ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ឈ្មួញថៃជួបទុក្ខលំបាកយ៉ាងខ្លាំងដោយសារពុំអាចនាំចេញបន្លែ ផ្លែឈើមកកម្ពុជា ហើយឈ្មួញត្រូវលក់ដោយខ្លួនឯងនៅថៃ ។ ឈ្មួញបានស្នើរដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រកាសឱ្យច្បាស់លាស់ថា តើថៃបិទព្រំដែន ឬក៏បើក? ពុំមែនម្តងបើកព្រំដែន ម្តងបិទ ធ្វើឱ្យឈ្មួញលំបាកបែបនេះទេ ។ រីឯអាជីវករថៃលក់បន្លែ ផ្លែឈើនៅផ្សារឆងចម ខេត្តសុរិន្ទ ប្រាប់ថា ត្រូវដឹកបន្លែ ផ្លែឈើលក់តាមភូមិ ក្រោយពីកម្ពុជាហាមនាំចូលបន្លែ ផ្លែឈើថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjJhe9SDxG9N6i_iy7O6STn1LGYONwBZcSAljxt73B_96EksqN94gpsBb_uH3UThYyx3ul8eWbSCjAbpbh-kmLVqIOoc7-ratKXCgmI8enf-YJ4w3wW_4ohmTQi4KBHSvcmz9JPaa1UrrQtZCvH7ZGsxOWq0kQdqM69ToJB39iLAyARRz5UmwsBTyu5Wqb/s640/image_2025-06-19_09-23-29.png
កាលពីថ្ងៃទី១៧ ខែមិថុនា រថយន្តដឹកជញ្ជូនបន្លែ ផ្លែឈើថៃរាប់ពាន់គ្រឿងបានកកស្ទះនៅច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក (ខេត្តកោះកុង-ខេត្តត្រាត) តាំងពីពេលព្រឹក រហូតដល់រសៀល ក្នុងនោះរថយន្តខ្លះបានចតនៅមាត់ច្រករង់ចាំស្តាប់ស្ថានការណ៍ ខណៈរថយន្តខ្លះទៀតត្រឡប់ទៅវិញ ។ ក្រុមឈ្មួញថៃនិយាយថា ពួកគេបម្រុងនាំចេញបន្លែ ផ្លែឈើទៅខេត្តកោះកុង ប្រទេសកម្ពុជា ប៉ុន្តែពេលដឹកមកដល់ព្រំដែនត្រូវកម្ពុជាហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQv6hdn3A8l0fnppqJ1NA5EhytTuaus09-ikBamEDKpybRSwVT7oUoEiu6YJkGx3HgOKLwG2UvysHoOH4qm0_pPuurUfz9Fx8dgt2U1phVm2NKbTRi7LJ-2ZWrVoB-vKB-mvJgt-GGEJTaE-NeO3icmzLiBFeaZiLG49leZEqo_VL7BmLTDruAgSEnSyUj/s800/photo_2025-06-18_10-07-40.jpg

លោក វិឈិត ម៉េនថានូ និងលោក ផៃសាល ឆបសាវ៉ាង ជាឈ្មួញរកស៊ីដឹកជញ្ជូនផ្លែឈើថៃ ប្រាប់ថា ពួកគេបានទិញបន្លែ ផ្លែឈើយកទៅលក់នៅខេត្តកោះកុង ប៉ុន្តែត្រូវកម្ពុជាហាមឃាត់ឆ្លងដែនធ្វើឱ្យពួកខ្លួនជួបទុក្ខលំបាកយ៉ាងខ្លាំង ។ ពេលនេះ ពុំដឹងយកបន្លែ ផ្លែឈើទៅលក់នៅកន្លែងណាទេ និងពុំដឹងធ្វើដូចម្តេច បញ្ហាសំខាន់បន្លែ ផ្លែឈើទិញមកហើយពុំអាចលក់ទៅឱ្យម្ចាស់ដើមវិញ ។ ដូច្នេះ មានតែដើរលក់បន្លែ ផ្លែឈើដោយខ្លួនឯងដើម្បីកុំឱ្យស្អុយទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83Bne-Di43Q_r1HI4hZpeSFPA6UmK2Cv_H9eSqnARZsa_XH18IVWkDMf90gWtLauZlZX1b25xCJWAOoMpshLmkoMEMoLRHqPU4nqJ7LpoZOEi6IyYiYmxloiDD2XpYqWnD940JXnPg6CBagVn79Ei6rcxGBIb21cKK3sGTVZvu6P-5M_cMZrEHkphpM_8/s800/photo_2025-06-18_10-07-50%20(2).jpg

លោក ផៃសាល បន្តថា ហេតុអ្វីរដ្ឋាភិបាលថៃពុំជជែកឱ្យច្បាស់លាស់ពីការបើក-បិទព្រំដែន ហើយឱ្យពលរដ្ឋមកជួបទុក្ខលំបាកបែបនេះ ។ តើរដ្ឋាភិបាលនឹងធ្វើដូចម្តេច? រដ្ឋាភិបាលត្រូវប្រកាសឱ្យច្បាស់លាស់ថា តើនឹងបើកព្រំដែន ឬក៏បិទ? ដើម្បីកុំឱ្យពលរដ្ឋច្របូកច្របល់ ។ វិធីល្អ រដ្ឋាភិបាលគួរបិទព្រំដែនតែម្តងទៅ រួចហើយចាំជជែកគ្នាឱ្យយល់ និងបើកព្រំដែនធម្មតាឡើងវិញ ពុំមែនម្តងបិទ ម្តងបើកទេ ។ ក្រុមឈ្មួញថៃបានសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ជជែកពិភាក្សាឱ្យច្បាស់លាស់ថា តើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាបើក-បិទព្រំដែនដូចម្តេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBrWpC658j-fBRPhhmLBUNmySQ8Nm6UzC3y1pEH_9RAnhRykeYTnm096yqVcliw5XSQUyA19Mnm_GoRJawQLQgaI4T9XWe7mw-CpvwCehEqQJcyeKMB_8AwIA05jQx_r2J7LfHicK6-kMpi-J9_kHTwjawXQ-tcH4XbJob7YfJTPvQF7THMnrKuiFtj08Q/s800/photo_2025-06-18_10-07-50.jpg

ដោយឡែក ស្ត្រីអាជីវករថៃម្នាក់លក់បន្លែ ផ្លែឈើនៅផ្សារឆងចម ខេត្តសុរិន្ទ ប្រាប់ថា អ្នកស្រីត្រូវដឹកបន្លែ ផ្លែឈើលក់តាមភូមិក្រោយពីកម្ពុជាបិទច្រកព្រំដែនហាមនាំចូលបន្លែ ផ្លែឈើថៃ ។ អ្នកស្រីលំបាកណាស់ ពុំចង់ឱ្យស្ថានការណ៍ព្រំដែនអូសបន្លាយយូរទេ និងចង់ឱ្យស្ថានការណ៍វឹលត្រឡប់មកធម្មតាវិញយ៉ាងឆាប់រហ័ស ។ សូមរដ្ឋាភិបាលមើលឃើញពីទុក្ខលំបាកពលរដ្ឋរស់នៅតំបន់ព្រំដែនផង អាជ្ញាធរឱ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញ ប៉ុន្តែពលរដ្ឋខ្វះខាតជីវភាព ៕