9Tv9B2I87vydtQQqn3VJQKafLI5ubXe6RfsjMgiL-a3IcfaeySHlbGfPMdYHDqSzhnNAn_qyjdXS2j7wHmp0SkkFjH_2SRFZlXUpOT4oLKS16jOtyNwIx3T5IaJ_ndgMiMMRUy1b/s474/photo_2025-06-19_12-02-45.jpg

គួរឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា នេះលោកស្រី ផែថង់ថាន មានកាលវិភាគត្រូវប្រជុំមួយជាមួយក្រុមប្រឹក្សារបស់លោកស្រីនៅវិមាន Phitsanulok ប៉ុន្តែលោកស្រីបានលុបចោលការប្រជុំនោះ ហើយប្រញាប់ធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកវិញ ដើម្បីប្រជុំបន្ទាន់ជាមួយឧបនាយករដ្ឋមន្រ្តី លោក Phumthan Wechayachhai , អនុរដ្ឋមន្រ្តី និងសមាជិកជាច្រើនទៀតលើផែនការបិទព្រំដែនជាមួយកម្ពុជាទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5FncbL8V_NgJzGKg5gES_7ZjXBTHv76lxPErmUWYxPRzyaDO4vREJGYu5syKicTkxy76xu3Dv3TOViWhKOIlzcDhXwDeYctZ2X3W_mDeAMkIa1Yqu6MGRk7jPhe-yGw5r1e4Ti2sNwZ08fuo38zZ0vyYFNWnsEjIM4qunAM63u8U88dELVVsBBONXEbm/s1280/photo_2025-06-19_13-00-27%20(2).jpg
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់លោកស្រីត្រូវគេដឹងថា គឺបានធ្វើដំណើរតាមផ្លូវវាង ព្រោះស្របពេលជាមួយគ្នានេះ មានក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យលោកស្រីលាលែងពីតំណែង៕

ប្រូម៉ូសិនពិសេសជាមួយនិងអ៊ីនធឺណិតល្បឿនលឿនជាងមុនតែតម្លៃនៅដដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនលឿន ជាងមុនតែតម្លៃនៅដដែលគឺល្បឿន រហូតដល់ 50Mbps ជាមួយតម្លៃ5 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyWpSkkJ5OmA1ps1Ibksop_RV-hcpqQiisBP2afjURNcSbYBa5JoG-4usjlBVIGTL7rx5PYZB8DHzO_C8RRUH71m2VXy3Ar4IVsyEMe-mVZIZWCCITgQ6GplA-9sK54BeDrbPY8OASmZM4j9ccRrXqXNagGI_QThG0Hou_MdW35QWJAz2q8JTNTxboLHc/s1430/Picture1.png

ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿន តែរក្សាតម្លៃនៅដដែលដើម្បី សម្រួលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឡាយលក់ផលិតផល ធ្វើការ សិក្សារតាមប្រព័ន្ធអនឡាញ និងលេង Game កំសាន្ត ។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូនបន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖
• បង់មុន 6ខែ ប្រើបាន 7ខែ
• បង់មុន 12ខែ ប្រើបាន 15ខែ
• មិនមានប្រាក់កក់
• អោយខ្ចីរ៉ោតទ័រ
• ការតម្លើងត្រឹមតែ10$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDav1c89YvqklvkpKnViv0VbA0YAxX6KvTMCATJNqsWY-tyqyHTbHPv4AIaqSuazqH3cEV-rR6kdNU2RKpW7NsRqGRFDGb5WQimSVik2BQznbVsZt4Cdtj1uw76qzn3j5TYBZ3P136J7LaTnr3z0IUH-cvw2fDKHGMBEnhodp38HDV5aKR8dv3a58LsCu9/s1430/Picture2.png

ជម្រើសកញ្ចប់តម្លៃសម្រាប់គ្រួសារ៖
• ត្រឹមតែ $15 ក្នុងមួយខែនឹងទទួលបានល្បឿន 50 Mbps (Home Internet)
• ត្រឹមតែ $18 ក្នុងមួយខែនឹងទទួលបានល្បឿន 60 Mbps (Home Plus 1)
• ត្រឹមតែ $25 ក្នុងមួយខែនឹងទទួលបានល្បឿន 85 Mbps (Home Plus 2)
• ត្រឹមតែ $35 ក្នុងមួយខែនឹងទទួលបានល្បឿន 120 Mbps (Home Plus 3)
ពត៌មានបន្ថែមទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ: 0976 097 097
ឬតាមរយៈឆានែលតេលេក្រាម : https://t.me/Metfone_WiFi
នឹកដល់អ៊ីនធឺណិត នឹកដល់ Metfone WiFi!
Metfone កាន់តែជិតស្និទ្ធ!

បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់តវ៉ាទាមទារឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែង ក្រោយពីការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ សមត្ថកិច្ចបានពង្រាយកងកម្លាំងនៅតាមចំណុចតវ៉ាយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាពីសំណាក់ក្រុមអ្នកតវ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitbdYvM2QRXhdHSznidGv9PtbqeK-Y1zRQjBsVIQJ2axckD3K1RKEn-N1iPwkBGhlRi2m0gz4S6ja3_iETgyNhx99zXJlCHzfvyFHAHKUdIjQF_a4D-DLcfdbd3cmMpge-BRIQ8vxQMbHbd0bxH6btu7Xlpho1WuibpuPnMxJXn83OULt7ImvTm3TbtN2v/s1280/photo_2025-06-19_13-00-27%20(2).jpg

កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា នៅស្ពានសាម័យមេរុឆេត បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន លាលែងពីតំណែង ។ ក្រុមអ្នកតវ៉ាបានធ្វើដំណើរមកតវ៉ាតាំងពីពេលព្រឹក ហើយពួកគេបានឡើងនិយាយលើវេទិកាម្តងម្នាក់ ដោយគោលបំណងនៃការតវ៉ានេះ គឺអំពាវនាវឱ្យលោកស្រី ផេថងថាន ទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjog58JRnzgQVHKYu1c2DdGZ4YDWT7EF54fD0But-gsol8zB2acJ_xKQQ8_KP_54Bd60vT4xjFq0hhtemeXgIJm4ci2QlYCDPDdU2nOyFrciismyiVrmeFs-M2ByWQlLWuDjUqWCex0IVN362VRuRlAgF4dx9EisWWJbEUk7T2uN-JCSKwBvKx9Em51GSMa/s1280/photo_2025-06-19_13-00-27.jpg
ជាមួយគ្នានេះ សមត្ថកិច្ចថៃបានពង្រាយកងកម្លាំងយ៉ាងច្រើនការពារនៅមុខវិមានរដ្ឋាភិបាលយ៉ាងតឹងរ៉ឹង រួមទាំងមានរថយន្តសមត្ថកិច្ចចតតម្រៀបគ្នាជារបង ។ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ក៏មានការបិទផ្លូវចាប់ពីផ្លូវបំបែកព្រះណាខន, ផ្លូវពិស្នុលោក រហូតដល់ផ្លូវបំបែកសួនមិសសាកាន់ ប៉ុន្តែក្រោយមក ផ្លូវទាំងនេះត្រូវបានបើកឱ្យពលរដ្ឋធ្វើដំណើរឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXZvnBJQOESk1dtu87TH6wYJIpWacHTiawY9i-fJVQ9gRGM3knxg2WviPud6sSssDd7hJBC-3Ll6OYqvNl9zBJcyWqfF9YFD273ScWB11UdYzzrVhjicDrvx53X_DR1eA-MY_F4sCF9qmBAT-v6l2fqaHCo33t2SkIQWw1hyGZLYmyTuIlLTQloU4LtTY8/s1280/photo_2025-06-19_13-00-20.jpg
បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ក៏បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ដកខ្លួនចេញពីការចូលរួមជាមួយរដ្ឋាភិបាលដើម្បីបង្ហាញពីគោលជំហរពុំទទួលយកទង្វើរបស់នាយករដ្ឋមន្ត្រីថៃ និងគាំទ្រកងទ័ព ។ ក្រុមអ្នកតវ៉ាលើកឡើងថា ការលាលែងពីតំណែង គឺជាដំណោះស្រាយតែមួយគត់ដែលនាយករដ្ឋមន្ត្រីគួរជ្រើសរើស ប្រសិនបើនៅតែគោរពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkunKz0KjIY0bsLewLQ29RWWH8r8j6t7U8RERB6uIXgenHFXsoTS14p1purUoH1tqMzRxBcFcyQvuHWZfTVVIxKW5E9wMuZUGEWKvtlBLy_TZAQNOk1D3oCUk_GusK_v8S9kHPRrlt93q7CP17ilj829I9j91qvlYA0rZ0fnWk47POBom8-WFT1u8XoCc/s1280/photo_2025-06-19_13-00-21.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ក្រោយពីមានការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើឱ្យពលរដ្ឋថៃបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ។ មតិខ្លះថា លោកស្រីគ្មានចំណេះដឹងផ្នែកនយោបាយ គ្មានភាពជាអ្នកដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស មុខមាត់ប្រទេសជាតិ និងប៉ះពាល់កងទ័ពថៃដែលខំបម្រើជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh03b_dt_iFnD-KpCyKN26-UAbbsimtKR61-J5WWumfK9UbVtG-J-18CYowNqGcbxELQwvas15Tq3_Gn__xrFMNGsGpcIdTXD9kMAiQFuLx6SumATLpIkaHgqTdHVUqZ-VoLx0MZCz33lu0EyXoG6F6rDjT_51uS3fZ6iBRcSqOG1hLP95Zh9U4A-AcRoC2/s960/photo_2025-06-19_13-00-23.jpg
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តែបាត់បង់ទំនុកចិត្តពីពលរដ្ឋថៃ ក្រោយពីលោកស្រីនិយាយតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា ជំហររបស់លោកស្រី គឺមិនដូចនឹងជំហរកងទ័ពថៃទេ ៕

អាហារដ្ឋានរបស់ ពេជ្រ ចរណៃ រងការខូចខាតទាំងស្រុងដោយសារតែ«ឆ្លងចរន្តអគ្គិសនី»

0

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកតៗគ្នាដែលមានករណីអគ្គិភ័យទៅលើអាហារដ្ឋាន ពេជ្រ ចរណៃ ដែលជាអ្នកសិល្បៈនិងជាអ្នកផ្សព្វផ្សាយ យ៉ាងសកម្មពីក្បាច់គុនល្បុក្កតោខ្មែរ។ អាហារដ្ឋានរបស់នាងត្រូវខូចខាតទាំងស្រុងហើយ ការឆេះនេះត្រូវបានបញ្ជាក់ថាដោយសារតែ«ឆ្លងចរន្តអគ្គិសនី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKageFH66Wf1A_skTfMXDR_Ceyj_I9w61wBfUNKkpkMV5HOy8iDKISlegmlYQvQESKNI_HwEJNxQmm-worgTnWcHsyaWJ47Ip4MzfMm177yeuWT88Sn-HzWS2-HHbFh5FutUEJ_HN0M49AeXC-vHLy07U2TVTNaP0Ju8jsOcJW9iIEbt058RBl12Zu65y3/s2048/image_2024-10-30_08-59-03.png
នៅព្រឹកថ្ងៃទី១៩ មិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមកបញ្ជាក់ ករណីអគ្គិភ័យអាហារដ្ឋាន ពេជ្រ ចរណៃ ថា «នៅវេលាម៉ោង២០:៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យនៅចំណុចអាហារដ្ឋានចរណៃ ក្បាលដីលេខ៧៤ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។អគ្គិភ័យនេះបង្កខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEMYHbc-ZHQyN8Fovx8PWboBY9_J0A6msZ53zt9UWHolew7rwgBKhqGajY3l1z-KfB-qK59ItGZgx8DsYA0ZIToAKKjoRa1wOt1ImgpJzAG17GeBnK4Qx5XnOf7YmAwJoveB955EFpGTjG6lypk8wwYCBx8AD-MNlk-0Vghq3PD8-AtCnaLoykqCt0eBRB/s2048/image_2025-06-19_10-11-57.png

នៅវេលាម៉ោង២១:២០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង១៨ម៉ែត្រគូប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAZFZrJ-S7asie6kq-n_fCOUdHh3nTi4Qrt3_faC8YLSOLSebqpJbvexLJcgFvrBA2XNBJIydFWPfSBiHaK66Rn919bJNABpcYFuzCPJj0fpEmAoHkGfUXQtU8zdfH8Da7YLlF7FjRaIqvKLf3XGMj4FhAQmBNqhQxsiiJAwLGXBOJ6CfSkzpt5NGFw8BK/s2048/image_2025-06-19_10-11-59.png
តាមការផ្តល់បទសម្ភាសន៍កាលពីយប់មិញនេះ ពេជ្រ ចរណៃ បាននិយាយថានាងទើបតែចេញពីហាងប្រហែលជា១០នាទីប៉ុណ្ណោះដោយបានមកញុំាបាយនៅទីតាំងខាងលើនេះ។ ក្រោយមកម្តាយមីងរបស់ខ្លួនដែលនៅក្នុងហាងបានខលប្រាប់ដោយសេចក្តីតក់ស្លុតថាមានភ្លើងឆេះហើយឆេះខ្លាំងទៀតផងទើបមិនអាចពន្លត់បានទាន់ពេលវេលា។ ពេជ្រ ចរណៃ ក៏បាននិយាយថាមុននឹងមានការឆេះនេះនៅលើពិដានមានទឹកភ្លៀងដក់ហើយនាងគិតថាព្រឹកឡើងចាំឱ្យជាងមកមើលប៉ុន្តែជាអកុសលគឺមានហេតុការណ៍នេះកើតឡើងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpVw3T6F9pJAdvmkfkUrbkf_w6EjzxNq10NuxL0yqZNHIx6aXBvVhRXjkt3Bd9xadGtJQArcrWcX2sOGo-zyLUS7vbOaljBoAAhjqU7EXke8-t2BAZpdcvp_WB88xEKU0yBSitDVLZJp__PbzMkMOLWKySO1JOrY4lZBd87otKYEr7egn2AbnpTDBzqtuM/s1280/image_2025-06-19_10-12-04.png

ដំណឹងនៃការឆេះអាហារដ្ឋានរបស់តារាស្រី ពេជ្រ ចរណៃ ភ្លាមៗគឺគេបានឃើញលោក ឡៃ ថៃចាន់ ទៅកាន់ទីតាំងហេតុការណ៍ផ្ទាល់និងបានសម្តែងការសោកស្តាយទៅកាន់ ពេជ្រ ចរណៃ។ សាធារណជនជាច្រើនទៀតក៏សម្តែងក្តីអាណិតអាសូរទៅកាន់ ពេជ្រ ចរណៃ ក្នុងការខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែគ្រោះអគ្គិភ័យមួយនេះ៕

PNP ព្រមានមន្ត្រីប៉ូលីសជាថ្មី៖ ទុកពេលឱ្យ ១ ឆ្នាំ ដើម្បីសម្រកទម្ងន់ បើមិនចង់បាត់បង់ការងារ

0

ប្រទេសហ្វីលីពីន៖ មន្ត្រីប៉ូលីសនៅក្នុងប្រទេសហ្វីលីពីន ថ្មីៗនេះ ត្រូវបានគេផ្តល់សារដ៏តឹងរឹងមួយថា ត្រូវសម្រក់ទម្ងន់តាមស្ដង់ដារក្នុងរយៈពេលមួយឆ្នាំ បើមិនដូច្នោះទេនឹងត្រូវដកចេញពីតួនាទី។ អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Nicolas Torre III បានប្រកាសថា មន្ត្រីដែលលើសទម្ងន់ត្រូវតែសម្រកទម្ងន់ ដើម្បីរក្សាកម្លាំង។ លោកបាននិយាយថា ច្បាប់នេះអនុវត្តចំពោះមន្ត្រីប៉ូលិសគ្រប់គ្នា រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់រហូតដល់អ្នកល្បាត ទាំងស្ត្រីនិងបុរស។ នេះបើតាមប្រភបសារព័ត៌មានក្នុងស្រុក The Philippine Star ចុះផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0Xn6CMlLWdwCEtrReivt-lTkcbOM4aogdleVf2RSpQzdGoD9cx3bewd2rlUVG_dAM_w8FnzI0NGBQ8j6WQfJy3OZbiA3UVaQc1Gl_BmyDPRniB3PiDfWVnSqFDTeZakxUi_ObHDovLIRRokgndP1aDZIjsfmgi5-Qhqtpv27LDd_Uf_6872PDlE3fK7z/s800/image_2025-06-19_13-14-18.png
ឧត្តមសេនីយទោ Jean Fajardo អ្នកនាំពាក្យ PNP បាននិយាយថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីប៉ូលីសដើម្បីឱ្យមើលទៅសមរម្យ និងមានសុខភាពល្អ” ។ “វាបង្ហាញថាមានវិន័យនៅក្នុងអង្គភាពរបស់យើង។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLZpAzv9rw6hS1PNLtrDC53hgrIr2mwVdge80QUAIR3uZ5e4kt07djOP_w9ECDlaUInTjtELf-1RD6CCenvXnKjVnrUO02cJBaIHsOU8GGdw5rpOZVc7T5q1KmG_A_gn4Fc1pwNTobbe0WS-y3q5JB10j85yqLoDTgIQ7iRh2WVzs16CK0VTlZOZLSn7l/s960/image_2025-06-19_13-14-19%20(2).png
យោងតាមច្បាប់ដែលមានស្រាប់ (ច្បាប់សាធារណៈលេខ 6975) មន្ត្រីនគរបាលគួរថ្លឹងទម្ងន់មិនលើស ឬតិចជាងប្រាំគីឡូក្រាមពីទម្ងន់ស្តង់ដារសម្រាប់កម្ពស់ អាយុ និងភេទរបស់ពួកគេ។ មន្ត្រីដែលមានទម្ងន់ធ្ងន់ពេកនឹងមានពេលមួយឆ្នាំដើម្បីឈានទៅរកទម្ងន់ដែលមានសុខភាពល្អ។ ប្រសិនបើពួកគេបរាជ័យ ពួកគេនឹងត្រូវដកចេញពីក្របខណ្ឌប៉ូលិស។ សម្រាប់មន្ត្រីដែលឈឺ ឬមានស្ថានភាពសុខភាពមិនល្អ PNPកំពុងសម្លឹងមើលជម្រើសពីរ៖ គឺពួកគេអាចត្រូវបានផ្តល់ការងារនៅក្នុងការិយាល័យ ឬត្រូវចូលនិវត្តន៍ជាផ្លូវការក្រោមហេតុផលពិការភាព។ លោក Fajardo បានពន្យល់ថា មន្រ្តីប៉ូលីសអាចជ្រើសរើសវិធីផ្ទាល់ខ្លួន ដើម្បីបញ្ចុះទម្ងន់បាន។ គាត់បានបន្ថែមថា៖ «យើងនឹងមិនប្រាប់ពួកគេពីរបៀបហាត់ប្រាណ ឬរបបអាហារទេ ប៉ុន្តែយើងនឹងពិចារណាពីបញ្ហាវេជ្ជសាស្ត្រ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqfaouGmEPKMW0BZCYjv1h-wCL6RCDwsHvi3TivI6c-KGL2xQhFAlAVunGhQqWe9xEjjzXMZaNe9pCsIMK5aI3REeigbAZ7KQPZvtxQaQism9SS9tcWo0f-P1e89BUx4fXO2WuN0ikd5iJ-g4u3h6V0BoSlKaU8oaRZfW1T3BAxi6CYmmnVoilteE3NJgp/s750/image_2025-06-19_13-14-19.png
ក្រៅពីច្បាប់ស្ដីពីកាយសម្បទា ប្រធាន PNP ក៏កំពុងជំរុញឲ្យពេលវេលានៃឆ្លើយតបរបស់ប៉ូលិសកាន់តែលឿនផងដែរ។ លោក Torre ចង់ឱ្យមន្ត្រីប៉ូលីសទាំងអស់ឆ្លើយតបទៅនឹងការហៅទូរស័ព្ទបន្ទាន់ក្នុងរយៈពេលប្រាំនាទី ឬតិចជាងនេះ។ មេបញ្ជាការមួយចំនួននៅក្រុង Metro Manila និងខេត្តផ្សេងទៀតត្រូវបានដកចេញរួចហើយ ដោយសារតែការខកខានមិនបានបំពេញតាមគោលដៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEsxjPlSY5FYc2l5I8vLeuIo2eaOmW9jSIKqMSQ2-bn02RRTROLBp7WEFIzvXTzDekoXzd7km6e74EAvALHx_1vlJS-ikiwawoGI4aD7J9DYoRmY3B24Z9DvzcCV3d5IY24Wp-IsFgUsEWIIlVB5A7UjIBhBADUALe2oGzVexnUVpoGC6xieGTY7Z9lQl/s1200/photo_2025-06-18_15-48-39.jpg
លោកប្រធានាធិបតី Ferdinand Marcos Jr. ថ្មីៗនេះបានឃើញការបង្ហាញពីរបៀបដែលប៉ូលីសឆ្លើយតបទៅនឹងការហៅទូរស័ព្ទ 911 ។ គាត់សប្បាយចិត្តដែលឃើញក្រុមប៉ូលីសមួយចំនួនអាចមកដល់កន្លែងក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ លោកបាននិយាយថានេះបង្ហាញថាកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសុវត្ថិភាពសាធារណៈកំពុងដំណើរការល្អហើយ។
ជាមួយគ្នានេះដែរ PNP សង្ឃឹមថាការអនុវត្តច្បាប់ដែលមានស្រាប់ទាំងនេះនឹងកសាងកម្លាំងនគរបាលអោយកាន់តែរឹងមាំ លឿន និងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត៕

កងទ័ពភូមិន្ទថៃ និង ប្រជាជននាំគ្នាបង្ហាញការគោរពនិងលើកទឹកចិត្តទៅកាន់មេទ័ពភូមិភាគទីពីរ

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីការសន្ទនាជាលក្ខណៈឯកជនរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាននិយាយដល់«មេទ័ពភូមិភាគទីពីរ» លោក ប៊ុនស៊ីន ផាត់ខ្លាំង ថាជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ពេលនេះកងទ័ពភូមិន្ទថៃបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះមេទ័ពរូបនេះ ថាជាបុគ្គលដ៏អង់អាចក្លាហាន ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7O6YSnRyXW4av6q5-iVsyZrxV6tPO6lZIWCh6eJhu3GmEVdRHldTb7HkDLdM9SSXO6X7DwcrbEz08n6J96vpjgzLT8bKyHOTsw4TyT6yaBtdttTADno1aac-pKHUm1D_RSWShmQlpCMJBOwHPx-S0UfcT6W9cS7yWwkyxoqgboheHu2wdzeWmGIjtZJq/s1280/photo_2025-06-19_09-12-42.jpg
យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ និងអង្គភាពយោធាផ្សេងៗ ដូចជានាយកដ្ឋានកិច្ចការស៊ីវិល បានបង្ហោះសារនៅលើទំព័រ Facebook របស់ពួកគេ ដោយដកស្រង់ព្រះរាជសាររបស់ព្រះបាទ ចូឡាឡុងកន (រាមាទី ៥) អំពីសេចក្តីថ្លៃថ្នូររបស់ទាហាន។ សេចក្តីប្រកាសបានគូសបញ្ជាក់ថា៖
ទាហានគឺជាបុគ្គលដែលទទួលបានការគោរពខ្ពស់បំផុតពីប្រទេសជាតិ ជាសុភាពបុរស និងកាន់អាវុធដើម្បីការពារប្រទេស។ ទាហានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសុខុមាលភាពប្រជាជន និងការរស់រានមានជីវិតរបស់ប្រទេសជាតិ។ ទាហានឲ្យតម្លៃខ្ពស់ជាងទ្រព្យសម្បត្តិ។ ដូចនេះ មិនគួរមាននរណាម្នាក់មកប្រមា.ថមើលងាយបុគ្គលដែលជាទាហានបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukTnDLonixGy7m5rCI_BImGseRXJtmQ2PQVBzFlX5ghslmosmFl3paDAkDyfVYZizKqbve4HJhqq5boiroKSyzO9alB17fe9xT4UgGmD2DNBpYrmMSmPhfCkH8IpRqXAdCux7ba9APxavCWzHKSYr4HJ_k-k6wnKRbNbne1l-jNqIDxFlCAQQEEfjNmDR/s1280/photo_2025-06-19_09-10-16.jpg

សារលិខិតក៏បានលើកទឹកចិត្តដល់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន និងទាហានទាំងអស់ ដោយគេបានសង្កត់ធ្ងន់ថា «ទឹកដីថៃមិនមែនបានមកដោយពាក្យសម្ដីទេ តែតាមរយៈដង្ហើម និងជីវិតរបស់ដូនតាយើង ដែលបានលះបង់ពេលវេលាចុងក្រោយដើម្បីការពារវា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZEmCCdJRG_7jsDciZyggQPX4fvGq5VB8cnBk-6NF9u7GRU_d-v0L64WbH_Ddh_REzJWZh-2FcX2fo23OGMBdNdzgm8qEIM4zvP5rhZo3QnKTtYh8dxwkypHeDCCX6PyOUviiZIESEetxABxQ6zL6N4uQJAS80DAZPcvYBH3ySr-bDVpiE4T5eLyAopP3U/s1280/photo_2025-06-19_09-10-17.jpg

ក្រៅពីនេះ ក៏មានការតាំងបង្ហាញរូបថតរបស់លោក ប៊ុនស៊ីន នៅលើផ្ទាំងLED ធំៗតាមអគារប៉ុស្តិ៍នគរបាល និងទីស្នាក់ការកងទ័ពថៃមួយចំនួន នៅលើផ្លូវ Vibhavadi Rangsit ក្នុងទីក្រុងបាងកក ដើម្បីជាចូលរួមជាការលើកទឹកចិត្តចំពោះមេទ័ពរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIN8BbTnvLsvM-cKz4zLs10yUQSuVF8DKCx_fhfQwuP3RmIGxBgtGQj4ROPLBuGCpsjku_yqyoexcmCHF6ycIubIoUeU8XkbhViMSoSICUsIAiIT3Hb3eLRnxkMbBGaBcK17dpS3j4shf2lY1M4jyZTq6lfjXm-UYjHHyK-1lOwYHw92AFalQnoCm9HISv/s1280/photo_2025-06-19_09-10-18.jpg
ជាមួយគ្នានេះ ទំព័រហ្វេសប៊ុកកងទ័ពភូមិន្ទថៃ បានបង្ហោះសារដោយបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ រួមនឹងសញ្ញា #Save2ndArmyRegionChief ដែលមានន័យថា «ការពារលោកមេទ័ពតំបន់ភូមិភាគទីពីរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGaoT-g6mNjrH07JaSrrc-MNZTObAjBn8Ioj6J2nudee5cxFantxq11pk5NoObALxedo8ygB2zTad9neShIXBrlsrlGQY0T1DrRr0JiFKbAkwRIQq71u0iV2H5nivWX7X3X3y10HirVuQVJLkJ5hdpKJpCXoeIiZvBxv_slx_BTGKn7bEcwTMyTHJdAJVG/s1002/photo_2025-06-19_09-10-20.jpg
គួរជម្រាបថា បច្ចុប្បន្នស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងមានភាពតានតឹងខ្លាំង ដោយអ្នកនយោបាយ និងគណបក្សជាច្រើនបានដាក់សម្ពាធឲ្យលោកស្រី ផែថងថាន ធ្វើការលាលែងពីតំណែងដោយខ្លួនឯង។ ចំណែកប្រជាជនក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងរបស់ពួកគេផងដែរ ដែលមេទ័ពគំរូរបស់ពួកគេ ត្រូវបានចោ.ទប្រកាន់ថាជាជនប្រឆាំងនឹងរដ្ឋាភិបាលដោយនាយករដ្ឋមន្រ្តីបែបនេះ៕

ឈ្មួញថៃស្នើរដ្ឋាភិបាលរបស់ខ្លួនប្រកាសឱ្យច្បាស់លាស់ពីរឿងបើក-បិទព្រំដែន កុំម្តងបើក ម្តងបិទ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ឈ្មួញថៃជួបទុក្ខលំបាកយ៉ាងខ្លាំងដោយសារពុំអាចនាំចេញបន្លែ ផ្លែឈើមកកម្ពុជា ហើយឈ្មួញត្រូវលក់ដោយខ្លួនឯងនៅថៃ ។ ឈ្មួញបានស្នើរដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រកាសឱ្យច្បាស់លាស់ថា តើថៃបិទព្រំដែន ឬក៏បើក? ពុំមែនម្តងបើកព្រំដែន ម្តងបិទ ធ្វើឱ្យឈ្មួញលំបាកបែបនេះទេ ។ រីឯអាជីវករថៃលក់បន្លែ ផ្លែឈើនៅផ្សារឆងចម ខេត្តសុរិន្ទ ប្រាប់ថា ត្រូវដឹកបន្លែ ផ្លែឈើលក់តាមភូមិ ក្រោយពីកម្ពុជាហាមនាំចូលបន្លែ ផ្លែឈើថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjJhe9SDxG9N6i_iy7O6STn1LGYONwBZcSAljxt73B_96EksqN94gpsBb_uH3UThYyx3ul8eWbSCjAbpbh-kmLVqIOoc7-ratKXCgmI8enf-YJ4w3wW_4ohmTQi4KBHSvcmz9JPaa1UrrQtZCvH7ZGsxOWq0kQdqM69ToJB39iLAyARRz5UmwsBTyu5Wqb/s640/image_2025-06-19_09-23-29.png
កាលពីថ្ងៃទី១៧ ខែមិថុនា រថយន្តដឹកជញ្ជូនបន្លែ ផ្លែឈើថៃរាប់ពាន់គ្រឿងបានកកស្ទះនៅច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក (ខេត្តកោះកុង-ខេត្តត្រាត) តាំងពីពេលព្រឹក រហូតដល់រសៀល ក្នុងនោះរថយន្តខ្លះបានចតនៅមាត់ច្រករង់ចាំស្តាប់ស្ថានការណ៍ ខណៈរថយន្តខ្លះទៀតត្រឡប់ទៅវិញ ។ ក្រុមឈ្មួញថៃនិយាយថា ពួកគេបម្រុងនាំចេញបន្លែ ផ្លែឈើទៅខេត្តកោះកុង ប្រទេសកម្ពុជា ប៉ុន្តែពេលដឹកមកដល់ព្រំដែនត្រូវកម្ពុជាហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQv6hdn3A8l0fnppqJ1NA5EhytTuaus09-ikBamEDKpybRSwVT7oUoEiu6YJkGx3HgOKLwG2UvysHoOH4qm0_pPuurUfz9Fx8dgt2U1phVm2NKbTRi7LJ-2ZWrVoB-vKB-mvJgt-GGEJTaE-NeO3icmzLiBFeaZiLG49leZEqo_VL7BmLTDruAgSEnSyUj/s800/photo_2025-06-18_10-07-40.jpg

លោក វិឈិត ម៉េនថានូ និងលោក ផៃសាល ឆបសាវ៉ាង ជាឈ្មួញរកស៊ីដឹកជញ្ជូនផ្លែឈើថៃ ប្រាប់ថា ពួកគេបានទិញបន្លែ ផ្លែឈើយកទៅលក់នៅខេត្តកោះកុង ប៉ុន្តែត្រូវកម្ពុជាហាមឃាត់ឆ្លងដែនធ្វើឱ្យពួកខ្លួនជួបទុក្ខលំបាកយ៉ាងខ្លាំង ។ ពេលនេះ ពុំដឹងយកបន្លែ ផ្លែឈើទៅលក់នៅកន្លែងណាទេ និងពុំដឹងធ្វើដូចម្តេច បញ្ហាសំខាន់បន្លែ ផ្លែឈើទិញមកហើយពុំអាចលក់ទៅឱ្យម្ចាស់ដើមវិញ ។ ដូច្នេះ មានតែដើរលក់បន្លែ ផ្លែឈើដោយខ្លួនឯងដើម្បីកុំឱ្យស្អុយទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83Bne-Di43Q_r1HI4hZpeSFPA6UmK2Cv_H9eSqnARZsa_XH18IVWkDMf90gWtLauZlZX1b25xCJWAOoMpshLmkoMEMoLRHqPU4nqJ7LpoZOEi6IyYiYmxloiDD2XpYqWnD940JXnPg6CBagVn79Ei6rcxGBIb21cKK3sGTVZvu6P-5M_cMZrEHkphpM_8/s800/photo_2025-06-18_10-07-50%20(2).jpg

លោក ផៃសាល បន្តថា ហេតុអ្វីរដ្ឋាភិបាលថៃពុំជជែកឱ្យច្បាស់លាស់ពីការបើក-បិទព្រំដែន ហើយឱ្យពលរដ្ឋមកជួបទុក្ខលំបាកបែបនេះ ។ តើរដ្ឋាភិបាលនឹងធ្វើដូចម្តេច? រដ្ឋាភិបាលត្រូវប្រកាសឱ្យច្បាស់លាស់ថា តើនឹងបើកព្រំដែន ឬក៏បិទ? ដើម្បីកុំឱ្យពលរដ្ឋច្របូកច្របល់ ។ វិធីល្អ រដ្ឋាភិបាលគួរបិទព្រំដែនតែម្តងទៅ រួចហើយចាំជជែកគ្នាឱ្យយល់ និងបើកព្រំដែនធម្មតាឡើងវិញ ពុំមែនម្តងបិទ ម្តងបើកទេ ។ ក្រុមឈ្មួញថៃបានសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ជជែកពិភាក្សាឱ្យច្បាស់លាស់ថា តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាបើក-បិទព្រំដែនដូចម្តេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBrWpC658j-fBRPhhmLBUNmySQ8Nm6UzC3y1pEH_9RAnhRykeYTnm096yqVcliw5XSQUyA19Mnm_GoRJawQLQgaI4T9XWe7mw-CpvwCehEqQJcyeKMB_8AwIA05jQx_r2J7LfHicK6-kMpi-J9_kHTwjawXQ-tcH4XbJob7YfJTPvQF7THMnrKuiFtj08Q/s800/photo_2025-06-18_10-07-50.jpg

ដោយឡែក ស្ត្រីអាជីវករថៃម្នាក់លក់បន្លែ ផ្លែឈើនៅផ្សារឆងចម ខេត្តសុរិន្ទ ប្រាប់ថា អ្នកស្រីត្រូវដឹកបន្លែ ផ្លែឈើលក់តាមភូមិក្រោយពីកម្ពុជាបិទច្រកព្រំដែនហាមនាំចូលបន្លែ ផ្លែឈើថៃ ។ អ្នកស្រីលំបាកណាស់ ពុំចង់ឱ្យស្ថានការណ៍ព្រំដែនអូសបន្លាយយូរទេ និងចង់ឱ្យស្ថានការណ៍វឹលត្រឡប់មកធម្មតាវិញយ៉ាងឆាប់រហ័ស ។ សូមរដ្ឋាភិបាលមើលឃើញពីទុក្ខលំបាកពលរដ្ឋរស់នៅតំបន់ព្រំដែនផង អាជ្ញាធរឱ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញ ប៉ុន្តែពលរដ្ឋខ្វះខាតជីវភាព ៕

នរិទ្ធ យក រ៉េត ស៊ូហ្សាណា បញ្ឈឺចិត្ត យូហៃ ម្តងទៀត

0

ស្ថិតក្នុងទំនាក់ទំនងស្រពិចស្រពិលនិងមានអ្នកគាំទ្រជាច្រើនជំរុញឱ្យស្រលាញ់គ្នារវាង រ៉េត ស៊ូហ្សាណា និង យូហៃ ស្រាប់តែតារាចម្រៀង នរិទ្ធ យកតារាចម្រៀងស្រីរូបនេះបញ្ឈឺចិត្ត អតីតកូន ក្រុមរបស់ខ្លួនម្តងទៀតបន្ទាប់ពី យូហៃអវត្តមានក្នុងកម្មវិធីសំណះសំណាល ជាមួយថ្នាក់ដឹកនាំលើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwWTU0RlRhK0u3v5E78jSOMUnQDFSlBno_fHOHurJsjISsrg5nU-0vC-2hIGGp0hwx4_W-kH3I4U27IguKW6rQM0MTr-iF9D0iYsBkNUoGRdHHFXIBzR9SGV2ozxM-Mv2ejPZQUiLUdh5i4i_gxLmEAagZzljUHTt5n9AO25N97XV-rmupd7jR2Zq8briB/s1980/image_2025-06-17_09-17-10.png
នៅយប់ថ្ងៃទី១៦ មិថុនា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបពីរសន្លឹកជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ថែមទាំងបោះសម្តីទៅកាន់ យូហៃ ថា «សុំទោស Yuuhai (part2)»។ ឃើញការបញ្ឈឺចិត្តបែបនេះពីអតីតគ្រូបង្វឹករបស់ខ្លួន យូហៃ បានចូលទៅខម្មិនលើការបង្ហោះឌឺដងរបស់ នរិទ្ធ ថា«យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyrRuawA_a7TvJa_TAdf40KO2F7aPSsYBdAy6TlAJJKfE21m5QAD_38K7pqxAJpLoOkspydtBpbSE1Rdfhq4rT3tyRWZ7FtZEhLEGQOEmWE5vBaLTkYZVM4rW5J5ts5AS8F-KzRe8PZhDWb_sU7SX1CJUMHjU9CiTQPsCpm9dMGm-nIR_Zd2QpDs001kJH/s2048/image_2025-06-17_09-17-04.png

យូហៃ មិនមានវត្តមានក្នុងការចូលរួមក្នុងពិធីសំណេះសំណាលសិល្បករបារមីលើ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នោះទេដោយគេបានឃើញលោកបង្ហាញ ថាកំពុងស្ថិតនៅខេត្តព្រះសីហនុ។ ឆក់យកឱកាសនេះទើបបានជា នរិទ្ធ បោះពាក្យសម្តីឌឺដងទៅកាន់ យូហៃ ហើយបញ្ចេញមានស្និទ្ធស្នាលជាមួយនឹង រ៉េត ស៊ូហ្សាណា។ ។ លើសពីនេះទៅទៀតក្នុងការប្រគំតន្រ្តីនៅសាលមហោស្រពកោះពេជ្រ កាលពីកន្លងមកនេះ នរិទ្ធ បានថតរូបជាមួយនឹងរ៉េត ស៊ូហ្សាណា ប៉ុន្តែត្រូវបានអ្នកគាំទ្រសម្លឹងឃើញឈ្មោះ យូហៃ និង ហ្សាណា នៅពីក្រោយទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf5ewCIqE6FrTovthWniqKnXfdXF3D3GV-jsdIr_jwd2_1juvqw2WBCbXR_w_dmulCYqz4ZoAy9GzJVJon-63kvWWITXJsSHHjFugG4EVmaM_mZahxyGWVXrpyAW0fHb4NBvwOOe4vgTYgQeZUDzV9vecoJLoBjLSj05lY8QlHD3rTueg-NuJX8SyD6Fbb/s2048/image_2025-06-17_09-17-14.png

គួរឱ្យដឹងថាកាលពីថ្ងៃទី៩ មេសា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបគូជាលើកដំបូង ជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាមួយនឹងកាយវិការដៃរូបបេះដូង។ មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែ នរិទ្ធ ថែមទាំងបោះសម្តីផ្លែផ្កា ទៅកាន់តារារ៉េប យូហៃ ថែមទៀតជាមួយនឹងពាក្យថា «សូមទោស យូហៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE7h7-FHA2uWeOC2qG3HdWnRg2tCV3BrVp_cFgr_oG8Kcujusw1V-mCJgmVdUGcgS5_RH8yQk1GncERplHv6spseVHk02HU2TQEm9SOQiCfPJtGo_Mqdsnh5Fq9cmWyrKsahIeOwv5LkFSaI1z6pyMSqIECZ9fG9y9qluc9VwcYab6nf7WviuuRZSmVTp8/s2048/image_2025-06-17_09-17-17.png

រ៉េត ស៊ូហ្សាណា និង យូហៃ ជារឿយៗតែងតែត្រូវបានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀង ទាំងពីររូបមានទំនាក់ទំនងស្នេហានឹងគ្នា។ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរគ្រាន់ជាដៃគូមិត្តរួមការងារឬលើសពីនេះគឺស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល៕

ឈ្មួញថៃស្នើរដ្ឋាភិបាលរបស់ខ្លួនប្រកាសឱ្យច្បាស់លាស់ពីរឿងបើក-បិទព្រំដែន កុំម្តងបើក ម្តងបិទ